ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងខេត្តតាកែវ បន្ដថែរក្សាសុខសន្តិភាពជាចម្បង ដើម្បីប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើន

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តត្រឡាច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះត្រួតពិនិត្យការស្តារផ្លូវក្រាលក្រួសសមួយខ្សែប្រវែង ២ ២៧០ ម៉ែត្រ និងបានជួយឈូសឆាយកៀរសម្រួលផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងចំនួន ៣ខ្សែ ក្នុងឃុំត្រឡាច ស្រុកទ្រាំង ប្រវែងសរុប ១ ៩០០ម៉ែត្រ។

អមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី មាន ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ។

ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រឡាញ់ នឹករលឹក និងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧ភូមិ នៅឃុំត្រឡាច ក៏ដូចជានៅទូទាំងខេត្តតាកែវផងដែរ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលតែងតែបន្តស្រឡាញ់ ជឿទុកចិត្ត និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយទទួលបានជ័យជំនះគ្រប់អាណត្តិនាពេលកន្លងមក ។

ឯកឧត្ដម បានជម្រាបជូនប្រជាពលរដ្ឋអំពីគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ ក្រសួអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។

ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍,  ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដែលមានគោដៅរួមគឺ លើកកម្រិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងរស់នៅក្នុងភាពសុខដុមរមនា ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖

១-ត្រូវថែរក្សាសុខសន្តិភាពជាចម្បង បើមានសន្តិភាព យើងមានឱកាសអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ដូចបច្ចុប្បន្ន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងត្រូវបានបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី។

២- ជួយថែរក្សាសមិទ្ធផលនានាដែលមានស្រាប់របស់រាជរដ្ឋាភិបាលចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពជាប្រចាំ។

៣- សូមជួយគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល។

៤- ត្រូវឧស្សាហ៍ព្យាយាម កែប្រែឥរិយាបថនិងទម្លាប់ អនាម័យល្អ ដោយប្រកាន់ខ្ជាប់នូវអនាម័យស្អាតជាប្រចាំ តាមរយៈការបរិភោគទឹក និងបន្ទោបង់ក្នុងបង្គន់អនាម័យ។

៥-ត្រូវបន្តរក្សាសាមគ្គីភាព ចេះជួយគ្នា និងសហការចូលរួមធ្វើជាម្ចាស់ក្នុងការថែរក្សាសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្ស។

ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋសុំឱ្យជួយសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ២ ២០០ម៉ែត្រ នៅឃុំត្រឡាច ឯកឧត្ដមរដ្ឋមន្រ្ដី បានទទួលយកសំណើនេះ ។

តមកគណៈអធិបតី បានជូនវត្ថុអនុស្សាវរីយ៍ និងប្រគេនបច្ច័យ និងថវិកាមួយចំនួនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋផងដែរ។

បន្ទាប់មក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូអមដំណើរ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ ចំនួន ២ខ្សែ ប្រវែងសរុប ២០,៧៧០គីឡូម៉ែត្រ នៅស្រុកកោះអណ្ដែត និងពិនិត្យស្ថានភាពផ្លូវខូចដោយសារជំនន់ទឹកភ្លៀងចំនួន ១ខ្សែ ប្រវែង ២២គីឡូម៉ែត្រ ដែលភ្ជាប់ចំនួន ៥ឃុំ នៅស្រុកកោះអណ្ដែត ខេត្តតាកែវផងដែរ ដើម្បីស្ដារឡើងវិញ ៕

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំពិធីអបអរសាទរប្រគល់វិញ្ញាបនបត្របញ្ចប់ការបន្ទោបង់ពាស់វាលពាសកាលជូនឃុំគោកមន ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃពុធ ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣  លោក ឈឹម សុវណ្ណា អនុប្រធានមន្ទីរ តំណាង លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចំនួន៥រូប រៀបចំពិធីអបអរសាទរប្រគល់វិញ្ញាបន្របញ្ចប់ការបន្ទោបង់ពាស់វាលពាសកាល (ODF) ជូនឃុំគោកមន ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

 

