ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃនិងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ៣ គម្រោងស្ថិតនៅក្នុងខេត្តកោះកុង

ចែលរំលែក

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ៣ គម្រោងស្ថិតនៅក្នុងខេត្តកោះកុង រួមមាន៖

– គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ចំនួន២ ខ្សែប្រវែង ១១ ០០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ កម្រាស់ ០.២ ម៉ែត្រ ទទឹងផ្លូវដីស ៨ ម៉ែត្រសាងសង់លូប្រអប់មុខ ៣ ចំនួន ១ កន្លែង លូមូលមុខ ២ ចំនួន ៣ កន្លែង លូមុខ១ ចំនួន ៨ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ១ កន្លែង ចាប់ពីភូមិព្រលាន ឃុំកណ្តោល ស្រុកបទុមសាគរ ទៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

– គម្រោងទី២ ៖ ការស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០១ ខ្សែ ប្រវែង៦ ០០០ ម៉ែត្រ ទទឹង៧ ម៉ែត្រ កម្រាស់ ០.២ ម៉ែត្រ ទទឹងផ្លូវដីស ៨ ម៉ែត្រ សាងសង់លូប្រអប់មុខ២ ចំនួន២ កន្លែង លូមូលមុខ ៣ ចំនួន ១ កន្លែង លូមូលមុខ១ ចំនួន៦ កន្លែង ភ្ជាប់ពីភូមិទ័ពឃ្លៃ ទៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង (បញ្ចប់សុពលភាព)។

– គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ១ ខ្សែ ប្រវែង ៦ ០០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ កម្រាស់ ០.២ ម៉ែត្រ ទទឹងផ្លូវដីស ៨ ម៉ែត្រ សាងសង់លូមុខ២ ចំនួន៣កន្លែង លូមុខ១ ចំនួន៥ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២ កន្លែង ចាប់ពីភូមិនព្រលាន ឃុំកណ្តោល ស្រុកបទុមសាគរ ទៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាគម្រោងបញ្ចប់សុពលភាព។

គម្រោងទាំង ៣ ខាងលើអនុវត្តន៍ដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោគ (ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា) ដែលប្រើប្រាស់ថវិកាចំពូក ២១។

ជាលទ្ធផល គណៈកម្មការអន្តរក្រសួងបានទទួលយកលើការងារស្ថាបនាផ្លូវទាំង៣ គម្រោងខាងលើនេះ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