របាយការណ៍​ប្រចាំឆមាស​ទី១ ឆ្នាំ ២០១៤ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មណ្ឌល​គី​រី
April 20, 2018 by Sovannaroth TON0

I-­សេចក្តី​ផ្តើម

ក-សា្ថ​នភា​ព​ប្រជាសាស្ត្រ

ខេត្តមណ្ឌលគិរី​មាន​ប្រជាជន​រស់នៅ​ចំនួន ៧២.៦៨២ នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៣៥.២៥៦ នាក់ ស្មើ​និង ១៥.២៥១ គ្រួសារ ។ ដង់​សី​តេ​ប្រជាពលរដ្ឋ​មាន​ចំនួន ០៤ នាក់/គម2 មាន​ប្រជាជន​រស់នៅ​ចំនួន ១៤ ជនជាតិ ក្នុងនោះ​ជនជាតិខ្មែរ​មាន ៣០% ជនជាតិភាគតិច​មាន ៧០% ដូចជា ព្នង ស្ទៀង រ​អូ​ង គ្រឹ​ង កួយ ក្រោល ទំ​ពូន ចា​រាយ ថ្នូ​ន និង ជនជាតិ ចំណាកស្រុក​ដ៏ទៃទៀត​រួមមាន៖ វៀតណាម ចិន ទ្បា​វ និង​ខ្មែរឥស្លាម ។

ខ-សា្ថ​នភា​ព​ផែ្ទ​ដី

ខេត្តមណ្ឌលគិរី​មាន​ផ្ទៃដី​សរុប​ចំនួន ១៤.៦៨២ គម2 បែង​ចែកចេញជា​ផែ្ទ​ដី​កសិកម្ម​ចំនួន ៣២.២១៧ ហ.ត ផ្ទៃដី​ស្រែវស្សា​ចំនួន ១១.៤៩៧ ហ.ត ផ្ទៃដី​ស្រែប្រាំង​ចំនួន ០៧ ហ.ត ផ្ទៃដី​លំនៅដ្ឋាន ចំនួន ១៤.៦៤៧ ហ.ត ផ្ទៃដី ស្ថិតក្នុង​តំបន់​អភិរក្ស​ចំនួន ៥១.៦៨៨ ហ​ត និង​ផ្ទៃដី​ដែន​ជំរក​សត្វ­ទេសភាព ចំនួន ១.០៨៥.១៣០ ហ.ត ។

គ-សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត

ខេត្តមណ្ឌលគិរី ជា​ខេត្ត​មួយ​សំបូរ​ទៅដោយ​ដីក្រហម​ដ៍​មាន​ជីជាតិ មាន​សារៈសំខាន់​ដល់​ដំណាំ​កសិកម្ម ដូចជា៖ កៅស៊ូ ម្រេច ដំឡូង​មី ពោត សណ្តែកបាយ សណ្តែកដី ។ល។ ចំណែកឯ​ដីស្រែ​នៅ​ស្រុក​កោះ​ញែក​វិញ គឺ អាចធ្វើ​បាន​ទាំង​ស្រែប្រាំង និង​ស្រែ​វ​វស្សា ក្រៅពីនេះ​គឺ​ខេត្ត​មាន​ធនធាន​រ៉ែ​ធម្មជាតិ​ដូចជាៈ រ៉ែ​មាស រ៉ែ​បុក​ស៊ីត និង មាន​រមណីយដ្ឋាន​ជាច្រើន​កន្លែង ដែល​អំណោយផល​ដល់​វិស័យ​ទេសចរណ៍​របស់​ខេត្ត ក្នុង​ការរក​ប្រភព​ចំណូល ។

II­-ស្ថានភាព​របស់​មន្ទីរ

១­ ផែ្ន​ក​រដ្ឋបាល និង​បុគ្គលិក

  • បច្ចុប្បន្ន​មន្ត្រីរាជការ​បំរើការ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត មាន​ចំនួន ២០នាក់ ស្រី ០៥រូប គ្រប់គ្រង ដោយ ប្រធាន០១រូប ទទួលបន្ទុក​ក្តាប់​រួម និង​អនុប្រធាន០២រូប ក្នុងនោះ​មាន​ស្ត្រី០១រូប ។
  • បាន​បញ្ជូន​ឈ្មោះ រូបថត និង​អាស័យដ្ឋាន​មន្ត្រីរាជការ​របស់​មន្ទី​រ​សម្រាប់ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ថ្មី ។
  • បាន​បញ្ជូន​ទិន្ន័យ​ស្នើសុំ​ក្របខ​ណ្ឌ័​ថ្មី និង​មន្ត្រី​ជាប់កិច្ចសន្យា​សម្រាប់​ឆ្នាំ ២០១៥ ។
  • បានទទួល​ប្រកាស និង​លិខិត​បង្គាប់ការ​មន្ត្រី​ក្របខ័ណ្ឌ​ឆ្នាំ ២០១៤ ចំនួន ០២រូប ។

