![ឯកឧត្ដម បណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលារៀនខ្មែរ ចិន ហួរ ខៀវនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន 8 photo 2024 07 16 14 20 38 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-16_14-20-38-2-150x150.jpg)
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់លើការងារស្ថាបនាផ្លូវ និងលូ ចំនួន០២គម្រោង នៅខេត្តកំពត និងខេត្តតាកែវ
- ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ៣:៥៩ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់លើការងារស្ថាបនាផ្លូវ និងលូ ចំនួន០២គម្រោង នៅខេត្តកំពត និងខេត្តតាកែវ 2 photo 2021 07 13 15 56 47](https://www.mrd.gov.kh/wp-content/uploads/2021/07/photo_2021-07-13_15-56-47-1000x563.jpg)
នៅថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់លើការងារស្ថាបនាផ្លូវ និងលូ ចំនួន០២គម្រោង៖
-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ចំនួន០១ខ្សែ ប្រវែង ៣ ៥០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមទទឹងម្ខាងៗ ០,៥ម កម្រាស់០,២០ម ស្ថាបនាលូអ៊ុយ ប្រវែងសរុប ៤០០ម ស្ថាបនាលូមូលមុខពីរមានទ្វារទឹកចំនួន ០៣កន្លែង លូមូលមុខពីរចំនួន ០២កន្លែង និងលូមូលមុខមួយចំនួន ០១កន្លែង ស្ថិតនៅភូមិព្រៃល្វាខាងកើត ឃុំព្រៃល្វា ទៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (វាយតម្លៃបញ្ចប់១០០%)។
-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន០១ខ្សែរ ប្រវែង ៣ ៤០០ម ទទឹង ៦ម កម្រាស់ ០,២០ម សាងសង់លូមូលចំនួន ០១កន្លែង និងលូប្រអប់ចំនួន ០៤ កន្លែង ស្ថិតនៅភូមិកោះត្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត (វាយតម្លៃបញ្ចប់សុពលភាព)។
គម្រោងទាំង២ខាងលើប្រើប្រាស់ថវិកាជំពូក ២១ ដែលអនុវត្តន៍ដោយនាយកដ្ឋានផ្លូវលំជនបទ។
ជាលទ្ធផលគណ:កម្មការបានឯកភាពទទួលយកនូវលទ្ធផលការអនុវត្តគម្រោងទាំងពីរខាងលើជាស្ថាពរ៕