ឯកឧត្ដម អុិន ចន្ថា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យវាយតម្លៃការងារស្ថាបនាផ្លូវនិងស្ពានចំនួន ៣គម្រោង នៅខេត្តកំពត ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង

នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ និងថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការតំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យវាយតម្លៃការងារស្ថាបនាផ្លូវនិងស្ពានចំនួន ៣គម្រោង ដូចខាងក្រោមនេះ ៖

-គម្រោងទី១៖ ការងារស្ថាបនាស្ពានបេតុង មួយកន្លែង ប្រវែង ៣០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានម្ខាងៗមានប្រវែង ១០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុង ១ខ្សែ ប្រវែង ២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ស្ថិតនៅភូមិព្រៃសង្ហា និងភូមិខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

-គម្រោងទី២៖ ការងារស្ថាបនាផ្លូលក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ២ ៦០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលក្រួសក្រហមទទឹងម្ខាងៗប្រវែង ២ ម៉ែត្រ ផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅភូមិដក់ពរ និងភូមិត្រពាំងពោធិ៍ ឃុំពន្លៃ និងឃុំខុនរ៉ង់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

-គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ២ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសក្រហម ទទឹងម្ខាងៗ ០,៥ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ស្ថតិនៅភូមិតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត។

គម្រោងទាំងបីខាងលើនេះ គណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិនៅអាងទឹកឈ្វាំង ស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិនៅអាងទឹកឈ្វាំង ស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្នុងទិវានេះដែរគណៈអធិបតីបានលែងកូនត្រីចំនួន ៦០ ០០០ ក្បាល ក្នុងនោះមាន ៖ កូនត្រីឆ្ពិន កូនត្រីអណ្ដែង កូនត្រីព្រលូង កូនត្រីកាហែ និងត្រីមេពូជចំនួន ៣ ០០០ ក្បាល ៕

សេចក្តីជូនដំណឹងស្តីពីកម្មវិធីប្រកួតប្រជែង ក្រោមប្រធានបទ « ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ »

ក្រសួងអភិវឌ្ឍន៍ជនបទ(MRD) សាកលវិទ្យាល័យអន្តរជាតិ ( IU ) និងអង្គការវ័តធឺអែត (WaterAid Cambodia) បានរៀបចំកម្មវិធីប្រកួតប្រជែងលើប្រធានបទ ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ ។

សូមអានសេចក្ដីជូនដំណឹងខាងក្រោមនេះ ៖

សេចក្តីជូនដំណឹងស្តីពីកម្មវិធីប្រកួតប្រជែង ក្រោមប្រធានបទ « ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ »

ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ(MRD) សាកលវិទ្យាល័យអន្តរជាតិ ( IU ) និងអង្គការវ័តធឺអែត (WaterAid Cambodia) បានរៀបចំកម្មវិធីប្រកួតប្រជែងលើប្រធានបទ ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ សម្រាប់សិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់។ គោលបំណងនៃកម្មវិធីប្រកួតប្រជែងគឺដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តសិស្សស្តីពី សុខភាព អនាម័យ ទឹកស្អាត និងវិធីបង្ការរោគក្នុងសហគមន៍ នៅគ្រឹះស្ថានសិក្សាតាមរយៈការសិក្សាស្រាវជ្រាវ និងផ្តល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពក្នុងការនិយាយជាសាធារណៈ។

គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍សូមរួសរាន់ បំពេញលក្ខខ័ណ្ឌ ដើម្បីចូលរួមប្រកួតប្រជែងខាងលើនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ Facebook Page របស់នាយដ្ឋានបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃក្រសួងអភិវឌ្ឍន៍ជនបទ ឬ Facebook Page របស់សាកលវិទ្យាល័យអន្តរជាតិ(IU) ឬតាមរយៈលេខទូរស័ព្ទ៖ 012 805 602 , 017 484 809 , 016 423 666 , 012 590 003 , 096 463 4500។

Kick-Off Meeting and signed contracts with 4 road construction companies under the chairmanship of His Excellency Phuong Sophea, Secretary of State and NRRPCP Project Coordinator

On July 20, 2022, at 10:00 AM, the Project Management Units of National Restoration for Rural Productivity Capacity Project (NRRPCP) held a Kick-Off Meeting and signed contracts with 4 road construction companies under the chairmanship of His Excellency Phuong Sophea, Secretary of State and NRRPCP Project Coordinator. The meeting was also attended by H.E Chray Pom, Director General and Project Director, Mr. Oung Ponnaka, Project Manager and some project officers, as well as representatives of the four road construction companies.
H.E Phuong Sophea, Secretary of State and NRRPCP Project Coordinator, gave important instructions to road construction companies to pay high attention to quality, aesthetics, safety, efficiency, good cooperation and construction to meet the needs in a timely manner.

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

នៅរសៀលថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា៕

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣៥ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមប្រព័ន្ធអនឡាញ

នាព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៣៥ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមប្រព័ន្ធអនឡាញ ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ទទួលបានទឹកស្អាតប្រើប្រាស់ និងប្រតិបត្តិអនាម័យបានប្រមាណ ៨០%ហើយ ៕

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំបាន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ស៊ី នាង ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

នារសៀលថ្ងៃអង្គារ ១៤កើតខែអាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំបាន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ស៊ី នាង ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អុ៑ក រ៉ាបុ៑ន បានជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ជប៉ុន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំ២០២២-២០២៣ ដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុននាពេលខាងមុខនេះ

នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អុ៑ក រ៉ាបុ៑ន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ជប៉ុន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំ ២០២២-២០២៣ ដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុននាពេលខាងមុខនេះ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានទទួលជួប លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សម្ដែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួប លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សម្ដែងការគួរសម និងពិភាក្សាការងារ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង ៤វត្ត នៅខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅវត្តវិហារហ្លួង ភូមិអណ្ដូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង ៤ វត្តគឺ វត្តព្រះវិហារហ្លួង វត្តថ្មី វត្តត្រពាំងស្នោ វត្តគ្រួស ស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