ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន ០២គម្រោង ខេត្តកណ្តាល និងខេត្តព្រៃវែង

ចែលរំលែក

នៅថ្ងៃព្រហស្បតិ៍ ២រោច ខែភត្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ អញ្ជើញទៅ
ត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន ០២គម្រោងរួមមាន៖

-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៨០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់០,២ ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយថ្មភ្នំទទឹងម្ខាងៗ មានប្រវែង ០,៥ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ២ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយខ្សាច់ភ្នំឈើកាច់ ទទឹងម្ខាងៗ មានប្រវែង ១ ម៉ែត្រ កម្រាស់០,២ ម៉ែត្រ សាងសង់ លូមុខពីរចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ចាប់ពីភូមិត្នោត ទៅភូមិទួលខ្ពស់ និងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

គម្រោងទាំងពីរខាងលើនេះអនុវត្តដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ។

យោងតាមរយៈបច្ចេកទេស និងគុណភាពសំណង់គណ:កម្មាការបានឯកភាពទទួលយកនូវលទ្ធផលរបស់គម្រោងខាងលើជាស្ថាពរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