March 1, 2018 Sovannaroth TON0

I. សេចក្តី​ផ្តើម

អគ្គាធិការដ្ឋាន គឺជា​សេនាធិការ​ផ្ទាល់​របស់​ក្រសួង មាន​ភារកិច្ច​តាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ​លើស​កម្ម ភាព​ការងារ​របស់​អង្គភាព​ចំណុះ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​គម្រោង​កម្មវិធី​នានា។ ធ្វើការ​សន្និដ្ឋាន និង​វាយតម្លៃ​ចំពោះ ការងារ​អង្គភាព​ចំណុះ​ក្រសួង និង​គម្រោង​កម្មវិធី​ដែល​បាន​អនុវត្ត​កន្លងមក ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការងារ​ឲ្យ​មាន សមត្ថភាព គណនេយ្យភាព និង​តម្លាភាព​នៅក្នុង​កិច្ចការងារ​គ្រប់គ្រង។ មាន​ភារកិច្ច​សម្រាប់​អនុវត្ត​ការងារ​ដោះស្រាយ វិវាទ បណ្តឹង បញ្ហា​មិន​ប្រក្រតីផ្សេងៗដែល​កើតមានឡើង​ជាយថាហេតុ ក្រោម​កិច្ច​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។

អង្គភាព​អគ្គាធិការដ្ឋាន​មាន​សមាជិក​សរុប​ចំនួន ១៨ រូប មាន​ស្ត្រី​ចំនួន ០២ រូប និង​មានការ​ប្រគល់​ភារកិច្ច​ដឹកនាំ ក្នុង​ការងារ​គ្រប់គ្រង។

II. សកម្មភាព​ចូលរួម​កិច្ចប្រជុំផ្សេងៗ

-​ ចុះ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១១ នៅ ខេត្ត​កោះកុង​,​ព្រះសីហនុ​,​កែប​,កំពត​,​កំពង់ចាម,រាជធានី,ព្រៃវែង និង​ខេត្តស្វាយរៀង ។

– ចូលរួម​កិច្ចប្រជុំ​របស់​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ក្រោម​អធិបតី ភាព​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។ (លោក សេង សុធា ជំនួស ឯ.ឧ ប៊ុន ច័ន្ទ​វណ្ណៈ)

– ចូលរួម​ស្តាប់​បទ​បង្ហាញ​ស្តីពី​ការងារ​បំពេញ​ទំរង់​បែបបទ​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​លោក​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ។

– ចូលរួម​ប្រជុំ​ជាមួយ​លោក​បណ្ឌិត​នាយក​ខុទ្ទកាល័យ ស្តីពី​ការ​អមដំណើរ​ទីប្រឹក្សាបច្ចេកទេស គម្រោង FRED។ (លោក សេង សុធា)

– ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​បិទ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ស្រុក​មេមត់ ខេត្តកំពង់ចាម ក្រោម​ជំនួយឥតសំណង របស់​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈ JICA ក្រោម​អធិបតីភាព​ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ក​រិ​យា​ល័យ​អប់រំ​ស្រុក​មេមត់ ខេត្តកំពង់ចាម ។

– ចូលរួម​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។

– ចុះ​ពិនិត្យ និង​ប្រមូល​ព័ត៌មាន​អំពី​ភូមិ​អភិវឌ្ឍន៍​តាកែ​ន​កោះស្លា ស្ថិតក្នុង​ស្រុក​ឈូក ខេត្តកំពត ។

– ចូលរួម​អបអរសាទរ​ទិវា ៨មីនា ២០១១ក្រោម​អធិបតី​ភា​ភ​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។

III. ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ

– សម្រាប់​ឆ្នាំ២០១១ អគ្គាធិការ​រដ្ឋា​ន មាន​សកម្មភាព​ចំនួន ០២ អនុវត្តតាម​កម្មវិធី​ទី ១ អនុ​កម្មវិធី​ទី ២ ក្នុង សកម្មភាព​ទី ៣ ដើម្បី​ផ្សព្វផ្សាយ​នីតិវិធី និង​ផែនការ​យុទ្ធសាស្ត្រ​អធិការកិច្ច​របស់​អគ្គាធិការ​រដ្ឋា​ន​នៅ​មន្ទីរ អភិវឌ្ឍន៍ជនបទ​ចំនួន ០៦ មន្ទីរ និង​សកម្មភាព​ទី ៤ ធ្វើ​អធិការកិច្ច​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ខេត្ត-ចំនួន ២៤ មន្ទីរ ។

អគ្គាធិការ



March 1, 2018 Sovannaroth TON0

I. សេចក្តី​ផ្តើម

អគ្គាធិការដ្ឋាន គឺជា​សេនាធិការ​ផ្ទាល់​របស់​ក្រសួង មាន​ភារកិច្ច​តាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ​លើស​កម្ម ភាព​ការងារ​របស់​អង្គភាព​ចំណុះ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​គម្រោង​កម្មវិធី​នានា។ ធ្វើការ​សន្និដ្ឋាន និង​វាយតម្លៃ​ចំពោះ ការងារ​អង្គភាព​ចំណុះ​ក្រសួង និង​គម្រោង​កម្មវិធី​ដែល​បាន​អនុវត្ត​កន្លងមក ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការងារ​ឲ្យ​មាន សមត្ថភាព គណនេយ្យភាព និង​តម្លាភាព​នៅក្នុង​កិច្ចការងារ​គ្រប់គ្រង។ មាន​ភារកិច្ច​សម្រាប់​អនុវត្ត​ការងារ​ដោះស្រាយ វិវាទ បណ្តឹង បញ្ហា​មិន​ប្រក្រតីផ្សេងៗដែល​កើតមានឡើង​ជាយថាហេតុ ក្រោម​កិច្ច​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។

អង្គភាព​អគ្គាធិការដ្ឋាន​មាន​សមាជិក​សរុប​ចំនួន ១៨ រូប មាន​ស្ត្រី​ចំនួន ០២ រូប និង​មានការ​ប្រគល់​ភារកិច្ច​ដឹកនាំ ក្នុង​ការងារ​គ្រប់គ្រង។ ដោយឡែក​មាន​មន្ត្រី​ចំនួន ០៦រូប បម្រើ​ការងារ​ក្រៅ​អង្គភាព គឺ មន្ត្រី ០១រូប បម្រើ​ការងារ​នៅ គម្រោង RIP, មន្ត្រី ០២រូប នៅ​គម្រោង IMF,និង​មន្ត្រី ០២រូប​ទៀត បម្រើ​ការងារ​នៅ​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី ។

II. លទ្ធផល​ការងារ​របស់​អគ្គាធិការ​រដ្ឋា​ន

– សម្រាប់​ឆ្នាំ២០១១ អគ្គាធិការ​រដ្ឋា​ន​មាន​សកម្មភាព​ចំនួន០២ អនុវត្តតាម​កម្មវិធី​ទី១ អនុ​កម្មវិធី​ទី២ ក្នុង​សកម្មភាព​ទី៣ និង​សកម្មភាព​ទី៤ ដើម្បី​ផ្សព្វផ្សាយ​នីតិវិធី និង​ផែនការ​យុទ្ធសាស្ត្រ​អធិការកិច្ច​របស់ អគ្គាធិការដ្ឋាន និង​ចុះ​ធ្វើ​អធិការកិច្ច​តាម​បណ្តា​រាជធានី-ខេត្ត ។
– ចុះ​ធ្វើ​អធិការកិច្ច នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​រតនៈគីរី
– ចុះ​ធ្វើ​អធិការកិច្ច នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្ទឹងត្រែង
– ចុះ​ធ្វើ​អធិការកិច្ច នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តតាកែវ
– ចូលរួម​រៀបចំ​ផែនការ​វិនិយោគសាធារណៈ​បី​ឆ្នាំ​រំកិល ២០១២-២០១៤ និង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១២-២០១៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ។
– ចុះ​ពិនិត្យ​និង​សម្របសម្រួល​ការងារ​លើ​ការផ្គត់ផ្គង់​ឈើ​សម្រាប់​សាងសង់​ផ្ទះ​ជូន​យោធិន និង​នគរបាល ទិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

III. ទិសដៅ​បន្ត

– ចុះ​អនុវត្ត​សកម្មភាព​ការងារ​បន្ត ដើម្បី​សម្រេចបាន​តាម​ផែនការ​អធិការកិច្ច​របស់​អគ្គាធិការដ្ឋាន​នៅ តាម​បណ្តា​មន្ទីរ​រាជធានី-ខេត្ត​គោលដៅ ឲ្យ​បាន​រួចរាល់​នៅក្នុង​ខែ​វិច្ចិកា ឆ្នាំ២០១។

អគ្គាធិការ



March 1, 2018 Sovannaroth TON0

I. សេចក្តី​ផ្តើម

អគ្គាធិការដ្ឋាន គឺជា​សេនាធិការ​ផ្ទាល់​របស់​ក្រសួង មាន​ភារកិច្ច​តាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ​លើ​សកម្មភាព ការងារ​របស់​អង្គភាព​ចំណុះ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​គម្រោង​កម្មវិធី​នានា។ ធ្វើការ​សន្និដ្ឋាន និង​វាយតម្លៃ​ចំពោះ ការងារ​អង្គភាព​ចំណុះ​ក្រសួង និង​គម្រោង​កម្មវិធី​ដែល​បាន​អនុវត្ត​កន្លងមក ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការងារ​ឲ្យ​មាន សមត្ថភាព គណនេយ្យភាព និង​តម្លាភាព​នៅក្នុង​កិច្ចការងារ​គ្រប់គ្រង។ មាន​ភារកិច្ច​សម្រាប់​អនុវត្ត​ការងារ​ដោះស្រាយ វិវាទ បណ្តឹង បញ្ហា​មិន​ប្រក្រតីផ្សេងៗដែល​កើតមានឡើង​ជាយថាហេតុ ក្រោម​កិច្ច​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។

អគ្គាធិការដ្ឋាន​មាន​សមាជិក​សរុប​ចំនួន ១៨ រូប មាន​ស្ត្រី​ចំនួន ០២ រូប និង​មានការ​ប្រគល់​ភារកិច្ច​ដឹកនាំ​ក្នុងការ ងារ​គ្រប់គ្រង ។ ដោយឡែក​មាន​មន្ត្រី​ចំនួន ០៦ រូប បម្រើ​ការងារ​ក្រៅ​អង្គភាព គឺ មន្ត្រី ០១ រូប បម្រើ​ការងារ​នៅ​គម្រោង RIP, មន្ត្រី ០២ រូប នៅ​គម្រោង IMF,និង​មន្ត្រី ០២រូប ទៀត​បម្រើ​ការងារ​នៅ​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី ។

II. លទ្ធផល​ការងារ

– សម្រាប់​ឆ្នាំ២០១១ អគ្គាធិការ​រដ្ឋា​ន​មាន​សកម្មភាព​ចំនួន០២ អនុវត្តតាម​កម្មវិធី​ទី១ អនុ​កម្មវិធី​ទី២ ក្នុង សកម្មភាព​ទី៣ និង​សកម្មភាព​ទី៤ ដើម្បី​ផ្សព្វផ្សាយ​នីតិវិធី និង​ផែនការ​យុទ្ធសាស្ត្រ​អធិការកិច្ច​របស់​អគ្គាធិការដ្ឋាន និង​ចុះ​ធ្វើ​អធិការកិច្ច​តាម​បណ្តា​រាជធានី-ខេត្ត ចុះ​ធ្វើ​អធិការកិច្ច​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន

– ចុះ​ធ្វើការ​ផ្សព្វផ្សាយ​នីតិវិធី និង​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការធ្វើ​អធិការកិច្ច​នៅ​ខេត្ត​ប៉ៃលិន
ប្រជុំ និង​ពិនិត្យ​លើ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ បច្ចុប្បន្ន​កម្ម ២០០៩-២០១១ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ។

– ចុះ​ពិនិត្យ​ភូមិសាស្ត្រ​អភិវឌ្ឍន៍​ថ្មី​ទាំង៩ ក្នុង​ខេត្តព្រះវិហារ​ដើម្បី​រៀបចំ​ផែនការ​សាងសង់​ផ្ទះ​ជំហាន​ទី២ និង​ពិនិត្យ​ទីតាំង​ស្នើសុំ​ដី​របស់​កងការពារ​ព្រំដែន​គោក​លេខ ៤០។

III. ទិសដៅ​បន្ត

– ចុះ​អនុវត្ត​សកម្មភាព​ការងារ​បន្ត​ដើម្បី​សម្រេចបាន​តាម​ផែនការ​អធិការកិច្ច​របស់​អគ្គាធិការដ្ឋាន​នៅ តាម​បណ្តា​មន្ទីរ​រាជធានី-ខេត្ត​គោលដៅ ឲ្យ​បាន​រួចរាល់​នៅក្នុង​ខែ​វិច្ចិកា ឆ្នាំ២០១១។



