Year: ថ្ងៃទី៩ ខែមិនា ឆ្នាំ២០២២ ម៉ោង ១១:១២ ព្រឹក
ផែនការគ្រប់គ្រងបរិស្ថាន និង សង្គម
គម្រោងអភិវឌ្ឍន៍នេះមានគោលបំណងជួយដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យមានភាពធន់ បន្ទាប់ពីវាបានរងការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ និងព្រឹត្តិការណ៍ទឹកជំនន់ឯទៀតដែលកើតឡើងជាញឹកញាប់, ធ្វើការបញ្ជ្រាបការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយទៅក្នុងរាល់ដំណើរការការងាររបស់រដ្ឋាភិបាល និងដើម្បីធ្វើការឆ្លើយតបឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងករណីមានវិបត្តិឬគ្រាអាសន្នកើតឡើងភ្លាមៗ។ គោលបំណងនេះនឹងសម្រេចឱ្យបានតាមរយៈការអនុវត្តសកម្មភាពនានាដែលត្រូវបានរៀបចំជាបួនសមាសភាគ។ សមាសភាគនីមួយៗមានសេចក្តីបរិយាយលម្អិតផ្នែក ១.២ នៅក្នុងក្របខណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម។
ក្របខ័ណ្ឌគ្រប់គ្រងសុវត្ថិភាពបរិស្ថាន និងសង្គម (ក.គ.ប.ស)
ធនាគារពិភពលោកកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ KH-SEADRM ២. ក.គ.ប.ស នេះ កំណត់នូវគោលការណ៍ ច្បាប់ គោលការណ៍ណែនាំ និងនីតិវិធី ដើម្បីវាយតម្លៃនិងកាត់បន្ថយហានិភ័យបរិស្ថាន និងសង្គម និងផលប៉ះពាល់សក្តានុពលនៃ KH -SEADRM ២. ក.គ.ប.ស មានវិធានការ ក្របខ័ណ្ឌ និងផែនការក្នុងការកាត់បន្ថយ សម្រាល និង/ឬដោះស្រាយហានិភ័យអវិជ្ជមាន និងផលប៉ះពាល់ដែលអាចកើតមាន បទប្បញ្ញត្តិសម្រាប់ការប៉ាន់ប្រមាណ និងផ្តល់ថវិកាសម្រាប់ការចំណាយលើវិធានការទាំងនោះ និងព័ត៌មានអំពីទីភ្នាក់ងារ ឬក្រុមទីភ្នាក់ងារដែលទទួលខុសត្រូវក្នុងការដោះស្រាយហានិភ័យគម្រោង និងផលប៉ះពាល់ដែលអាចកើតមាន ស្របតាមស្តង់ដារ បរិស្ថាន និងសង្គម(ស.ប.ស) ការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម និងផលប៉ះពាល់ដែលអាចកើតមាន នៃក្របខ័ណ្ឌបរិស្ថាន និងសង្គមរបស់ធនាគារពិភពលោក (ក.ប.ស)។
ផែនការស្តីពីការជំរុញ ការចូលរួមរបស់ភាគីពាក់ព័ន្ធ
នេះគឺជាឯកសារ ផែនការស្តីពីការចូលរួមរបស់ភាគីពាក់ព័ន្ធ (SEP) រៀបចំ ដោយក្រសួងអភិវឌ្ឍន៍ជនបទ (MRD) សម្រាប់គម្រោងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា អាស៊ីអាគ្នេយ៍ ជំហាន 2 (KH-SADRM2) ចូលរួមដោយមន្រ្តីទទួលបន្ទុកផ្នេកសង្គមនិងបរិស្ថាន (SEO) របស់ខ្លួន និង គាំទ្រដោយទីប្រឹក្សាជាតិ និងអន្តរជាតិ។ ផែនការស្តីពីការចូលរួមរបស់ភាគីពាក់ព័ន្ធ នឹងអនុវត្តកម្មវិធីវិនិយោគទាំងឡាយនៅក្រោម គម្រោងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា អាស៊ីអាគ្នេយ៍ ជំហាន 2 (KH-SADRM 2) ផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក (WB) និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា (RGC)។ ផែនការស្តីពីការចូលរួមរបស់ភាគីពាក់ព័ន្ធ នេះត្រូវបានរៀបចំឡើងស្របតាមក្របខ័ណ្ឌបរិស្ថាន និងសង្គម (ESF) របស់ធនាគារពិភពលោក និងត្រូវបានចាត់ទុក ជាឯកសាររស់ អាចកែសម្រួល និងធ្វើបច្ចុប្បន្នភាពស្របតាមការប្រែប្រួលនៃស្ថានភាព ឬវិសាលភាពនៃសកម្មភាព។ ខ្លឹមសារប្រតិបត្តិសង្ខេប មិនបានអធិប្បាយក្បោះក្បាយទេ ដូច្នេះ ផែនការស្តីពីការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងមូល គួរតែត្រូវបានអានដើម្បីយល់ដឹងឲ្យកាន់តែច្បាស់។
ផែនការប្តេជ្ញាចិត្តបរិស្ថាន និងសង្គម
រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តគម្រោងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅអាស៊ីអាគ្នេយ៍ សម្រាប់ កម្ពុជាលើកទី ២ (គម្រោង) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ (ក.អ.ជ) ដែលមានការពាក់ព័ន្ធនឹងក្រសួង ស្ថាប័នដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយៈអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍), និងមន្ទីរអភិវឌ្ឍន៍ជនបទក្នុងខេត្តចំនួន ៦ ។ សមាគមអភិវឌ្ឍន៍អន្តរជាតិ (ពីនេះតទៅហៅថា “សមាគម”) បានយល់ព្រមផ្ដល់ហិរញ្ញប្បទានដល់គម្រោងនេះ។