២­ ផែ្ន​ក​ផ្គត់ផ្គង់ និង ហិរញ្ញវត្ថុ

  • បានធ្វើ​របាយការណ៍​ស​ម្រេច​ទូទៅ​ថវិកា​របស់​រដ្ឋ​ប្រចាំ ឆ្នាំ ២០១៣រួច ។
  • បាន​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​សម្រាប់ ខែ ធ្នូ ឆ្នាំ២០១៣រួច ។
  • បានរៀបចំ​បញ្ជី​សារពើ​ភ​ណ្ឌ័​ទ្រព្យសម្បត្តិ​រដ្ឋ​សម្រាប់ ឆ្នាំ ២០១៣រួច ។
  • បានរៀបចំ​គម្រោង​ផែនការ​លទ្ធកម្ម​សម្រាប់​ឆ្នាំ ២០១៤រួច ។
  • បានរៀបចំ​កម្មវិធី​ចំណាយ​ថវិកា សម្រាប់ ឆ្នាំ ២០១៤ រួច ។
  • បានរៀបចំ​បែបបទ​បង្កើត​ជុំ​រជ្ជទេយ្យ​បុរេប្រទាន របស់​មន្ទីរ​សម្រាប់​ឆ្នាំ ២០១៤ ។
  • បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពីៈ ការណែនាំ​អនុវត្ត​ចំណូល-ចំណាយ​ថវិកា​ឆ្នាំ ២០១៤ នា​ថ្ងៃទី 20/01/2014 នៅ​សាលប្រជុំ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ។
  • កំពុង​រត់ការ​គោលការណ៍​ចំណាយ​ថវិកា​លើ​កិច្ចលទ្ធកម្ម សំរាប់ ឆ្នាំ ២០១៤ រួមមាន៖
  • ­ ប្រេងឥន្ធនៈ និង ប្រេងរំអិល
  • ­ សម្ភារៈ និង​បរិក្ខា​បច្ចេកទេស
  • ­ សង្ហា​រឹម
  • ­ ការថែទាំ និង​ជួសជុល​របង​បេតុង
  • ­ ការថែទាំ និង​ជួសជុល​ផ្លូវលំ​ជនបទ
  • បាន​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​សម្រាប់ ខែ មករា ដល់ ឧសភា ឆ្នាំ២០១៤រួច ។
  • បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពីៈ​ការណែនាំ​សារាចរ​ការរៀប​ចំ​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥- ២០១៧ និង​ផ្សព្វផ្សាយ​មាតិការ​ថវិកា​ថ្មី នា​ថ្ងៃទី 22/04/2014 នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ។
  • បានរៀបចំ​កិច្ច​បញ្ជី​ការ​គណនេយ្យ(Cashier List Journal Ledger & Balance Sheet) រជ្ជទេយ្យ​បុ​រេ ប្រទាន​ជុំ​ទី១ ដល់ទី៥ សម្រាប់​ឆ្នាំ ២០១៤រួច ។
  • បានរៀបចំ​គម្រោង​កម្ម​វិធី​ចំណាយ​ថវិកា​ទូទៅ​របស់​រដ្ឋ ប្រចាំ ត្រីមាស​ទី៣ ឆ្នាំ ២០១៤ រួច ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពីៈ ការណែនាំ​សារាចរ​ការ​រៀបចំ​គម្រោង​ផែនការ​ចំណាយ​ថវិកា​ឆ្នាំ ២០១៥ និង​ផ្សព្វផ្សាយ​មាតិកា​ថវិកា​ថ្មី នា​ថ្ងៃទី 13/06/2014 នៅ​សាលប្រជុំ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ។

៣ ­ផែ្ន​ក​ផែនការ

  • បាន​ចូលរួម​រៀបចំ​ផែនការ​សកម្មភាព​ការងារ​របស់​មន្ទីរ សម្រាប់ ឆ្នាំ ២០១៤ ។
  • បានរៀបចំ​ផែនការអភិវឌ្ឍន៍​សម្រាប់​ការងារ​ផ្លូវលំ​ជនបទ គម្រោង ឆ្នាំ ២០១៤ ។
  • បាន​ចុះ​សិក្សា​ផលប៉ះពាល់ និង កាត់ចេញ​នូវ​ផ្ទៃដី​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​កំណត់​ព្រំ និង វាស់វែង​ដី សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​គ្ល​រិ​យ៉​ញ​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត និង​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក វិក​ថឺ​រី​យ៉​ញ ស្តុក​ខម​លី​មី​ធី​ត ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ស្រែ​ឈូក និង​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 19/12/2013 នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។
  • បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ដំណើរ​បច្ចុប្បន្នភាព​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជុំ​ទី៨ សម្រាប់ ឆ្នាំ ២០១៤ នា​ថ្ងៃទី 18/03/2014 នៅ​សាលប្រជុំ​អាគារ​ក្រុមប្រឹក្សា​ខេត្ត ។
  • បានរៀបចំ​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ ។
  • ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ និង​ដាក់​ឲ្យ ប្រើប្រាស់​សៀវភៅ​ណែនាំ​ស្តីពីៈ ការតាមដាន និង​វាយតម្លៃ​ថវិកា​កម្មវិធី​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នា​ថ្ងៃទី 06-08/05/2014 នៅ​រាជធានី​ភ្នំពេញ ។
  • បានរៀបចំ​គម្រោង​ផែនការ​ថែទាំ​ផ្លូវ​ប្រចាំឆ្នាំ ២០១៥ ។
  • ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ។

៤ ­ផ្នែក​អធិការកិច្ច និង សវនកម្ម

  • ទទួល​ប្រតិភូ​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ចុះមក​ត្រួតពិនិត្យ​លើ​ការងារ​គ្រប់គ្រង​រដ្ឋបាល ថវិកា​កម្មវិធី និង​មិនមែន​កម្មវិធី​ឆ្នាំ ២០១៣-២០១៤នា​ថ្ងៃទី 31/03 ដល់ 04/04/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ។

