![ឯកឧត្តម សួន សេរីរដ្ឋា អញ្ជើញដឹកនាំប្រជុំប្រចាំខែកក្កដា របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច 12 photo 2024 07 17 12 09 33 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_12-09-33-2-150x150.jpg)
ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួល ១០០ភាគរយ លើគម្រោងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០៦ ខ្សែ នៅខេត្តកោះកុង
- ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ម៉ោង ៤:២៦ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួល ១០០ភាគរយ លើគម្រោងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០៦ ខ្សែ នៅខេត្តកោះកុង 2 photo 2022 10 31 16 21 59](https://www.mrd.gov.kh/wp-content/uploads/2022/10/photo_2022-10-31_16-21-59-1000x452.jpg)
នៅថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួល ១០០ភាគរយ លើគម្រោងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០៦ ខ្សែ ប្រវែងសរុប ៨.១១៤ម៉ែត្រ ក្នុងនោះ ផ្លូវចំនួន ០៣ខ្សែ ប្រវែងសរុប ៤.៦០៤ ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងផ្លូវចំនួន ០៣ខ្សែទៀត ប្រវែងសរុប ៣.៥១០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខបួន មានជញ្ជាំងស្ទាក់ទឹកចំនួន ០១កន្លែង លូប្រអប់មុខបីចំនួន ០៥កន្លែង លូប្រអប់មុខពីរចំនួន ០៣កន្លែង លូប្រអប់មុខមួយចំនួន ០៣កន្លែង លូមូលមុខពីរចំនួន ០៦កន្លែង លូមូលមុខមួយចំនួន ០២ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
ក្រោយពីបានត្រួតពិនិត្យលើលក្ខណៈបច្ចេក ទេស គុណភាព និងសោភ័ណភាពសំណង់រួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចវាយតម្លៃប្រគល់ទទួល ១០០ ភាគរយ លើគម្រោងទាំងមូល៕