របាយការណ៍​​ប្រចាំ​ខែ​​មិថុនា ឆ្នាំ ២០១៤ របស់​​មន្ទីរ​​អភិវឌ្ឍន៍​ជនបទ​​ខេត្ត​មណ្ឌល​គី​រី
April 20, 2018 by Sovannaroth TON0

I-­សេចក្តី​ផ្តើម ក-សា្ថ​នភា​ព​ប្រជាសាស្ត្រ

  • ខេត្តមណ្ឌលគិរី​មាន​ប្រជាជន​រស់នៅ​ចំនួន ៧២.៦៨២ នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៣៥.២៥៦នាក់ ស្មើ​និង ១៥.២៥១ គ្រួសារ ។ ដង់​សី​តេ​ប្រជាពលរដ្ឋ​មាន​ចំនួន ០៤ នាក់/គម2 មាន​ប្រជាជន​រស់នៅ​ចំនួន ១៤ ជនជាតិ ក្នុងនោះ​ជនជាតិខ្មែរ​មាន ៣០% ជនជាតិភាគតិច​មាន ៧០% ដូចជា ព្នង ស្ទៀង រ​អូ​ង គ្រឹ​ង កួយ ក្រោល ទំ​ពូន ចា​រាយ ថ្នូ​ន និង ជនជាតិ ចំណាកស្រុក​ដ៏ទៃទៀត​រួមមាន៖ វៀតណាម ចិន ទ្បា​វ និង​ខ្មែរឥស្លាម ។

ខ-សា្ថ​នភា​ព​ផែ្ទ​ដី

  • ខេត្តមណ្ឌលគិរី​មាន​ផ្ទៃដី​សរុប​ចំនួន ១៤.៦៨២ គម2 បែង​ចែកចេញជា​ផែ្ទ​ដី​កសិកម្ម​ចំនួន ៣២.២១៧ ហ.ត ផ្ទៃដី​ស្រែវស្សា​ចំនួន ១១.៤៩៧ ហ.ត ផ្ទៃដី​ស្រែប្រាំង​ចំនួន ០៧ ហ.ត ផ្ទៃដី​លំនៅដ្ឋាន ចំនួន ១៤.៦៤៧ ហ.ត ផ្ទៃដី ស្ថិតក្នុង​តំបន់​អភិរក្ស​ចំនួន ៥១.៦៨៨ ហ​ត និង​ផ្ទៃដី​ដែន​ជំរក​សត្វ­ទេសភាព ចំនួន ១.០៨៥.១៣០ ហ.ត ។

គ-សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត

  • ខេត្តមណ្ឌលគិរី ជា​ខេត្ត​មួយ​សំបូរ​ទៅដោយ​ដីក្រហម​ដ៍​មាន​ជីជាតិ មាន​សារៈសំខាន់​ដល់​ដំណាំ​កសិកម្ម ដូចជា៖ កៅស៊ូ ម្រេច ដំឡូង​មី ពោត សណ្តែកបាយ សណ្តែកដី ។ល។ ចំណែកឯ​ដីស្រែ​នៅ​ស្រុក​កោះ​ញែក​វិញ គឺ អាចធ្វើ​បាន​ទាំង​ស្រែប្រាំង និង​ស្រែ​វ​វស្សា ក្រៅពីនេះ​គឺ​ខេត្ត​មាន​ធនធាន​រ៉ែ​ធម្មជាតិ​ដូចជាៈ រ៉ែ​មាស រ៉ែ​បុក​ស៊ីត និង មាន​រមណីយដ្ឋាន​ជាច្រើន​កន្លែង ដែល​អំណោយផល​ដល់​វិស័យ​ទេសចរណ៍​របស់​ខេត្ត ក្នុង​ការរក​ប្រភព​ចំណូល ។

II-­ស្ថានភាព​របស់​មន្ទីរ

១­ ផែ្ន​ក​រដ្ឋបាល និង​បុគ្គលិក

  • ­បច្ចុប្បន្ន​មន្ត្រីរាជការ​បំរើការ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត មាន​ចំនួន ២០ នាក់ ស្រី ០៥ រូប គ្រប់គ្រង​ដោយ ប្រធាន ០១ រូប ទទួលបន្ទុក​ក្តាប់​រួម និង​អនុប្រធាន ០២ រូប ក្នុងនោះ​មាន​ស្ត្រី ០១ រូប ។
  • ­ទទួល​ប្រកាស និង​លិខិត​បង្គាប់ការ​ស្តីពីៈ ការទទួលស្គាល់​ក្របខ័ណ្ឌ​ថ្មី​ឆ្នាំ ២០១៤ ចំនួន ០២ រូប ។

