March 1, 2018 Sovannaroth TON0

ទស្សនីយភាព

ប្រទេសកម្ពុជា​មានផ្ទៃដី​ចំនួន​១៨១, ០៣៥​ គម ស្មើ​នឹង (៦៩, ៨៩៨ ម៉ៃល៏) គ្រប​ដណ្តប់​ដោយ​​​​តំបន់​ទំនាប​កណ្តាល​ និង​តំបន់​ខ្ពង់រាប នៅ​តំបន់​ភាគ​ខាង​ត្បូង​គ្រប​ដណ្តប់​ដោយ​ដី​សណ្ត​​​​​​​​​​ទន្លេមេគង្គ នៅ​តំបន់​ភាគ​ខាង​កើត​គ្រប​​ដណ្តប់​ដោយ​ជួរភ្នំ ខណ្ឌ​ចែករ​វាង​ប្រទេស​កម្ពុជា និង​វៀតណាម នៅ​តំបន់ ភាគ​ខាង​ត្បូង​គ្រប​ដណ្តប់​ដោយ​ជួរ​ភ្នំក្រវាញ​ដែល​លាតសន្ធឹង​ដោយ​ដងព្រៃ​និងឆ្នេរសមុទ្រ ប្រទេសកម្ពុជា​មាន​ជួរ​ភ្នំ​ដែល​មាន​កំពស់​ខ្ពស់​ជាង​គេ គឺភ្នំឱរ៉ាល់​ដែល​មាន​កំពស់ (១,៨២៣ ម រឺ ៥,៩៤៨ ហ្វីត ) ដែល​លាតសន្ធឹង ភាគ​ខាង​កើត នៅភាគ​ខាងជើង​មានជួរភ្នំ​ដងរែក​ដែលខណ្ឌចែក​រវាង​ប្រទេសកម្ពុជា និង​ប្រទេស​ថៃ។

សីតុណ្ហភាព

ប្រទេស​កម្ពុជា​ស្ថិត​នៅ​តំបន់​ត្រូពិច​ក្តៅ​សើម ហើយ​ទទួល​របប​ខ្យល់មូសុង ​ដែលបង្កើត​បាន​​ជា​បី​រដូវ​កាលធំ​ៗ​ គឺ​រដូវ​ទី១ គឺរជា​ដូវ​រងារ ចាប់​ពីខែ​ធ្នូ​​ដល់​ខែ​កមរា រដូវ​ទី​២​ គឺ​ជា​រដូវ​ក្តៅ ចាប់​ពី​ខែមិនា ដល់​ខែ​ឧសភា​ និង​រដូវ​ទី៣​ គឺ​ជា​រដូវ​ភ្លៀង​ធ្លាក់​ ចាប់​ពីខែ​មេសា ដល់​ខែវិច្ឆកា​ដែលមាន​ភ្លៀង​ធ្លាក់​ជា​មធ្យម​ចំនួន​១,៤០០​មម និង​មាន​ធ្លាក់ច្រើន​នៅ​តំបន់​ទំនាប​កណ្តាល​​ជា​មធ្យម​ចំនួន​ ៣,៨០០​ មម និង​នៅ​តាម​តំបន់​​ខ្ពង់រាប​​​និង​តំបន់​ឆ្នេរ។

រុក្ខជាតិ និងសត្វ

ប្រទេស​កម្ពុជា​គ្រប​ដណ្តប​ដោយ​ព្រៃឈើ ៥៣ ភាគរយ​នៃផ្ទៃដី​សរុប មាន​ព្រៃឈើ​ក្រាស់​ដែល​លាត​សន្ធឹង​នៅតាម​ជួរភ្នំ និង​នៅ​តាម​ឆ្នេរ​ភាគខាងត្បូង​ឈាង​ខាងលិច ​​​នៅ​តាម​តំបន់ខ្ពង់រាប​សំបូរដោយ​រុក្ខជាតិ ស្មៅក្រាស់ៗ និង​ដំណាំ​ជាច្រើន​មានដូចជា ដំណាំ​កៅស៊ូ និង​កប្បាស (ដែល​គេ​ដំា​សំរាប់​យកទៅ​ធ្វីជា​អំបោះ​សំឡី​ជាដើម) ដូងប្រេង ដូង និង​ចេក​ដែល​ជាដំណាំ​កសិឧស្សា​ហកម្ម។

ប្រទេស​កម្ពុជា​សំបូរទៅ​ដោយ​សត្វ​គ្រប់​ជំពូក​ មាន​ដូច​ជា ដំរី ក្តាន់ ឈ្លូស​ រមាំង ខ្លារខិន ខ្លាធំ និង​ខ្លាឃ្មុំ​ជាដើម ប្រភេទ​សត្វ​បក្សី​មាន​ដូចជា សត្វក្រៀល សេក​ ទាព្រៃ​ និង​សត្វល្មូន ជា​ច្រើន​ប្រភេទ​មាន​ដូចជា ពស់​ជា​ដើម។ សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​ជីក​រ៉ែធម្មជាតិ​ ការ​តាម​ប្រមាញ់ជីវិត​សត្វ​បាន​ធ្វើ​អោយ​សត្វ​មួយ​ចំនួន​ស្លាប់​ផុត​ពូជ​ និង​ខ្លះ​ទៀត​កំពុង​តែ​ទទួល​រង​គ្រោះ​ថ្នាក់​ដោយ​សា​ស្នា​ដៃ​មនុស្ស។

