January 15, 2018 Sovannaroth TON0

ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបកំណើត គម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តដឹកនាំ ក្រសួងមហាផ្ទៃ ក៏ដូចជាប្រទេសជាតិ ឲ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់ថ្មីបន្ថែមទៀត។



January 12, 2018 Sovannaroth TON0

នារសៀលថ្ងៃសុក្រ​ ១១រោច​ ខែបុស្ស​ ឆ្នាំរកា​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី​ ១២​ ខែមករា​ ឆ្នាំ​ ២០១៨​ លោក​ ស្រុិន​ ពុទ្ធី​ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ និងជានាយកគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាសុី​ បានចូលរួមកិច្ចប្រជុំលើកទី​ ៤​ គណ:កម្មការសម្របសម្រួលគម្រោងផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យជនបទទី​ ២​ ក្រោមអធិបតីភាពឯកឧត្តម​ ទ្រី​ មេង​ រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាប្រធានគណ:កម្មការសម្របសម្រួលគម្រោង​ នៅនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ។



January 12, 2018 Chhavorn SENG0

រសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម អ៊ុក ពញ្ញា នាយកខុទ្ទកាល័យ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជនបទ បាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ សកម្មភាពការងារ ឆ្នាំ ២០១៨ និងផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការទទួលស្គាល់សមាសភាពក្រុមការងារ ការបង្កើតលេខាធិការដ្ឋាន និងការតែងតាំង សមាសភាពលេខាធិការដ្ឋានព្រមទាំងស្វែងយល់ពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច របស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជនបទ។



January 11, 2018 Sovannaroth TON0

ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ នៅភូមិផ្គង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ហ៊ុន ប៊ុនរ៉ា ជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ , លោក សូត្រ វុទ្ធី លោក ស៊ីន វុទ្ធា ជានាយករងមជ្ឈមណ្ឌល និងប្រធាន អនុប្រធាការិយាល័យ ព្រមទាំងមន្រ្ដីចំនួន ១០ រូបផ្សេងទៀតឲ្យចូលកាន់ដំណែង។



January 8, 2018 Sovannaroth TON0

កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៨ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ១១ ៤០០ម ទទឹង ០៦ម សាងសង់លូមូលចំនួន ០៦កន្លែង សាងសង់លូប្រអប់ចំនួន ០៥កន្លែង សំណង់បង្ហៀរចំនួន ០១កន្លែង តម្លើងបង្គោលសុវត្ថិភាពចំនួន ០៦កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅឃុំចំបក់ និងឃុំក្រាំងដីវ៉ាយ​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ អនុវត្តដោយក្រុមហ៊ុនបុរីកម្មករ​។



January 8, 2018 Sovannaroth TON0

រសៀលថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅគោរពវិញ្ញាក្ខន្ធមហាឧបាសក គង់ ខាត់ ត្រូវជាបិតាក្មេករបស់សម្តេចភក្តី សាយ ឈុំ និងត្រូវជាបិតា លោកជំទាវ អ៊ូ សាន នៅភូមិគ្រឹះរបស់សម្តេច។



January 5, 2018 Sovannaroth TON0

នាថ្ងៃទី​ ៤-៥​ ខែមករា​ ឆ្នាំ​ ២០១៨​ ឯកឧត្តម ទ្រី​ មេង​ ប្រធានសម្របសម្រួល​គម្រោងផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យ​និងចូលរួមពីលោក​ ស្រុិន​ ពុទ្ធី​ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ និងជានាយកគម្រោង​ ​បានចុះពិនិត្យសំណង់អាងចម្រោះទឹកស្អាតប្រើប្រព័ន្ធពន្លឺព្រះអាទិត្យ​ បង្គន់អនាម័យ ស្រះ​សហគមន៍​ និងប្រព័ន្ធចែកចាយទឹកស្អាតខ្នាតតូចតាមទុយោ​ នៅខេត្តពោធិសាត់​ បាត់ដំបង​ និងខេត្តបន្ទាយមានជ័យ។



January 4, 2018 Sovannaroth TON0

ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ទ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជេីញអម ដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចុះសួរសុខទុក្ខ នាយទាហាន នាយរងនិងពលទាហ៊ាននៅយោធភូមិភាគទី១តាមបណ្ដោយព្រំដែនកម្ពុជា ឡាវ អូរអាឡៃ និងអូរតាងៅខេត្តស្ទឹងត្រែង។


Scroll Up