២ ­ផែ្ន​ក​ផ្គត់ផ្គង់ និង ហិរញ្ញវត្ថុ

  • ­បាន​បើ​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ​ប្រចាំ​ខែឧសភា ឆ្នាំ ២០១៤ រួច ។
  • ­កំពុង​រត់ការ​គោលការណ៍​ចំណាយ​ថវិកា​លើ​កិច្ចលទ្ធកម្ម សំរាប់ ឆ្នាំ ២០១៤ រួមមាន៖
  • ­ប្រេងឥន្ធនៈ និង ប្រេងរំអិល
  • ­សម្ភារៈ និង​បរិក្ខា​បច្ចេកទេស
  • ­សង្ហា​រឹម
  • ­សម្ភារៈ និង​មធ្យោបាយ​ដឹកជញ្ជូន
  • ­ការថែទាំ និង​ជួសជុល​របង​បេតុង
  • ­ការថែទាំ និង​ជួសជុល​ផ្លូវលំ​ជនបទ
  • ­ ­បានរៀបចំ​កិច្ច​បញ្ជី​ការ​គណនេយ្យ(Cashier List Journal Ledger & Balance Sheet) រជ្ជទេយ្យ​បុ​រេ ប្រទាន​សម្រាប់​ខែ ឧសភា ឆ្នាំ ២០១៤ រួច ។
  • ­­ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពីៈ ការណែនាំ​សារាចរ​ការ​រៀបចំ​គម្រោង​ផែនការ​ចំណាយ​ថវិកា​ឆ្នាំ ២០១៥ និង​ផ្សព្វផ្សាយ​មាតិកា​ថវិកា​ថ្មី នា​ថ្ងៃទី 13/06/2014 នៅ​សាលប្រជុំ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ។

៣ ­ផែ្ន​ក​ផែនការ

  • ­­បានរៀបចំ​គម្រោង​ផែនការ​ថែទាំ​ផ្លូវ​ប្រចាំឆ្នាំ ២០១៥ ។
  • ­­ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត ។
  • ­­បាន​ចុះ​សិក្សា​ផ្លូវ​ជនបទ​សម្រាប់​ថែទាំ​ខួប នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 17/06/2014 ។

៤.ផ្នែក​អធិការកិច្ច និង សវនកម្ម (គ្មាន)

