ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស
២១ ម៉ោងមុន ថ្ងៃទី២៦ ខែធ្នូ ២០២៤
នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ជាសេនាធិការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងពង្រឹងការងាររដ្ឋបាល និងការគ្រប់គ្រងមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា ទាំងវិន័យការងារ និងការអភិវឌ្ឍសមត្ថភាពមន្រ្តីឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។
ឈរលើមូលដ្ឋានខាងលើនេះ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩ និង០០នាទី លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំលោក លោកស្រីជាអនុប្រធាននាយកដ្ឋាន, ប្រធាន និងអនុប្រធានការិយាល័យក្រោមឱវាទ ប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ ដើម្បីរកពីចំណុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ។