March 1, 2018 Sovannaroth TON0

១. ស្ថានភាពមន្ត្រីរាជការ

ក. ចំនួនមន្ត្រីរាជការ
នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ មានមន្ត្រីបម្រើការងារ សរុបចំនួន ៥២នាក់ ក្នុងនោះ មានស្ត្រី ចំនួន០៧នាក់ ។
ខ. ចំនួនមន្ត្រីរាជការអវត្តមាន ៖ ០០
គ. ចំនួនមន្ត្រីរាជការស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ៖ គ្មាន នាក់
ឃ.ចំនួនមន្ត្រីរាជការកំពុងសហការជាមួយអង្គការដៃគូ ៖ ០៧ នាក់



March 1, 2018 Sovannaroth TON0

នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ មាន​តួនាទី និង​ភារកិច្ច​សំខាន់​ផ្តោតលើ​ការងារ​អភិវឌ្ឍន៍​ធនធានមនុស្ស​តាមរយៈ​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​រាជការ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​តាម​ជនបទ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ។ នៅក្នុង​ខែសីហា ឆ្នាំ២០១១នេះ នាយកដ្ឋាន​បាន​អនុវត្ត​សកម្មភាព​ការងារ​លើ​ការកសាង និង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​រាជការ ក៏ដូចជា​ការផ្តល់​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ ដូចខាងក្រោម៖

១. ស្ថានភាព​មន្ត្រីរាជការ

ក. ចំនួន​មន្ត្រីរាជការ

– នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ មាន​មន្ត្រី​បម្រើ​ការងារ សរុប​ចំនួន ៤៨ នាក់ ក្នុងនោះ មាន​ស្ត្រី ចំនួន ០៧ នាក់ ។

ខ. ចំនួន​មន្ត្រីរាជការ​អវត្តមាន ៖ ០២ នាក់

គ. ចំនួន​មន្ត្រីរាជការ​ស្ថិតក្នុង​ភាព​ទំនេរ​គ្មាន​បៀវត្ស ៖ គ្មាន

ឃ.ចំនួន​មន្ត្រីរាជការ​កំពុង​សហ​ការ​ជាមួយ​អង្គការ​ដៃគូ ៖ ០៧ នាក់



March 1, 2018 Sovannaroth TON0

១. សេចក្តី​ផ្តើម

ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស ជា​គោលដៅ​ដ៏​សំខាន់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (២០០៩-២០១៣) និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។

ក្រសួង​អភិវឌ្ឍន៍ជនបទ បានសម្រេច​នូវ​សមិទ្ធផល​ជាច្រើន ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ទាំង​ការអភិវឌ្ឍ​ធនធានមនុស្ស ។ នេះ​សបញ្ជាក់​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ។

យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ឆ្នាំ២០១០ និង​ទិសដៅ​ឆ្នាំ២០១១ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​កំណត់​យក​យុទ្ធសាស្ត្រសំខាន់ៗចំនួន៥ សម្រាប់​អនុវត្ត​ការអភិវឌ្ឍ​ជនបទ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជនបទ ។ ក្រសួង​អភិវឌ្ឍន៍ជនបទ បាននិងកំពុង​អនុវត្ត​ការកសាង​សមត្ថភាព មិន​ត្រឹមតែ​មន្ត្រីរាជការ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​ជំនាញ ចំណេះដឹង និង​ចំណេះធ្វើ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​ជនបទ​ថែមទៀត តាមរយ:ការបណ្តុះបណ្តាល​វិជ្ជាជីវ:ជំនាញ​មូលដ្ឋាន​នៅតាម​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន ។

ដើម្បី​សម្រេចបាន​នូវ​យុទ្ធសាស្ត្រ​ខាងលើនេះ នាយកដ្ឋាន​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ បាន​និង កំពុង​សហការ​ជាមួយ​ភាគី​ដៃគូ​អភិវឌ្ឍន៍ និង​នាយកដ្ឋាន​នានា ក៏ដូចជា​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី-ខេត្ត ដើម្បី​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស ។

២. ស្ថានភាព​មន្ត្រីរាជការ

នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ មាន​មន្ត្រីរាជការ​សរុប​ចំនួន ៤៥ នាក់ ក្នុងនោះ​មាន ស្រី​ចំនួន ០៨ នាក់ ដែល​កំពុង​បម្រើ​ការងារ​ទៅតាម​ភារកិច្ចរៀងៗខ្លួន ដូចខាងក្រោម ៖

ក. ចំនួន​មន្ត្រីរាជការ​សរុប

ល.រ អង្គភាព ចំនួន​មន្ត្រីរាជការ មុខងារ​បច្ចុប្បន្ន
ប្រុស ស្រី សរុប ប្រធាន អនុប្រធាន សមាជិក
ថ្នាក់ដឹកនាំ​នាយកដ្ឋាន ០៧ ០០ ០៧ ០១ ០៦ ០០
ការិយាល័យ​កិច្ចការ​ទូទៅ ១០ ០២ ១២ ០១ ០៣ ០៨
ការិយាល័យ​បណ្តុះបណ្តាល ០៧ ០២ ០៩ ០១ ០២ ០៦
ការិយាល័យ​ស្រាវជ្រាវ ០៧ ០១ ០៨ ០១ ០២ ០៥
ការិយាល័យ​ផ្សព្វផ្សាយ ០៦ ០៣ ០៩ ០១ ០២ ០៦
  សរុប ៣៧ ០៨ ៤៥ ០៥ ១៥ ២៥

ខ. ស្ថិតិ​ប្តី ប្រពន្ធ និង​កូន

បរុស ស្រី កូន
មាន​ប្រពន្ធ នៅ​លីវ សរុប មាន​ប្តី នៅ​លីវ សរុប ប្រុស ស្រី សរុប
៣៤ ០៤ ៤០ ០៧ ០១ ០៨ ៤៥ ៤០ ៨៥

គ. មន្ត្រីរាជការ​ដែល​នៅ​ទំនេរ​គ្មាន​បៀវត្ស ៖ ០១ នាក់ (ដោយ​បញ្ញត្តិ)
ឃ. មន្ត្រីរាជការ​ចូលនិវត្តន៍ ៖ ០២ នាក់
ង. មន្ត្រីរាជការ​សុំ​លាឈប់​ពី​ក្របខ័ណ្ឌ​រដ្ឋ ៖ ០៥ នាក់
ច. មន្ត្រីរាជការ​សុំ​ផ្ទេរចេញ ៖ ០២ នាក់
ឆ. មន្ត្រីរាជការ​សុំ​ផ្ទេរ​ចូល ៖ ០២ នាក់
ជ. មន្ត្រីរាជការ​កំពុង​ស​ហ​ការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ៖ ០៦ នាក់

ល.រ គោត្តនាម-នាម ភេទ ឈ្មោះ​អង្គការ​ដៃគូ​អភិវឌ្ឍន៍ ផ្សេងៗ
អ៊ា​ន  ចាន់ណា PRIP/MRD  
ដួង  ជីវិន CMT/MRD  
ទូច  ស៊ី​ផាត PRIP/MRD  
ហ៊ឹម  សុ​មុនី IMFMRD  
ស៊ុន  ពិសិដ្ឋ RIP  
នាង  ពុទ្ធា​រ៉ា CDC  

៣. បេសកកម្ម​របស់​នាយ​ក​ដ្ឋា​ន

នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ មាន​បេសកកម្ម​ចម្បង និងសំខាន់ៗដូចខាងក្រោម៖

-ផ្តល់​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​រាជការ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ពី​ថ្នាក់ជាតិ ដល់ ថ្នាក់ក្រោម​ជាតិ ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ចំណេះដឹង និង​ជំនាញ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព និង​អនុវត្ត ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ។
-សិក្សា​ស្រាវជ្រាវ​ពី​តម្រូវការ​របស់​ក្រុម​គោលដៅ (មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ) ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ឲ្យ​ត្រូវ​នឹង​តម្រូវការ​ពិតប្រាកដរ​បស់​ពួកគេ ។
-ផ្តល់​ជំនាញ​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ (ជនពិការ ក្មេង​កំព្រា ស្ត្រី​មេម៉ាយ សិស្ស បោះបង់​ការសិក្សា ។ល) ដើម្បី​ជួយ​ពួកគេ​ឲ្យ​មានលទ្ធភាព​បង្កើត​មុខរបរ និង​បង្កើន​នូវ​ប្រាក់ចំណូល ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ ។

