ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមាមការចូលរួមពីប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យស្រុក និងក្រុមប្រឹក្សាឃុំទាំង ១៤ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅសាលាស្រុករលាប្អៀរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីកិច្ចដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ដោយមានការចូលរួមដោយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យស្រុក និងក្រុមប្រឹក្សាឃុំទាំង ១៤ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងសរុបជាង១៤០នាក់៕

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមកាងារបច្ចេកទេស អញ្ជើញទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងវាយតម្លៃហេដ្ឋាចរនាសម្ព័ន្ធរូបវ័ន្ធ និងគមនាគមន៍ដែលរងការខូចខាតនៅក្នុងភូមិសាស្រ្ដស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនៅ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមកាងារបច្ចេកទេស អញ្ជើញទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងវាយតម្លៃហេដ្ឋាចរនាសម្ព័ន្ធរូបវ័ន្ធ និងគមនាគមន៍ដែលរងការខូចខាតនៅក្នុងភូមិសាស្រ្ដស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ នៅក្នងឃុំទាំង ៧ គឺឃុំត្បែងខ្ពស់ ស្វាយជុក ពាម ឈានឡើង ក្រាំងល្វា ខ្នាឆ្មារ និងឃុំពានី ក្នុងភូមិសាស្រ្ដស្រុកសាមគ្គីមានជ័យ មានផ្លូវជនបទចំនួន ១២ខ្សែ ប្រវែងសរុប ៧៨ ៥៦០ ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មាន២ខ្សែ ប្រវែង ៣៧ ៤០០ម៉ែត្រ លិចទឹកប្រវែង ៣ ១០០ម៉ែត្រ និងខូចតាមជើងទេរប្រវែង ២ ២០០ម៉ែត្រ ។ ផ្លូវក្រាលក្រួសក្រហមដែលរងការខូចខាតមានចំនួន ១០ខ្សែ ប្រវែងសរុប ៤១ ១៦០ម៉ែត្រ ក្នុងនោះលិចទឹកប្រវែង ៣៣ ១០០ម៉ែត្រ និងហូរច្រោះខូចជើងទេរមានប្រវែង ៣ ២៤០ម៉ែត្រ ។ ក្នុងនោះក៏មានស្ពានមួយកន្លែង និងលូដោះទឹកចំនួន ៣កន្លែង ក៏រងការខូចខាតផងដែរ ។

មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ចំពោះផ្លូវ ស្ពាន លូ ដែលបានខូចដោយសារជំនន់ទឹកភ្លៀងខាងលើនេះក្រុមការងារបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ នឹងលើកគម្រោងធ្វើការជួសជុលឡើងវិញ ។ ចំពោះស្ពានដែលមិនអាចធ្វើដំណើរបាន ក្រសួងនឹងធ្វើការជួសជុលបន្ទាន់ដើម្បីភ្ជាប់ឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសិន ៕

INVITATION TO BID Ministry of Rural Development South East Asia Disaster Risk Management Project

The Royal Government of Cambodia (RGC) has received financing from the World Bank toward the cost of the Cambodia Southeast Asia Disaster Risk Management Project toward the cost of Protection work at KR4 in Kratie Province, and it intends to apply part of the proceeds of this Credit to payments under the Contract for Protection work at KR4 in Tboung Khmum Province.

 

សេចក្តីជូនដំណឹងករណីលើកពេលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិស ដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ មេត្តា ជ្រាបថា សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលគ្រោងនឹងរៀបចំនាថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សូមលើកទៅថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដដែល ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតគោរពជូនពរជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧១ ឈានចូល ៧២ ឆ្នាំ

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតគោរពជូនពរជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧១ ឈានចូល ៧២ ឆ្នាំ ៕

ឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសម្ដែងការគួរសម និងផ្ដល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលណូវែលហ្សេឡង់ចំនួន១៦នាក់ មុនពេលចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសណូវែលហ្សេឡង់នាដើមឆ្នាំ២០២៣ នេះ

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសម្ដែងការគួរសម និងផ្ដល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលណូវែលហ្សេឡង់ចំនួន១៦នាក់ មុនពេលចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសណូវែលហ្សេឡង់នាដើមឆ្នាំ២០២៣ នេះ ៕

Request for Bids Ministry of Rural Development Road Connectivity Improvement Project

The Royal Government of Cambodia has received financing from the International Development Association (IDA) toward the cost of the Road Connectivity Improvement Project, and intends to apply part of the proceeds toward payments under the contracts named above.

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ

នារសៀលថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ៕