ធនធានធម្មជាតិ

ព្រះរាជាណាចក្រ​កម្ពុជា​មាន​ផ្ទៃដី​សរុប​ចំនួន ២១​ ភាគរយ ជា​ដីគោក​ដែល​ព័ទ្ធជុំវិញ​ដោយ​ដង​ទន្លេមេគង្គ​ ទន្លេសាប​ដែល​សំបូរទៅ​ដោយ​ជីវជាតិ ប្រទេស​កម្ពុជា​សម្បូរ​ដោយភោគ​ផល​ព្រៃឈើ​ធម្មជាតិ​ជា​ច្រើន តែយើង​គ្មាន​សមត្ថភាព និង​លទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ទាញ​យក​ផលប្រយោជន៍​ពីសម្បត្តិ​​​ធម្មជាតិ​ទាំងនោះ​បាន​ឡើយ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​កាប់​បំផ្លា្ញញ​​​ព្រៃឈើ និង​ជីកគាស់​កកាយ​រ៉ែ​ធម្មជាតិ​ដោយ​សា​ការ​ធ្វើអាជីវកម្ម​របស់​សហគ្រិន​បរទេស​មួយចំនួន​ ខេត្ត​បាត់ដំបង​ដែល​ស្ថិត​នៅ​ប៉ែក​ខាងត្បូង​ឈាង​ខាងលិច​នៃ​ប្រទេស សំបូរ​ដោយ​ត្បូងពេជ្រ ត្បូងទន្ទឹម​ និង​កៅស៊ូ​ដែល​មាន​បរិមាណ​កំណត់ នៅភាគ​កណ្តាល​នៃប្រទេ​សំបូរ​ទៅ​ដោយ​អំបិល​ ម៉ង់កាណែស និងជីហ្វូស្វាត នៅ​ឈូង​សមុទ្រ​វិញ​​​​​​​​​​​​​​​​សំបូរ​ទៅដោយ​ប្រេងកាត និង​ឧស្ម័ន​ជាច្រើន​ដែល​ផ្តល់​ប្រយោជន៍​មិនចេះ​រីងស្ងួត។

បឹង និងទន្លេ

ទន្លេមេគង្គ ជាទន្លេ​ដែល​មាន​អត្ថប្រយោជន៍​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែង​វែង​ជាង​គេ​នៅ​ភូមិភាគអាស៊ី​ និង​ជាប់​ចំណាត់​ថ្នាក់​ទី ១០​ ក្នុង​ពិភពលោក ទន្លេមេគង្គ​បាន​ហូរ​ធ្លាក់​ពី​ទិស​ខាង​ជើង​​មក​ទិសខាងត្បូង​ ដែល​បា​នហូរ​នាំ​មក​នូវ​ដី​ល្បាប់​ភក់​ដ៏​មាន​ជីវ​ជាតិ​មក​ចាក់​បំពេញ​ រួម​ទាំ​ងទន្លេ​ស្រែពក​ និង​ទន្លសាប​ផង​ដែរ។

ទន្លសាប​ជាទន្លេ​ដ៏សំខាន់​របស់​កម្ពុជា​ និងមាន​ទំហំ​ធំជាង​គេ​នៅ​អាស៊ី ទន្លេ​សាប​មាន​ទីតាំង​នៅ​ភូមិ​ភាគ​ខាងជើង​ឈាង​ខាងលិច​នៃប្រទេស បាន​ហូរ​ប្រសព្វ​គ្នា​ជាមួយ​ទន្លេ​មេគង្គ​នៅ​រាជធានី​ភ្នំពេញ នៅ​រដូវ​វស្សា​ជារៀង​រាល់​ឆ្នាំ (នៅចន្លោះ​ដើម​ខែ​មេសា​និងខែ​វិច្ឆិការ) ទឹក​ទន្លេ​មេគង្គ​មានកំពស់​ខ្ពស់ ​ហើយ​ហូរ​ចាក់​ចូល​ទៅក្នុង​បឹងទន្លេសាប​ និង​ហូរ​ចាក់​ចូល​តាម​បឹង ព្រែក និង​ស្ទឹង​តូចធំ​ជាច្រីន​ទៀត បឹង​ទន្លេសាប​បាន​ក្លាយ​ទៅជា​អាង​ស្តុក​ទឹក​ដ៏ធំ​សំរាប់​ការពារ​គ្រោះ​មហន្តរាយ​ពីទឹក​ជំនន់​ទៀត​ផង។ នៅ​រដូវ​សំរក ទឹក​បឹង​ទន្លេសាប​បាន​ហូរ​​ចូល​ទន្លេ​មេគង្គ​វិញ នៅ​ពេល​រដូវ​វស្សា​បឹង​ទន្លសាប​មាន​ទំហំ ១០,០០០​គម និង​នៅ​រដូវ​ប្រាំង​មាន​ទំហំ​តូច​ជាង​១​ភាគ​៤ នៃ​រដូវ​វស្សា បឹង​ទន្លេសាប​សំបូរទៅ​ដោយ​ត្រីទឹក​សាប​ជា​ច្រើន​ប្រភេទ​ជាង​គេ​​នៅ​លើ​ពិភព​លោក​ទៀតផង។

