ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញពិនិត្យ និងវាយតម្លៃ ១០០% ផ្លូវក្រាលក្រួសក្រហម ចំនួន ២ ខ្សែ ដែលជាគម្រោងថែទាំជាលក្ខណៈខួបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តំពង់ឆ្នាំង

ព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ គណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញពិនិត្យ និងវាយតម្លៃ ១០០% ផ្លូវក្រាលក្រួសក្រហម ចំនួន ២ ខ្សែ ដែលជាគម្រោងថែទាំជាលក្ខណៈខួបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តំពង់ឆ្នាំង ។
ខ្សែទី១ ប្រវែង ៣ ៨០០ ម៉ែត្រ ខ្នងលើ ៤,៥ ម៉ែត្រ តភ្ជាប់ពីភូមិក្រសាល់ថ្មី ទៅភូមិទួល ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ។
ខ្សែទី២ ប្រវែង ១៥ ០០០ ម៉ែត្រ ខ្នងលើប្រវែង ៤,៥ ម៉ែត្រ តភ្ជាប់ពី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ទៅឃុំក្រាំងស្គារ ស្រុកទឹកផុស ។
និងពិនិត្យស្ថានភាពស្ពានឈើមួយកន្លែងប្រវែង ២៤ ម៉ែត្រ ( ស្ពានចំណងករ ) ឆ្លងកាត់អូរចំណងករ មានទីតាំង ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីលើកគម្រោងសាងសង់ជាស្ពានបេតុង តាមសំណើរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ នៅតំបន់នោះ ៕

Image may contain: 1 person, plant and outdoor

Image may contain: 5 people, people standing, tree, sky, outdoor and nature

Image may contain: 8 people, people smiling, people standing, cloud, sky, outdoor and nature

Image may contain: 5 people, people standing, sky and outdoor

Image may contain: 7 people, people standing, outdoor and nature

Image may contain: one or more people, people standing, cloud, sky and outdoor

Image may contain: cloud, sky, outdoor and nature

Image may contain: 3 people, people standing and outdoor

Image may contain: 4 people, people standing, tree, outdoor and nature

Image may contain: 1 person, standing, tree, outdoor and nature

 

Share your thoughts