របាយការណ៍​ប្រចាំ ខែឧសភា ឆ្នាំ ២០១៤ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មណ្ឌល​គី​រី
April 20, 2018 by Sovannaroth TON0

I. សេចក្តី​ផ្តើម

      ក. សា្ថ​នភា​ព​ប្រជាសាស្ត្រ
ខេត្តមណ្ឌលគិរី​មាន​ប្រជាជន​រស់នៅ​ចំនួន ៧២.៦៨២ នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៣៥.២៥៦ នាក់ ស្មើ​និង ១៥.២៥១ គ្រួសារ ។ ដង់​សី​តេ​ប្រជាពលរដ្ឋ​មាន​ចំនួន ០៤នាក់/គម2 មាន​ប្រជាជន​រស់នៅ​ចំនួន ១៤ ជនជាតិ ក្នុងនោះ​ជនជាតិខ្មែរ​មាន ៣០% ជនជាតិភាគតិច​មាន ៧០% ដូចជា ព្នង ស្ទៀង រ​អូ​ង គ្រឹ​ង កួយ ក្រោល ទំ​ពូន ចា​រាយ ថ្នូ​ន និង ជនជាតិ ចំណាកស្រុក​ដ៏ទៃទៀត​រួមមាន៖ វៀតណាម ចិន ទ្បា​វ និង​ខ្មែរឥស្លាម

      ខ. សា្ថ​នភា​ព​ផែ្ទ​ដី
ខេត្តមណ្ឌលគិរី​មាន​ផ្ទៃដី​សរុប​ចំនួន១៤.៦៨២គម2 បែង​ចែកចេញជា​ផែ្ទ​ដី​កសិកម្ម​ចំនួន ៣២.២១៧ហ.ត ,ផ្ទៃដី​ស្រែវស្សា​ចំនួន១១.៤៩៧ហ.ត, ផ្ទៃដី​ស្រែប្រាំង​ចំនួន ០៧ហ.ត, ផ្ទៃដី​លំនៅដ្ឋាន ចំនួន១៤.៦៤៧ហ.ត, ផ្ទៃដី ស្ថិតក្នុង​តំបន់​អភិរក្ស​ចំនួន៥១.៦៨៨ហ​ត និង​ផ្ទៃដី​ដែន​ជំរក​សត្វ­ទេសភាព ចំនួន ១.០៨៥.១៣០ហ.ត

      គ. សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត
ខេត្តមណ្ឌលគិរី ជា​ខេត្ត​មួយ​សំបូរ​ទៅដោយ​ដីក្រហម​ដ៍​មាន​ជីជាតិ មាន​សារៈសំខាន់​ដល់​ដំណាំ​កសិកម្ម ដូចជា៖ កៅស៊ូ ម្រេច ដំឡូង​មី ពោត សណ្តែកបាយ សណ្តែកដី ។ល។ ចំណែកឯ​ដីស្រែ​នៅ​ស្រុក​កោះ​ញែក​វិញ គឺ អាចធ្វើ​បាន​ទាំង​ស្រែប្រាំង និង​ស្រែ​វ​វស្សា ក្រៅពីនេះ​គឺ​ខេត្ត​មាន​ធនធាន​រ៉ែ​ធម្មជាតិ​ដូចជាៈ រ៉ែ​មាស រ៉ែ​បុក​ស៊ីត និង មាន​រមណីយដ្ឋាន​ជាច្រើន​កន្លែង ដែល​អំណោយផល​ដល់​វិស័យ​ទេសចរណ៍​របស់​ខេត្ត ក្នុង​ការរក​ប្រភព​ចំណូល

II. ស្ថានភាព​របស់​មន្ទីរ

      ១. ផែ្ន​ក​រដ្ឋបាល និង​បុគ្គលិក
បច្ចុប្បន្ន​មន្ត្រីរាជការ​បំរើការ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត មាន​ចំនួន ១៨នាក់ ស្រី ០៤រូប គ្រប់គ្រង​ដោយ ប្រធាន០១រូប ទទួលបន្ទុក​ក្តាប់​រួម និង​អនុប្រធាន០២រូប ក្នុងនោះ​មាន​ស្ត្រី០១រូប
      ២. ផែ្ន​ក​ផ្គត់ផ្គង់ និង ហិរញ្ញវត្ថុ

