ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានប្រគល់ជូននូវឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) និងថ្នាំបុរាណចិន ដល់អង្គភាពក្រោមឱវាទទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រើប្រាស់តាមការចាំបាច់ក្នុងអង្គភាពរបស់ខ្លួន
- ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ៣:៣៦ ល្ងាច
- សកម្មភាពក្រសួង
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទក្នុងបរិបទនៃព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រគល់ជូននូវឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) និងថ្នាំបុរាណចិន ដល់អង្គភាពក្រោមឱវាទទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រើប្រាស់តាមការចាំបាច់ក្នុងអង្គភាពរបស់ខ្លួន។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយកខុទ្ទកាល័យ ក៏បានក្រើនរំលឹកដល់គ្រប់ប្រធានអង្គភាព ក្រោមឱវាទទីស្ដីការក្រសួង ត្រូវយកចិត្តទុកដាក់ និងតាមដានសុខភាពមន្រ្តីរាជការក្រោមឱវាទរបស់ខ្លួនជាប់ជាប្រចាំ ស្របតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ឱ្យចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន៕