ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន​ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្ដីរាជការ បានអញ្ជើញចូលរួម និងប្រារព្ធក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌវេនទី ៦ នៅវត្តលង្កាព្រះកុសុមារាម
September 11, 2017 by Sorithychesda PAN0

ព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន​ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្ដីរាជការ បានអញ្ជើញចូលរួម និងប្រារព្ធក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌវេនទី ៦ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ ។
ព្រឹកនេះ បានធ្វើបទនមស្សកា ព្រះ រតនត្រ័យ សមាទានសីល ប្រគេនយាគូដល់ព្រះសង្ឃ ពិធីរាប់បាត បង្សុកូល វេរបច្ច័យ និងភត្ថាហារប្រគេនព្រះសង្ឃ និងប្រារព្ធពិធីពហុទេវាដាឆ្លង ជាកិច្ចបង្ហើយបុណ្យ ។
បច្ច័យដែលទទួលក្នុងវេនទី ៦ មាន ៤ ៥០០ ដុល្លារអាមេរិក ។
សូមអនុមោទនា បុណ្យទាំងអស់គ្នា !

Image may contain: 3 people, people standingImage may contain: 8 people, people sitting, table and indoorImage may contain: 3 people, indoor and foodImage may contain: 7 people, people smiling, people sitting, table and indoor

Scroll Up