បរិស្ថាន

ការ​កាប់​បំផ្លា្ញញ​ព្រៃឈើ​មាន​ផល​ប៉ះពាល់​ និងមាន​ការ​គំរាម​កំហែង​ដល់​បរិដ្ឋាន​នៃ​ប្រទេស​កម្ពុជា នៅក្នុង​ឆ្នាំ ១៧៦០ ដល់​ឆ្នាំ  ១៩៧០ ព្រៃឈើ​កម្ពុជា​ត្រូវ​ទទួល​រងគ្រោះ​ដោយ​សាតែ​ការទម្លាក់​គ្រាប់បែក​នៅក្នុង​សង្គ្រាម​ត្រជាក់​វៀតណាម នៅក្នុង​ឆ្នាំ​​១៩៧០ ដល់​ឆ្នាំ​១៩៨០​ក៏នៅ​តែបន្តការ​ទទួល​រងគ្រោះ​ដោយ​សាតែ​ការធ្វើ​អោយ​ខូច​ប្រព័ន្ធ​កសិកម្ម​នៅក្នុងរ​បប​គ្រប់គ្រង​ខ្មែរក្រហម និងក្នុង​សម័យ​សង្រ្គាម​ស៊ីវិល បន្ទាប់​ពី​ប្រទេស​កម្ពុជា​បានទទួល​សន្តិភាព​នៅឆ្នាំ​១៩៩០ មក​ព្រៃឈើ​បាន​ក្លាយ​ទៅជា​ផលិតផល​នាំ​ចេញ​ដ៏​សំខាន់​របស់​កម្ពុជា នៅក្នុងអំឡុងឆ្នាំ​១៩៩០ ដល់​ឆ្នាំ​១៩៩៥ ព្រៃឈើ​ដែល​គ្រប​ដណ្តប់​លើ​ផ្ទែដី​ចំនួន ៨០០,០០០ ហិតា (២​លាន​អែកឃ័រ) ត្រូវ​បាន​កាប់​បំផ្លាញ នៅឆ្នាំ ១៩៩៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​មិន​អនុញ្ញាត​អោយ​នាំឈឺ​ចេញ​ក្រៅ​ប្រទេស​ឡើយ ក៏ប៉ុន្តែ​នៅ​តែមាន​ការលួច​កាប់​បំផ្លាញ និង​នាំ​ឈើ​ចេញ​ខុសច្បាប់​នៅតែ​មានបន្ត​ទៀត។

ព្រៃ​កោងកាង និង​ព្រៃលិច​ទឹក​ដែល​ជា​ជម្រក​មច្ឆាជាតិ និងសត្វព្រៃ​ជាច្រើន​ប្រភេទ​ ត្រូវ​បាន​កាប់ បំផ្លាញ​គ្មាន​សល់ ការ​បាត់បង់​ជីវិត​សត្វព្រៃ និង​បរិស្ថាន​មិន​ល្អ​បណ្តាល​មក​ពីការ​កាប់​បំផ្លា្ញញ​ព្រៃឈើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧ​ស្សាហ​​​​កម្ម​​រ៉ែធម្មជាតិ​ ដែល​ជាកត្តា​សំខាន់​ជះផលអាក្រក់​ដល់​ប្រព័ន្ធ​ជីវៈ​ចំរុះ។

រាជរដ្ឋាភិបាល​បាន​ចេញ​ផ្សាយ​អនុក្រឹត្យ​សានឪវាទ​ចំពោះ​កាប់បំផ្លា្ញញ​ព្រៃឈើ ការ​នាំចេញ​ និង​ការ​គ្រប់គ្រង​ថែរក្សា​ព្រៃឈើ​ដែលមាន​ចំនួន​១៦.២​ភាគរយ (១៩៩៧) នៃផ្ទៃដី​សរុប​ទាំងអស់ រាជរដ្ឋាភិបាល​បាន​ចុះ​សន្ធិសញ្ញា​ការ​គ្រប់គ្រង​ថែរក្សា​ការពារ​បរិដ្ឋាន​អន្តរជាតិ ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ គ្រោះ​មហន្តរាយ​គ្រប់​ប្រភេទ ការ​សង្រ្គោះ​ជីវិត​តាម​សមុទ្រ ការ​បញ្ចញ​ជាតិ​ពុល​ពីកប៉ាល់ និង​ការកាប់​បំផ្លា្ញញ​ព្រៃឈើ​ជាដើម។


Scroll Up