ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានទទួលជួប លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សម្ដែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួប លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សម្ដែងការគួរសម និងពិភាក្សាការងារ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង ៤វត្ត នៅខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅវត្តវិហារហ្លួង ភូមិអណ្ដូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង ៤ វត្តគឺ វត្តព្រះវិហារហ្លួង វត្តថ្មី វត្តត្រពាំងស្នោ វត្តគ្រួស ស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមវេទិកា អាស៊ាន- ចិន លើកទី១៦ ក្រោមប្រធានបទ “ ការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រ”

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព.ស. ២៥៦៦ ត្រូវនឹង​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកា អាស៊ាន- ចិន លើកទី១៦ ក្រោមប្រធានបទ “ ការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រ” តាមរយៈប្រព័ន្ធអនឡាញ។

វេទិកានេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ក្រោមអធិបតីភាពឯកឧត្ដម Liu Huanxin រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋបាល នៃការកាត់បន្ថយភាពក្រីក្រ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានសមាជិកទាំង១០ នៃបណ្ដាប្រទេសជាសមាគមន៍អាស៊ានចូលរួម។​ ក្នុងវេទិកាលើកទី១៦ ស្តីពីការអភិវឌ្ឍសង្គម និង ការកាត់បន្ថយ ភាពក្រីក្រនេះ​ សាធារណរដ្ឋប្រជាមានិតចិន និងតំបន់ស្វយ័ត Guangxi Zhuang ជាសហម្ចាស់ផ្ទះ។

វេទិកានេះធ្វើឡើងក្នុង​គោល​បំណង​ដើម្បីពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងការចែករំលែកនៃការកាត់បន្ថយភាពក្រីក្រ និងបទពិសោធន៍អភិវឌ្ឍន៍ជនបទ-ទីក្រុង រវាងប្រទេសចិន និងសមាជិកអាស៊ាន និងអង្គការអន្តរជាតិពាក់ព័ន្ធ ព្រមទាំងការរួមចំណែក និងការចែករំលែកដំណោះស្រាយរបស់ចិន និងអាស៊ាន ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ​។

វេទិកាខាងលើប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “ការពង្រឹងការផ្លាស់ប្តូរលើការកាត់បន្ថយភាពក្រីក្រ និងរួមគ្នាកសាងមាតុភូមិដ៏រុងរឿង”។  ក្នុងសុន្ទរកថាបើក​ របស់មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញមកពីប្រទេសចិន និងបណ្តាសមាជិកអាស៊ាន បានចែករំលែកបទពិសោធន៍រៀងៗខ្លួនក្នុងការកាត់បន្ថយភាពក្រីក្រ និង ពិភាក្សាអំពីវិធានការតាមដាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងបញ្ហាប្រឈមថ្មីៗ ដើម្បីពង្រឹងការផ្លាស់ប្តូរ ជាពិសេសការចែករំលែកបទពិសោធន៍នៃការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិន និងសមាជិកអាស៊ាន ព្រមទាំងអង្គការក្នុងតំបន់ពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន​ រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ​ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលបានអញ្ជើញតំណាងព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងវេទិការនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានលើកឡើង​ដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានកាត់បន្ថយអត្រាភាពក្រីក្របានតិចជាង១០ភាគរយ ដោយជោគជ័យមុនពេលមានការរីករាលដាលនៃមេរោគកូវីដ១៩ ហើយអត្រាភាពក្រីក្រស្ទុះត្រឡប់មក ១៧ ភាគរយ ក្នុងអំឡុងឆ្នាំ ២០១៩-២០២០ ដោយសារតែផលប៉ះពាល់នៃ COVID-19។  ទស្សនវិស័យ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញខណៈការរឹតបន្តឹងត្រូវបានលើកលែង។  រដ្ឋាភិបាលកម្ពុជានៅតែបន្តអនុវត្តគោលនយោបាយនេះ​ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃ COVID-19 លើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាជន និងដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ម្យ៉ាងវិញទៀតការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយប្រឆាំងនឹង COVID-19 បានអនុញ្ញាតឱ្យកម្ពុជាបើកព្រំដែនឡើងវិញសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំឱ្យមានការរំពឹងទុកផ្នែកសេដ្ឋកិច្ចជាវិជ្ជមានសម្រាប់ឆ្នាំនេះ និងឆ្នាំ ២០២៣ ហើយកំណើននេះត្រូវបានព្យាករថានឹងឈានដល់ 4.5% ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានបន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា មានបំណងធ្វើឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងជីវភាពរស់នៅប្រកបដោយសុខភាពល្អ និងកម្រិតជីវភាពរស់នៅខ្ពស់​​ ។ ដើម្បីកែលម្អជីវភាពរស់នៅនៅកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងផ្តល់ហេដ្ឋារចនាសម្ព័ន្ធជនបទ សេវាថែទាំសុខភាពបឋម រួមទាំងផ្លូវជនបទ ស្ពាន និងរចនាសម្ព័ន្ធផ្សេងៗទៀត។  នៅលើការថែទាំសុខភាពបឋម បានផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងយុទ្ធនាការផ្លាស់ប្តូរអាកប្បកិរិយា ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព 6.1 និង 6.2  រួមចំណែកលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

ជាលទ្ធផល តំបន់ជនបទរបស់ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ប្រព័ន្ធធារាសាស្ត្រ ការតភ្ជាប់អគ្គិសនី ទូរគមនាគមន៍ ថាមពល និងការទទួលបានទឹកស្អាត និងអនាម័យនៅទូទាំងប្រទេស។

