របាយការណ៍​ប្រចាំខែ មីនា ឆ្នាំ ២០១៤ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង
March 22, 2018 by Sovannaroth TON0

១. ស្ថានភាព​មន្ទីរ

១.១ ការងាររដ្ឋបាល និង​បុគ្គលិក

មន្ត្រីរាជការ​សរុប​ចំនួន ២១ រូប ស្រី ០៥ រូប ក្នុងនោះ​មាន៖

  • ប្រធាន​មន្ទីរ​ចំនួន ០១ រូប និង​អនុប្រធាន​មន្ទីរ​ចំនួន ០២ រូប
  • ប្រធានការិយាល័យ​ចំនួន ០៧ រូប
  • អនុប្រធាន​ការិយាល័យ​ចំនួន ០៣ រូប
  • បុគ្គលិក​ចំនួន ០៨ រូប ស្រី ០២ រូប
  • បុគ្គលិក​ជាប់កិច្ចសន្យា​សរុប​ចំនួន ០៧ ស្រី​ចំនួន ០២ នាក់
  • បុគ្គលិក​បន្ត​សិក្សា​ក្រៅប្រទេស​ចំនួន ០១ រូប (ប្រទេស​ជប៉ុន)

ការងាររដ្ឋបាល៖

  • ទទួលបាន​លិខិត​ចូល​ចំនួន ២១ ច្បាប់
  • ធ្វើលិខិត​ចេញ​ចំនួន ២០ ច្បាប់
  • បានរៀបចំ​ប្រជុំ​ប្រចាំខែ​ចំនួន ០១ លើក
  • បានរៀបចំ​បញ្ជី​វត្តមាន​ប្រចាំថ្ងៃ​ជាប្រចាំ

១.២ ការងារ​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ

  • បាន​បើកប្រាក់​បៀវត្ស ខែមីនា ឆ្នាំ២០១៤
  • បានធ្វើ​សំណើសុំ​គោលការណ៍​ធានា​ចំណាយ លូ និង​របង ទៅ​សាលាខេត្ត
  • បានរៀបចំ​ឯកសារ​ស​ង​រជ្ជទេយ្យ​ជុំ​ទី ១ ឆ្នាំ២០១៤
  • បានចេញ​ឯកសារ​បេសកម្ម​ពី​សាលាខេត្ត​ទៅ​ដាក់​រតនាគារ
  • បានទទួល​ប្រតិភូ​សវនកម្ម​ចុះ​ពិនិត្យ​ឯកសារ​ហិរញ្ញវត្ថុ​ឆ្នាំ២០១៣
  • បានរៀបចំ​ឯកសារ​ប្រែប្រួល​មន្ត្រី ខែមេសា ដាក់ជូន​ក្រសួង ។

១.៣ ផែនការ

  • បានរៀបចំ​របាយការណ៍​ប្រចាំខែ និង​ត្រីមាស
  • បានរៀបចំ​ផែនការ​ការងារ​សម្រាប់​អនុវត្ត​ក្នុង​ខែមេសា

១.៤ អធិការកិច្ច និង​សវនកម្ម

  • បានទទួល​ក្រុមការងារ​សវនៈកម្មរ​បស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​រដ្ឋបាល និង ការគ្រប់គ្រង​ហិរញ្ញវត្ថុ ( ប្រើប្រាស់​ថវិកា​តាម​កម្ម​វិធី) ចំនួន ០១ លើក។

