ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានទទួលជួបពិភាក្សាការងារជាមួយលោក John Stone ស្ថាបនិកនៃមូលនិធិគ្រួសារស្តូន រួមជាមួយតំណាងអង្គការ iDE និងUSAID

នាថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយលោក John Stone ស្ថាបនិកនៃមូលនិធិគ្រួសារស្តូន រួមជាមួយតំណាងអង្គការ iDE និងUSAID។ ក្នុងជំនួបពិភាក្សានេះដែរ លោក John Stone បានសម្តែងការអបអរសាទរដល់សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានពីវិស័យអនាម័យជនបទ និងថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់កិច្ចសហប្រតិបត្តិការដ៍ល្អជាមួយអង្គការដៃគូក្នុងការចូលរួមអភិវឌ្ឍវិស័យអនាម័យជនបទ។ ក្នុងឱកាសនោះដែរ តំណាងអង្គការ iDE បានលើកឡើងពីផែនការអនាម័យជនបទនៅកម្ពុជា សម្រាប់ ឆ្នាំ២០២៣ ដែលស្ថិតក្រោមកិច្ចសហប្រត្តិការរវាងមូលនិធិគ្រួសារស្តូន, USAID, iDE និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលផ្តោតជាសំខាន់លើការជួយប្រជាពលរដ្ឋនៅជនបទឲ្យរួចផុតពីការបន្ទោរបង់ពាសវាលពាសកាល ដល់ភូមិចំនួន ១៦០០ ភូមិ ស្ថិតក្នុងខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ធំ សៀមរាប និងឧត្តរមានជ័យ សរុបទឹកប្រាក់ចំនួន ១៦លានដុល្លាសហរដ្ឋអាមេរិក។

Image may contain: 2 people, people smiling, indoor

Image may contain: 2 people, people sitting

Image may contain: one or more people, people sitting, living room and indoor

Image may contain: 1 person, sitting, table, living room and indoor

Image may contain: 4 people, people sitting and indoor

Image may contain: 3 people, people smiling, people sitting, suit and indoor

Image may contain: 4 people, people smiling, suit

Image may contain: 13 people, people smiling, people standing, suit and indoor

 

Share your thoughts