
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញត្រួតពិនិត្យ វាយតម្លៃ និងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុង ចំនួន ១កន្លែង ប្រវែង ៧៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុង ២២៩ ម៉ែត្រ។
១២ ម៉ោងមុន ថ្ងៃទី១ ខែមេសា ២០២៥
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសណ្ឋាគារអង្គរ ប៉ារ៉ាឌី ខេត្តសៀមរាប ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីនីតិវិធីគ្រប់គ្រងហានីភ័យលើទ្រព្យសម្បត្តិរដ្ឋ ដែលរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនាយកដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ១៤។