៤. តួនាទី និង​ភារកិច្ច

៤.‌១ បណ្តុះបណ្តាល​មន្ត្រីរាជកា​រ​ពី​ថ្នាក់ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អភិវឌ្ឍន៍ជនបទ (បង្កើន​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ) ។
៤.២ សិក្សា​ស្រាវជ្រាវ​ឯកសារ​ដែល​ពាក់ព័ន្ធ និង​មាន​ប្រយោជន៍​ដែល​បម្រើ​ឲ្យ​ការអភិវឌ្ឍ​ជនបទ ដើម្បី​ចងក្រង​ជា​ឯកសារ​សម្រាប់​ការងារ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ ។
៤.៣ ផ្តល់​ជំនាញ​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​ជនបទ ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ។
៤.៤ ពង្រឹង និង​អភិវឌ្ឍ​ស្ថាប័ន​តាមរយៈ​រចនាសម្ព័ន្ធ​អភិវឌ្ឍន៍ជនបទ ដែលមាន​ពី​ថ្នាក់​ខេត្ត​ដល់ ថ្នាក់ភូមិ ។
៤.៥ រៀបចំ​ចងក្រង និង​ផលិត​ឯកសារ​ស្តីពី​សកម្មភាព​នៃ​ដំណើរការ​អភិវឌ្ឍន៍ជនបទ សម្រាប់​ការផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន និង​បោះពុម្ព​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន ។

៥. សកម្មភាព​ការងារ​ឆ្នាំ២០១១

យោងតាម​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ឆ្នាំ២០១០និង​ទិសដៅ​ឆ្នាំ២០១១ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​កំណត់​យក​យុទ្ធ​សាស្ត្រ​សំខាន់ៗ​ចំនួន​៥ សម្រាប់​អនុវត្ត​ការអភិវឌ្ឍ​ជនបទ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជនបទ ។ មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល​យ៉ាងតិច៤០ម៉ោង​ក្នុង​មួយឆ្នាំ​ក្នុង១នាក់ ។ ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ ខាងលើនេះ នាយកដ្ឋាន​បណ្តុះ​បណ្តាល និង​ស្រាវជ្រាវ បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​នូវ​សកម្មភាព​ជាច្រើន​ដែល​ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖

៥.១ ការងាររដ្ឋបាល និង​កិច្ចការ​ទូទៅ

ការងារ​កិច្ចការ​ទូទៅ​មាន​ភារកិច្ច ជា​សេនាធិការ​មួយ​ដ៏​សំខាន់​ជួយ​ដល់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ក្នុង ការគ្រប់គ្រង និង​ដឹកនាំ​ការងារ​ប្រព្រឹត្ត​ទៅដោយ​រលូន ។ ជាក់ស្តែង​ក្នុង​ឆ្នាំ២០១១នេះ ការិយាល័យ​កិច្ច ការ​ទូទៅ​សម្រេចបាន ៖
-រៀបចំ​ការប្រជុំ​របស់​នាយកដ្ឋាន និង​ធ្វើ​កំណត់ហេតុ​ប្រជុំបាន​ចំនួន ១១លើក
-កសាង​លិខិត​ចេញ​បាន​ចំនួន ៤៧៩ លើក ពី​លេខ ០០១ ដល់​លេខ៤៧៩
-ទទួល​លិខិត​ចូល​បាន​ចំនួន ៤៤៣ លើក ពី​លេខ ០០១ ដល់​លេខ ៤៤៣
-រៀបចំ​លិខិត​ស្នើសុំ​តម្លើង​កាំ​ប្រាក់ និង​ប្រាក់​បំណាច់​មុខងារ ០១ លើក

៥.២ ការិយាល័យ​បណ្តុះបណ្តាល

ការងារ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​ជាការ​ងារ​ស្នូល និង​អាទិភាព​ជាងគេ​ក្នុងចំណោម​ការងារ​ទាំង​ឡាយ​របស់​នាយកដ្ឋាន​បណ្តុះបណ្តាល​និង​ស្រាវ​ជ្រាវ ។ ទាក់ទង​នឹង​ការងារ​បណ្តុះបណ្តាល​នេះ នាយកដ្ឋាន​បណ្តុះបណ្តាល​បាន​ផ្តោត​ការយកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ផែនការ​បណ្តុះបណ្តាល ក្នុង​គោលបំណង​ប្រែក្លាយ​មន្ត្រីរាជការ​ទទួល​បាន​នូវ​ចំណេះដឹង​ពហុ​ជំនាញ​ដែល​ប្រកបដោយ​គុណភាព សម្រាប់​បម្រើ​ការងារ​នៅតាម​បណ្តា​អង្គភាព​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​​ខ្ពស់ ដើម្បី​សម្រេច​នូវ​គោលបំណង និង​ផលប្រយោជន៍​របស់​ក្រសួង ។

ក្នុង​ឆ្នាំ២០១១នេះ នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ បានសម្រេច​នូវ​លទ្ធផល​ដូចខាងក្រោម​នេះ ៖

ក. ការងារ​បណ្តុះបណ្តាល​ម​ន្ត្រី​រាជការ​ក្នុងប្រទេស

ក្នុង​ឆ្នាំ ២០១១ នេះ នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ក្រោម​ថវិកា​តាម​កម្មវិធី​រប​ស់រាជ​រដ្ឋាភិបាល និង​សហការ​ជាមួយ​ទីភ្នាក់ងារ​អន្តរជាតិ​កូរ៉េ (KOICA) បាន​ចំនួន ១១ លើក មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ២៣២ នាក់ (ស្រី​ចំនួន ២៩នាក់) មាន​ជាអាទិ៍៖ វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការសរសេរ​គម្រោង​សំណើ​ចំនួន៣លើក (នៅ​ខេត្តកំពត ខេត្តកំពង់ឆ្នាំង និង​ខេត្តព្រៃវែង) មាន​អ្នកចូលរួម​ចំនួន ៧៥ នាក់/ស្រី ០៧ នាក់, វគ្គ​ស្តីពី​ការធ្វើផែនការ​បណ្តុះបណ្តាល​ចំនួន៣លើក (នៅ​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និង​ខេត្តកំពង់ចាម) មាន​អ្នកចូលរួម​ចំនួន ៨៤ នាក់/ស្រី ១០ នាក់, វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល សម្រាប់​ការអភិវឌ្ឍ​សហគមន៍​ជនបទ​ចំនួន ០៥ លើក (នៅ​ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្ត​ព្រះសីហនុ) មាន​អ្នកចូលរួម​ចំនួន ១០០ នាក់/ស្រី ១២ នាក់, និង​បានរៀបចំ​សិក្ខាសាលា​ចំនួន ០៤ លើក មាន​សិក្ខាកាម​ចូលរួម​សរុប ៤១៧ នាក់ (ស្រី​ចំនួន ៣៧ នាក់) មាន​ជាអាទិ៍៖ សិក្ខាសាលា​ផ្សព្វផ្សាយ​កម្មវិធី​បណ្តុះបណ្តាល​របស់​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ខេត្តកំពង់ស្ពឺ មាន​អ្នកចូលរួម​ជា​អភិបាល អភិបាលរង​ស្រុក-ខណ្ឌ មេឃុំ-សង្កាត់ ជំទប់​ឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំ​សង្កាត់ ប្រធានភូមិ និង​មន្ត្រីរាជការ​សរុប​ចំនួន ១៣៨ នាក់ (ស្រី​ចំនួន ១៩ នាក់), សិក្ខាសាលា​ស្តីពី​ការកំណត់​អាទិភាព​វគ្គ​បណ្តុះបណ្តាល​នៅ​ខេត្តកំពង់ចាម មាន​សិក្ខាកាម​ចូលរួម​មកពី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ខេត្ត​ទាំង ២៤ សរុប​ចំនួន ៧៧ នាក់ (ស្រី​ចំនួន ០៧ នាក់), សិក្ខាសាលា​ផ្សព្វផ្សាយ​កម្មវិធី​បណ្តុះបណ្តាល ក្រោម​កិច្ចសហការ​រវាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ទីភ្នាក់ងារ​អន្តរជាតិ​កូរ៉េ (KOICA) សរុប ៦១ នាក់ (ស្រី ១២ នាក់), សិក្ខាសាលា​បូកសរុប​លទ្ធផល និង​ការវាយតម្លៃ​ការបណ្តុះបណ្តាល ចំនួន ០១ លើក (សណ្ឋាគារ Inter-Continental) មាន​អ្នកចូលរួម​ចំនួន ១៤១ នាក់/ស្រី ១១នាក់ ។ ជាមួយគ្នានេះដែរ​មាន​នាយកដ្ឋាន និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​នានា​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​សរុប​សិក្ខាកាម​ចូលរួម​ចំនួន ១៦៣៨ នាក់ ក្នុងនោះ​ស្រី ៣១៦ នាក់ ស្មើនឹង ១១៤ ថ្ងៃ ។

ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​បណ្តុះបណ្តាលរ​បស់​មន្ត្រីរាជការ និង​តាម​សេចក្តីសម្រេច​សន្និបាតរ​បស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​បាន​ចែងថា មន្ត្រីរាជការ​ត្រូវធ្វើ​ការបណ្តុះបណ្តាល​យ៉ាងតិច ៤០ម៉ោង​ក្នុង ១ ឆ្នាំ​ក្នុង ១ នាក់ នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ បាន​ខិតខំ​សហការ​ជាមួយ​នាយកដ្ឋាន​នានា ក៏​ដូច​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី-ខេត្ត​ទាំង ២៤ បា​នប​ញ្ចូ​ន​មន្ត្រី​ឱ្យ​ចូលរួម​សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​ដែល​រៀបចំ​ដោយ​ស្ថាប័នផ្សេងៗសរុប​បាន​ចំនួន ១៥២១ នាក់ ( ស្រី ១៦៤ នាក់) ស្មើ នឹង ១១៨៣ ថ្ងៃ ។

លទ្ធផល​សម្រាប់​បណ្តុះបណ្តាល​ក្នុងប្រទេស​សម្រេចបាន​ក្នុង​ឆ្នាំ២០១១ជារួម​មាន ៖ វគ្គ​បណ្តុះបណ្តាល​ចំនួន ២១៤ លើក ចំនួន ១៣៤៤ នាក់ (ស្រី២៨០នាក់) ស្មើនឹង ៦៥០ ថ្ងៃ , សិក្ខាសាលា​ចំនួន៣៨៧ លើក ចំនួន ១៧៨៥ នាក់ (ស្រី ២០០ នាក់) ស្មើនឹង ៦២៣ ថ្ងៃ និង​ទស្សនកិច្ច​ចំនួន ១១ លើក​ចំនួន ៣០ នាក់ (ស្រី ០០ នាក់) ស្មើនឹង ២៤ ថ្ងៃ សរុប​ទាំងអស់​ចំនួន ៣១៥៩ នាក់ ក្នុងនោះ​ស្រី​ចំនួន៤៨០នាក់ ស្មើនឹង ១២៩៧ ថ្ងៃ (ទិន្នន័យ​លម្អិត​មាន​ក្នុង​តារាង​ឧបសម្ព័ន្ធ​ទី ២ និង​ទី ៣) ។

បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​ឆ្នាំ ២០១០ ដែលមាន​ចំនួន ២២៨២ នាក់ ឃើញថា​ក្នុង​ឆ្នាំ ២០១១មាន​កំណើន​ខ្ពស់ជាង​ចំនួន ៨៧៧ នាក់ ក្នុងនោះ​ស្រី​កើន ១៣១ នាក់ ។

ខ. ការងារ​បណ្តុះបណ្តាល​ម​ន្ត្រី​រាជការ​ក្រៅប្រទេស

ក្នុង​ឆ្នាំ២០១១ នេះ​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា និង​ទស្សនកិច្ច​សិក្សា​នៅក្រៅ​ប្រទេស​បាន​ចំនួន៣៣លើក ដែលមាន​មន្ត្រី​ចូលរួម​សរុប​ចំនួន ៦០ នាក់ (ស្រី​ចំនួន ០៥ នាក់) ក្នុងនោះ​មាន​វគ្គ​បណ្តុះបណ្តាល​ចំនួន១៥លើក មាន​មន្ត្រី​ចូលរួម​ចំនួន ៣៨នាក់(ស្រី០៥នាក់) ស្មើនឹង ១៤៩៦ ថ្ងៃ, សិក្ខាសាលា​ចំនួន ១៤ លើក មាន​មន្ត្រី​ចូលរួម​ចំនួន ១៤ នាក់ (ស្រី០០នាក់) ស្មើនឹង៦៧ថ្ងៃ និង​ទស្សនកិច្ច​សិក្សា ៤លើក មាន​មន្ត្រី​ចូលរួម​ចំនួន ០៨ នាក់ (ស្រី០០នាក់) ស្មើនឹង២០ថ្ងៃ ។
បើ​ប្រៀបធៀប​ឆ្នាំ ២០១០ មាន​ចំនួន ៧៥ នាក់ (ស្រី០៨នាក់) ឃើញថា​ឆ្នាំ ២០១១ មន្ត្រី​ចូលរួម​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា ទស្សនកិច្ច​សិក្សា​នៅក្រៅ​ប្រទេស មានការ​ថយចុះ​ចំនួន ១៥ នាក់ (ស្រី​ថយ​ចំនួន ០៣ នាក់) មាន​ជូន​ភ្ជាប់​មកជា​មួយ​តារាង​លម្អិត​ក្នុង​ឧបសម្ព័ន្ធ​ទី ៤ ។

តារាង​លទ្ធផល​នៃ​ការកសាង​សមត្ថភាព​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ឆ្នាំ ២០១១

ល.រ បរិយាយ លើក ចំនួន​ថ្ងៃ សិក្ខាកាម​សរុប សិក្ខាកាម​ស្រី
រៀបចំ​ដោយ​ខ្លួនឯង ៤៦ ១១៤ ១៦៣៨ ៣១៦
កា​រប​ញ្ចូ​ន​ចូលរួម​ក្នុងស្រុក ៥៦៦ ១១៨៣ ១៥២១ ១៦៤
កា​រប​ញ្ចូ​ន​ចូលរួម​ក្រៅប្រទេស ៣៣ ១៥៨៣ ៦០ ០៥
សរុប ៦៤៦ ២៨៨០ ៣២១៩ ៤៨៥

តារាង​ប្រៀបធៀប​ការបណ្តុះបណ្តាល​មន្ត្រីរាជកា​រ​ឆ្នាំ ២០១០ និង​ឆ្នាំ ២០១១

ល.រ បរិយាយ លើក ចំនួន​ថ្ងៃ សិក្ខាកាម​សរុប សិក្ខាកាម​ស្រី
រៀបចំ​ដោយ​ខ្លួនឯង ៤៦ ១១៤ ១៦៣៨ ៣១៦
កា​រប​ញ្ចូ​ន​ចូលរួម​ក្នុងស្រុក ៥៦៦ ១១៨៣ ១៥២១ ១៦៤
កា​រប​ញ្ចូ​ន​ចូលរួម​ក្រៅប្រទេស ៣៣ ១៥៨៣ ៦០ ០៥
សរុប ៦៤៦ ២៨៨០ ៣២១៩ ៤៨៥

បើ​សរុប​លទ្ធផល​ដែល​អនុវត្ត​ក្នុង​ឆ្នាំ ២០១១ នេះ ចំនួន​សិក្ខាកាម​ចូលរួម​សរុប ៣២១៩ នាក់ ក្នុងនោះ​ស្រី​ចំនួន ៤៨៥ នាក់ ។ បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ ២០១០ ដែលមាន​ចំនួន ២៣២៣ នាក់ (ស្រី​ចំនួន ៣៤៩ នាក់) ឃើញថា​ក្នុង​ឆ្នាំ ២០១១ កើន​ចំនួន ៨៩៦ នាក់ ស្មើនឹង ៣៨,៥% (ស្រី​កើន​ចំនួន ១៣៦ នាក់ កើន​ចំនួន ៣៨,៩%) ។

៣. ការងារ​ស្រាវជ្រាវ

ការិយាល័យ​ស្រាវជ្រាវ​មាន​តួនាទី​សំខាន់​ក្នុងការ​សិក្សា និង​ស្រាវជ្រាវ​ពី​ការងារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ចងក្រង​ជា​ឯកសារផ្សេងៗ ដែលជា​មូលដ្ឋាន​សម្រាប់ធ្វើ​ការសិក្សា​បន្ត និង​រៀបចំ​ជា​មេរៀន​ដើម្បី​ជួយ​ដល់​ការកសាង​សមត្ថភាព​មន្ត្រីរាជការ​របស់​ក្រសួង ឲ្យ​អនុវត្ត​ការងារ​អភិវឌ្ឍន៍ជនបទ​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់។

