ការងារថែទាំខួបផ្លូវដោយក្រាលក្រួសភ្នំប្រសិទ្ធិ និងខ្សាច់ស ចំនួន ០៣ខ្សែ
- ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១០:៥៧ ព្រឹក
- MneEvents
នៅពីថ្ងទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក នួន សុខា ប្រធានក្រុមទី១ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ក្រុមការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និង វាយតម្លៃការងារបញ្ចប់សុពលភាព លេីការងារថែទាំខួបផ្លូវដោយក្រាលក្រួសភ្នំប្រសិទ្ធិ និងខ្សាច់ស ចំនួន ០៣ខ្សែ ប្រវែងសរុប ១៥ ០០០ម ទទឹងខ្នងលើ ៤ម និង៥ម កម្រាស់ ០,២ម ស្ថិតនៅឃុំឈ្វាំង ឃុំពើក ឃុំព្រៃពួច ឃុំត្រពាំងវែង និងឃុំត្បែង ស្រុកពញាឮ ស្រុកអង្គស្នួល និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គម្រោងឆ្នាំ ២០២១ ) ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល (គម្រោងលេខ៖ DRR-PM-2021-No.012)
បន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃរួចមក បានផ្តល់នូវសចក្តីណែនាំឱ្យអ្នកទទួលការ ធ្វើការកែសម្រួល និងជួសជុលផ្ទៃកម្រាលផ្លូវឡើងវិញ លុបក្រលុកសំបុកមាន់តូចធំឱ្យបានស្អាតល្អ ជាពិសេសនៅលើខ្សែផ្លូវទី០៣ ដែលមានប្រវែង ៧ ០០០ម ត្រង់ចំនុចទីតាំងក្នុងភូុមិត្រពាំងវែង និងភូមិត្បែង និងកែសម្រួលចិញ្ចើមសងខាងផ្លូវដែលមានទឹកដក់ឱ្យបានស្អាតល្អឡើងវិញ។
ដូចមានសេចក្តីរៀបរាប់ខាងលើ សូមឯកឧត្តម និងលោកប្រធាន មេត្តាជ្រាបជារបាយការណ៍ដោយក្តីគោរព។ សូមអរគុណ 🙏