March 1, 2018 Sovannaroth TON0

ប្រជាពលរដ្ឋ​កម្ពុជា​ប្រហែល​ជា​ ៨៥%​​​​​​ ទៅ ៩០%​​​ ដែល​និយម​រស់នៅ​តាម​ទី​ជនបទ។​ ប្រជាពលរដ្ឋ ចំនួន ៩០ ​​ភាគរយ ជា​ប្រជាពលរដ្ឋ​ខ្មែរ ៥ ភាគរយ ជា​ជនជាតិ​ចិន​ និងវៀតណាម ហើយ​មាន​ជនជាតិ ភាគតិច​មួយ​ចំនួន​ទៀត​ដូចជា (ចាម និងភូមា) ភាសា​ខ្មែរ​ត្រូវ​បាន​ប្រើ​ជា​ភាសា​ផ្លូវការ​ មាន​ប្រជាពលរដ្ឋ ចំនួន​ ៩៥ ភាគរយ​ដែល​និយម​និយាយភាសា​ខ្មែរ ​ភាសា​បារាំង​គឺជាភាសា​ទីពីរ​​​​​​ ហើយ​ភាគ​ច្រើន ភាសា​នេះ ត្រូវ​បាន​និយម​ប្រើ​​ក្នុង​ចំណោម​មនុស្ស​វ័យ​ចំណាស់​ ចំណែក​ភាសា​អង់គ្លេស​​វិញ គឺ​ជា​ភាសា​ដែល កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​ផងដែរ។

ប្រជាពល​រដ្ឋ​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​អង្គ​ប្រកប​ដ៏​សំខាន់ (លក្ខណៈពិសេស)​ ជាច្រើន​ដូចជា ទីមួយ កុមារភាព គឺជា​ទំពាំង​ស្នងឬស្សី នៅពីឆ្នាំ​ ១៩៧៩​ មាន​យុវវ័យ​មិនតិច​ជាង​ពាក់​កណ្តាល​ (៥០ ភាគរយ​ ច្រើនជាង​ចំនួន​ធនធាន​មនុស្ស​ទាំងអស់​)​ នាពេល​នេះពួក​គេមាន​អាយុ​តិចជាង ៣០​ ឆ្នាំហើយ ទីពីរ សមាមា​ត្រស្រ្តី​ដែល​មានវ័យ​ចំណាស់​មាន​បរិមាណខ្ពស់​ ហើយចំនួន​ ៥៦ ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ទាំងអស់​​​​​​​ដែលមាន​អាយុ​មិន​តិច​ជាង ៣០​ ឆ្នាំ ភាគ​ច្រើន​ជា​ស្រ្តី​។​ បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់ អង្គការ​​​យូនិសេហ្វ​ ​បាន​បង្ហាញ​ថា​ ដោយ​សារ​តែលទ្ធផល​នៃ​សង្រ្គាម បាន​ធ្វើ​អោយ​សមាមាត្រ​ស្រ្តី​ចំនួន​ ២៥​ ភាគរយ បាន​ក្លាយ​ខ្លួន​​ជាស្រ្តីមេផ្ទះ​ទទួល​បន្ទុក​គ្រួសារ​ទាំង​ស្រុង ។

ប្រជាពល​រដ្ឋ​ខ្មែរ និងឡាវ​មាន​កំនើន​តិច​ជាង​ប្រជាជន​ថៃ និង​ប្រជាជន​វៀត​ណាម ដោយ​គិត​ជា​មធ្យម​មាន​កំនើន​ប្រជាជន​ដែល​រស់​នៅ​តិច​ជាង​និង​មាន​ទំហំ​តូច​ ជាង​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដោយ​ឡែក​កំនើនដង់ស៊ីតេ​ប្រជាពល​រដ្ឋ​​ខែ្មរ​ជាជន​ជាតិ​ដើម​មួយ​ចំនួន​ទៀត​ ដែល​អាច​ប្រទះ​ឃើញ​មាន​រស់​នៅ​តាម​ដងទន្លេ​ក្រហម និង​ដង​ទន្លេ​មេគង្គ​ដីសណ្ត​ប្រទេស​វៀតណាម។

ប្រជាពល​រដ្ឋ​កម្ពុជា​មានចំនួន​​ ១៣​,​១២៤៧៦៤ លាន​នាក់​ក្នុងអំឡុង​ឆ្នាំ​ ២០០៣​​​ អត្រា​កំនើន​ប្រជាពល​រដ្ឋ​មានចំនួន​២,៣​ ភាគរយ​ដែល​ជាកំនើន​ខ្ពស់បំផុត​នៅអាស៊ី​ កំនើន​ក្មេង​យុវវ័យ​ក៏មាន​ចំនួន​ច្រើ​ន​ដែរ​ ដង់ស៊ីតេ​ប្រជាជន​មាន​ចំនួន​​ ៦៩​ នាក់ក្នុង ១​​ គម ក្នុង​​អំឡុង​ឆ្នាំ​ ១៩៧៩​ មាន​ប្រជាជន​រស់​នៅ ច្រើន​នៅ​ភូមិ​ភាគ​កណ្តាល​ដែល​ប្រកប​មុខ​របរ​កសិកម្ម​​ នៅ​តំបន់​ជួ​រភ្នំ​មាន​ជម្ងឺ​គ្រុនចាញ់​ដែល​មាន​ប្រជាជន​រស់​នៅ​តិច​តួច​ ណាស់ ហើយ​មាន​កង្វះ​ខាតទឹ​ក​នៅ​តំបន់​ខាងជើង ចាប់​តាំង​ពី​ឆ្នាំ ១៩៧០ មក​នៅ​ក្រោម​ការ​គ្រប់​គ្រង​របប​ប្រល័យ​ពូជសាសន៍ ខ្មែរ​ក្រហម ​​ប៉ុល​ ពត​ ធ្វើ​អោយ​ទីក្រុង​គ្មាន​ប្រជាជន​រស់នៅ​​​​ប្រជាពលរដ្ឋ​ជា​ច្រើន​ត្រូវ​បាន​ ជំលៀស​ចេញពី​ទីក្រុង​ទៅរស់​នៅតាម​ទីជនបទ ហើយ​ត្រូវបាន​វិលត្រឡប់​មក​រស់នៅ​វិញ​នៅ​ឆ្នាំ​១៩៨០។


Scroll Up