ក្នុង​ឆ្នាំ ២០១១ នេះ ការិយាល័យ​នេះ​មាន​សកម្មភាព ដូចខាងក្រោម៖

-ចូលរួម​ប្រជុំ​ប្រចាំខែ​ដើម្បី​ពង្រឹង​ការងារ​ក្នុង​នាយកដ្ឋាន​រៀងរាល់ខែ
-រៀបចំ​មេរៀន ការរៀបចំ​ផែនការ​បណ្តុះបណ្តាល និង​ការសរសេរ​គម្រោង​សំណើ សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​របស់​នាយកដ្ឋាន ដែល​ត្រូវធ្វើ​ការបណ្តុះបណ្តាល​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត​ទាំង២៤ ។
-ចូលរួម​គ្រប់គ្រង និង​សម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​ពី ការរៀបចំ​ផែនការ​បណ្តុះបណ្តាល និង​ការសរសេរ​គម្រោង​សំណើ នៅ​ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង ។
-ប្រជុំពិភាក្សា​លើ​ការកែសម្រួល​តួនាទី និង​ភារកិច្ច​របស់​នាយកដ្ឋាន
-រៀបចំ និង​សម្របសម្រួល​សិក្ខាសាលា​ស្តីពី ការកំណត់​អាទិភាព​វគ្គ​បណ្តុះបណ្តាល​នៅ​ខេត្តកំពង់ចាម ។
-ចូលរួម​ប្រជុំ​ពិនិត្យ ពិភាក្សា​លើ​សេចក្តីព្រាង​ផែនការ និង​កម្មវិធី​បណ្តុះបណ្តាល​របស់​កម្មវិធី បណ្តុះបណ្តាល​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (MRD-KOICA)។
-ចុះ​ជំរុញ​ឲ្យ​មាន​អ្នកទទួលខុសត្រូវ​លើ​ការងារ​បណ្តុះបណ្តាល និង​ស្រាវជ្រាវ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មណ្ឌល​គី​រី ខេត្ត​ក្រចះ និង​រតនគិរី ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ

៤. ការងារ​ផ្សព្វផ្សាយ

ការងារ​ផ្សព្វផ្សាយ មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​ផ្សព្វផ្សាយ​សកម្មភាព​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​ជា​ជំនួយស្មារតី ដល់​ស្រទាប់​ប្រជាជន មហាជន ឲ្យ​បាន​យល់ដឹង​អំពី​សកម្មភាព​ការងារ​និង​សមិទ្ធិផល​នានា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ។ ក្នុង​ឆ្នាំ២០១១នេះ សកម្មភាព​ការងារ​របស់​ការិយាល័យ​ផ្សព្វផ្សាយ សម្រេចបាន​ដូចខាងក្រោម៖

ក-សកម្មភាព ថត និង​ស្រង់​ព័ត៌មាន សកម្មភាព​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​របស់​ក្រសួង​អភិវឌ្ឍន៍​ជ​នប​ទៈ

-​ចុះ​ថត និង​ស្រង់​ព័ត៌មាន សកម្មភាព​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ដែល​បំពេញបេសកកម្ម​នៅតាម​រាជធានី-ខេត្ត​ទាំង២៤ ដែល​ពាក់ព័ន្ធ​នឹង​ការងារ​អភិវឌ្ឍន៍ជនបទ បាន​ចំនួន ១២៣លើក

ខ-សកម្មភាព​ផ្សព្វផ្សាយ

ផ្សព្វផ្សាយ​តាម​ស្ថានីយទូរទស្សន៍ និង​វិទ្យុ ចំនួន ១៨៧ លើក ដូចខាងក្រោម ៖

– ការផ្សព្វផ្សាយ​តាម​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ជាតិ​កម្ពុជា ចំនួន ៥៣ ដង
-​ ការផ្សព្វផ្សាយ​តាម​ស្ថានីយ​វិទ្យុ ទូរទស្សន៍​បាយ័ន ចំនួន ៦១ ដង
– ការផ្សព្វផ្សាយ​តាម​ស្ថានីយ​វិទ្យុ ទូរទស្សន៍​អប្ប​រា ចំនួន ៥៣ ដង
– ការផ្សព្វផ្សាយ​តាម​ស្ថានីយ​វិទ្យុ ទូរទស្សន៍​អាស៊ី​អ​គ្នេ​យ៍ ចំនួន ០៥ ដង
– ផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចំនួន ១៥ ដង
– ការផ្សព្វផ្សាយ​តាម​ស្ថានីយ​វិទ្យុ ទូរទស្សន៍ CTN ចំនួន ០៥ ដង
– ផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចំនួន ៥៧ ដង។
– ទុកជា​ឯកសារ​នូវ​រាល់​សកម្មភាព​ថត​ជា​វីដេអូ និង​រូបភាព ។

គ-ការងារ​ព្រឹត្តិបត្រ

នៅក្នុង​ឆ្នាំ២០១១នេះ ការប្រមូល​ព័ត៌មាន និង​ការ​រចនាបទ​បានសម្រេច​បោះពុម្ព​ព្រឹត្តិបត្រ​ឆ្នាំ​ទី៣ មាន​លេខ ០៦ បាន​ចំនួន ១២០០ក្បាល, លេខ០៧ បាន​ចំនួន ១២០០ក្បាល និង​បោះពុម្ព​សៀវភៅ​ទិនានុលេខន៍​បាន​បោះពុម្ព​ចំនួន ៦០០ក្បាល ដោយ​ប្រើប្រាស់​ថវិកា​កម្មវិធីរ​បស់​នាយកដ្ឋាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ សម្រាប់ធ្វើ​ការផ្សព្វផ្សាយ និង​ចែកជូន​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។

៥. ការងារ​បណ្តុះបណ្តាល​តា​ម​មជ្ឈមណ្ឌល

ការបណ្តុះបណ្តាល​មុខជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ជា​គោលបំណង​មួយ​យ៉ាងសំខាន់​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ។ ប្រជាកសិករ​មាន​ដីស្រែ​ចំការ​តូច និង​មាន​សមាជិកគ្រួសារ​ច្រើន​មិនអាច​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​គ្រួ​សារបាន ដូច្នេះ​គាត់​ត្រូវ​ការជំនាញ​វិជ្ជាជីវៈ​ដើម្បី​រកមុខ​របរ​បន្ថែ​ម​បាន​ប្រាក់ចំណូល​ជួយ​ដល់​ជីវភាព​គ្រួសារ ។ ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន ៤ ស្ថិតនៅ​ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ ។ ក៏ប៉ុន្តែ​មាន​មជ្ឈមណ្ឌល​ពីរ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​នាយកដ្ឋាន​បណ្តុះ​បណ្តាល និង​ស្រាវជ្រាវ គឺ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ។

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ត្រូវបាន​កសាង​នៅ​ឆ្នាំ ១៩៩៦ ឧបត្ថម្ភ​ថវិកា​ដោយ​សហគមន៍​អឺរ៉ុប​តាមរយៈ​កម្មវិធី​ប្រា​សាក់ (Support Program for Agricultural Sector in Cambodia) ។ ប្រា​សាក់​ត្រូវបាន​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ២០០៣ ហើយ​បាន​ផ្ទេរ​មក​ឲ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជា​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​បន្ត តាម​កិច្ចព្រមព្រៀង​នៃ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ឆ្នាំ២០០៤ ។ រីឯ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​ជនបទ​ជា​មជ្ឈមណ្ឌល​ដែល​បាន​ផ្ទេរ​ពី​គម្រោង​ត្រីភាគី​កម្ពុជា-ជប៉ុន និង​អាស៊ាន​ក្នុង​ឆ្នាំ២០០៤ ដែល​កំពុង​អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ ។ ចំពោះ​លទ្ធផល​សម្រេចបាន​ក្នុង​ឆ្នាំ២០១១ ដែល​អនុវត្ត​នៅតាម​មជ្ឈមណ្ឌលនីមួយៗ មាន​ដូចតទៅ ៖

ក. មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តព្រៃវែង

មជ្ឈមណ្ឌល​ជំនាញ​មូលដ្ឋាន​ខេត្តព្រៃវែង ក្នុង​ឆ្នាំ២០១១ នេះ​បានធ្វើការ​បណ្តុះបណ្តាល​លើ​មុខជំនាញ​ចំនួន ៨ មុខវិជ្ជា ដែល​ក្នុងនោះ​មុខជំនាញ​មាន​រយៈពេល ៤ខែ ក្នុង១វគ្គ និង​លើ​មុខជំនាញ​មាន​រយៈពេល១សប្តាហ៍​ក្នុង១វគ្គ មាន​ចំនួន ១មុខវិជ្ជា (របៀប​ថែទាំ​ម៉ាស៊ីន​កសិកម្ម) ។ រីឯ​ការបណ្តុះបណ្តាល​លើ​មុខជំនាញ​រួមមាន ៖

