ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃគុណភាពផ្លូវចំនួន២គម្រោង នៅខេត្តសៀមរាប

ចែលរំលែក

នាថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះពិនិត្យនិងវាយតម្លៃគុណភាពផ្លូវចំនួន២គម្រោង ស្ថិតនៅមជ្ឈមណ្ឌលយោធិនពិការ ៣១៧ គូលែន ខេត្តសៀមរាប ក្រោមគម្រោងថវិកាជំពូក២១ ដែលអនុវត្តដោយកងកម្លាំងវិស្វកម្មនៃនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ។
គម្រោងទាំងពីរនោះរួមមាន៖

– គម្រោងទី១ ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង ២ ៩០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងនៅលើចិញ្ចើមផ្លូវក្រាលក្រួសក្រហមម្ខាងមានប្រវែង ១ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូមូលចំនួន ១កន្លែង និងសាងសង់ ផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង (បញ្ចប់ សុពលភាព)

– គម្រោងទី២ ៖ ផ្លូវក្រាលក្រួសក្រហមចំនួន ១ ខ្សែ ប្រវែង ៣ ៦០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ទទឹងដីស ៧ ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ៥កន្លែង លូមូលមុខពីរចំនួន ២កន្លែង និងស្ថាបនា ផ្លូវចូលលំនៅស្ថានចំនួន ១៤៧ កំណាត់ ប្រវែងសរុបចំនួន ២ ៦៤០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១ ម៉ែត្រ (បញ្ចប់ការងារ ១០០%)។

ជាលទ្ធផលគណៈកម្មការអន្ដរក្រសួងបានសម្រេចឯកភាពទទួលយកនូវការងារគម្រោង ទី១ ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ និងដោយឡែកគម្រោងទី២ សម្រេចឯកភាពទទួលយក ១០០% ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