៥­ កិច្ចប្រជុំផ្សេងៗ និង ផ្នែក​ទំនាក់ទំនង​សាធារណៈ

  • បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ ប្រចាំឆ្នាំ ២០១៣ នា​ថ្ងៃទី 31/12/2013 នៅ​សាលប្រជុំ​សាលាខេត្ត ។
  • បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ឆ្លើយបំភ្លឺ​ចំពោះ​របាយការណ៍​សវន​កម្ម​របស់​អគ្គសវនក​រ នៃ​អជ្ញាធរ សវនកម្ម​ជាតិ សម្រាប់​ការិយបរិច្ឆេទ ២០១២ នា​ថ្ងៃទី 02/01/2014 នៅ​មន្ទីរ​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ ។
  • បាន​ចូលរួម​ប្រជុំ​សាមញ្ញ​លើក​ទី៥៦ របស់​ក្រុមប្រឹក្សា​ខេត្ត​អណ​ត្តិ​ទី១ នា​ថ្ងៃទី 06/01/2014នៅ​សាលប្រជុំ អាគារ​ក្រុមប្រឹក្សា​ខេត្ត ។
  • បាន​ចូលរួម​សិក្ខាសាលា​ស្តីពីៈ ការ​បូកសរុប​លទ្ធផល​ការងារ​សុខាភិបាល​ប្រចាំ ឆ្នាំ ២០១៣ និង ទិសដៅ ការងារ​ឆ្នាំ ២០១៤ នា​ថ្ងៃទី 14/01/2014 នៅ​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត ។
  • បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ចែក​អំណោយ នៅ​ស្រុក​កោះ​ញែក នា​ថ្ងៃទី 13/01/2014 ។
  • បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី បើក​សន្និបាត​បូកសរុប​វាយតម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា​ខេត្ត ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៣-២០១៤ នា​ថ្ងៃទី 14/01/2014 នៅ​សាលប្រជុំ​មន្ទីរ អបរំ យុវជន និង​កីឡា​ខេត្ត ។
  • បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​សិក្សា​ផលប៉ះពាល់ និង​កាត់ចេញ​នូវ​ផ្ទៃដី​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​កំណត់​ព្រំ និង​វាស់វែង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​គ្ល​រិ​យ៉​ញ​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត និង​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក វិក​ថឺ​រី​យ៉​ញ​ស្តុក​ខម​លី​មី​ធី​ត ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ស្រែ​ឈូក និង​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 15/01/2014 នៅ​សាលប្រជុំ​សាលាខេត្ត ។
  • ចូលរួម​ប្រជុំ​សាមញ្ញ​លើក​ទី៥៧ របស់​ក្រុមប្រឹក្សា​ខេត្ត​អណ​ត្តិ​ទី១ នា​ថ្ងៃទី 06/02/2014នៅ​សាលប្រជុំ អាគារ​ក្រុមប្រឹក្សា​ខេត្ត ។
  • ចូលរួម​ក្នុង​ប្រជុំ​ប្រកាស​ផ្សព្វផ្សាយ​តំបន់​វិនិច្ឆ័យ​ភូមិ​ចំបក់ និង​ភូមិ​កណ្តាល នា​ថ្ងៃទី 07/02/2014 នៅ​សាលាឃុំ​ស្ពាន​មានជ័យ ។
  • ចូលរួម​ក្នុង​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​អាគារ​រដ្ឋបាល​ម​ន្ទីរ​ទេសចរណ៍ នា​ថ្ងៃទី 10/02/2014 នៅ​មន្ទីរ​ទេ​ចរណ៍​ខេត្ត ។
  • ចូលរួម​ប្រជុំពិភាក្សា​ការងារ​ចាំបាច់​ក្រោម​អធិបតីភាព​ឯកឧត្តម​អភិបាលខេត្ត នា​ថ្ងៃទី14/02/2014 នៅ សាលប្រជុំ​សាលាខេត្ត ។
  • ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី​សិរី​មង្គល​បង្កើត​វត្ត​អារាម​ថ្មី នា​ថ្ងៃទី15/02/2014 នៅ​វត្ត​ម​ហាន​ម្មិ​ត​ប៊ូ​ស្រា ។
  • ចូលរួម​ក្នុង​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាគារ​គ្រុនចាញ់​របស់​មន្ទីរ សុខាភិបាល​ខេត្ត នា​ថ្ងៃទី 18/02/2014 នៅ​មន្ទី​សុខាភិបាល​ខេត្ត ។
  • ចូលរួម​ក្នុង​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ចែ​កប​ណ្ណ័​កម្មសិទ្ធិ​ក្រោម​អធិបតីភាព​ឯកឧត្តម​អភិបាលខេត្ត នា​ថ្ងៃទី 27/02/2014 នៅ​វត្ត​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ ប្រចាំ ខែ កុម្ភៈ ២០១៤ នា​ថ្ងៃទី 27/02/2014 នៅ​សាលប្រជុំ​សាលាខេត្ត ។
  • ចូលរួម​ប្រជុំ​សាមញ្ញ​លើក​ទី៥៨ របស់​ក្រុមប្រឹក្សា​ខេត្ត​អណ​ត្តិ​ទី១ នា​ថ្ងៃទី 04/03/2014នៅ​សាលប្រជុំ អាគារ​ក្រុមប្រឹក្សា​ខេត្ត ។
  • ចូលរួម​ជា​ភ្ញៀវ​កិ​ត្ត​យស​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អណ​ត្តិ​ទី១ របស់​ក្រុមប្រឹក្សា​ខេត្ត (2009-2014) និង​បូកសរុប​ការងារ​ឆ្នាំ ២០១៣ និង លើក​ទិសដៅ​បន្ត​ឆ្នាំ ២០១៤ របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 06-07/03/2014 នៅ​សាលប្រជុំ​អាគារ​ក្រុមប្រឹក្សា​ខេត្ត ។
  • ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​លើក​ទី១៦ ០៣ មីនា នា​ថ្ងៃទី 10/03/2014 នៅ​សាលាបឋមសិក្សា​ដាក់​ដាំ ។
  • ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី បើក និង​បិទ​ការប្រកួត​កីឡា​សិស្ស​បឋម-មធ្យមសិក្សា​ជំរើស​ថ្នាក់​ខេត្ត នា​ថ្ងៃទី 15-16/03/2014 នៅ​មណ្ឌល​កីឡាដ្ឋាន​ខេត្ត ។
  • ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត នា​ថ្ងៃទី 17/03/2014 នៅ សាលប្រជុំ​អាគារ​ក្រុមប្រឹក្សា​ខេត្ត ។
  • ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្ប​កម្មវត្ថុ​ខេត្ត នា​ថ្ងៃទី 19/03/2014 នៅ សាលប្រជុំ​អាគារ​ក្រុមប្រឹក្សា​ខេត្ត ។
  • ចូលរួម​ប្រជុំ​សាមញ្ញ​លើក​ទី៥៩ របស់​ក្រុមប្រឹក្សា​ខេត្ត​អណ​ត្តិ​ទី១ នា​ថ្ងៃ01/04/2014នៅ​សាលប្រជុំ អាគារ​ក្រុមប្រឹក្សា​ខេត្ត ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​លេខ០១សរ លេខ០២សរ និង​លេខ០០៥សហវ នា​ថ្ងៃទី 03/04/2014 នៅ​សាលប្រជុំ​សាលាខេត្ត ។
  • ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​ប្រកាស​ចូលកាន់​តំណែង​រប​ស់​អភិបាល- អភិបាលរង​ស្រុក​ចំនួន ០៤ នា​ថ្ងៃទី 09/04/2014 នៅ​អាគារ​ក្រុមប្រឹក្សា​ខេត្ត ។
  • ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​បឋម នៃ​ឯកសារ​ប​ចេ្ច​ក​ទេស​ស្តីពីៈ ទំនាក់ទំនង​អន្តរ រដ្ឋបាល និង ទំនាក់ទំនង​ផ្ទៃក្នុង​រដ្ឋបាល​សម្រាប់​ក្រុមប្រឹក្សា​ស្រុក នា​ថ្ងៃទី 27/03/2014នៅផ្ទះ​សំណាក់​ពេជ្រ​ដា ។
  • ចូលរួម​ក្នុង​សន្និបាត​សមាគម​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក នា​ថ្ងៃទី 25/04/2014 នៅ​សាលាខេត្ត ។
  • ចូលរួម​ក្នុង​ពិធី​ប្រកាស​សម្រួល​ភារកិច្ច និង​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 25/04/2014 នៅ​សាលប្រជុំ​សាលាខេត្ត ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈកម្មាធិកា​រ គ.ក.ស.ក នា​ថ្ងៃទី 24/04/2014 នៅ​សាលាខេត្ត ។
  • ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ​សាខា អនុសាខា​សមាគម​អាចារ្យ​ខ្មែរ​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 26/04/2014 នៅ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ការដោះស្រាយ និង​កំណត់​អត្តសញ្ញាណ​កម្ម​ដី​រដ្ឋ​នា​ថ្ងៃទី 29/04/2014 នៅ​សាល ប្រជុំ​សាលាខេត្ត ។
  • ចូលរួម​ក្នុង​ពិធីបង្សកូល និង​ដង្ហែ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ទៅដល់​ត្រឹម​ច្រក​ទ្ធា​រ​ព្រំដែន​ដាក់​ដាំ នា​ថ្ងៃទី 01/05/2014 នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី ។
  • ចូលរួម​ប្រជុំ​សាមញ្ញ​លើក​ទី៦០ របស់​ក្រុមប្រឹក្សា​ខេត្ត​អណ​ត្តិ​ទី១ នា​ថ្ងៃ 06/05/2014 នៅ​សាលប្រជុំ អាគារ​ក្រុមប្រឹក្សា​ខេត្ត ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពីៈ ការងារ​ប្រមូល​មូល​និ​ធី​ទ្រទ្រង់​កាកបាទក្រហមកម្ពុជា​នា​ថ្ងៃទី 07/05/2014 នៅ​សាលប្រជុំ​សាលាខេត្ត ។
  • ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី១២៨ ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ២០១៤ នា​ថ្ងៃទី 06/05/2014 នៅលើ​បរិវេណ​ព្រលានយន្តហោះ​ខេត្ត ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​លើ​ការអនុវត្ត​តួនាទី និង ភារកិច្ច​របស់​គណៈកម្មាធិកា​រ ប.ជ.រ.ព.ភ នា​ថ្ងៃទី 08/05/2014 នៅ​សាលប្រជុំ​សាលាខេត្ត ។
  • ចូលរួម​ក្នុង​ពិធី​ប្រកាស​ដាក់អោយ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី រយៈពេល០៥ឆ្នាំ (2014-2018) និង​ការប្រណាំង​កង់ ជិះ​កង់​កំសាន្ត​នៅ​តំបន់​ទេសភាព​ខ្ពង់រាប​ខាងកើត នា​ថ្ងៃទី 17-19/05/2014 នៅ​បរិវេណ​រង្វង់​មូល​គោព្រៃ ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​អំពី​ការផ្សព្វផ្សាយ​គោលនយោបាយ ៧ចំនុច របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺអេដស៍ និង​ការកែសម្រួល​សមាភាព​គ​ណៈ​ក​ម្មា​ធិ​ការ​អេដស៍​ខេត្ត និង​លេខាធិការដ្ឋាន​អេដស៍​ខេត្ត, ក្រុង,ស្រុក,សង្កាត់ និង​ឃុំ នា​ថ្ងៃទី 21/05/2014 នៅ​សាលប្រជុំ​សាលាខេត្ត ។
  • ចូលរួម​ពិ​ថី​អាហារ​សាមគ្គី នា​ថ្ងៃទី 28/05/2014 នៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ។
  • ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជំរុញ​ចលនា​ភូមិ១ ផលិតផល១ នា​ថ្ងៃទី 04/06/2014 នៅ​សាល ប្រជុំ​សាលាខេត្ត​មណ្ឌលគិរី ។
  • ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការគ្រប់គ្រង​មន្ត្រីរាជការ​ក្រោយពី​ការធ្វើ​និយ័តកម្ម​ថ្នាក់ តាម​វេន​អតីត ភាព​ការងារ​ជូន​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រាប់​ឆ្នាំ ២០១៤ នា​ថ្ងៃទី 06/06/2014 នៅ​សាលប្រជុំ របស់ ក្រសួង​អភិវឌ្ឍន៍ជនបទ ។
  • ចូលរួម​ក្នុង​ពិធី​ប្រកាស់​ចូលកាន់​ដំណែង​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 06/06/2014 នៅ​សាល ប្រជុំ​អាគារ​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ។
  • ចូលរួម​ក្នុង​ពិធី​ប្រកាស់​ចូលកាន់​ដំណែង​ក្រុមប្រឹក្សា​ក្រុង ស្រុក នា​ថ្ងៃទី 05-10/06/2014 នៅ​សាល ប្រជុំ​អាគារ​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ។
  • ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​លើ​មុខជំនាញ (បដិសណ្ឋារកិច្ច និង​សុ​វត្តិភាព​ចំណីអាហារ) នា​ថ្ងៃទី 10/06/2014 នៅ​សាល ប្រជុំ​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ។
  • ចូលរួម​ក្នុង​ពិធី​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក នា​ថ្ងៃទី 10/06/2014 នៅ​រង្វង់​មូល គោព្រៃ​ខេត្តមណ្ឌលគិរី ។
  • ចូលរួម​ប្រជុំ​ជាមួយ​គណ:ប្រតិភូ​ធនាគារ​អភិវឌ្ឍ​អាឡឺម៉ង់ ក្នុង​ការចុះពិនិត្យ​រៀបចំ​កម្មវិធី​មួយ ស្ដីពី ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដើម្បី​លើក​កំពស់​សេដ្ឋកិច្ច ក្នុងការ​ចូលរួម​កំណែទម្រង់​ដីធ្លី​ប្រកបដោយ និរន្តរភាព នា​ថ្ងៃទី 11/06/2014 នៅ​សាលប្រជុំ​សាលាខេត្ត​មណ្ឌលគិរី ។
  • ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី៦៥ ទិវា​កុមារ​អន្តរជាតិ ០១មិថុនា ខួប​លើក​ទី១៣ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ២០១៤ នា​ថ្ងៃទី 12/06/2014 នៅ​សាលប្រជុំ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តមណ្ឌលគិរី ។
  • ចូលរួម​ប្រជុំ​ស្ដីពី​ការគាំទ្រ​ការអនុវត្ត​មុខងារ​របស់​គណ:ក​ម្មា​ធិ​ការគាំទ្រ​ព្រៃឈើ អភិរក្ស​ជីវ:ចម្រុះ និង​ការ អភិវឌ្ឍ​ដើម្បី​លើក​កំពស់ ការគ្រប់គ្រង​ធនធានធម្មជាតិ នៅ​តំបន់​ទេសភាព​ភាគ​ខាងកើត នា​ថ្ងៃទី 12/06/2014 នៅ​សាលប្រជុំ​សាលាខេត្ត​មណ្ឌលគិរី ។
  • ចូលរួម​ប្រជុំ​ណែនាំ​ការងារ ស្ដីអំពី ការរៀបចំ​កញ្ចប់​ថវិកា ចំណូល ចំណាយ​ឆ្នាំ ២០១៥ នា​ថ្ងៃទី 13/06/2014 នៅ​សាលប្រជុំ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តមណ្ឌលគិរី ។
  • ចូលរួម​ប្រជុំពិភាក្សា​លើ​ការងារ​រៀបចំ​ចុះ​មូលដ្ឋាន នា​ថ្ងៃទី 13/06/2014 នៅ​សាលប្រជុំ​សាលា ខេត្តមណ្ឌលគិរី ។
  • ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ២០១៤ នា ថ្ងៃទី 15/06/2014 នៅ​សាលប្រជុំ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តមណ្ឌលគិរី ។
  • ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​ជំនាញ​វិជ្ជាជីវ: ទេសចរណ៍ និង​ច្បាប់​ទេសចរណ៍ ដល់​សិស្ស​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នា​ថ្ងៃទី 16/06/2014 នៅ​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ។
  • ចូលរួម​ប្រជុំ​ប្រចាំខែ​របស់​គណ:ក​ម្មា​ធិ​ការ គ.ក.ស.ក នា​ថ្ងៃទី 19/06/2014 នៅ​សាលប្រជុំ​សាលា ខេត្តមណ្ឌលគិរី ។
  • ចូលរួម​ក្នុង​ពិធី​វេទិកាសាធារណ: នា​ថ្ងៃទី 20/06/2014 នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

