![ឯកឧត្ដម បណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលារៀនខ្មែរ ចិន ហួរ ខៀវនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន 7 photo 2024 07 16 14 20 38 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-16_14-20-38-2-150x150.jpg)
សេចក្តីជូនដំណឹងស្តីពីកម្មវិធីប្រកួតប្រជែង ក្រោមប្រធានបទ « ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ »
- ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ៦:០៧ ល្ងាច
- សកម្មភាពក្រសួង
![សេចក្តីជូនដំណឹងស្តីពីកម្មវិធីប្រកួតប្រជែង ក្រោមប្រធានបទ « ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ » 2 photo 2022 07 25 18 03 22](https://www.mrd.gov.kh/wp-content/uploads/2022/07/photo_2022-07-25_18-03-22-1000x1000.jpg)
ក្រសួងអភិវឌ្ឍន៍ជនបទ(MRD) សាកលវិទ្យាល័យអន្តរជាតិ ( IU ) និងអង្គការវ័តធឺអែត (WaterAid Cambodia) បានរៀបចំកម្មវិធីប្រកួតប្រជែងលើប្រធានបទ ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ ។
សូមអានសេចក្ដីជូនដំណឹងខាងក្រោមនេះ ៖
សេចក្តីជូនដំណឹងស្តីពីកម្មវិធីប្រកួតប្រជែង ក្រោមប្រធានបទ « ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ »
ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ(MRD) សាកលវិទ្យាល័យអន្តរជាតិ ( IU ) និងអង្គការវ័តធឺអែត (WaterAid Cambodia) បានរៀបចំកម្មវិធីប្រកួតប្រជែងលើប្រធានបទ ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ សម្រាប់សិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់។ គោលបំណងនៃកម្មវិធីប្រកួតប្រជែងគឺដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តសិស្សស្តីពី សុខភាព អនាម័យ ទឹកស្អាត និងវិធីបង្ការរោគក្នុងសហគមន៍ នៅគ្រឹះស្ថានសិក្សាតាមរយៈការសិក្សាស្រាវជ្រាវ និងផ្តល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពក្នុងការនិយាយជាសាធារណៈ។
គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍សូមរួសរាន់ បំពេញលក្ខខ័ណ្ឌ ដើម្បីចូលរួមប្រកួតប្រជែងខាងលើនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ Facebook Page របស់នាយដ្ឋានបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃក្រសួងអភិវឌ្ឍន៍ជនបទ ឬ Facebook Page របស់សាកលវិទ្យាល័យអន្តរជាតិ(IU) ឬតាមរយៈលេខទូរស័ព្ទ៖ 012 805 602 , 017 484 809 , 016 423 666 , 012 590 003 , 096 463 4500។