មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង មានការិយាល័យចំណុះចំនួន ១០ ការិយាល័យ និង ការិយាល័យតាមបណ្តា ស្រុក ចំនួន ១៣ និង ក្រុង ១ បានធ្វើសកម្មភាពតាមវិស័យសម្រេចបានលទ្ធផលដូចខាងក្រោម ៖
កាលពីថៃ្ងព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំមមែ ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ២៩ ខែសីហា គ.ស. ២០១៥តបតាមអនុសាន៍ដ៍ខ្ពង់ខ្ពស់ឯកឧត្តមជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដឹកនាំដោយ លោក សុខ វណ្ណអឿង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ កាកោះ ឃុំតាលាស់ ឃុំជ្រៃ និងប្រជាពលរដ្ឋតាមដងផ្លូវស្រុកមោងឫស្សី រួមគ្នាដាំគ្រាប់ត្នោត ដើម្បីការពារ និងសោភណ្ឌភាពផ្លូវ ព្រមទាំងទុកជាកេរដំណែល សម្រាប់កូនខ្មែរ ជំនាន់ក្រោយផងដែរ ៕