លោក ឈន ឈឿន ដឹកនាំក្រុមការងារជំនាញចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសង់ និងប្រើប្រាស់បង្គន់លូភ្លោះ នៅស្រុកត្រាំកក់ ខេត្តតាកែវ
២ ម៉ោងមុន ថ្ងៃទី១៥ ខែមករា ២០២៥
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ និងស្ពាន នៅក្នុងខេត្តកំពង់ចាម រួមមាន ៖
-ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែលរងខូចខាតដោយទឹកភ្លៀងហូរច្រោះ មានទីតាំងតភ្ជាប់ពីក្លោងទ្វារវត្តព្រះអង្គគុហ៍ ដល់ភ្នំព្រែក សង្កែប្រវែង ៣ ៧០០ ម៉ែត្រ ស្ថិតក្នុងឃុំ ព្រែកកក់ និងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។
-ការស្ថាបនាស្ពានបេតុង (ស្ពានព្រែកអាចារ្យសួន ) ប្រវែង ៩០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ដែលអនុវត្តដោយកងកម្លាំងកងវិស្វកម្ម។
ជាលទ្ធផលសម្រេចបាន ៨៥% ហើយគ្រោងនឹងសាងសង់ឲ្យរួច ១០០% នៅក្នុងខែ វិច្ឆិកា ឆ្នាំនេះ៕