នាព្រឹកថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូបារាំង ដឹកនាំដោយលោក យ៉ាន់ ឌុយបូស អភិបាលក្រុង Bussy Saint Georges77 នៃសាធារណរដ្ឋបារាំង អញ្ជើញទៅទស្សនកិច្ចការផលិតក្អម ឆ្នាំង របស់សហគមន៍ភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងបានចែកសម្ភារសិក្សា អង្ករ និងថវិកាមួយចំនួនដល់សិស្សក្រីក្រចំនួន ១០០នាក់ នៅសាលាបឋមសិក្សាគីរីសុវណ្ណវង្សផងដែរ៕
Month: ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ២:២៣ ល្ងាច
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យសំណើសុំកែសម្រួលផ្ទៃដីតំបន់ ៣ បញ្ចូលមកជាតំបន់ ២ និងកាត់ឆ្វៀលផ្ទៃដីតំបន់ ៣ ដើម្បីជាប្រទានកម្មជូនប្រជាពលរដ្ឋនៅឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង ឃុំពាមឆ្កោក ស្រុកជលគិរី និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យសំណើសុំកែសម្រួលផ្ទៃដីតំបន់ ៣ បញ្ចូលមកជាតំបន់ ២ និងកាត់ឆ្វៀលផ្ទៃដីតំបន់ ៣ ដើម្បីជាប្រទានកម្មជូនប្រជាពលរដ្ឋនៅឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង ឃុំពាមឆ្កោក ស្រុកជលគិរី និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ការកាត់ឆ្វៀលតំបន់ ២ ដែលប្រជាពលរដ្ឋរស់នៅអចិន្រ្ទៃយ៍ និងប្រើប្រាស់អាស្រ័យផល ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ដខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង មន្ទីរពាក់ព័ន្ធ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង៕
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុង ពិធីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ តភ្ជាប់ឃុំទ្រា និងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អនុវត្តកិច្ចសន្យាដោយកងវិស្វកម្មក្រសួងការពារជាតិ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបរិវេណសាលាបឋមសិក្សាក្ដុលលើ ភូមិក្ដុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ តភ្ជាប់ឃុំទ្រា និងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អនុវត្តកិច្ចសន្យាដោយកងវិស្វកម្មក្រសួងការពារជាតិ៕
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការចាប់ផ្តើមសិក្សាគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ជំហានទី ៤ ក្រោមហិរញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី
នាព្រឹកថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ (Hotel Sofitel Phnom Penh Phokeetra) ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការចាប់ផ្តើមសិក្សាគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ជំហានទី ៤ ក្រោមហិរញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ជាតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មន្រ្ដីគម្រោងមកពីខេត្តគោលចំនួន ៩ សរុបចំនួន ៦៦រូប។
សិក្ខាសាលានេះមានគោលបំណងចំនួន ០៥ រួមមាន៖
(១). វិសាលភាពការងារ
(២). លទ្ធផលការងារដែលនឹងទទួលបានក្នុងការសិក្សា
(៣). ផែនការ និងការវិភាគការងារ
(៤). សមាសភាពដែលត្រូវចូលរួមក្នុងការសិក្សា និង
(៥). ការអនុវត្តផែនការកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព៕
Invitation for Bids of Ministry of Rural Development South East Asia Disaster Risk Management Project
The Royal Government of Cambodia (RGC) has received Loan from the World Bank toward the cost of Cambodia South East Asia Disaster Risk Management Project (CSADRM), and it intends to apply part of the proceeds of this Loan to payments under the Contract for Supply and Delivery of Project Vehicle (Ref: MRD-CDRM-NCB-G15).
