![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 10 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
កឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំងលទ្ធផល ផ្ទៀងផ្ទាត់ ស្ថានភាព បញ្ចប់ ការ បន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកំពង់ស្ពឺ
- ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ៩:៥៤ ព្រឹក
- សកម្មភាពក្រសួង
![កឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំងលទ្ធផល ផ្ទៀងផ្ទាត់ ស្ថានភាព បញ្ចប់ ការ បន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកំពង់ស្ពឺ 2 photo 2023 02 24 09 52 40](https://www.mrd.gov.kh/wp-content/uploads/2023/02/photo_2023-02-24_09-52-40-1000x666.jpg)
នាព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខា សាលា ស្តីពី ការឆ្លុះបញ្ចាំងលទ្ធផល ផ្ទៀងផ្ទាត់ ស្ថានភាព បញ្ចប់ ការ បន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកំពង់ស្ពឺ ។
សិក្ខាសាលាបានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១.ក្រុមការងារថ្នាក់ជាតិ បានធ្វើការវាយតម្លៃជាផ្លូវការ ខេត្តកំពង់ស្ពឺ គឺជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងជាខេត្តទី ៤ បន្ទាប់ពីខេត្ត ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល ។
២.ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្ត នឹងសូមគោរពអញ្ជើញ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីផ្តល់ជាកិត្តិយសក្នុងពិធីប្រកាស និងប្រគល់ពានជ័យលាភីជាផ្លូវការ នៅក្នុងខែមីនា ខាងមុខនេះ តាមពេលវេលាសមគួរណាមួយ ដោយក្តីអនុគ្រោះ ៕