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហួន ម៉ានិត អភិបាលរងនៃគណ:អភិបាលខេត្តឧត្តរមានជ័យ នៅបរិវេណសាលាឃុំគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក  លោកមេឃុំ កងកម្លាំងទាំងបីប្រភេទ ប្រធានមណ្ឌលសុខភាព លោកប្រធានអង្គការ CIDO តំណាងអង្គការ FH-Cambodia លោកគ្រូ អ្នកគ្រូលោកមេភូមិ  សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរូមសរុប២៥០នាក់។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានសហការជាមួយក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការកែសម្រួលសមាសភាព តួនាទី ភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិរបស់គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ខេត្ដបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានសហការជាមួយក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការកែសម្រួលសមាសភាព តួនាទី ភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិរបស់គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមអធិបតីភាព លោក ឃ្លោក នួយ  អភិបាលរងនៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយកគម្រោងធនាគារអភិវឌ្ឍន៍អាសុី និង លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ។

 

គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយនេះ គឺផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការកែសម្រួលសមាសភាព តួនាទី ភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិ និងការពង្រឹងសមត្ថភាពបន្ថែមលើការរៀបចំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិ។

 

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី មន្ទីរពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលក្រុង ស្រុក មន្រ្ដីទទួលបន្ទុកការងារទឹក និងអនាម័យនៃរដ្ឋបាលក្រុង ស្រុក អង្គការដៃគូពាក់ព័ន្ធ និងឃុំ សង្កាត់ ដែលមានសិក្ខាកាមសរុបចំនួន ៤៧នាក់៕

ឯកឧត្តម ផូ ផារិទ្ធ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លេីការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០២គម្រោង នៅខេត្តកំពង់ចាម និងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃអង្គារ ១៤កេីត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លេីការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០២គម្រោង ស្ថិតនៅខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង អនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ ។

ដោយនៅព្រឹកថ្ងៃអង្គារ នេះឯកឧត្ដម រដ្ឋលេខធិការ បានចុះត្រួតពិនិត្យ និងវាយតម្លៃ គម្រោងទី១ ដែលស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៥០០ម ទទឹង៦ម ចញ្ចេីម ផ្លូវសងខាងផ្លូវក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម និងស្ថាបនាលូមូលមុខមួយចំនួន ០១កន្លែង ស្ថិតនៅភូមិអូរប៉ិះ ទៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលេី ខេត្តកំពង់ចាម (គម្រោងលេខ DDR-NC-2023-No-002) ។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្ដមរដ្ឋលេខធិការ  បានបន្តចុះត្រួតពិនិត្យ និងវាយតម្លៃ គម្រោងទី២ទៀត ដែលស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០២ខ្សែ ប្រវែងសរុប ៣ ៥០០ម ទទឹង ៦ម ចញ្ចេីមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ០២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិត្រពាំងក្រពេី និងភូមិព្រែកសាលា ឃុំទួលខ្សាច់ និងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (គម្រោង DDR-NC-2022-No-014) បានបញ្ចប់សុពលភាព ។

ឯកឧត្ដម រដ្ឋលេខធិការ បានផ្ដល់ជាអនុសាសន៍ ដល់ក្រុមការងារស្ថាបនាផ្លូវ ក៏ដូចជាមន្ទីរចូលរួមថែរក្សាផ្លូវឲ្យល្អប្រសើរ ស្នើសុំឲ្យប្រជាពលរដ្ឋរដ្ឋកុំចាក់ដីខ្ពស់ជាងផ្លូវ និងចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា។

សេចក្តីស្រាយបំភ្លឺពត៌មាន​របស់មន្ទីអភិវឌ្ឍន៍​ ខេត្តរតនគិរី ពាក់ព័ន្ធផ្លូវមួយខ្សែស្ថិតនៅក្នុងឃុំចាងអ៊ុង​ ស្រុងអូជុំ​ ខេត្តរតនគិរី

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ ៣ខេត្ត

ខេត្តក្រចេះ -ត្បូងឃ្មុំ -កំពង់ចាម ៖ នាថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ  ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលមានមន្រ្ដីចូលរួមសរុបចំនួន ៨៧នាក់ ស្រីចំនួន ២២នាក់ ។

បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់លោកប្រធានមន្ទីរទាំង ៣ រួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រឡាញ់ នឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរទាំងអស់ និងបានសម្ដែងនូវអបអរសាទរចំពោះសមិទ្ធផលថ្មីៗនៅក្នុងខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រមទាំងសម្ដែងការកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទទួលបានលទ្ធផលល្អនាពេលកន្លងមក។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តលើកឡើងថា នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ ដើម្បីចូលរួមចំណែកដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះ ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។

ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍,  ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង ៣ ដូចខាងក្រោម៖

១- ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

២- ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ជាមន្រ្ដីបម្រើប្រជាពលរដ្ឋ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរុងរឿង។

៣-  មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដែលមានបទពិសោធន៍ និងធនធាន ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

៤-  មន្ទីរត្រូវបង្កើនការផ្សព្វផ្សាយ និងបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរដើម្បីទំនាក់ទំនង និងផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលក៏ដូចជាសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទពីដើមអាណត្តិឱ្យបានកាន់តែទូលំទូលាយដល់ស្រទាប់មហាជនតាមរយៈបណ្ដាញសង្គម ។

៥- ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវលើកទឹកចិត្តតាមរយៈ ការដំឡើងតួនាទី ឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

៦-  ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំង ៣ខេត្តខាងលើនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត ៕

លោក សួន សុវន្ដារ ប្រធានក្រុមសម្របសម្រួល ចុះបណ្ដុះបណ្ដាលដល់ជនបង្គោលភូមិ នៅខេត្តបន្ទាយមានជ័យ

ខេត្ដបន្ទាយមានជ័យ៖ កាលពីថ្ងៃពុធ-សៅរ៍ ៨-១១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០-២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារគម្រោងកសាកភូមិសន្ដិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ដឹកនាំដោយ លោក សួន សុវន្ដារ ប្រធានក្រុមសម្របសម្រួល និងជាអនុប្រធានមន្ទីរទទួលបន្ទុក  បានចុះបែងចែកក្រុមគ្រូបង្គោលជា ៣ក្រុម៖

១-ក្រុមគ្រូបង្គោលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ

២-ក្រុមគ្រូបង្គោលមន្ទីរកិច្ចការនារីខេត្ដ

៣-ក្រុមគ្រូបង្គោលគណៈកម្មាធិការគ្រោះមហន្ដរាយខេត្ដ

 

ក្នុងគោលបំណង ដើម្បីចុះបណ្ដុះបណ្ដាលដល់ជនបង្គោលភូមិក្រោមប្រធានបទដូចខាងក្រោម៖

-ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ

-បច្ចេកវិទ្យាឌីជីថល

-សមភាពយេនឌ័រ

-ការគ្រប់គ្រងគ្រោះមហន្ដរាយ និងបម្រែបម្រួលអាកាសធាតុ

 

វគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំធ្វើនៅភូមិគោលដៅរបស់គម្រោងមាននៅភូមិភ្នំរូង សិក្ខាកាមចំនួន ២៥នាក់ ស្រី២០នាក់, ភូមិចំបក់ សិក្ខាកាមចំនួន ២០នាក់ ស្រី ១១នាក់, ភូមិសង្កែ សិក្ខាកាមចំនួន ២០នាក់ ស្រី ១២នាក់ ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ និងភូមិថ្មី  សិក្ខាកាមចំនួន ២០នាក់ ស្រី ១១នាក់, ភូមិវាលហាត់ សិក្ខាកាមចំនួន ២០នាក់ ស្រី១៦នាក់, ភូមិត្រសេកជ្រុំ សិក្ខាកាមចំនួន ២០នាក់ ស្រី១០នាក់  ក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។

ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិសដៅការងារខែមករា ឆ្នាំ២០២៤

ខេត្តប៉ៃលិន ៖ នាថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង លោក រស់ នឿន អភិបាលរងនៃគណៈអភិបាលខេត្ត មានការចូលរួមពី លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យជំនាញ មន្រ្តីរាជាការ និងមន្រ្តីជាប់កិច្ចសន្យា ព្រមទាំងអង្គការដៃគូសរុប ២១នាក់ ស្រី ៥នាក់។