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែងដេញដោល ថ្នាក់តំបន់២ ក្រោមប្រធានបទ “ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ” នៅវិទ្យាស្ថានបូលីណូ នៃសាកលវិទ្យាល័យអន្តរជាតិ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
នៅរសៀលថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកួតប្រជែងដេញដោល ថ្នាក់តំបន់២ ក្រោមប្រធានបទ “ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ” នៅវិទ្យាស្ថានបូលីណូ នៃសាកលវិទ្យាល័យអន្តរជាតិ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស លោកអគ្គនាយករងបច្ចេកទេស មន្ត្រីជំនាញរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សាម៉ន បណ្ឌិត្យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអន្តរជាតិ អង្គការវាត់ធ័រអ៊ែតកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ចំនួន១៨វិទ្យាល័យ សរុបចំនួន១៩៤រូប។
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងជាង ១០០ គ.ម តម្លៃ ជាង ៤៧ លានដុល្លារ នៅខេត្តកំពង់ឆ្នាំង ជានិមិត្តរូបនៃខេត្តគោលដៅទាំង ៦
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១១៦,៦៤ គ.ម និងផ្លូវបេតុងប្រវែង ៣,៤១ គ.ម ជានិមិត្តរូបតំណាងឲ្យខេត្តគោលដៅទាំង ៦ របស់គម្រោងកែលម្អផ្លូវជនបទ ជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះ បានប្រព្រឹត្តទៅនៅភូមិសារ៉ាអណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្ដម វូ គួឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណ:អភិបាល ខេត្តកំពង់ឆ្នាំង មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានធ្វើរបាយការណ៍ថា គម្រោងកែលម្អផ្លូវជនបទ ជំហាន ២ បានចាប់ផ្តើមដំណើរការពី ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់នៅខែតុលា ឆ្នាំ២០២២ បានចំណាយថវិកាសរុបចំនួន ៤៧,២៣២,៧៨៤ ដុល្លារ ក្នុងនោះមាន ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ២៩៦,៦១៩,២៦០ យ៉ន់ចិន(ប្រមាណ៤៥,៥៦៣,៥៨៩ ដុល្លារអាមេរិក) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១,៦៦៩,១៩៥ ដុល្លារ សម្រាប់ធ្វើការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសេវាទីប្រឹក្សាបច្ចេកទេស ត្រួតពិនិត្យការអនុវត្តគម្រោង និងសម្រាប់ការងារប្រតិបត្តិការគម្រោង។
ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តថា ផ្លូវជនបទក្រាលកៅស៊ូពីរជាន់(DBST)ដែលកំពុងប្រារព្ធពិធីសម្ពោធនាពេលនេះមានប្រវែងសរុប ១១៦,៦៣ គ.ម និងផ្លូវបេតុងបានប្រវែង ៣,៤១ គ.ម នៅក្នុងខេត្តគោលដៅទាំង ៦គឺខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ ។ ដំណើរការសាងសង់មានពីរកញ្ចប់ គឺទី ១ ក្រុមហ៊ុន Shanghai Construction Group Co. Ltd. សាងសង់ផ្លូវបានប្រវែងសរុបប្រវែង ៧៦,១៧ គ.ម. និងបេតុង ប្រវែង ៣,២៦ គ.ម.ក្នុងនោះនៅខេត្តកំពង់ឆ្នាំង បានប្រវែង ៣៦.៥៣ គ.ម ខេត្តកំពង់ស្ពឺ បានប្រវែង ២៨.៥១ គ.ម និងខេត្តកណ្ដាលបាន ប្រវែង ១៤.៣៩ គ.ម ។ ជាមួយនេះក៏មានសំណង់លូមូលចំនួន ១៤៩ កន្លែង លូប្រអប់ចំនួន ០៨ កន្លែង ប្រឡាយដោះទឹកអមសងខាងផ្លូវមានរៀបថ្ម និងគម្របបានប្រវែង ២៧០ម៉ែត្រ ជីកប្រឡាយដីរំដោះទឹកអមសងខាងផ្លូវ បានប្រវែង ១៦ ៣៣៦ ម៉ែត្រ សាងសង់លូបង្ហូរមានមុខកាត់ ០,៥ ម៉ែត្រ នៅចំណុចផ្លូវប្រសព្វផ្លូវបានប្រវែង ២ ៨៤៥ ម៉ែត្រ, បំពាក់និងដំឡើងស្លាកសញ្ញាចរាចរណ៍ បានចំនួន ២៧៩កន្លែង បង្គោលសុវត្ថិភាព បានចំនួន ៧២៧បង្គោល និងគូសគំនូសសញ្ញាចរាចរណ៍លើទ្រូងផ្លូវបានចំនួន ១៥ ខ្សែ។
ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង បានបន្តថា កញ្ចប់ទី២ អនុវត្តដោយសម្ព័ន្ធក្រុមហ៊ុន Yunnan Construction and Investment Holding Group Co.,Ltd (YCIH) សាងសង់ផ្លូវ(DBST)បានប្រវែងសរុប ៤០,៤៧ គ.ម. និងបេតុង ប្រវែង ០,១៥ គ.ម. ក្នុងនោះនៅខេត្តព្រៃវែង បានប្រវែង ៩.៥០ គ.ម ខេត្តស្វាយរៀងប្រវែង ៨ គ.ម និងនៅខេត្តត្បូងឃ្មុំ បានប្រវែង ២៣.១២ គ.ម។ ជាមួយនេះបានសង់ស្ពានបេតុង ០១ កន្លែង ប្រវែង ២៥ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងមានសំណង់លូមូលចំនួន ៧៧កន្លែង និងលូប្រអប់ចំនួន ០៨កន្លែង ប្រឡាយដោះទឹកអមសងខាងផ្លូវមានរៀបថ្ម និងមានគម្របបាន ប្រវែង ៣ ២៦៨ម៉ែត្រ ប្រឡាយដីសម្រាប់រំដោះទឹក អមសងខាងផ្លូវបានប្រវែង ១៨ ៦៥០ម៉ែត្រ លូបង្ហូរមានមុខកាត់ ០,៥ ម៉ែត្រ នៅចំណុចផ្លូវប្រសព្វ បានប្រវែង ១៨៤ម៉ែត្រ បំពាក់និងដំឡើងផ្លាកសញ្ញាចរាចរណ៍បានចំនួន ១៥ កន្លែង បង្គោលសុវត្ថិភាពចំនួន ៩៧២បង្គោល និងគូសគំនូសសញ្ញាចរាចរណ៍លើទ្រូងផ្លូវបានចំនួន ០៤ ខ្សែ ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលបានសមិទ្ធផលថ្មីទាំង ៦ ខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង និងបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះឲ្យបានល្អ ចូលរួមទប់ស្កាត់ការដឹកលើសទម្ងន់កម្រិតកំណត់ ដើម្បីធានាការប្រើប្រាស់បានយូអង្វែង។
ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យអភិវឌ្ឍន៍ជនបទគឺការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយលើកកម្រិតកម្ពស់ផ្លូវជនបទពីផ្លូវក្រាលក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូ(DBST) និងផ្លូវបេតុង ដើម្បីធានាការប្រើប្រាស់គ្រប់រដូវកាល សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងជាលំដាប់។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងថា ឆ្នាំ២០២៣ ខាងមុខនេះ ជាឆ្នាំដែលត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដូចនេះសូមបងប្អូនអញ្ជើញទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោត និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រុងរឿងថែមទៀត ដោយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន នាពេលអនាគត ដើម្បីកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ៕
សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី ១៣ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២
សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី ១៣ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
ឯកឧត្ដមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើវិញ្ញាបនបត្រប្រគល់-ទទួល សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហាន២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន
នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើវិញ្ញាបនបត្រប្រគល់-ទទួល សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហាន២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំប្រតិភូក្រសួងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ព្រមទាំបានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារ ខាងកើតវិមានឯករាជ្យ
នារសៀលថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក. ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ ព្រមទាំបានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារ ខាងកើតវិមានឯករាជ្យ ៕