March 1, 2018 Sovannaroth TON0

I. សេចក្តី​ផ្តើម

អគ្គាធិការដ្ឋាន គឺ ជា​សេនាធិការ​ផ្ទាល់​របស់​ក្រសួង មាន​ភារកិច្ច​តាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ​លើ​សកម្មភាព ការងារ​របស់​អង្គភាព​ចំណុះ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​គម្រោង​កម្មវិធី​នានា។ ធ្វើការ​សន្និដ្ឋាន និង​វាយតម្លៃ​ចំពោះ ការងារ​អង្គភាព​ចំណុះ​ក្រសួង និង​គម្រោង​កម្មវិធី​ដែល​បាន​អនុវត្ត​កន្លងមក ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការងារ​ឲ្យ​មាន សមត្ថភាព គណនេយ្យភាព និង​តម្លាភាព​នៅក្នុង​កិច្ចការងារ​គ្រប់គ្រង។ មាន​ភារកិច្ច​សម្រាប់​អនុវត្ត​ការងារ​ដោះស្រាយ វិវាទ បណ្តឹង បញ្ហា​មិន​ប្រក្រតីផ្សេងៗដែល​កើតមានឡើង​ជាយថាហេតុ ក្រោម​កិច្ច​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។

អគ្គាធិការដ្ឋាន​មាន​សមាជិក​សរុប​ចំនួន ១៩ រូប មាន​ស្ត្រី​ចំនួន ០២ រូប និង​មានការ​ប្រគល់​ភារកិច្ច​ដឹកនាំ​ក្នុងការ ងារ​គ្រប់គ្រង ។ ដោយឡែក​មាន​មន្ត្រី​ចំនួន ០៦ រូប បម្រើ​ការងារ​ក្រៅ​អង្គភាព គឺ មន្ត្រី ០១ រូប បម្រើ​ការងារ​នៅ​គម្រោង RIP, មន្ត្រី ០២ រូប នៅ​គម្រោង IMF,និង​មន្ត្រី ០២រូប ទៀត​បម្រើ​ការងារ​នៅ​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី ។

II. លទ្ធផល​ការងារ

សម្រាប់​ឆ្នាំ២០១១ អគ្គាធិការ​រដ្ឋា​ន​មាន​សកម្មភាព​ចំនួន០២ អនុវត្តតាម​កម្មវិធី​ទី១ អនុ​កម្មវិធី​ទី២ ក្នុង សកម្មភាព​ទី៣ និង​សកម្មភាព​ទី៤ ដើម្បី​ផ្សព្វផ្សាយ​នីតិវិធី និង​ផែនការ​យុទ្ធសាស្ត្រ​អធិការកិច្ច​របស់​អគ្គាធិការដ្ឋាន និង​ចុះ​ធ្វើ​អធិការកិច្ច​តាម​បណ្តា​រាជធានី-ខេត្ត
– ចុះ​ធ្វើ​អធិការកិច្ច​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង និង​ខេត្តបន្ទាយមានជ័យ
– ប្រជុំ​ក្រុមការងារ​នីតិកម្ម និង​គោលនយោបាយ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ២លើក
– ប្រជុំ​ក្រុមការងារ​នីតិកម្ម និង​គោលនយោបាយ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ អំពី​គោលនយោបាយ​ផ្លូវ
– ចុះទៅ​សម្របសម្រួល​ការងារ​ផ្គត់ផ្គង់​ឈើ និង​ពិនិត្យ​ការសាងសង់​ផ្ទះ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ

III. កិច្ចប្រជុំ និង​ទំនាក់ទំនង​សាធារណៈ

– ចូលរួម​ក្នុង​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក​លើក​ទី ១៧ ខេត្តស្ទឹងត្រែង
– ប្រជុំ​លើក​ទី១៣ របស់​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ
– ចូលរួម​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​លើក​ទី៤ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​បន្ត

IV. ទិសដៅ​បន្ត

ចុះ​អនុវត្ត​សកម្មភាព​ការងារ​បន្ត​ដើម្បី​សម្រេចបាន​តាម​ផែនការ​អធិការកិច្ច​របស់​អគ្គាធិការដ្ឋាន​នៅ តាម​បណ្តា​មន្ទីរ​រាជធានី-ខេត្ត​គោលដៅ ឲ្យ​បាន​រួចរាល់​នៅក្នុង​ខែ​វិច្ចិកា ឆ្នាំ២០១១។