III­សកម្មភាព​ការងារ​តាម​វិស័យនីមួយៗ

១-ការងារ​ផ្លូវ​ជនបទ

  • បានរៀបចំ​ធ្វើ​ផែនទី​ផ្លូវលំ​ជនបទ​ថែទាំ​លក្ខណៈ​ប្រចាំ ចំនួន ០៣ខ្សែ ប្រវែង២០គ.ម ស្រុក​កោះ​ញែក ក្នុងនោះ​រួមមាន៖
  • ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ចំនួន ០១ខ្សែ ប្រវែង ៨,០០០ម៉ែត្រ
  • ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ចំនួន ០២ខ្សែ ប្រវែង ១២,០០០ម៉ែត្រ
  • បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​បូកសរុប​លទ្ធផល​ការងារ​រៀបចំ​បញ្ជី​សារពើ​ភ​ណ្ឌ័ និង​មូលដ្ឋាន ទិន្នន័យ​ផ្លូវ​ជនបទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ ឆ្នាំ ២០១៣ នា​ថ្ងៃទី 28/01/2014 នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ។
  • បានរៀបចំ​ធ្វើ​ផែនការ​សកម្មភាព​ក្រុមការងារ​ដើម្បី​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ និង​មូលដ្ឋាន​ទិន្នន័យ​ផ្លូវ​ជនបទ ផ្ញើ​ទៅ​ទីស្តីការក្រសួង ។
  • ទទួល​គណៈកម្មការ​អន្តរក្រសួង ចុះ​ត្រួតពិនិត្យ វាយតម្លៃ​បញ្ចប់​សុពលភាព លើ​ការងារ​ថែទាំ​ផ្លូវ​ជនបទ​ជា លក្ខណៈ​ខួប​ក្រាល​គ្រួស​ក្រហម​ចំនួន ០១ខ្សែ ប្រវែង ១០,២០០ម និង​សាងសង់​លូ​ថ្មី​ចំនួន ០២កន្លែង ស្ថិតនៅ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។
  • ទទួល​គណៈកម្មការ​អន្តរក្រសួង ចុះ​ត្រួតពិនិត្យ គម្រោង​ជួសជុល​ផ្លូវ​ជនបទ​ក្រាល​គ្រួស​ក្រហម​ចំនួន ០១ខ្សែ ប្រវែង ២០,០០០ម៉ែត្រ សាងសង់​លូ​មូល​ចំនួន ៣០កន្លែង,លូ​ប្រអប់​ចំនួន ០៣កន្លែង,លូ​បង្ហៀរ​ចំនួន ០១កន្លែង និង​សាងសង់​ស្ពានបេតុង​ចំនួន ០១កន្លែង ប្រវែង ១៨ម ស្ថិតនៅ ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា និង​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។
  • ចុះ​ត្រួតពិនិត្យ​ផ្លូវលំ​ជនបទ​ដែល​ត្រូវធ្វើ​ការជួសជុល​ក្រាល​គ្រួស​ក្រហម​ចំនួន ០១ខ្សែ​ប្រវែង ២,៧០០ម ស្ថិតនៅ​ភូមិ​កា​អួន-ស្រែ​ថាស ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក (ថវិកាជាតិ) ។
  • ចុះ​ត្រួតពិនិត្យ​ផ្លូវលំ​ជនបទ​ដែល​ត្រូវធ្វើ​ការជួសជុល​ក្រាល​គ្រួស​ក្រហម​ចំនួន ០១ខ្សែ​ប្រវែង ១,៤០០ម ស្ថិតនៅ​ភូមិ​ជី​ក្លប ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក (ថវិកាជាតិ) ។
  • ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត ។
  • បាន​ចុះ​សិក្សា​ផ្លូវ​ជនបទ​សម្រាប់​ការងារ​ថែទាំ​ខួប​ចំនួន ០១ខ្សែ ប្រវែង ១៣,៥០០ម ផែនការ​ឆ្នាំ ២០១៥ នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 17/06/2014 ។

២-ការងារ​ផ្គត់ផ្គង់​ទឹកស្អាត

  • រៀប​សំណើសុំ​ថវិកា​សម្រាប់​ជួសជុល​អណ្តូងស្នប់ ចំនួន ៣៨អណ្តូង ស្ថិតក្នុង​ស្រុក​កែវ​សីមា អូររាំង ក្រុង​សែន​មនោ​រម្យ និង​ស្រុក​ពេ​ជ្រា​ដា ផែនការ ២០១៤ ។
  • ចុះ​ពិនិត្យ​ទីតាំង​អណ្តូងស្នប់​ខូច​ដែល​ត្រូវធ្វើ​ការជួសជុល ក្នុង​ផែនការ​ឆ្នាំ ២០១៤ នៅ​ស្រុក​អូររាំង, ស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា ។
  • ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ។