 

កិច្ចប្រជុំនេះសម្រេចបានលទ្ធផលដូចខាងក្រោមនេះ ៖

 

១.ការងារថែទាំ ជួសជុលផ្លូវជនបទៈ

– ជួសជុល ថែទាំផ្លូវគ្រប់ប្រភេទសម្រេចបាន ១០៩.៤គីឡូម៉ែត្រ

– ធ្វើបច្ចុប្បន្នភាពខ្សែផ្លូវបានចំនួន ៧១ខ្សែ  ប្រវែង ៣២៧គីឡូម៉ែត្រ

– ដាំដើមឈើតាមដងផ្លូវបានចំនួន ១៣០ដើម

 

២.ការងារផ្គត់ផ្គង់ទឹកជនបទ

– ខួងអណ្តូងស្នប់បាន ០៥អណ្តូង

– សាងសង់អាងត្រង់ទឹកភ្លៀងបាន ១០អាង

– សាងសង់ប្រព័ន្ធចែកចាយទឹកតាមទុយោខ្នាតតូចសហគមន៍បាន ០១កន្លែង។ ដោយឡែកអត្រាគ្របដណ្តប់វិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបច្ចុប្បន្នសម្រេចបាន ៧៣% ។

 

៣.ការថែទាំសុខភាពជនបទ

– ផ្តល់សម្ភារៈបង្គន់អនាម័យដល់គ្រួសារក្រីក្របានចំនួន ១២០បង្គន់

– ប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសម្រេចបាន ៤លើក

គិតដល់់ត្រឹមនេះ អត្រាគ្របដណ្តប់អនាម័យសម្រេចបាន ៨៨% ។

 

៤.ការងារផែនការ អភិវឌ្ឍន៍សហគមន៍ និងសេដ្ឋកិច្ចជនបទ

– វគ្គផ្សព្វផ្សាយលើការងារកសាងផែនការ និងការអនុវត្តថវិកាកម្មវិធីសម្រេចបាន ២វគ្គ

– ផ្សព្វផ្សាយបង្កើនឥណទានជនបទបាន ០១វគ្គ

– ផ្សព្វផ្សាយពង្រឹងតួនាទីភារកិច្ចគណៈកម្មាធិការអភិវឌ្ឍន៍ភូមិបាន  ០១វគ្គ។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម រដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំដូចខាងក្រោម ៖

– ពាំនាំបន្តាំផ្ញេីរសួសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជូនដល់មន្រ្តីរាជការមន្ទីរ

– ត្រូវធ្វើការពង្រឹងសមត្ថភាពចំណេះដឹងបន្ថែម

– ត្រូវគោរពនូវតួនាទីភារកិច្ចតាមឋានានុក្រមប្រកបដោយក្រមសិលធម៌ល្អ និងវិន័យ

– ត្រូវមានសាមគ្គីភាពផ្ទៃក្នុង រួមគ្នាធ្វើការ ការចូលរួម និងសហការគ្នាប្រកបដោយវិជ្ជាជីវៈ៕

សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធ្វើបច្ចុប្បន្នភាព និងកែសម្រួលតួនាទី ភារកិច្ចរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានសហការជាមួយក្រុមការងារអង្គភាពសម្របសម្រួលគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តភាពជំហានទី៤ ដោយមានការចូលរួមពីរដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធ្វើបច្ចុប្បន្នភាព និងកែសម្រួលតួនាទី ភារកិច្ចរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម គង់ កន្នារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, លោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ, លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមានសមាសភាពចូលរួមពី ប្រធានមន្ទីរ អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ, អភិបាល អភិបាលរងក្រុងស្រុកទាំង៥, ចៅសង្កាត់, និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្តឧត្តរមានជ័យ សរុប៣៥នាក់ ស្រី៧នាក់។

 

សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងដូចខាងក្រោម៖

 

–  កែសម្រួលតួនាទី និងភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ខេត្ត

 

–  កែសម្រួលតួនាទី និងភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ក្រុង/ស្រុក

 

 

–  កែសម្រួលតួនាទី និងភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ឃុំ/សង្កាត់