អគ្គាធិការ



March 1, 2018 Sovannaroth TON0

I. សេចក្តី​ផ្តើម

អគ្គាធិការដ្ឋាន គឺ ជា​សេនាធិការ​ផ្ទាល់​របស់​ក្រសួង មាន​ភារកិច្ច​តាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ​លើ​សកម្មភាព ការងារ​របស់​អង្គភាព​ចំណុះ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​គម្រោង​កម្មវិធី​នានា។ ធ្វើការ​សន្និដ្ឋាន និង​វាយតម្លៃ​ចំពោះ ការងារ​អង្គភាព​ចំណុះ​ក្រសួង និង​គម្រោង​កម្មវិធី​ដែល​បាន​អនុវត្ត​កន្លងមក ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការងារ​ឲ្យ​មាន សមត្ថភាព គណនេយ្យភាព និង​តម្លាភាព​នៅក្នុង​កិច្ចការងារ​គ្រប់គ្រង។ មាន​ភារកិច្ច​សម្រាប់​អនុវត្ត​ការងារ​ដោះស្រាយ វិវាទ បណ្តឹង បញ្ហា​មិន​ប្រក្រតីផ្សេងៗដែល​កើតមានឡើង​ជាយថាហេតុ ក្រោម​កិច្ច​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។

អគ្គាធិការដ្ឋាន​មាន​សមាជិក​សរុប​ចំនួន ២០រូប ក្នុងនោះ​ស្ត្រី​មាន​ចំនួន ០២រូប ដឹកនាំ​ដោយ​អគ្គាធិការ អគ្គាធិការរង អធិការ អធិការ​ង​ជា​ជំនួយការ និង​មាន​ការិយាល័យ​ចំណុះ ០៣ការិយាល័យ។ មានការ​ប្រគល់ ភារកិច្ច ក្នុង​ការងារ​ដឹកនាំ និង​គ្រប់គ្រង។ ដោយឡែក​មាន​មន្ត្រី​ចំនួន ០៥រូប បម្រើ​ការងារ​ក្រៅ​អង្គភាព គឺ​មន្ត្រី ០១ រូប បម្រើ ការងារ​នៅ​គម្រោង RIP, មន្ត្រី ០២រូប នៅ​គម្រោង IMF,និង​មន្ត្រី ០២រូប ទៀត​បម្រើ​ការងារ​នៅ​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី។

II. កិច្ចប្រជុំ និង​ទំនាក់ទំនង​សាធារណៈ

– ចូលរួម​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ។
– ចុះ​ពិនិត្យ និង​ប្រមូល​ព័ត៌មាន​អំពី​ភូមិ​អភិវឌ្ឍន៍​តាកែ​ន កោះស្លា។
– ចូលរួម​រៀបចំ​ផែនការ​វិនិយោគសាធារណៈ​បី​ឆ្នាំ​រំកិល ២០១២-២០១៤ និង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ឆ្នាំ ២០១២-២០១៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ។
– ចុះ​ពិនិត្យ​ការងារ និង​ការកសាង​ផ្ទះ​ជូន​កងទ័ព​នៅ​ទិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ ២លើក។
– សិក្ខាសាលា ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​កែលម្អ​ផ្លូវ​ជនបទ។
– ប្រជុំ​ដើម្បី​បន្ត​ពិនិត្យ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ (២០១១-២០២៥)។
– ប្រជុំ និង​ពិនិត្យ​លើ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ បច្ចុប្បន្ន​កម្ម ២០០៩-២០១១ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ។
– ចុះ​ពិនិត្យ​ភូមិសាស្ត្រ​អភិវឌ្ឍន៍​ថ្មី​ទាំង៩ ក្នុង​ខេត្តព្រះវិហារ​ដើម្បី​រៀបចំ​ផែនការ​សាងសង់​ផ្ទះ​ជំហាន​ទី២ និង​ពិនិត្យ​ទីតាំង​ស្នើសុំ​ដី​របស់​កង​កា​រពារ​ព្រំដែន​គោក​លេខ ៤០។
– ប្រជុំ​ក្រុមការងារ​នីតិកម្ម និង​គោលនយោបាយ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ អំពី​គោលនយោបាយ​ផ្លូវ។
– ចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី “កិច្ចដំណើរការ​ផ្ទៃក្នុង និង​ការងារ​សវនកម្ម​ផ្ទៃក្នុង”
– ចូលរួម​សិក្ខាសាលា​ស្តីពី​ការរៀបចំ​ក្របខ័ណ្ឌ​ផែនការ​គោលនយោបាយ និង​ការបង្ហាញ​ប្រព័ន្ធ​ឧបករណ៍ ត្រួយ​ពិនិត្យ និង​វាយតម្លៃ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ។
– ចូលរួម​ប្រជុំពិភាក្សា​ស្តីពី “ការលើកឡើង​ពី​ការយក​កម្រៃ​សេវា​របស់​អង្គភាព”ក្រុម​ជន​បង្គោល​ប្រឆាំង អំពើពុករលួយ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ។