ជាកិច្ចបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងរួមគ្នាគឺចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍជាច្រើន​​​ ស្ថិតក្នុងដំណាក់កាលនៃការស្តារឡើងវិញ ការខិតខំប្រឹងប្រែងរួមគ្នាគឺកាន់តែចាំបាច់ ហើយសង្ឈឹមថាតាមរយៈវេទិកានេះ កម្ពុជា​នឹងទទួលបានបទពិសោធន៍បន្ថែមទៀតក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឱ្យលោក Ranmal Samarawickrama នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី នៃអង្គការ ការីតាស់ អូស្រ្ដាលី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក Ranmal Samarawickrama នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី នៃអង្គការ ការីតាស់ អូស្រ្ដាលី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត៕

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ចើញត្រួតពិនិត្យ និងវាយតម្លៃផ្លូវចំនួន ០២ គម្រោង នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ចើញត្រួតពិនិត្យ និងវាយតម្លៃផ្លូវចំនួន ០២ គម្រោង ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដូចខាងក្រោម ៖

គម្រោងទី ១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទពីរជាន់ប្រភេទ DBST ចំនួន ០១ ខ្សែ ប្រវែង ៣ ៣០០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹងម្ខាងៗមានប្រវែង ១ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ មានលូមូលចំនួន ០២ កន្លែង តភ្ជាប់ពីភូមិកណ្តាល ទៅភូមិបន្លិច ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

គម្រោងទី ២ ៖ ការងារស្តារឡើងវិញផ្លូវក្រាលបេតុងចំនួន ០២ ខ្សែ ប្រវែងសរុប ២ ៧៥០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ មានរៀបថ្មសំណាញ់តាមជើងទេរផ្លូវ ប្រវែង ៥០០ម៉ែត្រ សាងសង់លូប្រអប់មុខមួយចំនួន ០១ កន្លែង សាងសង់លូមូលមុខពីរចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ជាផ្លូវដែលខូចដោយសារជំនន់ទឹកភ្លៀងនៅឆ្នាំ២០២១ ស្ថិតនៅភូមិកោះកែវ និងភូមិអង្គាបុស្ស ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលគណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរគម្រោងទាំង ២ ខាងលើនេះ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការដឹកនាំនៃ គណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និង ទឹកស្អាត សម្រាប់ទាំងអស់គ្នា (Sanitation and Water for All) ក្នុងនាមជាគណៈកម្មការដឹកនាំ សម្រាប់តំបន់ អាស៊ី និង ប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ Online

នារសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការដឹកនាំនៃ គណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និង ទឹកស្អាត សម្រាប់ទាំងអស់គ្នា (Sanitation and Water for All) ក្នុងនាមជាគណៈកម្មការដឹកនាំ សម្រាប់តំបន់ អាស៊ី និង ប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ Online។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆមាសទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២ ២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆមាសទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

ការងារថែទាំខួបផ្លូវដោយក្រាលក្រួសក្រហមចំនួន ០១ខ្សែ

នៅពីថ្ងទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក នួន សុខា ប្រធានក្រុមទី១ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ក្រុមការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និង វាយតម្លៃការងារបញ្ចប់សុពលភាព លេីការងារថែទាំខួបផ្លូវដោយក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ១០ ៨០០ម ទទឹងខ្នងលើ ៥ម កម្រាស់ ០,២ម និងសាងសង់លូមូលមុខពីរមុខកាត់ ១ម ប្រវែង ៨ម ចំនួន ០១កន្លែង ត្រង់គ.ម ០៦+៥០០ និងលូប្រអប់មុខពីរ (2W3 x H2.5 x 8m) ចំនួន ០១កន្លែង ត្រង់គ.ម ០៧+៧០០ ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង (គម្រោងឆ្នាំ ២០២១ ) ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង (គម្រោងលេខ៖ DRR-PM-2021-No.007)

បន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃរួចមក បានផ្តល់នូវសចក្តីណែនាំឱ្យអ្នកទទួលការ ធ្វើការកៀរសម្រួលដី ដែលមាននៅលើតួផ្លូវឡើងវិញ កាត់តម្រឹមរុក្ខជាតិ និងកូនឈើដែលដុះនៅតាមសងខាងផ្លូវ និងលូប្រអប់ឲ្យបានស្អាតល្អ។

ការងារថែទាំខួបផ្លូវដោយក្រាលក្រួសភ្នំប្រសិទ្ធិ និងខ្សាច់ស ចំនួន ០៣ខ្សែ

នៅពីថ្ងទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក នួន សុខា ប្រធានក្រុមទី១ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ក្រុមការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និង វាយតម្លៃការងារបញ្ចប់សុពលភាព លេីការងារថែទាំខួបផ្លូវដោយក្រាលក្រួសភ្នំប្រសិទ្ធិ និងខ្សាច់ស ចំនួន ០៣ខ្សែ ប្រវែងសរុប ១៥ ០០០ម ទទឹងខ្នងលើ ៤ម និង៥ម Continue reading “ការងារថែទាំខួបផ្លូវដោយក្រាលក្រួសភ្នំប្រសិទ្ធិ និងខ្សាច់ស ចំនួន ០៣ខ្សែ”

ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក នួន សុខា ប្រធានក្រុមទី១ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ ក្រុម ការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារបញ្ចប់ ១០០% លើការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ៤ ៣២០ម ទទឹង ៨ម កម្រាស់ ០,២ម ស្ថាបនាស្ពានបេតុងចំនួន ០១កន្លែង Continue reading “ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ”