សេចក្តីប្រកាសជ្រើសរើសបុគ្គលិក អ្នកបើកបរ ចំនួន ០១រូប

គម្រោងកែលម្អការតភ្ជាប់ផ្លូវថ្នល់ជនបទនៅកម្ពុជាមានធាតុផ្សំចំនួនបួនរួមមាន ៖ (១) ការកែលម្អផ្លូវជាតិ និងផ្លូវខេត្ត (២) ការកែលម្អផ្លូវជនបទ (៣) ការអភិវឌ្ឍស្ថាប័ននិងការគ្រប់គ្រងគម្រោងនិង (៤) ការឆ្លើយ​តបជាបន្ទាន់ ។ ក្រសួងអភិវឌ្ឍន៍ជនបទ​ជាភ្នាក់ងារអភិវឌ្ឍសមាសភាគទី២ ដែលមានការកែលម្អ​ផ្លូវជនបទ រួមមានកិច្ចការកែលម្អភាពធន់ និងអាកាសធាតុ​ សុវត្ថិភាព និងការថែរក្សាផ្លូវជនបទដែលមាននៅក្នុងខេត្តក្រចេះ ខេត្ត​កំពង់ចាម និងខេត្ត​ត្បូងឃ្មុំ ។

Continue reading “សេចក្តីប្រកាសជ្រើសរើសបុគ្គលិក អ្នកបើកបរ ចំនួន ០១រូប”

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទគ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តបណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ត្រីស័ក ពុទ្ធស័ករាជ ២៥៦៦ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ខែមេសាខាងមុខនេះ

នារសៀលថ្ងៃសុក្រ ៧កើត ខែផល្គុន ឆ្នាំឆ្នូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទគ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តបណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ត្រីស័ក ពុទ្ធស័ករាជ ២៥៦៦ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ខែមេសាខាងមុខនេះ៕

សារលិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ឆ្នាំ២០២២

សារលិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ឆ្នាំ២០២២៕

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឱ្យលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ៕

Climate Resilient Rural Infrastructure Development Project (CRRIDP) Description of Work: CW-CRRIDP-MRD-KHM-25-2022 (Improvement of 23 Roads, 149.60km in six Provinces) EDCF Loan No. KHM-25

The Royal Government of the Kingdom of Cambodia has applied for a loan from the Export-Import Bank of Korea from the resources of the Economic Development Cooperation Fund (EDCF) of the Republic of Korea in the amount of US$ 57 million (Fifty Severn Million US Dollars) towards the cost of Climate Resilient Rural Infrastructure Development Project (called as the “Project”), and intends to apply a portion of the proceeds of this loan to payments under the civil works contract, CW- CRRIDP-MRD-KHM-25-2022 package, for the captioned Project. Bidding will be governed by the Export-Import Bank of Korea’s Guidelines for Procurement under the EDCF Loan.

The Project Executing Agency (PEA), Ministry of Rural Development (MRD), now invites sealed bids from eligible bidders for the Civil Works of the Project within a duration of 32 months from the commencement date for the Contract package CW-CRRIDP-MRD-KHM-25-2022, improving 23 roads with a total length of 149.6km located in six (6) provinces including Tboung Khmum, Kampong Cham, Prey Veng, Kampong Speu, Kampong Chhnang and Kandal.

Bidding will be conducted among Korean companies through Competitive Bidding (CB) Procedures specified in the Guidelines for Procurement under the EDCF Loans and is open to all the eligible bidders that also meet the following minimum qualification criteria:

Download Original files: PR-MORD-Half Page 26cm x 18.5cm

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាត សម្រាប់ទាំងអស់គ្នា (Sanitation and Water for All) ក្នុងនាមជាគណៈកម្មការដឹកនាំ សម្រាប់តំបន់ អាស៊ី និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom

នាថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងម៉ោង ១៩:១៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាត សម្រាប់ទាំងអស់គ្នា (Sanitation and Water for All) ក្នុងនាមជាគណៈកម្មការដឹកនាំ សម្រាប់តំបន់ អាស៊ី និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកម្មធនាគារពិភពលោក (World Bank) ដឹកនាំដោយ លោក Benoit Bosquet នាយកប្រចាំតំបន់នៃការអនុវត្តជាសកលប្រកបដោយចីរភាពសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

នារសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកម្មធនាគារពិភពលោក (World Bank) ដឹកនាំដោយ លោក Benoit Bosquet នាយកប្រចាំតំបន់នៃការអនុវត្តជាសកលប្រកបដោយចីរភាពសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ធនាគារពិភពលោក គឺជាដៃគូសហប្រតិបត្តិការអន្តរជាតិមួយដែលតែងតែគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងការកោតសរសើរចំពោះធនាគារពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការណ៍ដ៍ល្អក្នុងការអនុវត្តគម្រោងនានាជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងបានចែករំលែកបទពិសោធន៍ និងយោបល់ផ្សេងៗ ក្នុងន័យជំរុញឱ្យការអនុវត្តគម្រោងទាំងនោះអនុវត្តទៅកាន់តែរលូន៕

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

នារសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
អង្គសន្និបាតនេះនឹងប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ដោយមានសមាសភាពចូលរួមសរុប ៤៤៦រូប ក្នុងនោះចូលរួមដោយផ្ទាល់មានចំនួន ១៩៥រូប និងតាមប្រព័ន្ធអនឡាញ Zoom មានចំនួន ២៥១រូប។


ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៕