៥.កិច្ចប្រជុំផ្សេងៗ និង ផ្នែក​ទំនាក់ទំនង​សាធារណៈ

  • ­­ចូលរួម​ពិ​ថី​អាហារ​សាមគ្គី នា​ថ្ងៃទី 28/05/2014 នៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ។
  • ­ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជំរុញ​ចលនា​ភូមិ១ ផលិតផល១ នា​ថ្ងៃទី 04/06/2014 នៅ​សាល ប្រជុំ​សាលាខេត្ត​មណ្ឌលគិរី ។
  • ­ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការគ្រប់គ្រង​មន្ត្រីរាជការ​ក្រោយពី​ការធ្វើ​និយ័តកម្ម​ថ្នាក់ តាម​វេន​អតីតភាព​ការងារ​ជូន​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រាប់​ឆ្នាំ ២០១៤ នា​ថ្ងៃទី 06/06/2014 នៅ​សាលប្រជុំ របស់ ក្រសួង​អភិវឌ្ឍន៍ជនបទ ។
  • ­­ចូលរួម​ក្នុង​ពិធី​ប្រកាស់​ចូលកាន់​ដំណែង​ក្រុមប្រឹក្សា​ក្រុង ស្រុក នា​ថ្ងៃទី 05-10/06/2014 នៅ​សាល ប្រជុំ​អាគារ​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ។
  • ­ចូលរួម​ក្នុង​ពិធី​ប្រកាស់​ចូលកាន់​ដំណែង​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 06/06/2014 នៅ​សាល ប្រជុំ​អាគារ​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ។
  • ­ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​លើ​មុខជំនាញ (បដិសណ្ឋារកិច្ច និង​សុ​វត្តិភាព​ចំណីអាហារ) នា​ថ្ងៃទី 10/06/2014 នៅ​សាល ប្រជុំ​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ។
  • ­­ចូលរួម​ក្នុង​ពិធី​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក នា​ថ្ងៃទី 10/06/2014 នៅ​រង្វង់​មូល​គោព្រៃ​ខេត្តមណ្ឌលគិរី ។
  • ­­ចូលរួម​ប្រជុំ​ជាមួយ​គណ:ប្រតិភូ​ធនាគារ​អភិវឌ្ឍ​អាឡឺម៉ង់ ក្នុង​ការចុះពិនិត្យ​រៀបចំ​កម្មវិធី​មួយ ស្ដីពី ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដើម្បី​លើក​កំពស់​សេដ្ឋកិច្ច ក្នុងការ​ចូលរួម​កំណែទម្រង់​ដីធ្លី​ប្រកបដោយ និរន្តរភាព នា​ថ្ងៃទី 11/06/2014 នៅ​សាលប្រជុំ​សាលាខេត្ត​មណ្ឌលគិរី ។
  • ­ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី៦៥ ទិវា​កុមារ​អន្តរជាតិ ០១មិថុនា ខួប​លើក​ទី១៣ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ២០១៤ នា​ថ្ងៃទី 12/06/2014 នៅ​សាលប្រជុំ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តមណ្ឌលគិរី ។
  • ­­បាន​ចូលរួម​ប្រជុំ​ស្ដីពី​ការគាំទ្រ​ការអនុវត្ត​មុខងារ​របស់​គណ:ក​ម្មា​ធិ​ការគាំទ្រ​ព្រៃឈើ អភិរក្ស​ជីវ:ចម្រុះ និង​ការអភិវឌ្ឍ​ដើម្បី​លើក​កំពស់ ការគ្រប់គ្រង​ធនធានធម្មជាតិ នៅ​តំបន់​ទេសភាព​ភាគ​ខាងកើត នា​ថ្ងៃទី 12/06/2014 នៅ​សាលប្រជុំ​សាលាខេត្ត​មណ្ឌលគិរី ។
  • ­­បាន​ចូលរួម​ប្រជុំ​ណែនាំ​ការងារ ស្ដីអំពី ការរៀបចំ​កញ្ចប់​ថវិកា ចំណូល ចំណាយ​ឆ្នាំ ២០១៥ នា​ថ្ងៃទី 13/06/2014 នៅ​សាលប្រជុំ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តមណ្ឌលគិរី ។
  • ­­បាន​ចូលរួម​ប្រជុំពិភាក្សា​លើ​ការងារ​រៀបចំ​ចុះ​មូលដ្ឋាន នា​ថ្ងៃទី 13/06/2014 នៅ​សាលប្រជុំ​សាលា ខេត្តមណ្ឌលគិរី ។
  • ­­បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ២០១៤ នា​ថ្ងៃទី 15/06/2014 នៅ​សាលប្រជុំ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តមណ្ឌលគិរី ។
  • ­­បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​ជំនាញ​វិជ្ជាជីវ: ទេសចរណ៍ និង​ច្បាប់​ទេសចរណ៍ ដល់​សិស្ស​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នា​ថ្ងៃទី 16/06/2014 នៅ​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ។
  • ­­បាន​ចូលរួម​ប្រជុំ​ប្រចាំខែ​របស់​គណ:ក​ម្មា​ធិ​ការ គ.ក.ស.ក នា​ថ្ងៃទី 19/06/2014 នៅ​សាលប្រជុំ​សាលា ខេត្តមណ្ឌលគិរី ។
  • ­­បាន​ចូលរួម​ក្នុង​ពិធី​វេទិកាសាធារណ: នា​ថ្ងៃទី 20/06/2014 នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

III­-សកម្មភាព​ការងារ​តាម​វិស័យនីមួយៗ

១-ការងារ​ផ្លូវ​ជនបទ

  • ­­ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត ។
  • ­­ចុះ​ត្រួតពិនិត្យ​ផ្លូវ​ជនបទ ដែល​ត្រូវធ្វើ​ការជួសជុល​ចំនួន ០១ខ្សែ ប្រវែង ២០.៥០០ ម៉ែត្រ ស្ថិត​ក្នុងភូមិ ពូ​ត្រុំ និង​ឃុំ​មេ​ម៉​ង់ ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ។
  • ­­ចុះ​សិក្សា​ផ្លូវ​ជនបទ​សម្រាប់​ការងារ​ថែទាំ​ខួប ចំនួន ០១ ខ្សែ ប្រវែង ១៣.៥០០ ម៉ែត្រ ផែនការ​ឆ្នាំ ២០១៥ នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 17/06/2014 ។

