July 25, 2017 Sorithychesda PAN0

នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាអាស៊ាន-ចិនលើកទី ១១ ស្តីពីការអភិវឌ្ឍសង្គម និងការកាត់ បន្ថយភាពក្រីក្រ “អាស៊ាន-ចិន៖ ការផ្តួចផ្តើម និងការអនុវត្តការងារកាត់បន្ថយភាពក្រីក្រ” នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប ។

Image may contain: 1 person, standingImage may contain: 1 person, standing, screen and indoorImage may contain: 2 people, people smilingImage may contain: 6 people, people sitting



July 24, 2017 Sorithychesda PAN0

នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ លោក ខេង ញ៉ុល អតីតអនុប្រធានមន្ទីរ ជាប្រធាន មន្ទីរ អភិវឌ្ឍន៍ជនបទខេត្តសៀមរាប ជំនួស លោក សុីវ រដ្ឋា អតីតប្រធានមន្ទីរ ដែលត្រូវទទួលភារកិច្ចថ្មី ។

Image may contain: 5 people, people smilingImage may contain: 4 peopleImage may contain: 7 people, people smilingImage may contain: 1 person, indoor



July 24, 2017 Sorithychesda PAN0

នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលសកម្មភាព ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ប្រភេទ (DBST) ប្រវែង ១៧ គ.ម. តភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ភូមិខ្ចាស់ ឃុំខ្ចាស់ ទៅភូមិដំរីឆ្លង ឃុំខ្នាពោធិ ឆ្លងកាត់ឃុំចំនួន ៣ គឺឃុំខ្ចាស់ ឃុំចាន់ស និងឃុំខ្នាពោធិ ស្រុកសូទ្រនិគមន្ត ខេត្តសៀមរាប ។ គម្រោងស្ថាបនាផ្លូវនេះគ្រោងនឹងបញ្ចប់នៅ ចុងឆ្នាំ ២០១៨ ។

Image may contain: 9 people, people standing and outdoorImage may contain: 7 people, people standing and outdoorImage may contain: 2 people, tree, sky and outdoorImage may contain: 4 people, people standing, sky, outdoor and nature



July 21, 2017 Sorithychesda PAN0
  1. មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ
  2. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ
  3. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង
  4. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
  5. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
  6. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ
  7. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ
  8. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង
  9. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
  10. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
  11. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
  12. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន
  13. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
  14. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប
  15. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
  16. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម
  17. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ
  18. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ
  19. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ
  20. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី
  21. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង
  22. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
  23. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី
  24. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប
  25. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ


July 14, 2017 Sorithychesda PAN0

នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៧ នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអនុវត្តថវិកាកម្មវិធី” ក្រោមអធិបតីភាពឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ឋាគារ ហ្គោដិនស៊ី ខេត្តព្រះសីហនុ។

Image may contain: 5 people, people standing and indoorImage may contain: 11 people, indoorImage may contain: 9 people, people sitting, crowd, table and indoorImage may contain: 2 people



July 14, 2017 Sorithychesda PAN0

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ ឯកឧត្តម យឺន សូផល អនុរដ្ធលេខាធិការនិង នាយកគម្រោង សាច់ប្រាក់ពលកម្មប្រចាំក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរជាមួយលោក ស៊ុន ពិសិដ្ធ ប្រធានគម្រោងបានចុះពិនិត្យខ្សែផ្លូវក្នុងគម្រោងសាច់ប្រាក់ពលកម្ម និងគាំទ្រកសិករ នៅក្នុងភូមិ តាដេស ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ។ បន្ទាប់ពីការបញ្ចប់ការចុះពិនិត្យឯកឧត្តមនាយកគម្រោង បានជួបប្រជុំជាមួយក្រុមការងារសាច់ប្រាក់ពលកម្ម របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិសាត់ ដោយបានណែនាំបន្ថែមពីនិតិវិធី នៃការ អនុវត្តគម្រោងសាច់ប្រាក់ ពលកម្មនេះផងដែរ ។

Image may contain: 2 people, people sitting and indoorImage may contain: 3 people, people standing, sky, cloud, outdoor and natureImage may contain: 4 people, people standing, sky, tree, cloud, mountain, outdoor and natureImage may contain: 2 people, people standing, sky, tree, outdoor and nature



July 13, 2017 Sorithychesda PAN0

រសៀលថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ របស់ក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាដៃគូអភិវឌ្ឍន៍ ដើម្បីត្រួតពិនិត្យបច្ចុប្បន្នភាព និងតាមដាន វឌ្ឍនភាពការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទនៃកម្ពុជា ។
បញ្ជាក់ ៖
ឆ្នាំ ២០១៥ ប្រជាពលរដ្ឋនៅតំបន់ជនបទ ៥២% មានទឹកស្អាតប្រើប្រាស់ និង ៥៣,៧% ទទួលបានសេវាអនាម័យ ៕

Image may contain: 1 person, sittingImage may contain: 5 people, people sitting and indoorImage may contain: 4 people, people sitting, table and indoorImage may contain: 3 people, people sitting and indoor



July 11, 2017 Sorithychesda PAN0

នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៧ នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានរៀបចំសិក្ខាសាលាពិនិត្យ វឌ្ឍនភាពឆមាសទី ១ ឆ្នាំ ២០១៧ របស់ NGOs និងចែករំលែកបទពិសោធន៍ ការងារក្រសួង និងអង្គការ នៅសណ្ឋាគារ Cambodiana ក្រោមអធិបតីភាព ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ។

Image may contain: 1 person, indoor

Image may contain: 17 people, people smiling, indoor

 

Image may contain: 2 people

Image may contain: 1 person, indoor



July 11, 2017 Sorithychesda PAN0

ក្នុងឱកាសដ៏ប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្រសួងអភិវឌ្ឍន៍ជនបទ សូមគោរពជូនពរ និង អបរអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ បានសម្រេចចុះ «តំបន់ប្រាសាទ សំបូរព្រៃគុក» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។

Image may contain: text



July 10, 2017 Sorithychesda PAN0

នៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ដែលមានប្រវែង ២១ គម តភ្ជាប់ពីផ្លូវជាតិលេខ ២ ត្រង់ចំនុច ឃុំអង្គប្រសាទ ឆ្លងកាត់ឃុំចំនួន ៤ គឺឃុំអង្គប្រសាទ ឃុំរាមអណ្តើក និងគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ និងឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។

Image may contain: 9 people, people standing and outdoor

Image may contain: 4 people, sky and outdoor

Image may contain: 7 people, people smiling, people standing, sky, tree and outdoor

Image may contain: 2 people, people standing, people walking, sky and outdoor


Scroll Up