៣-ការងារ​ថែទាំ​សុខភាព

  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យឡើងវិញ​អំពី​លទ្ធផល នៃ​ការអនុវត្ត​កម្មវិធី CLTS,HP និង​SCWASH នា ថ្ងៃទី 02-03/01/2014 នៅ​សណ្ឋាគារ​សុខា​ញ៉ូ​យក ខេត្តកំពង់ឆ្នាំង ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​នាយក​មូល​និ​ធី​សមធម៌ ស្រុក​ប្រតិបត្តិ​សែន​មនោ​រម្យ នា​ថ្ងៃទី 13/01/2014 នៅ​មន្ទីរ​សុខាភិបាល​ខេត្ត ។
  • ចូលរួម​ក្នុង​ការធ្វើ​បទ​បង្ហាញ​ស្តីពីៈ ការអនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព និង​អនាម័យ នា​ថ្ងៃទី 14/01/2014 ជាមួយ​អង្គការ CFED នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ។
  • ចូលរួម​ក្នុងការ​សម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​ស្តីពីៈ ការផ្លាស់ប្តូរ​នូវ​ទង្វើ​បី នា​ថ្ងៃទី 01/02/2014 ជាមួយ​អង្គការ CFED នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​កម្មសិក្សា​របស់​អង្គការ​យូ​នី​សេ​ហ្វ​ដើម្បី​ស្វែងយល់ និង ពិភាក្សា​រិះរក មធ្យោបាយ​ដើម្បី​កែលម្អ​សកម្មភាព​គម្រោង​សាកល្បង​ឲ្យ​មាន​ប្រសិទ្ធភាព នា​ថ្ងៃទី 12/03/2014 នៅ​សាលាខេត្ត ។
  • ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​សំរាប់​ជន​បង្គោល​ឃុំ​ស្តីពីៈ ការផ្លាស់ប្តូរ​នូវ​ទង្វើ​បី​ក្នុង​រយៈពេល១ម៉ោង ជាមួយ​អង្គការ CFED នា​ថ្ងៃទី 01-04/03/2014 នៅ​ឃុំ​ដាក់​ដាំ ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​នាយក​មូល​និ​ធី​សមធម៌​ស្រុក​ប្រតិបត្តិ​សែន​មនោ​រម្យ នា​ថ្ងៃទី 23/04/ 2014 នៅ​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត ។
  • ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ។

៤-ការងារ​បណ្តុះបណ្តាល និង ស្រាវជ្រាវ

  • រៀបចំ​បែបបទ​បញ្ជូន​មន្ត្រី​ឲ្យ​ទៅ​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​នានា​ក្នុង និង​ក្រៅ ខេត្ត​សំរាប់ ឆមាស​ទី១ ឆ្នាំ ២០១៤ បាន​ចំនួន ១០លើក ។
  • ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ។

៥-ការងារ​អភិវឌ្ឍន៍​សហគមន៍

  • បាន​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី តួនាទី ភារកិច្ច និង​ការកំណត់​តម្រូវការ​គាំទ្រ​សម្រាប់ អនុគណៈកម្មាធិការ​គាំទ្រ​ព្រៃឈើ​អភិរក្ស​ជីវចម្រុះ និង​ការអភិវឌ្ឍ នា​ថ្ងៃទី 18/12/2013 នៅផ្ទះ​សំណាក់​ពេជ្រ​ដា។
  • បាន​ចូលរួម​ក្នុង​ពិធី​កិច្ចព្រមព្រៀង​ព្រៃ​សហគមន៍​លើក​ទី១ នា​ថ្ងៃទី 19/12/2013 នៅ​ទីស្នាក់ការ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ ខេត្តមណ្ឌលគិរី ។
  • បាន​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពីៈ “ការវាយតម្លៃ​ការអនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវ​ស្តីពី សុខដុម​នីយកម្ម​សង្គម​មនុស្ស និង​ធម្មជាតិ​សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព៖ការសិក្សា​ស្រាវជ្រាវ​ដែល ផ្តោតលើ​ទ្រឹស្តី​អន្តរ​ទំនាក់ទំនង ឬ​ការរំពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក​អំពី​ការអភិវឌ្ឍន៍​វិធីសាស្ត្រ​បែប​សមាហរណកម្ម សម្រាប់​ការលើកកម្ពស់​អភិបាលកិច្ច​បរិស្ថាន និង​យុទ្ធសាស្ត្រ​ចិញ្ចឹម​ជិវិត” នា​ថ្ងៃទី 27/12/2013 នៅ​មជ្ឈមណ្ឌល សហប្រតិបត្តិការ​កម្ពុ​ជា-កូរ៉េ ។
  • បាន​ចុះ​ពង្រឹង និង​តាមដាន​សកម្មភាព​រប​ស់​សមត្ថភាព​គណៈកម្មាធិកា​រ​អភិវឌ្ឍន៍​ភូមិ (គ.អ.ភ) ស្ថិតនៅ ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។
  • បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​គម្រោង​ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អ៊ឺរ៉ុប​ស្តីពីៈ និរន្តរភាព នៃ ជីវ ចម្រុះ​បរិស្ថាន និង​ផលប្រយោជន៍​សង្គម នៅ​តំបន់​ការពារ នៃ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត នៃ​ប្រទេស កម្ពុជា នា​ថ្ងៃទី ០៣/០៣/២០១៤ នៅ​សណ្ឋាគារ​មណ្ឌលគិរី ។
  • បាន​ចុះបើ​កវគ្គ​បណ្តុះបណ្តាល​ព​ង្រឹ​ង​សមត្ថភាព​គណៈកម្មាធិកា​រ​អភិវឌ្ឍន៍​ភូមិ(គ.អ.ភ) បាន​ចំនួន ០៥ វគ្គ មាន​សិក្ខាកាម​ចូលរួម​ចំនួន ១៧៥នាក់ មកពី ២១ភូមិ ស្ថិតនៅ​ស្រុក​កោះ​ញែក អូររាំង ។
  • បាន​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពីៈ ឧបករណ៍​វាស់វែង​សេវាកម្ម​អេកូឡូស៊ី​Invest នា​ថ្ងៃទី 24/03/2014 នៅ​សាលប្រជុំ​ផ្ទះសំណាក់​ពេជ្រ​ដា ។
  • បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពីៈ ចំណេះដឹង​ប្រើប្រាស់​ឧបករណ៍​សម្រាប់ធ្វើ​ផែនទី និង​កំណត់ បរិមាណ​សេវាកម្ម​ប្រព័ន្ធ​បរិស្ថាន​ប្រកបដោយ​និរន្តរភាព នា​ថ្ងៃទី 29-30/04/2014 នៅផ្ទះ​សំណាក់​ពេជ្រ​ដា ។
  • បាន​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ស្តីពីៈ “ទស្សនទាន នៃ​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ពី​ការ បាត់បង់ និង​រិចរឹល​ព្រៃឈើ នា​ថ្ងៃទី 09/05/2014 នៅផ្ទះ​សំណាក់​ពេជ្រ​ដា ។
  • ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត ។