ល.រ មុខជំនាញ ចំនួន​វគ្គ សិក្ខាកាម​សរុប ស្រី ប្រុស
កាត់ដេរ​សម្លៀកបំពាក់ ០២ ៤១ នាក់ ៣៧ នាក់ ០៤ នាក់
អ៊ុតសក់ និង​កែ​សម្ផស្ស ០២ ៣២ នាក់ ៣២ នាក់ ០០ នាក់
ជួសជុល​ម៉ូតូ ០២ ២៧ នាក់ ០០ នាក់ ២៧ នាក់
ជួសជុល​វិទ្យុ និង​ទូរទស្សន៍ ០២ ១១ នាក់ ០០ នាក់ ១១ នាក់
របៀប​ថែទាំ​ម៉ាស៊ីន​កសិកម្ម ១០ ១៥០ នាក់ ០០ នាក់ ១៥០ នាក់
ថែទាំ និង​ជួសជុល​ទូរស័ព្ទ ០២ ២៩ នាក់ ០០ នាក់ ២៩ នាក់
ភាសា​អង់គ្លេស ០២ ៦៥ នាក់ ២៥ នាក់ ៤០ នាក់
ភាសា​កូរ៉េ ០៣ ៥០ នាក់ ១៣ នាក់ ៣៧ នាក់
សរុប ២៥ វគ្គ ៤០៥ នាក់ ១០៧ នាក់ ២៩៨ នាក់

ការងារ​សហការ

សហការ​ជាមួយ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា ដើម្បី​បណ្តុះបណ្តាល​កុមារ​នៅ​ពន្ធនាគារ​លើ​មុខជំនាញ​ជួសជុល​វិទ្យុ និង​ទូរទស្សន៍​បាន​ចំនួន ១០ នាក់ ។

សរុប​ជារួម​ការបណ្តុះបណ្តាល​ក្នុង​មជ្ឈមណ្ឌល​ខេត្តព្រៃវែង មាន​សិក្ខាកាម​ចំនួន ៤០៥ នាក់ (ស្រី​ចំនួន ១០៧ នាក់) បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១០ ចំនួន ៥១៨ នាក់ (ស្រី​ចំនួន ២០៦ នាក់) ឃើញថា​ក្នុង​ឆ្នាំ២០១១ មានការ​ថយចុះ​ចំនួន ១១៣ នាក់ ។

ខ. មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តស្វាយរៀង

មជ្ឈមណ្ឌល​ជំនាញ​មូលដ្ឋាន​ខេត្តស្វាយរៀង ក្នុង​ឆ្នាំ២០១១ នេះ​បានធ្វើការ​បណ្តុះបណ្តាល​លើ​មុខជំនាញ ចំនួន ៧ មុខវិជ្ជា ដែល​ក្នុងនោះ​មុខជំនាញនីមួយៗមាន​រយៈពេល ៤ខែ ក្នុង១វគ្គ រួមមាន ៖

ល.រ មុខជំនាញ ចំនួន​វគ្គ សិក្ខាកាម​សរុប ស្រី ប្រុស
កាត់ដេរ​សម្លៀកបំពាក់ ០២ ២៤ នាក់ ២២ នាក់ ០២ នាក់
អ៊ុតសក់ និង​កែ​សម្ផស្ស ០២ ៣២ នាក់ ៣២ នាក់ ០០ នាក់
ជួសជុល​ម៉ូតូ ០២ ៣៣ នាក់ ០០ នាក់ ៣៣ នាក់
ជួសជុល​វិទ្យុ និង​ទូរទស្សន៍ ០២ ២៧ នាក់ ០០ នាក់ ២៧ នាក់
ជួសជុល​ម៉ាស៊ីន​កសិកម្ម ០២ ២៣ នាក់ ០០ នាក់ ២៣ នាក់
ផលិត​គ្រឿង​សង្ហា​រឹម​អំពី​ឫស្សី ០២ ០៥ នាក់ ០១ នាក់ ០៤ នាក់
ភាសា​អង់គ្លេស ០២ ៦៥ នាក់ ៣៩ នាក់ ២៦ នាក់
សរុប ១៤ វគ្គ ២០៩ នាក់ ៩៤ នាក់ ១១៥ នាក់

សរុប​ជារួម​ការបណ្តុះបណ្តាល​ក្នុង​មជ្ឈមណ្ឌល​ខេត្តស្វាយរៀង មាន​សិក្ខាកាម​ចំនួន ២០៩ នាក់ (ស្រី​ចំនួន ៩៤ នាក់) បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១០ ចំនួន ១៩១ នាក់ (ស្រី​ចំនួន ៧៣ នាក់) ឃើញថា​ក្នុង​ឆ្នាំ២០១១ កើនឡើង​ចំនួន ១៨ នាក់ ។

គ. មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​ខេត្តកំពង់ស្ពឺ

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​ខេត្តកំពង់ស្ពឺ ក្នុង​ឆ្នាំ២០១១ នេះ​បានធ្វើការ​បណ្តុះបណ្តាល​លើ​មុខជំនាញ​ចំនួន ៧ មុខវិជ្ជា ដែល​ក្នុងនោះ​មុខជំនាញ​មាន​រយៈពេល ៤ខែ ក្នុង១វគ្គ និង​លើ​មុខជំនាញ​មាន​រយៈពេល១០ថ្ងៃ​ក្នុង១វគ្គ មាន​ចំនួន ២មុខវិជ្ជា (បច្ចេកទេស​ដាំ​ដុះ​ដំណាំ​បន្លែ, បច្ចេកទេស​ចិញ្ចឹម និង​ព្យាបាល​មាន់) ។ រីឯ​ការបណ្តុះបណ្តាល​លើ​មុខជំនាញ​រួមមាន ៖

ល.រ មុខជំនាញ ចំនួន​វគ្គ សិក្ខាកាម​សរុប ស្រី ប្រុស
អ៊ុតសក់ និង​កែ​សម្ផស្ស ០១ ១៥ នាក់ ១៥ នាក់ ០០ នាក់
ជួសជុល​ម៉ូតូ ០២ ៥២ នាក់ ០០ នាក់ ៥២ នាក់
ជួសជុល​ម៉ាស៊ីន​កសិកម្ម ០២ ៤៨ នាក់ ០០ នាក់ ៤៨ នាក់
កុំ​ព្យូ​ទ​រ័ ០៦ ៦០ នាក់ ២៦ នាក់ ៣៤ នាក់
ភាសា​អង់គ្លេស ០៤ ៦៨ នាក់ ៤០ នាក់ ២៨ នាក់
បច្ចេកទេស​ដាំ​ដុះ​ដំណាំ​បន្លែ ០១ ៣២ នាក់ ១៩ នាក់ ១៣ នាក់
បច្ចេកទេស​ចិញ្ចឹម​និង​ព្យាបាល​មាន់ ០១ ៣៦ នាក់ ២០ នាក់ ១៦ នាក់
សរុប ១៧ វគ្គ ៣១១ នាក់ ១២០ នាក់ ១៩១ នាក់

សរុប​ជារួម​ការបណ្តុះបណ្តាល​ក្នុង​មជ្ឈមណ្ឌល​ខេត្តកំពង់ស្ពឺ មាន​សិក្ខាកាម​ចំនួន ៣១១ នាក់ (ស្រី​ចំនួន ១២០ នាក់) បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១០ ចំនួន ២៨៥ នាក់ (ស្រី​ចំនួន ១១៩ នាក់) ឃើញថា​ក្នុង​ឆ្នាំ២០១១ កើនឡើង​ចំនួន ២៦ នាក់ ។

ឃ. មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​ខេត្តតាកែវ

ល.រ មុខជំនាញ ចំនួន​វគ្គ សិក្ខាកាម​សរុប ស្រី ប្រុស
កាត់ដេរ​សម្លៀកបំពាក់ ០១ ១៥ នាក់ ១២ នាក់ ០៣ នាក់
អ៊ុតសក់ និង​កែ​សម្ផស្ស ០១ ១៥ នាក់ ១៥ នាក់ ០០ នាក់
ជួសជុល​ម៉ូតូ ០១ ១៥ នាក់ ០០ នាក់ ១៥ នាក់
បច្ចេកទេស​ចិញ្ចឹម និង​ព្យាបាល​ជ្រូក ០៥ ៧៨ នាក់ ២២ នាក់ ៥៦ នាក់
បច្ចេកទេស​ចិញ្ចឹម និង​ព្យាបាល​មាន់ ០១ ១៦ នាក់ ០២ នាក់ ១៤ នាក់
បច្ចេកទេស​ដាំ​ដុះ​ដំណាំ​បន្លែ ០២ ៤០ នាក់ ០៥ នាក់ ៣៥ នាក់
សរុប ១១ វគ្គ ១៧៩ នាក់ ៥៦ នាក់ ១២៣ នាក់

សរុប​ជារួម​ការបណ្តុះបណ្តាល​ក្នុង​មជ្ឈមណ្ឌល​ខេត្តតាកែវ មាន​សិក្ខាកាម​ចំនួន ១៧៩ នាក់ ក្នុងនោះ​ស្រី​ចំនួន ៥៦នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១០ ចំនួន ៦០ នាក់ (ស្រី​ចំនួន ១៤ នាក់) ឃើញថា​ក្នុង​ឆ្នាំ២០១១ កើនឡើង​ចំនួន ១១៩ នាក់ ។
តារាង​ប្រៀបធៀប​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ឆ្នាំ២០១០ និង​ឆ្នាំ២០១១

ល.រ មជ្ឈមណ្ឌល ឆ្នាំ២០១០ ឆ្នាំ២០១១ កំណើន
សរុប ស្រី សរុប ស្រី
ខេត្តព្រៃវែង ៥១៨ នាក់ ២០៦ នាក់ ៤០៥ នាក់ ១០៧ នាក់ -១១៣ នាក់
ខេត្តស្វាយរៀង ១៩១ នាក់ ៧៣ នាក់ ២០៩ នាក់ ៩៤ នាក់ ១៨ នាក់
ខេត្តកំពង់ស្ពឺ ២៨៥ នាក់ ១១៩ នាក់ ៣១១ នាក់ ១២០ នាក់ ២៦ នាក់
ខេត្តតាកែវ ៦០ នាក់ ១៤ នាក់ ១៧៩ នាក់ ៥៦ នាក់ ១១៩ នាក់
សរុប ១ ០៥៤នាក់ ៤១២នាក់ ១ ១០៤នាក់ ៣៧៧ នាក់ ៥០ នាក់

បើ​សរុប​លទ្ធផល​ដែល​អនុវត្ត​របស់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ទាំង៤ សិក្ខាកាម​ចូលរួម​មាន ចំនួន ១ ១០៤នាក់ (ស្រី​ចំនួន៣៧៧នាក់) បើ​ប្រៀបធៀប​ឆ្នាំ២០១០ ចំនួន ១ ០៥៤នាក់ (ស្រី​ចំនួន៤១២នាក់) ឃើញថា​កើនឡើង​ចំនួន៥០នាក់ ស្មើនឹង៤,៧% (ស្រី​ថយចុះ​ចំនួន៣៥នាក់ ស្មើនឹង១២,៨៩%) ។

ជារួម​នាយកដ្ឋាន​បណ្តុះ​បណ្តាល និង​ស្រាវជ្រាវ ដឹកនាំ​ដោយ ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ បាន​ខិតខំ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​នៅ​ខេត្ត​ចំនួន ៣ បន្ថែមទៀត គឺ ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​នៅក្នុង​ខេត្ត​ទាំងនោះ ។ ចំពោះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តកំពង់ចាម​នឹង​ដំណើរការ​កម្មវិធី​រប​ស់​ខ្លួន​នៅ​ដើមឆ្នាំ២០១២ ខាងមុខនេះ ដោយ​ទទួលបាន​កញ្ចប់​ថវិកា​ពី​រដ្ឋាភិបាល​ចំនួន ១០០លាន​រៀល (សម្រាប់​អនុវត្ត​កម្មវិធី​ក្នុង​ឆ្នាំ២០១២) ។ រីឯ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ នឹង​ទទួលបាន​នូវ​កញ្ចប់​ថវិកា​ពី​រដ្ឋាភិបាល​នា​ឆ្នាំ​បន្ទាប់​សម្រាប់​ដំណើរការ​អនុវត្ត​កម្មវិធី ។

៦.សកម្ម​ភាពជា​មួយអង្គ​ការ​ជាតិ និង​អន្តរជាតិ

ដើម្បី​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក្នុងការ​បង្កើន​សមត្ថ​ភាព​យល់ដឹង​លើ​មុខជំនាញ​ដល់​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​ក្រោម​​ការដឹកនាំ និង​ចង្អុលបង្ហាញ​ដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដែលជា​សេនាធិការ​មួយ​ដ៏​សំខាន់​ក្នុង​ការកសាង និង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​រាជការ​ទាំង​ថ្នាក់កណ្តាល និង​ថ្នាក់មូលដ្ឋាន បាន​យកចិត្តទុកដាក់​លើ​ការងារ​ទំនាក់​ទំនងជា​មួយអង្គ​ការ​ជាតិ និង​អង្គការ​អន្តរជាតិ កៀងគរ​ស្វែងរក​ជំនួយ​ជា​ថវិកា និង​បច្ចេកទេស ដើម្បី​ធ្វើឱ្យ​សម្រេច​នូវ​ផែនការ និង​ទិសដៅ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ។ កន្លងមកនេះ​នាយកដ្ឋាន​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ VBNK ដោយ​បានទទួល​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​​សម្រាប់​​ចូល​រួម​ការបណ្តុះបណ្តាល​របស់ខ្លួន ដោយ​ក្នុង១វគ្គ​មាន​ចំនួន៣រូប ។ ក្នុង​ឆ្នាំ២០១១នេះ អង្គការ VBNK បានទទួល​មន្ត្រីរាជកា​រ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​បាន​ចំនួន ២៩នាក់ (ស្រី​មាន​ចំនួន ០៥ នាក់) ។ សហការ​ជាមួយ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការអប់រំ (ACE) បានផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​សម្រាប់​មន្ត្រីរាជកា​រ​ជានា​រី​នៃ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជា​រៀងរាល់ឆ្នាំ ក្នុង​ឆ្នាំ២០១១នេះ​ចំនួន០៣រូប សម្រាប់​សិក្សា​ភាសា​អង់គ្លេស និង​ថ្មីនេះៗទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) បាន​ជួយ​ណ្តុះ​បណ្តាល និង​រៀបចំ​សិក្ខាសាលា​ដល់​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ចំនួន ៣០២ នាក់ មាន​ស្រី​ចំនួន ៣៥នាក់ ។

៧. ទិសដៅ​ផែនការ​ឆ្នាំ ២០១២

ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់​បន្ថែមទៀត នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ នឹង​ខិតខំ​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​នានា ដើម្បី​ជំរុញ​ការកសាង​សមត្ថភាព​មន្ត្រីរាជការ​ឲ្យ​មាន​ប្រសិទ្ធ​ខ្ពស់ ។ នាយកដ្ឋាន​នឹងដាក់​ចេញ​នូវ​សកម្មភាពសំខាន់ៗសម្រាប់​ឆ្នាំ២០១២ មាន​ដូចខាងក្រោម​នេះ ៖

៧.១ ការងារ​បណ្តុះបណ្តាល

ក. បង្កើត​ក្រុម​គ្រូ​បង្គោល ដែល​បាន​បណ្តុះបណ្តាល​នៅ​ប្រទេស​សាធារណៈរដ្ឋ​កូរ៉េ សម្រាប់ធ្វើ​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ដទៃ​ទៀត ។
ខ. រៀបចំ​វគ្គ​បណ្តុះបណ្តាល​ចំនួន០៥វគ្គ សម្រាប់​មន្ត្រី​ថ្នាក់​នាយកដ្ឋាន និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី-ខេត្ត ។
គ.រៀបចំ​សិក្ខាសាលា​ចំនួន០២លើក ដែលមាន​ប្រធានបទ ៖
-សិក្ខាសាលា​ស្តីពី​ការកំណត់​តួនាទី ភារកិច្ច​របស់​ការិយាល័យ​បណ្តុះបណ្តាល និង​ស្រាវជ្រាវ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី-ខេត្ត ។
-សិក្ខាសាលា​ស្តីពី​គោលនយោបាយ​អភិវឌ្ឍន៍​ធនធានមនុស្ស
ឃ. ខិតខំ​បន្ត​សហការ​ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បញ្ចូល​មន្ត្រី​ឱ្យបាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា សម្រាប់​លើកកម្ពស់​សមត្ថភាព​ពួក​គេ ។

៧.២ ការងារ​ស្រាវជ្រាវ

-បន្ត​រៀបចំ​ការកែសម្រួល​តួនាទី និង​ភារកិច្ច​របស់​នាយកដ្ឋាន
-បន្ត​សហការ​រៀប​ចំក​ម្ម​វិធី​បណ្តុះបណ្តាល​ផ្សព្វផ្សាយ​ពី​ការងារ​អភិវឌ្ឍ​ន៏​ជនបទ​ដែល​ទទួលបាន​ពី​ការបណ្តុះបណ្តាល នៅ​ប្រទេស​កូរ៉េ ។
-រៀបចំ​បញ្ជី​សំនួរ​សម្រាប់​ការវាយតម្លៃ​តម្រូវការ​បណ្តុះបណ្តាល​ស​ម្រា​ប់​មន្ត្រីរាជការ​ថ្នាក់​ក្រសួង
-រៀបចំ​គោលការណ៍ និង​ផែនការ សិក្ខាសាលា​ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​លទ្ធផល TNA ។
-រៀបចំ​សិក្ខាសាលា​ស្តីពី​ការផ្លាស់ប្តូរ​បទពិសោធ​ន៍

