February 6, 2018 Sovannaroth TON0

រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យ លោក Morgan Hart នាយកក្រុមហ៊ុនរ៉ែមាសកម្ពុជា និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារអំពីការជួសជុលផ្លូវប្រវែង ៦៦ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងសែនមនោរម្យឆ្ពោះទៅដល់តំបន់អូរខ្វាវឃុំចុងផ្លាសស្រុក កែវសីមាខេត្តមណ្ឌលគីរី។​​



February 6, 2018 Sovannaroth TON0

ព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។



February 5, 2018 Sovannaroth TON0

ព្រឹកថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ៥ ខែកុម្ភ: ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានអញ្ជើញពិនិត្យការដ្ឋាន ស្ថាបនាផ្លូវបេតុង១ខ្សែតភ្ជាប់ពីឃុំបឹងព្រួល ឃុំពាមជីលាំង ឃុំកំពង់ទ្រាស និងឃុំ ព្រែកអាជី ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំប្រមាណ ២៥ គីឡូម៉ែត្រ ដែលជាគំរោងកែលម្អផ្លូវជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាន ៨០% ហើយ។



February 2, 2018 Sovannaroth TON0

នៅថ្ងៃទី ១ ដល់ ២ ខែ កុម្ភះ ឆ្នាំ ២០១៨ ក្រុមការងារគម្រោង RRIP II ផ្នែកបន្សុាំទៅនឹងបម្រែបម្រួលអាកាសធាតុ បានចុះពិនិត្យការអនុវត្តការងារនៅលើកោះទាំង៥ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។



January 30, 2018 Sovannaroth TON0

ព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត ” គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ” ជាមួយក្រុមបេសកកម្មនៃធនាគារពិភពលោក។



January 29, 2018 Sovannaroth TON0

នាព្រឹកថ្ងៃចន្ទ​ ១៣​ កើត​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ​ ២០១៨​ លោក​ ស្រុិន​ ពុទ្ធី​ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ និងជានាយកគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាសុី​ និងលោក​ នួន​ ពេជ្រនិមិត្ត​ អនុប្រធាននាយកដ្ឋាន​ និងជាប្រធានគ្រប់គ្រងគម្រោង​ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ​ ស្ដីពីការធ្វើផែនការសុវត្ថិភាពទឹក​ និងអនាម័យ​ នៅភោជនីយដ្ឋានទន្លេបាសាក់​ ២​ រាជធានីភ្នំពេញ។



January 28, 2018 Sovannaroth TON0

នៅថ្ងៃអាទិត្យ ១២កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨ ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពស្ពានបាឡេ០១កន្លែង ដែលមានស្ថានភាពទ្រុតទ្រោម និងលក្ខណៈបណ្តោះអាសន្ន ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។



January 27, 2018 Sovannaroth TON0

ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែ មករា​ ឯកឧត្ដមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង បាននាំយកបច្ច័យចំនួន ១ ០០០ ដូល្លារ ប្រគេនព្រះសង្ឃសម្រាប់ចាក់ដីបំពេញទីធ្លាវត្ត និង ២ ០០០ ០០០ រៀល សម្រាប់កសាងស្ពាននៅវត្តព្រះទ្វារ​ ស្ថិតនៅឃុំពង្រស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។



January 27, 2018 Sovannaroth TON0

នៅថ្ងៃទី ២៦-២៧ ខែ មករា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទ ដឹកនាំដោយ លោក ឆេង សុទ្ធ អនុប្រធាននាយកដ្ឋាន បានបន្តចុះ​ត្រួតពិនិត្យ បច្ចេកទេស វាយតម្លៃគុណភាព គម្រោងស្ថាបនាចំនួន០៣គម្រោង នៅខេត្តព្រះវិហារ និងខេត្តរតនគិរី។


Scroll Up