December 7, 2017 Sovannaroth TON0

កាលពីរសៀលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ចាន់​ ដារ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស​ បានជួបពិភាក្សាការងារ និងបង្ហាញអំពីទិសដៅ និងការងារសំខាន់ៗជាអាទិភាពរបស់ក្រួងអភិវឌ្ឍន៍ជនបទ ដែលជាសកម្មភាពមានសក្តានុពលក្នុងការចូលរួមលើកកម្ពស់កម្រឹតជីវភាពប្រជាពលរដ្ឋជនបទ និងការអភិវឌ្ឍសេដ្ឋកិច្ច – សង្គមកិច្ចនៅកម្ពុជាជាមួយក្រុមការងាររបស់មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ និងមន្រ្តីមកពីក្រសួង​បង្រួបបង្រួម របស់កូរ៉េខាងត្បូង។ ភាគីកូរ៉េមានការចាប់អារម្មណ៍លើកិច្ចការសំខាន់ៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងខិតខំពង្រឹងកិច្ចសហប្រតិបត្តការបន្ថែមទៀតជាមួយកម្ពុជា ពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។



December 7, 2017 Sovannaroth TON0

នៅព្រឹកថ្ងៃទី ០៧ ខែធ្នូ នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងមេរោគអេដស៍ ដឹកនាំដោយលោកជំទាវ ទេព បូរ៉ាមីន អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យមើលសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៧ របស់គណៈកម្មការ និងពិភាក្សាពីកម្មវិធីចុះផ្សព្វផ្សាយអប់រំពីសុខភាពបន្តពូជ និងការការពារកុំឆ្លងមេរោគអេដស៍ និងកាមរោគផ្សេងៗ សម្រាប់ប្រជាពលរដ្ឋនៅតាមជនបទ ។



December 7, 2017 Sovannaroth TON0

នាព្រឹកថ្ងៃព្រហស្បត្តិ ទី​ ៧​ ខែធ្នូ​ ឆ្នាំ​ ២០១៧​ នាយកដ្ឋានផ្គត់ផ្គងទឹកជនបទ​ បានរៀបចំកិច្ចប្រជុំ​ បូកសរុបលទ្ធផលការងារខែវិច្ឆិកា​ និងទិសដៅការងារបន្ត នៅសាលប្រជុំនាយកដ្ឋាន។



December 6, 2017 Sovannaroth TON0

ព្រឹកថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសន្និបាត បាន ដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងអភិវឌ្ឃន៍ជនបទ ដែល គ្រោងនឹងប្រព្រឹត្តទៅនៅក្នុងសប្ដាហ៍ទី ៣ នៃខែ មករា ឆ្នាំ ២០១៨។



December 5, 2017 Sovannaroth TON0

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៧ គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ​ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះពិនិត្យការងារជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ០៤ ខ្សែ ប្រវែងសរុបចំនួន ២០ ៧២៥ ម ទទឹងខ្នងលើ ៤,៥ ម និងសាងសង់លូគ្រប់ប្រភេទចំនួន ០៣ កន្លែង ស្ថិតក្នុងឃុំឈ្មួរមានជ័យ និងឃុំឬស្សីក្រោក ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។



December 5, 2017 Sovannaroth TON0

នាព្រឹកថ្ងៃអង្គារ ទី​ ៥​ ខែធ្នូ​ ឆ្នាំ​ ២០១៧​ នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានរៀបចំកិច្ចប្រជុំក្រុមការងារទឹកស្អាត​ និងអនាម័យជនបទ(WATSAN)​ នៅសាលប្រជុំជាន់ទី​ ៣​ ទីស្តីការក្រសួងអភិវឌ្ឍន៌ជនបទ។



December 1, 2017 Sovannaroth TON0

នៅព្រឹកថ្ងៃទី​ ១​ ខែធ្នូ​ ឆ្នាំ​ ២០១៧​ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី​ បានប្រារព្វពិធី អបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី៨ ឆ្នាំ២០១៧ក្រោមប្រធានបទ ” ការស្រាវជ្រាវ និងការបង្កើតថ្មីដើម្បីឆ្ពោះទៅរកភាពជោគជ័យ ” ប្រារព្វធ្វើនៅ ឃុំកិៈចុង ស្រុកបរកែវខេត្តរតនគិរី​ ក្រោមអធិបតីភាព ឯកឧត្តម លន់ សុភាព អភិបាលរងស្តីទី​ និងជាប្រធានក្រុមការងារបច្ចេកទេស​វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH)​។ អ្នកចូលរួមក្នុងពិធី អបអរសាទរនេះរួមមានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ​ និងប្រជាពលរដ្ឋសរុប២៥០នាក់។



November 30, 2017 Sovannaroth TON0

នៅព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ​ ២០១៧ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ​ បានប្រារព្ធពិធី អបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី​៨​ ឆ្នាំ​ ២០១៧ ក្រោមប្រធានបទ ” ការស្រាវជ្រាវ និងការបង្កើតថ្មីដើម្បីឆ្ពោះទៅរកភាពជោគជ័យ ” ប្រារព្វធ្វើនៅ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។



November 30, 2017 Sovannaroth TON0

នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧​ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ​ និង វាយតម្លៃលទ្ធផលស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ១១ ៤០០ម និង សាងសង់លូមូលចំនួន ១១កន្លែង និង ជួសជុលលូមូលចំនួន ០២កន្លែង ស្ថិតនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។



November 30, 2017 Sovannaroth TON0

នៅថ្ងៃទី​ ៣០​ ខែវិច្ឆិកា ឆ្នាំ​ ២០១៧ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យនិង វាយតម្លៃ លើការងារជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ០១ខែ្ស ប្រវែង ១៦គម ស្ថិតនៅឃុំតាទៃលើ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ខេត្តកោះកុង​។


Scroll Up