៦-ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

  • បាន​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ និង​បំពេញបន្ថែម​ទៅលើ​ផែនការ​យុទ្ធសាស្ត្រ​របស់​គម្រោង មណ្ឌល​ធនធាន​ឯកសារ ខេត្តមណ្ឌលគិរី នា​ថ្ងៃទី 19/12/2013 នៅផ្ទះ​សំណាក់​ពេជ្រ​ដា ។
  • ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពីៈ ការប្រមូល​ទិន្នន័យ​ក្នុង​គម្រោង “សុខដុម​នីយកម្ម​សង្គម​មនុស្ស និង ធម្មជាតិ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព៖ ការសិក្សា​ស្រាវជ្រាវ​ដែល​ផ្តោតលើ​ទ្រឹស្តី​អន្តរ​ទំនាក់ទំនង ឬ​ការ រំពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក​អំពី​ការអភិវឌ្ឍ​វិធីសាស្ត្រ​បែប​សមាហរណ៍កម្ម​សម្រាប់​ការលើកកម្ពស់​អភិបាលកិច្ច និង​យុទ្ធសាស្ត្រ​ជិវិត​សហគមន៍​នៅ​តំបន់​ឦ​សាន្ត នៃ​ប្រទេស​កម្ពុជា នា​ថ្ងៃទី19-20/03/2014 នៅ​មន្ទីរ​ទេសចរណ៍។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ក្រោម​ជាតិ​ស្តីពីៈ គំរូ​ការបែងចែក​រំលែក​ផលប្រយោជន៍​សម្រាប់ រេ​ដ+កម្ពុជា នា​ថ្ងៃទី 23/04/2014 នៅផ្ទះ​សំណាក់​ពេជ្រ​ដា ។
  • ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​រយៈពេល ០៥ឆ្នាំ ២០១៤-២០១៨ នា​ថ្ងៃទី 30/04/2014 នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ ។
  • ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត ។

៧-ការងារ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច

  • បាន​ចូលរួម​ក្នុង​អង្គសន្និបាត​ប្រចាំឆ្នាំ នៃ​សមាគម​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច​មណ្ឌលគិរី នា​ថ្ងៃទី 02/01/2014 នៅផ្ទះ​សំណាក់​ពេជ្រ​ដា ។
  • ចូលរួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​សិក្ខាសាលា​ស្តីពីៈ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នា​ថ្ងៃទី 13/06/2014 នៅ​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត ។

៨-ការងារ​យេន​ឌ​រ័

  • ចូលរួម​ក្នុង​កិច្ចប្រជុំ​បណ្តាញ​យេនឌ័រ នា​ថ្ងៃទី 25/04/2014 នៅ​មន្ទីរ​កិច្ចការនារី​ខេត្ត ។

៩-អង្គការក្រៅរដ្ឋាភិបាល

  • បាន​ចូលរួម​សហការ​ការងា​រ​ជាមួយ​អង្គការ ARD លើ​ការងារ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ។
  • បាន​ចូលរួម​សហការ​ការងា​រ​ជាមួយ​អង្គការ UNICEF លើ​ការងារ​ទឹកស្អាត និង​អនាម័យ​នៅតាម​ទីជនបទ ដាច់ស្រយាល (ស្រុក​កោះ​ញែក) ។
  • បាន​ចូលរួម​សហការ​ការងា​រ​ជាមួយ​អង្គការ MVI លើ​ការងារ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ។

១០-គម្រោង/កម្មវិធី

ក-គម្រោង UNICEF

  • បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​ស្តីពីៈ ការកែសម្រួល​សមាសភាព​មន្ត្រីរាជការ​សម្រាប់ អនុវត្ត​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់​អង្គការ​យូ​នី​សេ​ហ្វ នា​ថ្ងៃទី 20/12/2013 នៅ​សាលប្រជុំ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ ។
  • បានរៀបចំ​ផែនការ​សកម្មភាព​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ សម្រាប់​ត្រីមាស​ទី១គ.ស.២០១៤ ។
  • ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពីៈ​ការពិនិត្យ​ឡើងវិញ​អំពី​លទ្ធផល​ដែល​សម្រេចបាន និង​ការរៀបចំ​ផែនការ ឆ្នាំ ២០១៤-២០១៥សម្រាប់​អនុវត្ត​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ក្រោម​ហិរញ្ញប្បទាន របស់​អង្គការ​យូ​នី​សេ​ហ្វ នា​ថ្ងៃទី 05-06/03/2014 នៅ​រាជធានី​ភ្នំពេញ ។
  • បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពីៈ​ការរៀបចំ​ផែនការ​ឆ្នាំ ២០១៤-២០១៥ សម្រាប់​អនុវត្ត​កម្មវិធី​ផ្គត់ផ្គង់ ទឹកស្អាត និង អនាម័យ​ជនបទ ក្រោម​ហិរញ្ញប្បទាន​របស់​អង្គការ​យូ​នី​សេ​ហ្វ នា​ថ្ងៃទី 02-03/04 /2014 នៅ​ទី​រួម​ខេត្តកំពត ។
  • លើក​ផែនការ​សកម្មភាព និង​ផែនការ​ថវិកា​លំអិត​សម្រាប់​ត្រីមាស​ទី៣ ឆ្នាំ២០១។