២-ការងារ​ផ្គត់ផ្គង់​ទឹកស្អាត

  • ­­ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ។

៣-ការងារ​ថែទាំ​សុខភាព

  • ­­ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ។

៤-ការងារ​បណ្តុះបណ្តាល និង ស្រាវជ្រាវ

  • ­­ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ។

៥-ការងារ​អភិវឌ្ឍន៍​សហគមន៍

  • ­­ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ។

៦-ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

  • ­­ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ។

៧-ការងារ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច

  • ­­ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ។

៨-ការងារ​យេន​ឌ​រ័ (គ្មាន)

៩-អង្គការក្រៅរដ្ឋាភិបាល (គ្មាន)

១០-គម្រោង/កម្មវិធី

ក-គម្រោង UNICEF

  • លើក​ផែនការ​សកម្មភាព និង​ផែនការ​ថវិកា​លំអិត​សម្រាប់​ត្រីមាស​ទី៣ ឆ្នាំ២០១។

IV-ទិសដៅ​ការងារ​ត្រូវអនុវត្ត​បន្ត​នាពេលខាងមុខ

១ ការងារ​ផ្លូវ​ជនបទ

  • បន្ត​អនុវត្ត​គម្រោង​ថែទាំ​ខួប​ផ្លូវ​ជនបទ​ចំនួន ០១ ខ្សែ ប្រវែង ៨.០០០ ម៉ែត្រ និង​សាងសង់​លូ​មូល ចំនួន ០១ កន្លែង ស្ថិតក្នុង​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ (ថវិកា​ក្រសួង) ។
  • បន្ត​អនុវត្ត​គម្រោង​ជួសជុល​ស្តារឡើងវិញ​ផ្លូវ​ខូ​ត​ខាត​ដោយសារ​គ្រោះទឹកជំនន់​ឆ្នាំ ២០១៣ ចំនួន ០១ ខ្សែ ប្រវែង ១.៨០០ ម ទទឹង ៦ ម លូ​មូល​ចំនួន ០១ កន្លែង និង​ស្ពានបេតុង​ចំនួន ០១ កន្លែង នៅ​ឃុំ​សុខសាន្ត (ថវិកា​ក្រសួង)
  • បន្ត​អនុវត្ត​គម្រោង​សាងសង់ និង​ជួសជុល​ផ្លូវ​ជនបទ​ក្រាល​គ្រួស​ក្រហម​ចំនួន ០១ ខ្សែ ប្រវែង ២០ គ.ម លូ​មូល​ចំនួន ៣០ កន្លែង លូ​ប្រអប់​ចំនួន ០៣ កន្លែង និង​ស្ពានបេតុង​ចំនួន ០១ កន្លែង លូ​បង្ហៀរ​ចំនួន ០១ កន្លែង ស្ថិតក្នុង​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា និង​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី (ថវិកា​ក្រសួង) ។
  • បន្ត​អនុវត្ត​គម្រោង​ថែទាំ​ប្រចាំ​ផ្លូវលំ​ជនបទ​ចំនួន ០១ ខ្សែ ប្រវែង ១២.០០០ ម៉ែត្រ ចាប់ពី​ភូមិ​អូរ​យ៉េះ ដល់ ភូមិ​មានជ័យ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី (ថវិកា​ក្រសួង) ។
  • បន្ត​អនុវត្ត​គម្រោង​ជួសជុល​ផ្លូវលំ​ជនបទ​ចំនួន ០៣ ខ្សែ ប្រវែង ៦.៦០០ ម៉ែត្រ ស្ថិតក្នុង ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី (ថវិកាជាតិ )រួមមាន៖
  • ­ខ្សែ​ទី១ ប្រវែង ២.៥០០ ម៉ែត្រ ចាប់ពី​សុខសាន្ត-ស្រែ​ធំ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ។
  • ­ខ្សែ​ទី២ ប្រវែង ២.៧០០ ម៉ែត្រ ចាប់ពី​កា​អួន-ស្រែ​ថាស ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ។
  • ­ខ្សែ​ទី៣ ប្រវែង ១.៤០០ ម៉ែត្រ ភូមិ​ជី​ក្លប ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ។
  • ­បន្ត​អនុវត្ត​គម្រោង​សាងសង់​លូ​ទោល​មុខកាត់ ៨០ ស.ម កាត់​ផ្លូវ​អរ​បួន ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ។

