ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអណ្ដូងស្នប់ចំនួន ៩៦៤ អណ្ដូង និងស្រះទឹកសហគមន៍ចំនួន ៥៤ ស្រះ ក្នុងក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

ចែលរំលែក

នាថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជា អធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអណ្ដូងស្នប់ចំនួន ៩៦៤ អណ្ដូង និងស្រះទឹកសហគមន៍ចំនួន ៥៤ ស្រះ ក្នុងក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម វូ គូឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមាននិតចិនប្រចាំកម្ពុជា និងបានប្រព្រឹត្តទៅនៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងជានិមិត្តរូបតំណាងឲ្យខេត្តគោលដៅទាំង ១០ នៃគម្រោង។

ដោយឡែកសមិទ្ធផលដែលស្ថិតនៅក្នុងខេត្តគោលដៅទាំង ១០ នៃគម្រោងរួមមាន ៖ ខេត្តកំពង់ឆ្នាំងទទួលបាន អណ្ដូងខួង ៨០ អណ្ដូង ស្រះចំនួន ៥ ស្រះ , ស្វាយរៀង ១០០ អណ្ដូង ស្រះ ៤ , ព្រៃវែង ១០០ អណ្ដូង ស្រះ ៤ , កំពត ១០៤ អណ្ដូង ស្រះ ៤ , កំពង់ស្ពឺ ៨០ អណ្ដូង ស្រះ ៥ , ពោធិ៍សាត់ ១០០ អណ្ដូង ស្រះ ៧ , បន្ទាយមានជ័យ ១០០ អណ្ដូង ស្រះ ៧ , កំពង់ចាម ១០០ អណ្ដូង ស្រះ ៤ , សៀមរាប ១០០ អណ្ដូង ស្រះ ៧ , និងខេត្តបាត់ដំបងទទួលបាន ១០០ អណ្ដូង និងស្រះចំនួន ៧ ស្រះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