IV-ទិសដៅ​ការងារ​ត្រូវអនុវត្ត​បន្ត​នាពេលខាងមុខ

១-ការងារ​ផ្លូវ​ជនបទ

  • បន្ត​អនុវត្ត​គម្រោង​ថែទាំ​ខួប​ផ្លូវ​ជនបទ​ចំនួន ០១ ខ្សែ ប្រវែង ១៨.០០០ ម៉ែត្រ និង​សាងសង់​លូ ទោល​មុខ ៨០ស.ម​ចំនួន០៥កន្លែង​ស្ថិត​ក្នុងភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ផែនការ​ឆ្នាំ២០១៤(ថវិកា​MRD)
  • បន្ត​អនុវត្ត​គម្រោង​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់ DBST ចំនួន០១ខ្សែ ប្រវែង ១០,០០០ម៉ែត្រ ចាប់ពី​ភូមិ ស្វាយចេក សង្កាត់​សុខដុម រហូតដល់​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ផែនការ​ឆ្នាំ ២០១៤ (ថវិកា​MRD) ។
  • បន្ត​អនុវត្ត​គម្រោង​ថែទាំ​ប្រចាំ​ផ្លូវលំ​ជនបទ​ចំនួន០៤ខ្សែ ប្រវែង៣៧,០០០ម៉ែត្រ ស្ថិតក្នុង ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ផែនការ​ឆ្នាំ ២០១៤ (ថវិកា​MRD) រួមមាន៖
  • ­ ខ្សែ​ទី១ ប្រវែង ១២.០០០ ម៉ែត្រ ចាប់ពី​ភូមិ​អូរ​យ៉េះ ដល់​ភូមិ​មានជ័យ ឃុំ​ស្រែ​សង្គម ។
  • ­ ខ្សែ​ទី២ ប្រវែង ៧.០០០ ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ ៧៦ ដល់​ភូមិរ​យ៉ ឃុំរ​យ៉ ។
  • ­ ខ្សែ​ទី៣ ប្រវែង ១០.០០០ ម៉ែត្រ ចាប់ពី​ភូមិ​ជី​ក្លប ដល់​ភូមិ​ស្រែ​ធំ ឃុំ​សុខសាន្ត ។
  • ­ ខ្សែ​ទី៤ ប្រវែង ៨.០០០ ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ៧៦ ដល់​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ។
  • បន្ត​អនុវត្ត​គម្រោង​ជួសជុល​ផ្លូវលំ​ជនបទ​ចំនួន០៣ខ្សែ ប្រវែង៦,៦០០ម៉ែត្រ ស្ថិតក្នុង ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ផែនការ​ឆ្នាំ ២០១៤ (ថវិកាជាតិ )រួមមាន៖
  • ­ ខ្សែ​ទី១ ប្រវែង ២.៥០០ម៉ែត្រ ចាប់ពី​សុខសាន្ត-ស្រែ​ធំ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ។
  • ­ ខ្សែ​ទី២ ប្រវែង ២.៧០០ម៉ែត្រ ចាប់ពី​កា​អួន-ស្រែ​ថាស ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ។
  • ­ ខ្សែ​ទី៣ ប្រវែង ១.៤០០ម៉ែត្រ ភូមិ​ជី​ក្លប ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ។
  • បន្ត​អនុវត្ត​គម្រោង​សាងសង់​លូ​ទោល​មុខកាត់៨០ស.ម កាត់​ផ្លូវ​អរ​បួន ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ។

២-ការងារ​ទឹកស្អាត

  • បន្ត​អនុវត្ត​គម្រោង​ជួសជុល​អណ្តូងស្នប់​ចំនួន ៣៨អណ្តូង ស្ថិតក្នុង​ស្រុក​កែវ​សីមា,អូររាំង,ពេ​ជ្រា​ដា និង ក្រុង​សែន​មនោ​រម្យ ផែនការ​ឆ្នាំ ២០១៤ (ថវិកា​MRD) រួមមាន៖
  • ­ ស្រុក​កែវ​សីមា ចំនួន ១៥ អណ្តូង ស្នើ​នឹង ០៣ ភូមិ
  • ­ ស្រុក​អូររាំង ចំនួន ០៤ អណ្តូង ស្នើ​នឹង ០៣ ភូមិ
  • ­ ក្រុង​សែន​មនោ​រម្យ ចំនួន ០៤ អណ្តូង ស្នើ​នឹង ០៣ ភូមិ
  • ­ ស្រុក​ពេ​ជ្រា​ដា ចំនួន ១៥ អណ្តូង ស្នើ​នឹង ០៧ ភូមិ

៣-ការងារ​អភិវឌ្ឍន៍​សហគមន៍

  • បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​គណៈកម្មាធិកា​រ​អភិវឌ្ឍន៍​ភូមិ ឲ្យ​បាន​គ្រប់​ភូមិ ។
  • បន្ត​កិច្ចសហការ​ការងារ​ជាមួយ​ទីចាត់ការ​ផែនការ និង វិនិយោគ (កម្មវិធី ផ.អ.៣) របស់​សាលាខេត្ត មណ្ឌលគិរី លើ​គម្រោង​នានា​មាន​ពាក់​ព​ន្ធ័ និង​មន្ទីរ​វិស័យ ។

V-ការសន្និដ្ឋាន
ឆ្លងតាម​ការអនុវត្ត​ន៍​ការងារ​សម្រាប់ ឆមាស​ទី១ ឆ្នាំ២០១៤នេះ សកម្មភាព​ការងារ​នៅតាម​ការិយាល័យ ជំនាញ​មួយចំនួន មានការ​មមាញឹក​ជាច្រើន ។ ប៉ុន្តែ​សព្វថ្ងៃនេះ​សមត្ថភាព​ការងារ របស់​មន្ត្រីរាជការ ភាគច្រើន​នៅ មាន​កំរិត​មិនទាន់មាន​កំរិត​ជំនាញ​ប​ចេ្ច​ក​ទេស​គ្រប់គ្រាន់ សំរាប់​បំពេញ​តំរូវ​ការអោយ​សមស្រប​ជាមួយ​ការងារ ប​ចេ្ច​ក​ទេស ដែល​កំពុង​តែមាន​ភាព​រីកចំរើន​បែប​វិទ្យាសាស្ត្រ​ទំនើប ចំណែកឯ​នៅតាម​ការិយាល័យ​អភិវឌ្ឍន៍ជនបទ ស្រុក\ក្រុង​ទាំង០៥វិញ ខ្វះ​មន្ត្រីរាជការ​សំរាប់​បំពេញការងារ ។ ឯ​អង្គការ​ជាតិ និង អន្តរជាតិ​មួយចំនួនធំ​ដែល កំពុងតែ​ប្រតិបត្តិការ​ការងារ​នៅក្នុង​ខេត្តមណ្ឌលគិរី ពុំទាន់​មាន​ភាព​សហការ​ណ៏ ឲ្យ​រលូន​ល្អ​ជាមួយ​មន្ទីរជំនាញ នៅឡើយ ។

សរុបសេចក្តី​មក​ភាពខ្វះខាត​របស់​មន្ទីរ សូម​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ជួយ​បំពេញបន្ថែម​ដូចជា បង្កើន​វគ្គប​ណ្តុះ បណ្តាល​មុខជំនាញ​បច្ចេកទេស​ដល់​មន្ត្រីរាជកា​រ​នៅតាម​បណ្តា​ការិយាល័យ​ជំនាញ ក្រោមរូបភាព​បញ្ជូន​មន្ត្រី រាជការ​ទាំងនោះ​ឲ្យ​ទៅ​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា ឬ​បណ្តុះបណ្តាលផ្សេងៗដែល​ទាក់ទង​ទៅនឹង​ជំនាញ​បច្ចេកទេស ទាំង​ក្នុង និង​ក្រៅប្រទេស តាម​ការដែល​អាចធ្វើ​ទៅ​បាន និង ជួយ​បំពេញបន្ថែម​នូវ​ចំនួន​មន្ត្រីរាជការ សម្រាប់​បំរើ ការងារ​នៅក្នុង​មន្ទីរ ។

Scroll Up