៧.៣ ការងារ​ផ្សព្វផ្សាយ

– បន្ត​ចុះ​យក​ព័ត៌មាន​របស់​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​សកម្មភាព​ការអភិវឌ្ឍន៍​នានា សម្រាប់ធ្វើ​ការផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ព័ត៌មាន​ក្នុងស្រុក ។
– បន្ត​រៀបចំ​ចងក្រង​ឯកសារ​សម្រាប់​ផលិត​ជា​ព្រឹត្តិបត្រ​ព័ត៌មាន និង​បោះ​ពុ​ម្ភ​ផ្សព្វផ្សាយ​តាម​ត្រីមាសនីមួយៗ អំពី​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​ក្រសួង ។
-ក្រុមការងារ​នឹង​សាកល្បង​ផលិត​ឯកសារ​ភាពយន្តខ្លីៗ ក្នុង​គោលបំណង​អប់រំ​ដល់​ប្រជាជន សហគមន៍ ។
ផ្សព្វផ្សាយ​ដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត២៤ ស្ដីពី “របៀប​ស្រង់​ព័ត៌មាន និង​សរសេរ​ព័ត៌មាន ”នូវ​សកម្មភាព​ថ្នាក់ដឹកនាំ និង​សមិទ្ធិផល​ដែល​ក្រសួង​សម្រេចបាន ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ។

៧.៤ ការងារ​មជ្ឈមណ្ឌល

នាយកដ្ឋាន​នឹង​ស្នើសុំ​គោលការណ៍ រៀបចំ​បែងចែក​កម្រិត​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​លើ​ការចុះហត្ថលេខា ជា៣កម្រិត (វគ្គ​បណ្តុះបណ្តាល​រយៈពេល​ចាប់ពី៤ខែ​ឡើងទៅ ចុះហត្ថលេខា​ដោយ​ថ្នាក់​ក្រសួង, វគ្គ​បណ្តុះបណ្តាល​រយៈពេល​ចាប់ពី១ខែ ដល់៤ខែ ចុះហត្ថលេខា​ដោយ​ថ្នាក់​នាយកដ្ឋាន, វគ្គ​បណ្តុះបណ្តាល​រយៈពេល​តិចជាង១ខែ ចុះហត្ថលេខា​ដោយ​ថ្នាក់​មន្ទីរ) និង​រៀបចំ​នូវ​កម្មវិធីសិក្សា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​សម្រាប់​មជ្ឈមណ្ឌល​ទាំងអស់ ។ បន្ត​ការផ្សព្វផ្សាយ​កម្មវិធី​ដល់​ប្រជាជន និង​ទស្សនកិច្ច​សិក្សា​ស្វែងយល់ ដោយ​រៀនសូត្រ​ពី​មជ្ឈមណ្ឌល​មួយ​ទៅ​មជ្ឈមណ្ឌល​មួយ រិះរក​វិធីសាស្ត្រ​រីកចម្រើន និង​បន្ត​សហការ​ជាមួយ​អង្គការ​នានា ។ ជាមួយនេះដែរ​ខិតខំ​រៀបចំ​សហការ​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​ដើម្បីឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០១៣ ស្របតាម​ប្រកាស​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ទាំងពីរ​នេះ ។

ក. មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តព្រៃវែង

១. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​ម៉ូតូ ចំនួន ២ វគ្គ
២. វគ្គ​បណ្តុះបណ្តាល​ជំនាញ​កាត់ដេរ​សម្លៀកបំពាក់ ចំនួន ២ វគ្គ
៣. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល/ថែទាំ​ម៉ាស៊ីន​កសិកម្ម​ខ្នាតតូច ចំនួន ២ វគ្គ
៤. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​វិទ្យុ និង​ទូរទស្សន៍ ចំនួន ២ វគ្គ
៥. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ថែទាំ និង​ជួសជុល​ទូរស័ព្ទ ចំនួន ២ វគ្គ
៦. វគ្គ​បណ្តុះបណ្តាល​ជំនាញ​អ៊ុតសក់ និង​កែ​សម្ផស្ស ចំនួន ២ វគ្គ
៧. វគ្គ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស ចំនួន ២ វគ្គ
៨. វគ្គ​បណ្តុះបណ្តាល​ភាសា​កូរ៉េ ចំនួន ២ វគ្គ

ខ. មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តស្វាយរៀង

១. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​ម៉ូតូ ចំនួន ២ វគ្គ
២. វគ្គ​បណ្តុះបណ្តាល​ជំនាញ​កាត់ដេរ​សម្លៀកបំពាក់ ចំនួន ២ វគ្គ
៣. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​ម៉ាស៊ីន​កសិកម្ម​ខ្នាតតូច ចំនួន ២ វគ្គ
៤. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​វិទ្យុ និង​ទូរទស្សន៍ ចំនួន ២ វគ្គ
៥. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផលិត​គ្រឿង​សង្ហា​រឹម​អំពី​ឫស្សី ចំនួន ២ វគ្គ
៦. វគ្គ​បណ្តុះបណ្តាល​ជំនាញ​អ៊ុតសក់ និង​កែ​សម្ផស្ស ចំនួន ២ វគ្គ
៧. វគ្គ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស ចំនួន ២ វគ្គ

គ. មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​ខេត្តកំពង់ស្ពឺ

១. វគ្គ​បណ្តុះបណ្តាល​ជំនាញ​អ៊ុតសក់ និង​កែ​សម្ផស្ស ចំនួន ២ វគ្គ
២. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​ម៉ូតូ ចំនួន ២ វគ្គ
៣. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​ម៉ាស៊ីន​កសិកម្ម​ខ្នាតតូច ចំនួន ២ វគ្គ
៤. វគ្គ​បណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ ចំនួន ៦ វគ្គ
៥. វគ្គ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស ចំនួន ៤ វគ្គ
៦. វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​ដាំ​ដុះ​ដំណាំ​បន្លែ ចំនួន ១ វគ្គ
៧. វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​ចិញ្ចឹម និង​ព្យាបាល​មាន់ ចំនួន ១ វគ្គ

ឃ. មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​ខេត្តតាកែវ

១. វគ្គ​បណ្តុះបណ្តាល​ជំនាញ​កាត់ដេរ​សម្លៀកបំពាក់ ចំនួន ២ វគ្គ
២. វគ្គ​បណ្តុះបណ្តាល​ជំនាញ​អ៊ុតសក់ និង​កែ​សម្ផស្ស ចំនួន ២ វគ្គ
៣. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​ម៉ូតូ ចំនួន ២ វគ្គ
៤. វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​ចិញ្ចឹម និង​ព្យាបាល​ជ្រូក ចំនួន ៥ វគ្គ
៥. វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​ចិញ្ចឹម និង​ព្យាបាល​មាន់ ចំនួន ១ វគ្គ
៦. វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​ដាំ​ដុះ​ដំណាំ​បន្លែ ចំនួន ២ វគ្គ

ង. មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តកំពង់ចាម

១. វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​ម៉ូតូ ចំនួន ២ វគ្គ
២. វគ្គ​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​ក្រ​ម៉ា ចំនួន ២ វគ្គ

៨.បញ្ហា​ប្រឈម

ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​កន្ល​ង​មក នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ បាន​ជួបប្រទះ​ការលំបាក​មួយចំនួន​ដូចតទៅ ៖