២ ­ការងារ​ទឹកស្អាត

  • ­បន្ត​អនុវត្ត​គម្រោង​ជួសជុល​អណ្តូងស្នប់​ចំនួន ៣៨ អណ្តូង ស្ថិតក្នុង​ស្រុក​កែវ​សីមា អូររាំង ពេ​ជ្រា​ដា និង ក្រុង​សែន​មនោ​រម្យ (ថវិកា​ក្រសួង) រួមមាន៖
  • ­ស្រុក​កែវ​សីមា ចំនួន ១៥ អណ្តូង ស្នើ​នឹង ០៣ ភូមិ
  • ­ស្រុក​អូររាំង ចំនួន ០៤ អណ្តូង ស្នើ​នឹង ០៣ ភូមិ
  • ­ក្រុង​សែន​មនោ​រម្យ ចំនួន ០៤ អណ្តូង ស្នើ​នឹង ០៣ ភូមិ
  • ­ស្រុក​ពេ​ជ្រា​ដា ចំនួន ១៥ អណ្តូង ស្នើ​នឹង ០៧ ភូមិ
  • ­បន្ត​កិច្ចសហការ​ការងារ​ជាមួយ​ទីចាត់ការ​ផែនការ និង វិនិយោគ (កម្មវិធី ផ.អ.៣) របស់​សាលាខេត្ត មណ្ឌលគិរី លើ​គម្រោង​នានា​មាន​ពាក់​ព​ន្ធ័ និង​មន្ទីរ​វិស័យ ។

V-ការសន្និដ្ឋាន

ឆ្លងតាម​អនុវត្តន៍​ការងារ​ប្រចាំថ្ងៃ ជាពិសេស​នៅក្នុង​ខែ​នេះ សកម្មភាព​ការងារ​នៅតាម​ការិយាល័យ​ជំនាញ មួយចំនួន ចាប់ផ្តើម​មមាញឹក ។ ប៉ុន្តែ​សព្វថ្ងៃនេះ សមត្ថភាព​ការងារ​របស់​មន្ត្រីរាជកា​រ​ភាគច្រើន​នៅមានកំរិត មិន ទាន់​មាន​កំរិត​ជំនាញ​ប​ចេ្ច​ក​ទេស​គ្រប់គ្រាន់ សំរាប់​បំពេញ​តំរូវការ​ឲ្យ​សមស្រប​ជាមួយ​ការងារ​ប​ចេ្ច​ក​ទេស​ដែល​កំពុង តែមាន​ភាព​រីកចំរើន​បែប​វិទ្យាសាស្ត្រ​ទំនើប ចំណែកឯ​នៅតាម​ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ស្រុក\ក្រុង​ទាំង ០៥វិញ ខ្វះ​មន្ត្រី រាជការ​សំរាប់​បំពេញការងារ ។ ឯ​អង្គការ​ជាតិ និង អន្តរជាតិ​មួយចំនួនធំ​ដែល​កំពុងតែ​ប្រតិបត្តិការ​ការងារ នៅក្នុង​ខេត្តមណ្ឌលគិរី ពុំទាន់​មាន​ភាព​សហការ​ណ៏ ឲ្យ រលូន​ល្អ​ជាមួយ​មន្ទីរជំនាញ​នៅឡើយ ។

សរុបសេចក្តី​មក​ភាពខ្វះខាត​របស់​មន្ទីរ សូម​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ជួយ​បំពេញបន្ថែម​ដូចជា បង្កើន​វគ្គប​ណ្តុះ បណ្តាល​មុខជំនាញ​បច្ចេកទេស​ដល់​មន្ត្រីរាជកា​រ​នៅតាម​បណ្តា​ការិយាល័យ​ជំនាញ ក្រោមរូបភាព​បញ្ជូន​មន្ត្រី រាជការ​ទាំងនោះ​ឲ្យ​ទៅ​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា ឬ​បណ្តុះបណ្តាលផ្សេងៗដែល​ទាក់ទង​ទៅនឹង​ជំនាញ​បច្ចេកទេស ទាំង​ក្នុង និង​ក្រៅប្រទេស តាម​ការដែល​អាចធ្វើ​ទៅ​បាន និង ជួយ​បំពេញបន្ថែម​នូវ​ចំនួន​មន្ត្រីរាជការ សម្រាប់​បំរើ ការងារ​នៅក្នុង​មន្ទីរ ។

Scroll Up