ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំប្រតិភូក្រសួងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ព្រមទាំបានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារ ខាងកើតវិមានឯករាជ្យ

នារសៀលថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក. ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ ព្រមទាំបានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារ ខាងកើតវិមានឯករាជ្យ ៕

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ភ្ជាប់ឃុំត្រមូង និងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តនិគ្រោធសាមគ្គីរាម ហៅវត្តទំនប់ជ្រៃ ភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែងជាង១០ ឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីបានថ្លែងថា៖ ផ្លូវដែលកំពុងបើកឲ្យដំណើរការសាងសង់នាពេលនេះ មានទីតាំងមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិជាំទ្រៀក ឃុំត្រមូង ទៅដល់ភូមិថ្មទទឹង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រវែង ១០ គីឡូម៉ែត្រ និង ២៧៨ម៉ែត្រ ដែលក្នុងនោះប្រវែង ៩ គីឡូម៉ែត្រ និង៩៥៣ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និង ៣២៥ ជាប្រភេទផ្លូវបេតុង។

ផ្លូវនេះមានទទឹងប្រវែង ០៦ ម៉ែត្រ និងមានសំណង់លូប្រអប់ចំនួន ០២កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន ០៧ កន្លែង លូមូលកាត់ផ្លូវបំបែកចំនួន ០៥កន្លែង លូអក្សរអ៊ុយប្រវែងសរុប ៣៤០ម៉ែត្រ និងបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមបណ្តោយខ្សែផ្លូវ ដូចជា ស្លាកសញ្ញាចរាចរណ៍មានចំនួន ៥៨កន្លែង គំនូសតាមអ័ក្សផ្លូវ និងគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ផ្លូវចំនួន ០២ កន្លែង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានថ្លែងទៀតថា៖ ផ្លូវនេះគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ដែលទទួលការសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., Ltd. ក្នុងថវិកាសរុប ១ ៣៩៣ ៨៩៦, ៣៩ ដុល្លារអាមេរិក។

ឯកឧត្ដមបណ្ឌិត បានបន្តថា៖ នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ ផ្ដល់ឪកាស និងមានលក្ខណៈពិសេសខុសពីគម្រោងផ្សេងៗទៀតដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ ១៩ ។

គម្រោងនេះអនុវត្តនៅក្នុងខេត្តគោលដៅចំនួន ៥គឺ គឺខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន និងខេត្តកោះកុង ដែល
គម្រោងនឹងស្ថាបនាផ្លូវសរុបប្រវែង ២៣៥ គ.ម ក្នុងនោះផ្លូវចាក់កៅស៊ូប្រវែង ១៨៥ គ.ម និងផ្លូវបេតុងប្រវែង ៥០ គ.ម សាងសង់ស្រះ សហគមន៍ចំនួន ១៥០ ស្រះ និងផ្តល់ឱកាសការងាររយៈពេលខ្លីជូនប្រជាពលរដ្ឋនៅជនបទចំនួន ៥០ ០០០គ្រួសារ និង ១៥០ ០០០ គ្រួសារផ្សេងទៀត នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយអនាម័យ៕

ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួល ១០០ភាគរយ លើគម្រោងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០៦ ខ្សែ នៅខេត្តកោះកុង

នៅថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួល ១០០ភាគរយ លើគម្រោងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០៦ ខ្សែ ប្រវែងសរុប ៨.១១៤ម៉ែត្រ ក្នុងនោះ ផ្លូវចំនួន ០៣ខ្សែ ប្រវែងសរុប ៤.៦០៤ ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងផ្លូវចំនួន ០៣ខ្សែទៀត ប្រវែងសរុប ៣.៥១០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខបួន មានជញ្ជាំងស្ទាក់ទឹកចំនួន ០១កន្លែង លូប្រអប់មុខបីចំនួន ០៥កន្លែង លូប្រអប់មុខពីរចំនួន ០៣កន្លែង លូប្រអប់មុខមួយចំនួន ០៣កន្លែង លូមូលមុខពីរចំនួន ០៦កន្លែង លូមូលមុខមួយចំនួន ០២ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

ក្រោយពីបានត្រួតពិនិត្យលើលក្ខណៈបច្ចេក ទេស គុណភាព និងសោភ័ណភាពសំណង់រួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចវាយតម្លៃប្រគល់ទទួល ១០០ ភាគរយ លើគម្រោងទាំងមូល៕

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យសំណើសុំកែសម្រួលផ្ទៃដីតំបន់ ៣ បញ្ចូលមកជាតំបន់ ២ និងកាត់ឆ្វៀកផ្ទៃដីតំបន់ ៣ ដើម្បីជាប្រទានកម្មជូនប្រជាពលរដ្ឋនៅឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង ឃុំពាមឆ្កោក ស្រុកជលគិរី និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យសំណើសុំកែសម្រួលផ្ទៃដីតំបន់ ៣ បញ្ចូលមកជាតំបន់ ២ និងកាត់ឆ្វៀកផ្ទៃដីតំបន់ ៣ ដើម្បីជាប្រទានកម្មជូនប្រជាពលរដ្ឋនៅឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង ឃុំពាមឆ្កោក ស្រុកជលគិរី និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ការកាត់ឆ្វៀលតំបន់ ២ ដែលប្រជាពលរដ្ឋរស់នៅអចិន្រ្ទៃយ៍ និងប្រើប្រាស់អាស្រ័យផល ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ដខេត្តកំពង់ឆ្នាំង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានឯកឧត្ដមរដ្ឋលេខាធិការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មកពីក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកបរិបូណ៌ ស្រុកកំពង់ត្រឡាច ស្រុកជលគិរី និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕

របាយការណ៍វឌ្ឍនភាពការងារ ៩ខែដើមឆ្នាំ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

របាយការណ៍ក្រសួង៩ខែដើមឆ្នាំ2022

របាយការណ៍វឌ្ឍនភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

របាយការណ៍ក្រសួងខែកញ្ញា2022

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមប្រជុំ អន្តរក្រសួង វាយតម្លៃផលប៉ះពាល់ជំនន់ទឹកភ្លៀង ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ

នាព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រជុំ អន្តរក្រសួង វាយតម្លៃផលប៉ះពាល់ជំនន់ទឹកភ្លៀង ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ(Zoom)។

សៀវភៅណែនាំបច្ចេកទេស_ស្ដីពីប្រព័ន្ធប្រមូលទឹកភ្លៀងលក្ខណៈគ្រួសារ_និងសាលារៀន

សៀវភៅណែនាំបច្ចេកទេស_ស្ដីពីអណ្ដូងស្នប់អាហ្វ្រីដេវ