-​ សមត្ថភាព​មន្ត្រីរាជកា​រ​តាម​មន្ទីរ​អភិវឌ្ឍន៍ជនបទ​មួយចំនួន​នៅមានកម្រិត​នៅឡើយ ។ មិនបាន​ចាប់អារម្មណ៍​ដោយសារ​គ្មាន​ការិយាល័យ​បណ្តុះ​បណ្តាល ហើយ​គិតថា​គ្មាន​សារៈសំខាន់ ពីព្រោះ​ពួកគេ​មិន​យល់​អំពី​ការ​ដំណើរការ​អភិវឌ្ឍ​ធនធានមនុស្ស ។
– មន្ត្រី​ដែល​បាន​បណ្តុះបណ្តាល​សម្រាប់​ជា​គោលដៅ​ទទួល​ភារកិច្ច​ការងារ​ការិយាល័យ​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ឃើញថា​តែងតែមាន​ការផ្លាស់ប្តូរ នាំឱ្យ​ពិបាក​ក្នុង​ការកសាង​សមត្ថភាព​តាម​មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​ថ្នាក់ក្រោម ។
– កិច្ចសហការ​ជាមួយ​នាយកដ្ឋាន​ខ្លះ ក៏ដូចជា​អង្គភាព​គម្រោង​មួយចំនួន​មិន​សហការ​ល្អ​ក្នុងការ​ផ្តល់ព័ត៌មាន​ក​សាង​សមត្ថភាព​មន្ត្រី ។ ម្យ៉ាងទៀត​មន្ត្រី​ដែលមាន​កម្រិតយល់ដឹង​ខ្ពស់ និង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ជា​គ្រូ មានការ​រុញ​រា​ក្នុង​ការចូលរួម​ជា​គ្រូឧទ្ទេស ។
– ការផ្តល់​ថវិកា​មានការ​យឺតយ៉ាវ​មិនទាន់​ពេលវេលា​តាម​ផែនការ​កំណត់ ។ ម្យ៉ាងទៀត​ទំហំ​ថវិកា​សម្រាប់​អនុវត្ត​សកម្មភាព​នៅមានកម្រិត មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង និង​ខ្វះ​នូវ​មធ្យោបាយ​ក្នុងការ​ធ្វើដំណើរ ។

៩. សេចក្តីសន្និដ្ឋាន និង សំណូមពរ

ក. សេចក្តីសន្និដ្ឋាន

នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ មាន​តួនាទី​សំខាន់ មិន​គ្រាន់តែ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ទូទៅ និង​ជាក់លាក់​ជូន​បុគ្គលិក​ក្នុង​ក្រសួង​អភិវឌ្ឍន៍ជនបទ​នៅ​គ្រប់​កម្រិត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ជនបទ​ជូន​ប្រជាពលរដ្ឋ​ឬ​សហគមន៍ ដែល​អាច​យក​ចំណេះដឹង និង​ជំនាញ​ទៅប្រើ​ប្រាស់​សម្រាប់​បង្កើន​ប្រាក់ចំណូល​ប្រចាំ​គ្រួសារ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពួក ។ ក្នុង​ឆ្នាំ២០១១ នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ បាន​ខិតខំ​ដើម្បី​សម្រេច​ឱ្យបាន​ទៅតាម​សេចក្តីសម្រេច​របស់​សន្និបាត​ឆ្នាំ២០១០ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​ចែងថា «ជំរុញ​ការបណ្តុះបណ្តាល​មន្ត្រី​យ៉ាងហោចណាស់៤០ម៉ោង​ក្នុង​ម្នាក់​ក្នុង​មួយឆ្នាំ » នាយកដ្ឋាន​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ចំនួន៦លើក, សិក្ខាសាលា​ចំនួន២លើក និង​ផ្គួប​ផ្សុំ​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដូចជា​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ក្នុងការ​រៀបចំ​នូវ​គ្រូ​បង្គោល​ទាំង​ក្នុងប្រទេស និង​នៅ​សាធារណរដ្ឋ​កូរ៉េ , អង្គការ VBNK ដែល​បានទទួល​មន្ត្រី​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ក្នុង​ឆ្នាំ ២០១១នេះ ចំនួន ២៩នាក់ សម្រាប់​ចូលរួម​ការបណ្តុះបណ្តាល​នៅ​អង្គការ និង​សាលា ACE បានផ្តល់​មន្ត្រី​ជា​ស្ត្រី​ឲ្យ​ចូលរៀន​ភាសា​អង់គ្លេស ។ ទ​ន្នឹម​នោះ​ឃើញថា​នាយកដ្ឋាន ក៏ដូចជា​មន្ទីរ​អភិវឌ្ឍន៍ជនបទ​នានា បានរៀបចំ និង​បញ្ជូន​មន្ត្រី​ឱ្យចូល​រួម​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា និង​ទស្សនកិច្ច​សិក្សា​ក្នុងប្រទេស និង​ក្រៅប្រទេស ជាក់ស្តែង​មាន​ចំនួន​សរុប ៣២១៩ នាក់ ក្នុងនោះ​ស្រី​ចំនួន ៤៨៥ នាក់ គិត​ជា​ចំនួន​ថ្ងៃ​មាន ២៨៨០ ថ្ងៃ ស្មើនឹង ២៣០៤០ ម៉ោង ។

ចំពោះ​ការបណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​នៅ​មជ្ឈមណ្ឌល​ខេត្ត​ទាំង​បួន៖ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និង​តាកែវ សរុប​លទ្ធផល​ដែល​អនុវត្ត​ក្នុង​ឆ្នាំ២០១១ សង្កេតឃើញថា​សិក្ខាកាម​ចូលរួម​មាន១១០៤នាក់ ក្នុងនោះ​ស្រី៣៧៧នាក់ បើ​ប្រៀបធៀប​ឆ្នាំ២០១០ចំនួន១.០៥៤នាក់(ស្រី៤១២នាក់) ឃើញថា​កើនឡើង​ចំនួន ៥០នាក់ ស្មើនឹង៤,៧៤ % ទោះបី​ថវិការដ្ឋ​ផ្តល់​មានការ​ថយចុះ​យ៉ាងណាក៏ដោយ ។

ដូច្នេះ​ឃើញថា​ការងារ​កសាង​សមត្ថភាព​ជូន​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ បានសម្រេច​លទ្ធផល​ទៅតាម​ផែនការ​នៃ​សេចក្តីសម្រេច​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ពីព្រោះ​មាន​មន្ត្រី​ខ្លះ​បាន​ចូលរួម​លើសពី២ទៅ៤ដង ។ ជាងនេះទៅទៀត ក៏​ឃើញថា​ការបណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ជូន​ប្រជាជន​ដែល​រស់នៅ​ជនបទ ក្នុង​គោលបំណង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ទទួលបាន​ជោគជ័យ​ជាទី​មោនភាព ជាពិសេស​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តព្រៃវែង​មាន​សន្ទុះ​ខ្លាំង​បន្ទាប់​ខេត្តកំពង់ស្ពឺ និង​ខេត្តស្វាយរៀង ។

រាល់​សមិទ្ធផល​ដែល​សម្រេចបាន​ខាងលើនេះ គឺ​អាស្រ័យ​ដោយមាន​ការយកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន និង​ដោយមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​មន្ត្រីរាជការ​ទាំងអស់​ក្នុង​នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ក៏ដូចជា​នាយកដ្ឋាន​ដទៃ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​នានា ជាពិសេស​ក្រោម​ការដឹកនាំ​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងអស់ ។

ខ. សំណូមពរ

ទន្ទឹមនឹង​ការទទួលបាន​នូវ​សមិទ្ធផល​ខាងលើនេះ នាយកដ្ឋាន​ក៏​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង សូម​មេត្តាជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដូចខាងក្រោម ៖

– រាល់​ការងារ​ដែល​ពាក់ព័ន្ធ​ការកសាង​សមត្ថភាព​មន្ត្រីរាជការ សូមឱ្យ​មាន​កិច្ចសហការ​ជាមួយ​នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដែលជា​សេនាធិការ​ឲ្យ​ក្រសួង​លើ​ការងារ​អភិវឌ្ឍន៍​ធនធានមនុស្ស សម្រាប់​គ្រប់គ្រង និង​ចងក្រង​នូវ​ទិន្នន័យ​ត្រឹមត្រូវ ស្តីពី​ការកសាង​សមត្ថភាព​មន្ត្រីរាជការ​របស់​ក្រសួង ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ ប្រកបដោយ​ប្រសិទ្ធភាព ឆ្លុះបញ្ចាំង​ទៅនឹង​ទិដ្ឋភាព​ជាក់ស្តែង ។
– សូម​ផ្តល់​ថវិកា​ទៅដល់​មជ្ឈមណ្ឌល​ខេត្ត​ពោធិ៍​សាត ខេត្តបាត់ដំបង​ដែល​ទើប​បង្កើត​ថ្មី ឱ្យមាន ដំណើរការ​ស្របទៅតាម​ការវិវឌ្ឍរ​បស់​សង្គម ។
– ជួយ​ដោះស្រាយ​មធ្យោបាយ​ធ្វើដំណើរ (រថយន្ត) សម្រាប់​ចុះ​បំពេញបេសកកម្ម​តាម​បណ្តា​ខេត្ត​នានា ។

ប្រធាន​នាយកដ្ឋាន


Scroll Up