រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងប្រវែង ៩០ម៉ែត្រនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ចែលរំលែក

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២៩២៣ បានដឹកនាំប្រតិភូ និងក្រុមអ្នកបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅទៅពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែងប្រវែង ៩០ម៉ែត្រ ឆ្លងកាតស្ទឹងស្ងួត ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានរំលឹកពីវ្រវត្តិស្ពាននេះ ដើមឡើយជាស្ពានឈើចាស់ទ្រុឌទ្រោម បានកសាងឡើងដោយចលនាប្រជាពលរដ្ឋក្នុងភូមិ និងមានអាយុកាលប្រមាណជាង ៤០ ឆ្នាំមកហើយ ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទាំងក្នុងរដូវប្រាំង និងរដូវវស្សា សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានសម្រេចឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការសាងសង់ស្ពាននេះឡើងអំពីបេតុង ជំនួសស្ពានឈើនេះ។

សំណេះសំណាកជាមួយបង ប្អូនប្រជាពលរដ្ឋ នៅតំបន់នោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បាន នាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ជូនចំពោះប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ក៍ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំ ព្រមទាំងបានបញ្ជាក់ថា ការសាងសង់ ស្ពាននេះ ចាប់ផ្ដើម កាលពីខែ ធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះលទ្ធផលសម្រេចបានប្រមាណ ៥៥%ហើយ គ្រោងនឹងសាងសង់ឲ្យរួចនៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ អនុវត្តដោយនាយកដ្ឋានផ្កូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទប្រើប្រាស់ថវិកាជាតិ និងនៅពេលសង់រួចមានបំពាក់អំពូលសុលឡាចំនួន ១០០ ផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាន រំលឹកឲ្យប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ឲ្យអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ឲ្យបានគ្រប់ៗគ្នា នៅខែកក្កដាខាងមុខនេះ ព្រមទាំងបាន ផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋាន ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឫនប្ច្ចេកទេស ដើម្បីធានាទាំបរិមាណ និងគុណភាព ព្រមទាំងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឲ្តជួយថែរក្សាស្ពាននេះពេលសាងសង់រួច ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