ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញពិនិត្យស្ថានភាពផ្លូវជនបទដែលបានរងការខូច ដេីម្បីធ្វេីការជួសជុលបន្ទាន់ ចាប់ពីស្ពានគីហ្សូណាទៅដល់ស្ពានព្រែកតាកុច មានប្រវែងសរុប ៦៩,៥ គ.ម ឆ្លងកាត់១២ ឃុំ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
- ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ១០:៤៥ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញពិនិត្យស្ថានភាពផ្លូវជនបទដែលបានរងការខូច ដេីម្បីធ្វេីការជួសជុលបន្ទាន់ ចាប់ពីស្ពានគីហ្សូណាទៅដល់ស្ពានព្រែកតាកុច មានប្រវែងសរុប ៦៩,៥ គ.ម ឆ្លងកាត់១២ ឃុំ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 2 72688847 2681490108575388 4396582743299850240 n](https://www.mrd.gov.kh/wp-content/uploads/2019/11/72688847_2681490108575388_4396582743299850240_n.jpg)
នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីជំនាញ បានអញ្ជេីញពិនិត្យស្ថានភាពផ្លូវជនបទដែលបានរងការខូច ដេីម្បីធ្វេីការជួសជុលបន្ទាន់ ចាប់ពីស្ពានគីហ្សូណាទៅដល់ស្ពានព្រែកតាកុច មានប្រវែងសរុប ៦៩,៥ គ.ម ឆ្លងកាត់១២ ឃុំ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួមមាន :
១. ពីស្ពានគីហ្សូណា ស្ថិតក្នុង ឃុំទន្លេបិទ ទៅឃុំជីរោជ៍ ទី ១ ឃុំបឹងព្រួល និងឃុំពាមជីលាំង មានប្រវែង ២០ គ.ម ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២ . ពីឃុំកំពង់ទ្រាស ទៅឃុំព្រែកអាជី ឃុំទ្រា ឃុំក្រូចឆ្មារ ឃុំស្វាយឃ្លាំង ឃុំប៉ឺស ២ ឃុំប៉ឺស និងឃុំរការខ្នុរ មានប្រវែង ៤៩,៥០០ គ.មស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្នុំ ។