  • បាន​ប្រាក់បៀវត្ស​ប្រចាំ ខែ មេសា ឆ្នាំ ២០១៤រួច
  • កំពុង​រត់​គោលការណ៍​ចំណាយ​ថវិកា​លើ​កិច្ចលទ្ធកម្ម សំរាប់ ឆ្នាំ ២០១៤ រួមមាន៖
  • ប្រេងឥន្ធនៈ និង ប្រេងរំអិល
  • សម្ភារៈ និង​បរិក្ខា​បច្ចេកទេស
  • សង្ហា​រឹម
  • ការថែទាំ និង​ជួសជុល​របង​បេតុង
  • ការថែទាំ និង​ជួសជុល​ផ្លូវលំ​ជនបទ
  • បានរៀបចំ​កិច្ច​បញ្ជី​ការ​គណនេយ្យ(Cashier List Journal Ledger & Balance Sheet) រជ្ជទេយ្យ​បុ​រេ ប្រទាន​ជុំ​ទី ០៣ ឆ្នាំ ២០១៤ រួច
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី ការណែនាំ​សារាចរ​ការ​រៀបចំ​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ និង​ផ្សព្វផ្សាយ​មាតិកា​ថវិកា​ថ្មី នា​ថ្ងៃទី 22/04/2014 នៅ​សាលប្រជុំ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត

      ៣. ផែ្ន​ក​ផែនការ

  • បានរៀបចំ​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧
  • ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ និង​ដាក់អោយ ប្រើប្រាស់​សៀវភៅ​ណែនាំ​ស្តីពីៈ ការតាមដាន និង​វាយតម្លៃ​ថវិកា​កម្មវិធី​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នា​ថ្ងៃទី 06-08/05/2014 នៅ​រាជធានី​ភ្នំពេញ

      ៤. ផ្នែក​អធិការកិច្ច និង សវនកម្ម (គ្មាន)

      ៥. កិច្ចប្រជុំផ្សេងៗ និង ផ្នែក​ទំនាក់ទំនង​សាធារណៈ

  • ចូលរួម​ក្នុង​សន្និបាត​សមាគម​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក នា​ថ្ងៃទី 25/04/2014 នៅ​សាលាខេត្ត
  • ចូលរួម​ក្នុង​ពិធី​ប្រកាស​សម្រួល​ភារកិច្ច និង​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 25/04/2014 នៅ​សាលប្រជុំ​សាលាខេត្ត
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈកម្មាធិកា​រ គ.ក.ស.ក នា​ថ្ងៃទី 24/04/2014 នៅ​សាលាខេត្ត
  • ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ​សាខា អនុសាខា​សមាគម​អាចារ្យ​ខ្មែរ​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 26/04/2014 នៅ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ការដោះស្រាយ និង​កំណត់​អត្តសញ្ញាណ​កម្ម​ដី​រដ្ឋ​នា​ថ្ងៃទី 29/04/2014 នៅ​សាល ប្រជុំ​សាលាខេត្ត
  • ចូលរួម​ក្នុង​ពិធីបង្សកូល និង​ដង្ហែ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ទៅដល់​ត្រឹម​ច្រក​ទ្ធា​រ​ព្រំដែន​ដាក់​ដាំ នា​ថ្ងៃទី 01/05/2014 នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី
  • ចូលរួម​ប្រជុំ​សាមញ្ញ​លើក​ទី៦០ របស់​ក្រុមប្រឹក្សា​ខេត្ត​អណ​ត្តិ​ទី១ នា​ថ្ងៃ 06/05/2014 នៅ​សាលប្រជុំ អាគារ​ក្រុមប្រឹក្សា​ខេត្ត
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី ការងារ​ប្រមូល​មូល​និ​ធី​ទ្រទ្រង់​កាកបាទក្រហមកម្ពុជា​នា​ថ្ងៃទី 07/05/2014 នៅ​សាលប្រជុំ​សាលាខេត្ត
  • ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី១២៨ ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ២០១៤ នា​ថ្ងៃទី 06/05/2014 នៅលើ​បរិវេណ​ព្រលានយន្តហោះ​ខេត្ត
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​លើ​ការអនុវត្ត​តួនាទី និង ភារកិច្ច​របស់​គណៈកម្មាធិកា​រ ប.ជ.រ.ព.ភ នា​ថ្ងៃទី 08/05/2014 នៅ​សាលប្រជុំ​សាលាខេត្ត
  • ចូលរួម​ក្នុង​ពិធី ប្រកាស​ដាក់អោយ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី រយៈពេល០៥ឆ្នាំ (2014-2018) និង​ការប្រណាំង​កង់ ជិះ​កង់​កំសាន្ត​នៅ​តំបន់​ទេសភាព​ខ្ពង់រាប​ខាងកើត នា​ថ្ងៃទី 17-19/05/2014 នៅ​បរិវេណ​រង្វង់​មូល​គោព្រៃ
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​អំពី​ការផ្សព្វផ្សាយ​គោលនយោបាយ ៧ចំនុច របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺអេដស៍ និង​ការកែសម្រួល​សមាភាព​គ​ណៈ​ក​ម្មា​ធិ​ការ​អេដស៍​ខេត្ត និង​លេខាធិការដ្ឋាន​អេដស៍​ខេត្ត, ក្រុង,ស្រុក,សង្កាត់ និង​ឃុំ នា​ថ្ងៃទី 21/05/2014 នៅ​សាលប្រជុំ​សាលាខេត្ត

