December 1, 2017 Sorithychesda PAN0

ព្រឹកថ្ងៃទី ០១ ខែ ឆ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ និងចុះកិច្ចព្រមព្រៀងលើលទ្ធផលនៃ បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ និងលោក Takeshi Fukuyama ប្រធានក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ។ គម្រោងនេះកំពុងដំណើរការសកម្មភាព កែលម្អផ្លូវនៅជនបទ ប្រវែង ១ ២០០ គ.ម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុង នៅខេត្តគោលដៅចំនួន ១០ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ រយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៦.២០២០ ៕

Image may contain: 3 people, people sitting



November 30, 2017 Sorithychesda PAN0

ថ្ងៃទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​ លោកប្រធាននាយកដ្ឋានផែនកា​រ​ និងទំនាក់ទំនងសាធារណ:​ បានដឹកនាំសម្របសម្រួលសិក្ខាសាលាស្តីពីការបូកសរុប លទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិរយះពេល ៥ ឆ្នាំ ២០១៣ ដល់ ២០១៧ និងធ្វិវិសោនកម្មកិច្ចព្រមព្រៀង រវាង MRD& NGOs OIs ស្របតាមច្បាប់អង្គការ ក្រោមអធិបតីភាព ឯកឧត្តម ហាប់ អូម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ឋាគារ ហីម៉ាវ៉ារី ។

Image may contain: 3 people, people smiling, people sitting, table and indoor



November 13, 2017 Sorithychesda PAN0

ព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមូយដៃគូរបានរៀបចំ បើកវេទិកាជាតិលើកទី ២ ស្ដីពីអនាម័យជនបទ (2rd National Forum on Rural Sanitation & Hygiene, Phnom Penh, 13th Nov 2017. )រយៈពេលពីរថ្ងៃនៅ សណ្ឋាគារ សុខា រាជធានី ភ្នំពេញ ក្រោមប្រធានបទ ការស្រាវជ្រាវ និងការបង្កើតថ្មីដើម្បីឆ្ពោះទៅរកភាពជោគជ័យ ក្រោមអធិបតីភាព ឯកឧត្ដម យឹម ឆៃលី ឧបនាយក រដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពស់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះ រាជាណាចក្រកម្ពុជា ។

** ក្រោមកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងការ ចូលរួមសហការពីដៃគូរអភិវឌ្ឍន៍នានា ស្ថានភាពអនាម័យជនបទនៅកម្ពុជា មានភាពរីកចម្រើន៖ ឆ្នាំ ២០០៧ មានត្រឹមតែ ១៦% កើនដល់ ៥៣. ៧ ក្នុងឆ្នាំ ២០១៥ នឹងកើនដល់ ៦០% ក្នុងឆ្នាំ ២០១៨ ហើយនឹង កើនដល់ ១០០% នៅឆ្នាំ ២០២៥ ទៅតាមយុទ្ធសាស្ត្រ ដែលបានកំណត់ ។

Image may contain: 1 person


Scroll Up