ពិធីចុះហត្ថលេខា ដើម្បីដំណើរការអនុវត្តន៍គម្រោងផ្គត់ផ្គង់ទឹកជនបទ និងគម្រោងកែលម្អផ្លូវជនបទជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន

រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះហត្ថលេខា ដើម្បីដំណើរការអនុវត្តន៍គម្រោងផ្គត់ផ្គង់ទឹកជនបទ និងគម្រោងកែលម្អផ្លូវជនបទជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ។ គម្រោងនេះនឹងចាប់ផ្តើមចេញដំណើរនៅ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងនោះមាន ៖
១.គម្រោងផ្គត់ផ្គង់ទឹកជនបទជំហាន ២ ដែល នឹងត្រូវធ្វើការជីកអណ្តូងស្នប់ចំនួន ៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មចំនួន ៤២ស្រះ នៅ ក្នុងខេត្តគោលដៅចំនួន១០ រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្ត ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម។
២.គម្រោងកែលម្អផ្លូវជនបទជំហាន ២ ដែល នឹងត្រូវធ្វើការស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូ ប្រភេទពីរជាន់(DBST) ចំនួន ១៨ខ្សែ ប្រវែងសរុប ១១៩,៤៦៧ គ.ម. នៅក្នុងខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង៕

Image may contain: 3 people, people smiling

Image may contain: 16 people, people smiling, indoor

 

Share your thoughts