III. សកម្មភាព​ការងារ​តាម​វិស័យនីមួយៗ

      ១. ការងារ​ផ្លូវ​ជនបទ

  • ចុះ​ត្រួតពិនិត្យ​ផ្លូវលំ​ជនបទ​ដែល​ត្រូវធ្វើ​ការជួសជុល​ក្រាល​គ្រួស​ក្រហម​ចំនួន ០១ ខ្សែ​ប្រវែង ១.៤០០ម ស្ថិតនៅ​ភូមិ​ជី​ក្លប ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក (ថវិកាជាតិ)

      ២. ការងារ​ផ្គត់ផ្គង់​ទឹកស្អាត (គ្មាន)

      ៣-ការងារ​ថែទាំ​សុខភាព

  • ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​នាយក​មូល​និ​ធី​សមធម៌​ស្រុក​ប្រតិបត្តិ​សែន​មនោ​រម្យ នា​ថ្ងៃទី 23/04/2014 នៅ​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត

      ៤. ការងារ​បណ្តុះបណ្តាល និង ស្រាវជ្រាវ

  • បានរៀបចំ​បែបបទ​បញ្ជូន​មន្ត្រី​ឲ្យ​ទៅ​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា និង​បណ្តុះបណ្តាល​នានា​ក្នុង​ខេត្ត​សំរាប់ ខែ ឧសភា ឆ្នាំ ២០១៤ បាន​ចំនួន ០៤លើក

      ៥-ការងារ​អភិវឌ្ឍន៍​សហគមន៍

  • បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ចំណេះដឹង​ប្រើប្រាស់​ឧបករណ៍​សម្រាប់ធ្វើ​ផែនទី និង​កំណត់ បរិមាណ​សេវាកម្ម​ប្រព័ន្ធ​បរិស្ថាន​ប្រកបដោយ​និរន្តរភាព នា​ថ្ងៃទី 29-30/04/2014 នៅផ្ទះ​សំណាក់​ពេជ្រ​ដា
  • បាន​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ស្តីពី “ទស្សនទាន នៃ​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ពី​ការ បាត់បង់ និង​រិចរឹល​ព្រៃឈើ នា​ថ្ងៃទី 09/05/2014 នៅផ្ទះ​សំណាក់​ពេជ្រ​ដា ។

      ៦-ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ក្រោម​ជាតិ​ស្តីពីៈ គំរូ​ការបែងចែក​រំលែក​ផលប្រយោជន៍​សម្រាប់ រេ​ដ+កម្ពុជា នា​ថ្ងៃទី 23/04/2014 នៅផ្ទះ​សំណាក់​ពេជ្រ​ដា
  • ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​រយៈពេល ០៥ឆ្នាំ ២០១៤-២០១៨ នា​ថ្ងៃទី 30/04/2014 នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ ។

      ៧-ការងារ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច​គ្មាន

      ៨-ការងារ​យេន​ឌ​រ័

  • ចូលរួម​ក្នុង​កិច្ចប្រជុំ​បណ្តាញ​យេនឌ័រ នា​ថ្ងៃទី 25/04/2014 នៅ​មន្ទីរ​កិច្ចការនារី​ខេត្ត ។

