ផ្លូវក្រាលល្បាយក្រួស ដែលខូចខាតដោយទឹកជំនន់ឆ្នាំ ២០២១ ចំនួន ០១ខ្សែ

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក នួន សុខា ប្រធានក្រុមទី១ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ ក្រុម ការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារបច្ចេកទេសស្រទាប់ល្បាយក្រួស លើការងារស្តាឡើងវិញ Continue reading “ផ្លូវក្រាលល្បាយក្រួស ដែលខូចខាតដោយទឹកជំនន់ឆ្នាំ ២០២១ ចំនួន ០១ខ្សែ”

ការងារថែទាំខួប​ផ្លូវ​ដោយ​ក្រាល​ល្បាយ​ថ្មភ្នំ​ចំនួន​ ០២ខ្សែ​ ​នៅស្រុក​កោះញែក ​ខេត្តមណ្ឌលគិរី

នៅពីថ្ងៃទី០៨.០៩ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក សូរ រតនៈ ប្រធានក្រុមទី៣ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ក្រុមការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និង វាយតម្លៃការងាបញ្ចប់ សុពលភាពចំនួន ០២គម្រោង: Continue reading “ការងារថែទាំខួប​ផ្លូវ​ដោយ​ក្រាល​ល្បាយ​ថ្មភ្នំ​ចំនួន​ ០២ខ្សែ​ ​នៅស្រុក​កោះញែក ​ខេត្តមណ្ឌលគិរី”

របាយការណ៍ប្រចាំខែឧសភា ឆ្នាំ ២០២២

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២​ របស់ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្យ

Posted in mne

របាយការណ៍បូកសរុបប្រចាំត្រីមាសទី១ ឆ្នាំ ២០២២

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២២​ របស់ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្

Posted in mne

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមគោរពផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមគោរពផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២៕

ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោងកសាងសន្តិភាព និងភាពរុងរឿងក្នុងភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោងកសាងសន្តិភាព និងភាពរុងរឿងក្នុងភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។

គម្រោងខាងលើនឹងអនុវត្តរយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០២២-២០២៦ នៅក្នុងខេត្តគោលដៅចំនួន ៣ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន មានគោលបំណងជាអាទិភាពចំនួន ៣ គឺ ៖

១- កែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ
២- បង្កើនប្រាក់ចំណូលដល់ប្រជាកសិករ និង
៣-ពង្រឹងអភិបាលកិច្ចនៅសហគមន៍ជនបទ។

គម្រោងនេះមានបេសកម្មប្រែក្លាយអតីតតំបន់សមរភូមិប្រយុទ្ធឲ្យទៅជាភូមិដ្ឋានដែលមានសន្តិភាព និងភាពសម្បូររុងរឿង ដោយផ្តោតលើការអភិវឌ្ឍសហគមន៍ជនបទប្រកបដោយចីរភាព៕

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ស្នើសុំឲ្យរដ្ឋាភិបាលអូស្រ្ដាលីបន្តជួយគាំទ្របន្ថែមទៀតចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា និងលោកជំទាវ Karlene Maywald ក្រុមប្រឹក្សាភិបាលអង្គការ Water Aid អូស្រ្ដាលី ព្រមទាំងសហការី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើសុំឲ្យរដ្ឋាភិបាលអូស្រ្ដាលីបន្តជួយគាំទ្របន្ថែមទៀតចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រោះនេះជាតម្រូវការមូលដ្ឋានក្នុងការអភិវឌ្ឍន៍ប្រទេស ព្រមទាំងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ដាអង្គការដៃគូដែលគាំទ្រដោយរដ្ឋាភិបាលអូស្រ្ដាលី។

​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន​ បានជម្រាបជូនអំពីស្ថានភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានមន្រ្ដីជាង ៥០០ នាក់នៅថ្នាក់កណ្ដាល និងជាង ១ ០០០នាក់នៅថ្នាក់ខេត្ត និងបានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា អូស្រ្ដាលី ដែលរហូតមកដល់ពេលនេះជាខួបលើកទី ៧០ ហើយ។ ជាមួយនេះរដ្ឋាភិបាលអូស្រ្ដាលីបានជួយកម្ពុជាអភិវឌ្ឍធនធានមនុស្ស ដោយឡែកថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទក៏បានទទួលអាហារូបការណ៍ថ្នាក់អនុបណ្ឌិតផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទមានយុទ្ធសាស្រ្ដសំខាន់ៗចំនួន ២ គឺ៖ ១- ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជន, ទី២ គឺ ការលើកកម្ពស់ជីវភាពេពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទឲ្យកាន់តែល្អប្រសើរឡើងតាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍។

ជាការឆ្លើយតបលោកជំទាវ Karlene Maywald ក្រុមប្រឹក្សាភិបាលអង្គការ Water Aid អូស្រ្ដាលី​ បានមានប្រាសាន៍ថា កម្មវិធីអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺប្រហាក់ប្រហែលជាមួយកម្មវិធីរបស់អង្គការ Water aid ដែលកំពុងធ្វើសកម្មភាពនៅកម្ពុជាដែរ ។ អង្គការ Water aid នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភវឌ្ឍន៍ជនបទបន្តទៀតក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា​ បានបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្ដាលីបានជួយកម្ពុជាផ្នែកទឹកស្អាត និងអនាម័យ ហើយមានអង្គការចំនួន ២៥ កំពុងធ្វើសកម្មភាពនៅកម្ពុជា ក្នុងនោះក៏មានអង្គការ Water Aid ផងដែរ ។ រដ្ឋាភិបាលអូស្រ្ដាលី បានផ្ដោតការយកចិត្តទុកដាក់លើការកសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធជនបទ ព្រោះជាការតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងទទួលបានសេវាសង្គមផ្សេងៗ ដែលជាតម្រូវការចាំបាច់បំផុតនៅមូលដ្ឋានជនបទ និងការធ្វើសមាហរណកម្មជាមួយគម្រោងផ្សេងៗទៀត ដូចជាការធ្វើវិនិយោគលើការងារទឹកស្អាត និងអនាម័យជនបទជាដើម ៕

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន គោរពផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាឱកាសប្រារព្ធខួបកំណើតគម្រប់ ៨៨ ឈានចូល ៨៩ឆ្នាំ

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមគោរពផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាឱកាសប្រារព្ធខួបកំណើតគម្រប់ ៨៨ ឈានចូល ៨៩ ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២២៕