January 2, 2018 Sovannaroth TON0

នៅថ្ងៃ ចន្ទ ០១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៨ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំប្រតិភូអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ​ និង វាយតម្លៃលទ្ធផលស្ថាបនាផ្លូវចំនួនមួយ គម្រោងគឺការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៤ ៧០០ម ទទឹង ៦ម និងចិញ្ចេីមក្រាលក្រួសក្រហមកម្រាស់ ០,២ម ទទឹង ០,៥ម សងខាង ស្ថិតនៅភូមិកក់ ឃុំ ស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។



December 29, 2017 Sovannaroth TON0

សិក្ខាសាលាស្តីពីសារៈសំខាន់នៃការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ក្រោមអធិបតីភាព ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ នាសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប​ នៅ ថ្ងៃទី២៩ ខែធ្នូ គ.ស ២០១៧ ត្រូវនឹងថ្ងៃទី១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១។



December 29, 2017 Sovannaroth TON0

ថ្ងៃសុក្រ ១២កើត ខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២៩ ធ្នូ ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង បានអញ្ជេីញចូលរួមក្នុងពិធីក្រុងពាលីឆ្លងសាលាសន្សំកុសលតាប៉ាងស្ថិតនៅនៅភូមិអណ្ដូងចេកឃុំជេីងគ្រាវស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។



December 29, 2017 Sovannaroth TON0

នៅព្រឹកថ្ងៃ សុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ២០១៨ មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមគោរពជូនពរ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមគ្រួសារ ទទួលបាន សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជាឲ្យកាន់តែថ្កុំថ្កើនរុងរឿងតរៀងទៅ ។ សូមវត្ថុស័កិសិទ្ធិក្នុងលោកប្រទានពរជ័យដល់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងក្រុមគ្រួសារ ជួបតែសុភមង្គល និងវិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ!

 



December 28, 2017 Sovannaroth TON0

នាព្រឹកថ្ងៃព្រហស្បត៏ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នេះ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឃន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ៩.០០០ម ទទឹងខ្នងលើ ០៧ម និងសាងសង់សំណង់សិល្បការ រួមមានលូមូល ១៧កន្លែង និងលូប្រអប់ ០១កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៧១ ត្រង់ភូមិទួលអំពិល ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ រហូតដល់ភូមិរលួស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។



December 28, 2017 Sovannaroth TON0

នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៧ គណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពគម្រោងចំនួន ៣ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ៖
១-ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ២ ៩០០ម និងសាងសង់ប្រព័ន្ធចែកចាយទឹកស្អាត ចំនួន ១កន្លែង ស្ថិតនៅមជ្ឈមណ្ឌលយោធិពិការ ៣១៧ គូលែន ខេត្តសៀមរាប
២-ការងារសាងសង់ស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៥៤ម ស្ថិតនៅឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប
៣-ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ១០គ.ម ស្ថិតនៅឃុំឬស្សីលក និងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។



December 27, 2017 Sovannaroth TON0

នៅព្រឹកថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៧ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងប្រកាស ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យប្រែប្រួលអាកាសធាតុ។



December 22, 2017 Sovannaroth TON0

នាថ្ងៃទី ២២​ ខែធ្នូ​ ឆ្នាំ ២០១៧​ នេះ​ ឯកឧត្តម​ អុិន ចន្ថា​ រដ្ឋលេខាធិការ​ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋាន​ចំនួន​ ៧​ មុខជំនាញ​ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តស្វាយរៀង​ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។



December 22, 2017 Sovannaroth TON0

នៅព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ​ ២០១៧ ឯកឧត្តម ហួត​ សារឹម អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំប្រតិភូអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះត្រួតពិនិត្យ និងវាយតម្លៃការងារជួសជុលផ្លូវដោយក្រាលក្រួសក្រហម​ និងក្រាល​ក្រួសអាចម៍ផ្កាយចំនួន ៧ខ្សែ ប្រវែងសរុប ៣៦ ៤៤០ម ទទឹងខ្នងលើ ៤ម និង ៥ម កម្រាស់ ០,២០ម និងសាងសង់លូបេតុងគ្រប់​ប្រភេទ​ចំនួន ២៤កន្លែង ស្ថិតក្នុងឃុំកំពង់ទ្រាស ឃុំរកាខ្នុរ ឃុំកំពាន់ ឃុំទួលសូភី ឃុំត្រពាំងថ្លុង ឃុំថ្មពេជ្រ ឃុំជប់ និងឃុំត្រពាំងព្រីង ស្រុកក្រូចឆ្មារ ស្រុកមេមត់ ស្រុកអូររាំងឳ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។


Scroll Up