      ៩. អង្គការក្រៅរដ្ឋាភិបាល

  • បាន​ចូលរួម​សហការ​ការងា​រ​ជាមួយ​អង្គការ ARD លើ​ការងារ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច
  • បាន​ចូលរួម​សហការ​ការងា​រ​ជាមួយ​អង្គការ UNICEF លើ​ការងារ​ទឹកស្អាត និង​អនាម័យ​នៅតាម​ទីជនបទ ដាច់ស្រយាល (ស្រុក​កោះ​ញែក)
  • បាន​ចូលរួម​សហការ​ការងា​រ​ជាមួយ​អង្គការ MVI លើ​ការងារ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច

      ១០-គម្រោង/កម្មវិធី

            ក-គម្រោង UNICEF
IV-ទិសដៅ​ការងារ​ត្រូវអនុវត្ត​បន្ត​នាពេលខាងមុខ

      ១-ការងារ​ផ្លូវ​ជនបទ

  • បន្ត​អនុវត្ត​គម្រោង​ថែទាំ​ខួប​ផ្លូវ​ជនបទ​ចំនួន ០១ខ្សែ ប្រវែង ៨,០០០ម៉ែត្រ និង​សាងសង់​លូ​មូល ចំនួន០១កន្លែង ស្ថិតក្នុង​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ (ថវិកា​ក្រសួង)
  • បន្ត​អនុវត្ត​គម្រោង​ជួសជុល​ស្តារឡើងវិញ​ផ្លូវ​ខូ​ត​ខាត​ដោយសារ​គ្រោះទឹកជំនន់​ឆ្នាំ ២០១៣ ចំនួន ០១ខ្សែ ប្រវែង១,៨០០ម ទទឹង៦ម លូ​មូល​ចំនួន០១កន្លែង និង​ស្ពានបេតុង​ចំនួន ០១កន្លែង នៅ​ឃុំ​សុខសាន្ត (ថវិកា​ក្រសួង)
  • បន្ត​អនុវត្ត​គម្រោង​សាងសង់ និង​ជួសជុល​ផ្លូវ​ជនបទ​ក្រាល​គ្រួស​ក្រហម​ចំនួន ០១ខ្សែ ប្រវែង ២០ គ.ម លូ​មូល​ចំនួន ៣០កន្លែង លូ​ប្រអប់​ចំនួន ០៣កន្លែង និង​ស្ពានបេតុង​ចំនួន ០១កន្លែង លូ​បង្ហៀរ​ចំនួន ០១កន្លែង ស្ថិតក្នុង​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា និង​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី (ថវិកា​ក្រសួង)
  • បន្ត​អនុវត្ត​គម្រោង​ថែទាំ​ប្រចាំ​ផ្លូវលំ​ជនបទ​ចំនួន០១ខ្សែ ប្រវែង ១២,០០០ម៉ែត្រ ចាប់ពី​ភូមិ​អូរ​យ៉េះ ដល់ ភូមិ​មានជ័យ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី (ថវិកា​ក្រសួង)
  • បន្ត​អនុវត្ត​គម្រោង​ជួសជុល​ផ្លូវលំ​ជនបទ​ចំនួន០៣ខ្សែ ប្រវែង៦,៦០០ម៉ែត្រ ស្ថិតក្នុង ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី (ថវិកាជាតិ )រួមមាន៖
  • ខ្សែ​ទី១ ប្រវែង ២,៥០០ម៉ែត្រ ចាប់ពី​សុខសាន្ត-ស្រែ​ធំ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក
  • ខ្សែ​ទី២ ប្រវែង ២,៧០០ម៉ែត្រ ចាប់ពី​កា​អួន-ស្រែ​ថាស ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក
  • ខ្សែ​ទី៣ ប្រវែង ១,៤០០ម៉ែត្រ ភូមិ​ជី​ក្លប ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក
  • បន្ត​អនុវត្ត​គម្រោង​សាងសង់​លូ​ទោល​មុខកាត់៨០ស.ម កាត់​ផ្លូវ​អរ​បួន ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក

