November 23, 2017 Chhavorn SENG0

ទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្នាក់អាស្រ័យពេលជួបគ្រោះធម្មជាតិ ចំនួន ៣ កន្លែង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅភូមិអណ្ដូងព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ។

ទីតាំងទី ១ ទំហំ ៣២ មx៥៦ ម ស្ថិតនៅក្នុងបរិវេនវត្តអណ្ដូងព្រីង , ទី ២ ទំហំ ៣២ មx៤៨ ម ស្ថិតនៅក្នុងបរិវេនវត្តឈើទាល និងទី ៣ ស្ថិតនៅក្នុងភូមិ កែរ៉ង ទំហំ ៥២ មx៥៦ ម ។ សងសង់ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី ១ ជាជំនួយឥតសំណងរបស់មូលនិធិអភិវឌ្ឍន៍ណ័រឌិក ក្នុងកម្មវិធីបន្សាំនិងការប្រែប្រួលអាកាសធាតុ ។



November 22, 2017 Chhavorn SENG0

នាព្រឹកថ្ងៃពុធ​ ទី​ ២២​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​ នៅសាលប្រជុំក្រសួង រៀបចំកិច្ចប្រជុំស្តីពីការឆ្លុះបញ្ចាំងការងារទឹកស្អាត​ និងអនាម័យជនបទប្រចាំឆ្នាំគម្រោងយូនីសេហ្វ​ ក្រោមអធិបតីភាពឯកឧត្តម​ ទ្រី​ មេង​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ ។



July 29, 2017 Chhavorn SENG0

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រកបដោយសព្ទសាធុការពរ ទទួលបាននូវសុខភាពបរិបូរណ៍ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសម្បូរ សប្បាយជារៀងរហូត។


Scroll Up