February 28, 2014 Sorithychesda PAN0

នៅ​ថ្ងៃ អង្គារ ០៧ កើត ខែផល្គុន ឆ្នាំមមី ព.ស. ២៥៥៨ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកុម្ភៈ​គ.ស. ២០១៥ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ស្ពឺ បានរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៤ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៥ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាព ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ផងដែរ​រួមមាន ឯកឧត្តម ចាន់ ដា​រ៉ា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ថ្នាក់ដឹកនាំ​មកពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​រួមមាន ឯកឧត្តម ប៊ុន ច័ន្ទ​វណ្ណៈ អគ្គាធិការ លោក ស្រ៊ិ​ន ពុ​ទ្ធី អនុប្រធាននាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ និង​លោក កឹម ផល្លី ប្រធានការិយាល័យ​ផែនការ និង​ស្ថិតិ នៃ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ សមាជិក​ក្រុមប្រឹក្សា​ស្រុក-ឃុំ តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ តំណាង​មន្ទីរ​ពាក់ព័ន្ធ និង​មន្ត្រីរាជការ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​សរុប ១២១ នាក់ ។


Scroll Up