STAKEHOLDER ENGAGEMENT PLAN
The Stakeholder Engagement Plan (SEP) has been prepared by the Ministry of Rural Development (MRD) for the Cambodia Southeast Asia Disaster Risk Management Project 2 (KH-SADRM2) by their respective Social and Environment Offices (SEO) with support from international and national consultants. The SEP will apply to all investments under the KH-SADRM2 financed by the World Bank (WB) and Royal Government of Cambodia (RGC). The SEP has been prepared in line with the World Bank’s Environmental and Social Framework (ESF). This document is considered a living document and shall be modified and updated in line with the changing situation or scope of the activities. The Executive Summary should not be relied for full information; the full SEP should be read for this purpose.
ENVIRONMENTAL AND SOCIAL MANAGEMENT PLAN
The project development objective is to support resilient reconstruction of vulnerable rural transport infrastructure affected by the 2020 floods and recurring flood events, mainstream Disaster Risk Management in government processes, and to provide immediate and effective response in case of an Eligible Crisis or Emergency. This objective will be achieved through implementation of various activities that are organized into four project components. Detailed descriptions of each components can be found section 1.2 of this ESMP and in the project Environmental and Social Management Framework (ESMF).
ENVIRONMENTAL AND SOCIAL MANAGEMENT FRAMEWORK
Associated Facilities means facilities or activities that are not funded as part of the project and, in the judgment of the Bank, are: (a) directly and significantly related to the project; (b) carried out, or planned to be carried out, contemporaneously with the project; and (c) necessary for the project to be viable and would not have been constructed, expanded or conducted if the project did not exist. For facilities or activities to be Associated Facilities, they must meet all three criteria.
ENVIRONMENTAL AND SOCIAL COMMITMENT PLAN
The Royal Government of Cambodia (hereinafter RGC) shall implement the Cambodia Southeast Asia Disaster Risk Management Project II (the Project), through the Ministry of Rural Development (MRD) and with the involvement of the following Ministries/agencies/units, including the Ministry of Economy and Finance (through their General Department of Resettlement), and provincial Departments of Rural Development at six project provinces. The International Development Association (hereinafter “Association”) has agreed to provide financing for the Project.
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន គោរព និងអបអរសាទរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ – SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមគោរព និងអបអរសាទរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ – SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង៕