ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា
- ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ម៉ោង ៨:២៥ ល្ងាច
- សកម្មភាពក្រសួង
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានគូសបញ្ជាក់ពី ចំណងការទូត និងកិច្ចសហប្រតិបត្តិការដ៍ល្អរវាងប្រទេសទាំងពីរ និងបានជម្រាបជូនពីតួនាទី និងភារកិច្ចរបស់ក្រសួងដែលបាន និងកំពុងអនុវត្តតាមបែបពហុវិស័យ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានស្នើសុំអោយរដ្ឋាភិបាលម៉ាឡេស៊ីជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទម៉ាឡេស៊ី ជួយគាំទ្រលើការពង្រឹងស្ថាប័ន និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការក្រសួងតាមរយៈដំណើទស្សនៈកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ក៍ដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗលើវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងនៃប្រទេសទាំងពីរ។