September 11, 2017 Sorithychesda PAN0

ព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន​ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្ដីរាជការ បានអញ្ជើញចូលរួម និងប្រារព្ធក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌវេនទី ៦ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ ។
ព្រឹកនេះ បានធ្វើបទនមស្សកា ព្រះ រតនត្រ័យ សមាទានសីល ប្រគេនយាគូដល់ព្រះសង្ឃ ពិធីរាប់បាត បង្សុកូល វេរបច្ច័យ និងភត្ថាហារប្រគេនព្រះសង្ឃ និងប្រារព្ធពិធីពហុទេវាដាឆ្លង ជាកិច្ចបង្ហើយបុណ្យ ។
បច្ច័យដែលទទួលក្នុងវេនទី ៦ មាន ៤ ៥០០ ដុល្លារអាមេរិក ។
សូមអនុមោទនា បុណ្យទាំងអស់គ្នា !

Image may contain: 3 people, people standingImage may contain: 8 people, people sitting, table and indoorImage may contain: 3 people, indoor and foodImage may contain: 7 people, people smiling, people sitting, table and indoor



September 11, 2017 Sorithychesda PAN0

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ឆ្នាំនេះ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយទៅជូន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចលេខ ៥២ ឈរជើងនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ ។
——–
អំណោយរួមមាន៖ ថវិកា ២០ លានរៀល អង្ករ ៣ តោន ទឹកត្រី ៥០យួរ ទឹកសុីអុីវ ៥០យួរ មីយើង !១០០ កេស ប្រេងឆា ១៥០លីត្រ ស្ករស ២០០គក្រ ទឹកសុទ្ធ ៥០កេស អន្សម ៥០០ នំ ។

Image may contain: 4 people, people smiling, people standing, mountain, outdoor and natureImage may contain: 5 people, people standing, outdoor and natureImage may contain: 7 people, people standing and outdoorImage may contain: 8 people, people smiling, people standing and outdoor



September 9, 2017 Sorithychesda PAN0

នាព្រឹកថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៧​ លោក​ គង់​ ភឿន​ ប្រធាន​នាយកដ្ឋាន​ផ្លូវលំជនបទ​ និង​មន្ត្រី​បច្ចេកទេស​ បានចុះពិនិត្យសកម្មភាពអនុវត្តការងារថែ​ទាំខួបនិងប្រចាំ​ ផ្លូវ​កៅស៊ូ​ ២ជាន់​ ស្ថិតនៅចាប់ពីអូររាំងឪ​-ជើងឡង​ ក្រុងសួង​ ស្រុកត្បូងឃ្មុំ​ អូររាំងឪ​ ខេត្ត​ ត្បូង​ឃ្មុំ​ ប្រវែង​២៩,៩២​ គ.ម​។

Image may contain: 3 people, people standing and outdoorImage may contain: 1 person, standing, tree and outdoorImage may contain: one or more people, tree and outdoor



September 8, 2017 Sorithychesda PAN0

នៅព្រឹកថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៧ ​ នាយកដ្ឋានផ្លូវលំជនបទ​ និងក្រុមការងាររៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទ ដឹកនាំដោយលោក​ គង់​ ភឿន​ ប្រធាននាយកដ្ឋាន​ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក និងក្រុមការងារគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ លើក្របខណ្ឌកិច្ចសហការគាំទ្រការងាររៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទ និងការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

Image may contain: one or more people, people sitting, table and indoorImage may contain: 5 people, people sitting, table and indoorImage may contain: 4 people, people sitting, table and indoor



September 8, 2017 Sorithychesda PAN0

នៅព្រឹកថ្ងៃទី ០៧ ខែកញ្ញា​ ឆ្នាំ​ ២០១៧ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍​ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក គី សុផល អនុប្រធានគណៈកម្មាធិការ តំណាងលោកជំទាវ ទេព បូរ៉ាមីន អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ បានរៀបចំពិធីផ្សព្វផ្សាយអប់រំ ពីជំងឺអេសដ៍ ជំងឺកាមរោគ និងសុខភាពបន្តពូជ ជូនប្រជាពលរដ្ឋនៅក្នុងឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ នៅក្នុងបរិវេណសាលាឃុំអង្គប្រាសាទ ។

Image may contain: 3 people, people sittingImage may contain: 3 people, people smiling, people standingImage may contain: 3 people, indoorImage may contain: 8 people, people sitting and indoor



September 7, 2017 Sorithychesda PAN0

ព្រឹកថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី ២ នៅវត្តបទុមវតីរាជវរារាម នៅរាជធានី ភ្នំពេញក្នុងពិធី ប្រគេនយាគូដល់ព្រះសង្ឃ នមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល វេរភត្តារហារប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លងជាកិច្ចបង្ហើយបុណ្យ ។ បច្ច័យដែលទទួលបានក្នុងពិធីកាន់វេនទី ២ នេះ ទទួលបាន ៤ ៥០០ ដុល្លារអាមេរិក ។
សូមអនុមោទនាយកបុណ្យកុសលទាំងអស់គ្នា ៕

Image may contain: 11 people, people sitting, table and indoorImage may contain: 4 people, table, indoor and foodImage may contain: 6 people, people sitting, indoor and foodImage may contain: 6 people, people sitting, food and indoorImage may contain: 3 people, people smiling, indoor



September 6, 2017 Sorithychesda PAN0

នៅរសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៧ ឯកឧត្តមសួស គង់ រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ពិធីបិិទសិក្ខាសាលាដាក់ឲ្យដំណើរការគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាសុីអាគ្នេយ៍ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានី ភ្នំពេញ ។
គម្រោងនេះគ្រោងស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ដើម្បីឆ្លើយតបទៅ ការប្រែប្រួលអាកាសធាតុ ប្រវែងសរុបប្រហែល ២៩០ គម នៅក្នុងខេត្តចំនួន ៦ គឺ ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃុំ កំពង់ចាម កណ្តាល និងសៀមរាប

Image may contain: 2 peopleImage may contain: 8 people, outdoorImage may contain: 8 people, people standingImage may contain: 9 people, people sitting, table and indoorImage may contain: one or more people, crowd, table and indoor

 



September 5, 2017 Sorithychesda PAN0

នៅព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោកស្រី Henrike Brechit ប្រធានក្រុមបេសកកម្មនៃធនាគារពិភពលោក បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាដាក់ឲ្យដំណើរការគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាសុីអាគ្នេយ៍ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ។
គម្រោងនេះគ្រោងស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ដើម្បីឆ្លើយតបទៅ ការប្រែប្រួលអាកាសធាតុ ប្រវែងសរុបប្រហែល ២៩០ គម នៅក្នុងខេត្តចំនួន ៦ គឺ ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃុំ កំពង់ចាម កណ្តាល និងសៀមរាប ។

Image may contain: 1 person, suitImage may contain: 2 people, people smilingImage may contain: 1 personImage may contain: 11 people, people sitting and indoorImage may contain: 12 people, people sitting



September 5, 2017 Sorithychesda PAN0

នៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៧ ក្រុមពិធីការក្រសួងបាននាំយកបច្ច័យដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ មកថ្វាយ-ប្រគេនសម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការវត្ដវិមានតេជៈ (ហៅវត្ដស្រះចក) ក្នុងឱកាសរដូវបុណ្យកាន់បិណ្ឌដែលនឹងឈានចូល មកដល់នាពេលដ៏ខ្លីខាងមុខ ។

Image may contain: 4 people, people sitting, people eating, table and indoorImage may contain: 4 people, people sitting, table, indoor and foodImage may contain: 3 people, people sitting, table, food and indoor


Scroll Up