ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំប្រតិភូ និងមន្រ្ដីបច្ចេកទេសក្រសួង អញ្ជើញទៅត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវជនបទ ចំនួន ២ ការដ្ឋាន នៅខេត្តកំពត

ចែលរំលែក
IMG 20230214 113437 960

នាព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងមន្រ្ដីបច្ចេកទេសក្រសួង អញ្ជើញទៅត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវជនបទ ចំនួន ២ ការដ្ឋាន៖

ការដ្ឋានទី១៖ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ៨គីឡូម៉ែត្រ និង១០៤ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤២ ត្រង់ចំណុចខ្លោងទ្វារវត្តទួលផ្ចិក ភូមិកំណប់ឃុំស្រែចែង ទៅភ្ជាប់នឹងផ្លូវជាតិលេខ៤២វិញ ត្រង់ចំណុចភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ក្នុងក្របខណ្ឌគម្រោង ខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ហៅកាត់ថា (CFVAC) ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់ធានាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ។ ការដ្ឋាននេះ បានចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបាម ៣៥%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។

ការដ្ឋានទី២៖ ការដ្ឋានស្ថាបនាផ្លូវ របស់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ តភ្ជាប់ពីទីរួមស្រុកជុំគីរី ទៅដល់ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។ ការដ្ឋានបានចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ ៥០%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា
គម្រោង ខ្សែច្រវាក់ផលតិកម្មដោយភាតរៈបរិស្ថាន នឹងស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ២ខ្សែ ប្រវែងសរុប ២០គីឡូម៉ែត្រ និង៥២ម៉ែត្រ នៅក្នុខេត្តកំពត ដែលមានរយៈពេលធានាសុពលភាព ១២ខែ បន្ទាប់ពីបានស្ថាបនារួច ។

ផ្លូវទាំង២ខ្សែនោះរួមមាន ៖

ខ្សែទី១ ( រវៀង -ច្រេះ) និង (ច្រេះ-ទូច ) ក្នុងស្រុកឈូកខេត្តកំពត មានប្រវែង ១១គីឡូម៉ែត្រ និង ៩៤៨ម៉ែត្រ ទទឹងខ្នងលើ ប្រវែង ៦ម៉ែត្រ និងមានចិញ្ចើមសងខាងផ្លូវប្រវែង ០,៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ។

ខ្សែទី២ មានប្រវែង ( កំណប់-ស្រែចែង) មានប្រវែង ៨គីឡូម៉ែត្រ និង ១០៤ម៉ែត្រ ទទឹងខ្នងលើប្រវែង ៦ម៉ែត្រ មានចិញ្ចើមអមសងខាងផ្លូវប្រវែង ០,៥ម៉ែត្រ ស្ថិតនៅក្នុងស្រុកជុំគីរី ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ។

គម្រោងនេះអនុវត្តរយៈពេល ១៨ខែ ដោយចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយប្រើប្រាស់ថវិកាវិនិយោគអាហារណនីហារណនៃសាធារណរដ្ឋកូរ់េ (EDCF) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។

នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្ដមបណ្ឌិត សភាចារ្យរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ មួយខ្សែទៀតរបស់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ តភ្ជាប់ពីទីរួមស្រុកជុំគីរី ទៅដល់ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។
ការដ្ឋានបានចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ ៥០%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានរំលឹកថា៖ គម្រោងកែលម្អផ្លូវជនបទជំហានទី ៣ បាននឹងកំពុងអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមប្រភពថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារនីហរ័ណ អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ (Korea Eximbank)សំដៅកែលម្អផ្លូវជនបទចំនួន ៤៨ ខ្សែ ប្រវែងសរុប ៧២៣ គ.ម ទៅជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ក្នុងខេត្តគោលដៅចំនួន ១០ ដែលនៅក្នុងនោះ ខេត្តកំពតមានចំនួន ៥ ខែប្រវែងសរុប ៧៩,២៥ គ.ម។

ក្នុងចំំណោមខ្សែផ្លូវគម្រោងទាំង ៥ ខ្សែក្នុងខេត្តកំពត ខ្សែផ្លូវទី៤ មានប្រវែង ១៩,១២ គ.ម ឆ្លងកាត់ពីផ្លូវជាតិលេខ៤៣ ភ្ជាប់ទៅផ្លូវជាតិលេខ ៤១ ត្រង់ចំណុចឃុំតាកែននៃស្រុកឈូក ទៅកាន់ឃុំត្រពាំងរាំង នៃស្រុកជុំគិរី។ បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបានចំនួន ២២ % និងមានផែនការបញ្ចប់ដំណើារការស្ថាបនាទាំងស្រុងនៅចុងឆ្នាំ ២០២៣ នេះ។

IMG 20230214 113437 960IMG 20230214 113437 824IMG 20230214 113437 947IMG 20230214 113438 303IMG 20230214 113438 143IMG 20230214 113438 355IMG 20230214 113437 487IMG 20230214 113437 867IMG 20230214 113437 408IMG 20230214 113438 140IMG 20230214 113445 926IMG 20230214 113445 601IMG 20230214 113445 805IMG 20230214 113445 438IMG 20230214 113445 255IMG 20230214 113445 362IMG 20230214 113445 384IMG 20230214 113445 078IMG 20230214 113452 067IMG 20230214 113452 086IMG 20230214 113452 167IMG 20230214 113451 836IMG 20230214 113452 126

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