III. លទ្ធផល និង​សកម្មភាព​ការងារ

ក្នុង​ឆ្នាំ២០១១នេះ អគ្គាធិការ​រដ្ឋា​ន​មាន​សកម្មភាព​ចំនួន០២ ដើម្បី​រៀបចំ​ធ្វើការ​ផ្សព្វផ្សាយ​នីតិវិធី និង​ផែនការ​យុទ្ធសាស្ត្រ​អធិការកិច្ច​របស់​អគ្គាធិការដ្ឋាន និង​ចុះ​ធ្វើ​អធិការកិច្ច​តាម​បណ្តា​រាជធានី ខេត្ត ទាំង ២៤ មាន​ដូចខាងក្រោម៖
– ចុះ​ធ្វើ​អធិការកិច្ច​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ចាម,កំពត,កែប,រតនៈគិរី,ស្ទឹងត្រែង,តាកែវ, មណ្ឌលគិរី,​ក្រចេះ,​កំពង់ឆ្នាំង,​បន្ទាយមានជ័យ,​បាត់ដំបង,​ប៉ៃលិន​,​ព្រៃវែង,​​កណ្តាល,​ស្វាយរៀង រាជធានី​ភ្នំពេញ,កំពង់ស្ពឺ ,ខេត្តពោធិសាត់,កោះកុង,ព្រះសីហនុ,កំពង់ធំ,ព្រះវិហារ,សៀមរាប និង​ខេត្ត ឧ​ត្ត​រ​មានជ័យ។
– ធ្វើការ​ផ្សព្វផ្សាយ​នីតិវិធី និង​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការធ្វើ​អធិការកិច្ច​នៅ​ខេត្តតាកែវ,មណ្ឌលគិរី,ប៉ៃលិន និង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

IV. សេចក្តី​ស​ន្និ​ដាន

ផ្អែក​តាម​ការពិនិត្យ​លើ​កំណត់ហេតុ​របស់​ក្រុម​ប្រតិភូ​អធិការកិច្ច​ដែល​បាន​ចុះ​ធ្វើ​អធិការកិច្ច​នៅ​មន្ទីរ អភិវឌ្ឍន៍ជនបទ​រា​ជ​ធានី-ខេត្ត នីមួយៗអាច​សន្និដ្ឋានបានថា៖
– ថ្នាក់ដឹកនាំ​មន្ទីរ​បាន​យកចិត្តទុកដាក់​អនុវត្ត​បានល្អ​នូវ​រាល់​បណ្តា​អនុសាសន៍​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ក៏ ដូចជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​បានមក​បំពេញ​​ការងារ​តាម​តួនាទីរៀងៗខ្លួន។
– មន្ទីរ​មានការ​បែងចែក​រចនា​សម្ព័ន្ធ និង​ភារកិច្ច​ដឹកនាំ​តាម​ជំនាញនីមួយៗត្រឹមត្រូវ​តាម​ឋានានុក្រម។
– មានការ​សហការ និង​ទំនាក់ទំនង​ការងារ​ល្អជា​មួយអង្គ​ការ​ជាតិ អន្តរជាតិ​ជា​ដៃគូ និង​អាជ្ញាធរ​ដែនដី។
ទន្ទឹមនឹងនេះ មន្ទីរ​មួយចំនួន​នូវមាន​ចំណុច​ខ្វះខាត​ដោយ​អ​ចេតនា​នៅលើ​ការបំពេញ​លិខិតបទដ្ឋាន គតិយុត្ត។

អគ្គាធិការ


Scroll Up