      ២. ការងារ​ទឹកស្អាត

  • បន្ត​អនុវត្ត​គម្រោង​ជួសជុល​អណ្តូងស្នប់​ចំនួន ៣៨អណ្តូង ស្ថិតក្នុង​ស្រុក​កែវ​សីមា,អូររាំង,ពេ​ជ្រា​ដា និង ក្រុង​សែន​មនោ​រម្យ (ថវិកា​ក្រសួង) រួមមាន៖
  • ស្រុក​កែវ​សីមា ចំនួន ១៥អណ្តូង ស្នើ​នឹង ០៣ភូមិ
  • ស្រុក​អូររាំង ចំនួន ០៤អណ្តូង ស្នើ​នឹង ០៣ភូមិ
  • ក្រុង​សែន​មនោ​រម្យ ចំនួន ០៤អណ្តូង ស្នើ​នឹង ០៣ភូមិ
  • ស្រុក​ពេ​ជ្រា​ដា ចំនួន ១៥អណ្តូង ស្នើ​នឹង ០៧ភូមិ
  • បន្ត​កិច្ចសហការ​ការងារ​ជាមួយ​ទីចាត់ការ​ផែនការ និង វិនិយោគ (កម្មវិធី ផ.អ.៣) របស់​សាលាខេត្ត មណ្ឌលគិរី លើ​គម្រោង​នានា​មាន​ពាក់​ព​ន្ធ័ និង​មន្ទីរ​វិស័យ

V. ការសន្និដ្ឋាន
ឆ្លងតាម​អនុវត្តន៍​ការងារ​ប្រចាំថ្ងៃ ជាពិសេស​នៅក្នុង​ខែ​នេះ សកម្មភាព​ការងារ​នៅតាម​ការិយាល័យ​ជំនាញ មួយចំនួន ចាប់ផ្តើម​មមាញឹក ។ ប៉ុន្តែ​សព្វថ្ងៃនេះ សមត្ថភាព​ការងារ​របស់​មន្ត្រីរាជកា​រ​ភាគច្រើន​នៅមានកំរិត មិន ទាន់​មាន​កំរិត​ជំនាញ​ប​ចេ្ច​ក​ទេស​គ្រប់គ្រាន់ សំរាប់​បំពេញ​តំរូវការ​ឲ្យ​សមស្រប​ជាមួយ​ការងារ​ប​ចេ្ច​ក​ទេស​ដែល​កំពុង តែមាន​ភាព​រីកចំរើន​បែប​វិទ្យាសាស្ត្រ​ទំនើប ចំណែកឯ​នៅតាម​ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ស្រុក\ក្រុង​ទាំង ០៥វិញ ខ្វះ​មន្ត្រី រាជការ​សំរាប់​បំពេញការងារ ។ ឯ​អង្គការ​ជាតិ និង អន្តរជាតិ​មួយចំនួនធំ​ដែល​កំពុងតែ​ប្រតិបត្តិការ​ការងារ នៅក្នុង​ខេត្តមណ្ឌលគិរី ពុំទាន់​មាន​ភាព​សហការ​ណ៏ ឲ្យ រលូន​ល្អ​ជាមួយ​មន្ទីរជំនាញ​នៅឡើយ ។
សរុបសេចក្តី​មក​ភាពខ្វះខាត​របស់​មន្ទីរ សូម​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ជួយ​បំពេញបន្ថែម​ដូចជា បង្កើន​វគ្គប​ណ្តុះ បណ្តាល​មុខជំនាញ​បច្ចេកទេស​ដល់​មន្ត្រីរាជកា​រ​នៅតាម​បណ្តា​ការិយាល័យ​ជំនាញ ក្រោមរូបភាព​បញ្ជូន​មន្ត្រី រាជការ​ទាំងនោះ​ឲ្យ​ទៅ​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា ឬ​បណ្តុះបណ្តាលផ្សេងៗដែល​ទាក់ទង​ទៅនឹង​ជំនាញ​បច្ចេកទេស ទាំង​ក្នុង និង​ក្រៅប្រទេស តាម​ការដែល​អាចធ្វើ​ទៅ​បាន និង ជួយ​បំពេញបន្ថែម​នូវ​ចំនួន​មន្ត្រីរាជការ សម្រាប់​បំរើ ការងារ​នៅក្នុង​មន្ទីរ

Scroll Up