ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣៧ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2023 03 09 12 21 25

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣៧ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ មាន លោក Will Parks ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា និងជាសហប្រធានសម្របសម្រួលដៃគូអភិវឌ្ឍន៍ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងតំណាងក្រសួង ស្ថាប័ន ព្រមទាំងដៃគូពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom ផងដែរ ។

កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យឡើងវិញពីបច្ចុប្បន្នភាពនៃការអនុវត្តពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពជាតិ លើកទី២ ស្ដីពី ការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ ។

កិច្ចប្រជុំនេះក៏បានលើកឡើងផងដែរអំពី បច្ចុប្បន្នភាពនៃការពិនិត្យឡើងវិញពីគោលនយោបាយផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា និងបង្ហាញពីសមិទ្ធផលដែលសម្រេចបាន នាពេលកន្លងមកលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ។

សូមបញ្ជាក់ថា ខេត្តទាំង ៣ ដែលសម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) គឺ ខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្ដាល ជាមួយនេះក៏មានខេត្តកំពង់ស្ពឺ ដែលនឹងត្រូវប្រារព្ធពិធីប្រកាសជាផ្លូវការ ថា ជាខេត្តសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅពេលឆាប់ៗខាងមុខនេះ និងខេត្តគោលដៅមួយចំនួនទៀតក្នុងឆ្នាំ២០២៣ នេះ។

គិតត្រឹមឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ទទួលបានទឹកស្អាតប្រើប្រាស់ និងការប្រតិបត្តិអនាម័យបានប្រមាណជាង ៩០%ហើយនៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាល បានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ មានទឹកស្អាតប្រើប្រាស់ និងមានអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ៕

photo 2023 03 09 12 20 50photo 2023 03 09 12 20 53photo 2023 03 09 12 20 55photo 2023 03 09 12 20 57photo 2023 03 09 12 21 00photo 2023 03 09 12 21 03photo 2023 03 09 12 21 05photo 2023 03 09 12 21 08photo 2023 03 09 12 21 16photo 2023 03 09 12 21 20photo 2023 03 09 12 21 23photo 2023 03 09 12 21 25photo 2023 03 09 12 21 28

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