១.៥ កិច្ចប្រជុំផ្សេងៗ និង​ទំនាក់ទំនង​សាធារណៈ

  • ថ្ងៃទី ០៣-០៤ ខែ មីនា ឆ្នាំ២០១៤ ប្រធាន​មន្ទីរ និង​អនុប្រធាន​ចំនួន ០២ រូប បាន​ចូលរួម​សន្និបាត​បូក សរុប​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី ១ (២០០៩-២០១៤) និង​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ ២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៤ របស់​រដ្ឋបាលខេត្ត​ស្ទឹងត្រែង។
  • ថ្ងៃទី០៥-០៦ ខែ មីនា ឆ្នាំ ២០១៤ អនុប្រធាន​មន្ទីរ​ចំនួន ០១ រូប បាន​ចូលរួម​ប្រជុំ​ស្តីពី​ការពិនិត្យ​ឡើងវិញ ពី​លទ្ធផល​សម្រេចបាន និង​ការរៀបចំ​ផែនការ​ឆ្នាំ ២០១៣-២០១៥ សម្រាប់​អនុវត្ត​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ក្រោម​ហិរញ្ញប្បទាន​របស់​អង្គការ​យូ​នី​សេ​ហ្វ។
  • ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០១៤ ប្រធាន​មន្ទីរ និង​មន្ត្រីរាជការ​បាន​ចូលរួម​ប្រារព្ធ​ពិធី​ខួប​អនុស្សា​វ​រី​យិ៍​លើក​ទី ១០៣ ទិវា​សិទ្ធិនារី ០៨ មីនា ឆ្នាំ២០១៤ នៅ​សាលប្រជុំ​សាលាខេត្ត។
  • ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៤ ប្រធាន​មន្ទីរ​បាន​ចូលរួម​អមដំណើរ​ឯក​ឧ​ត្ត​ម​អភិបាលខេត្ត​ចុះ​ចែក​ពូជ​បន្លែ បន្ថែម និង​សម្ភារៈ​កសិកម្ម​នៅ​ស្រុក​សៀម​ប៉ាង។
  • ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ មន្ទីរ​បានរៀបចំ​ប្រារព្ធ​ពិធី​ខួប​អនុ​ស្សាវ​រី​យិ៍​លើក​ទី ១០៣ ទិវា​សិទ្ធិនារី​អន្តរ ជាតិ​ឆ្នាំ ២០១៤ ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​ភរិយា​មន្ត្រី​ទាំងអស់ ក្នុងនោះ​មន្ត្រីរាជការ​ដែល ជា​ស្ត្រី​ទទួលបាន​ថវិកា​ចំនួន ៥០ ០០០ រៀល ព្រមទាំង​សា​រ៉ុង ១ និង​ក្រ​ម៉ា ១ ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និង ៥០ ០០០ រៀល ទៀត​ពី​មន្ទីរ ។ ចំណែកឯ​ភរិយា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទទួលបាន សា​រ៉ុង ០១ ពី​មន្ទីរ។
  • ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៤ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំនួន ១៣ រូប​បាន​ចូលរួម​សន្និបាត​បូកសរុប លទ្ធផល​ការងារ​ឆ្នាំ ២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​នៅ​សាល​ស​ន្និ សិទ​ចតុមុខ (រាជធានី​ភ្នំពេញ)។
  • ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ អនុប្រធាន​មន្ទីរ ០១ រូប​បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា សម្ភោ​ធ​កាត់​ខ្សែបូ​ឆ្លង​ព្រះវិហារ នៅ​វត្ត​បញ្ញា​រាម នៅ​ឃុំ​ស្រែ​ក្រសាំង​ស្រុក​សៀម​បូក។
  • ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៤ មន្ទីរ​បានរៀបចំ​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​សាលប្រជុំ​សាលាខេត្ត​ក្រោម អធិបតីភាព​ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ។
  • ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ មន្ទីរ​បានរៀបចំ​ទិវា​ទឹក​ពិភពលោក និង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ ចែក ចាយ​ទឹក​មួយកន្លែង នៅ​ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក។
  • ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ អនុប្រធាន​មន្ទីរ និង​មន្ត្រី ០២ រូប ចូលរួម​សិក្ខាសាលា​ស្តីពី​ការចែករំលែក​ព័​ត៌ មាន និង​ចំណេះដឹង​បរិស្ថាន នៅ​សាលប្រជុំ​សាលាខេត្ត។
  • ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៤ អនុប្រធាន​មន្ទីរ ០១ រូប ចូលរួម​ប្រជុំ​ការងារ​លើកកម្ពស់​គុណ​ភាព​សុខា ភិ​បាល នៅ​មន្ទីរ​សុខាភិបាល។

២. សកម្មភាព​តាម​វិស័យ ២.១ ការងារ​ផ្លូវលំ​ជនបទ

បាន​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ផ្លូវ​ប្រភេទ​ទី ១ ចំនួន ៣ ខ្សែ ប្រវែង ៤៩ ៥០០ ម៉ែត្រ រួមមាន៖

  • ខ្សែ​ទី ១ ចាប់ពី​ផ្លូវបំបែក​ភូមិ​កាំ​ង​មេម៉ាយ​ទៅដល់​ព្រំប្រទល់ ឃុំ​កោះ​សំពាយ ស្ថិតក្នុង​សង្កាត់​ព្រះបាទ ក្រុង ស្ទឹងត្រែង​ប្រវែង ៨ ០០០ ម៉ែត្រ ទទឹង​ខ្នង​លើ ៦ ម៉ែត្រ (ក្រាល​ល្បាយ​ក្រួស​អាច​ម៏​ផ្កាយ)
  • ខ្សែ​ទី ២ ចាប់ពី​ភូមិ​កោះ​សំពាយ​ទៅដល់​ភូមិ​អូរ​ច្រឡង់ ឃុំ​អូរ​ម្រះ ស្ថិតក្នុង​ស្រុក​សៀម​បូក ប្រវែង ៣១ ០០០ ម៉ែត្រ ទទឹង​ខ្នង​លើ ៦ ម៉ែត្រ ( ក្រាល​ល្បាយ​ក្រួស​អាច​ម៏​ផ្កាយ )
  • ខ្សែ​ទី ៣ ចាប់ពី​ភូមិ​ត្បូង​ខ្លា​ទៅដល់​អូរ​ច្រឡង់​គោក ឃុំ​អូរ​ម្រះ ស្ថិតក្នុង​ស្រុក​សៀម​បូក ប្រវែង ១០ ៥០០ ម៉ែត្រ ទទឹង​ខ្នង​លើ ៦ ម៉ែត្រ ( ក្រាល​ក្រួស​ក្រហម ) ។

២.២ ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ

  • ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​សំណង​ជូន​ពលរដ្ឋ​ដែល​រង​ផល​បះ​ពាល់ ពី​គម្រោង​វា​រី​អគ្គីសនី​សេសា​ន ក្រោម II ចំនួន ០១ លើក
  • បាន​ចុះ​ត្រួតពិនិត្យ​ការងារ​ចាក់សាប និង​តម្លើង​ស្នប់​អណ្តូង​ចំនួន ១៥ អណ្តូង
  • បាន​ចុះ​អប់រំ​ពី​ការប្រើប្រាស់​ទឹកស្អាត​ចំនួន ២ វគ្គ ។

២.៣ ការងារ​សុខភាព និង​អនាម័យ

  • បាន​ចុះ​អប់រំ​ពី​ការអនុវត្ត​អនាម័យ​ទូទៅ​ចំនួន ០២ វគ្គ

២.៤ ការងារ​អភិវឌ្ឍន៍​សហគមន៍ (គ្មាន​សកម្មភាព )

២.៥ ការងារ​បណ្តុះបណ្តាល (គ្មាន​សកម្មភាព )

២.៦ ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ (គ្មាន​សកម្មភាព )

២.៧ ការងារ​ជនជាតិដើម​ភាគតិច (គ្មាន​សកម្មភាព )

២.៨ ការងារ​យេនឌ័រ (គ្មាន​សកម្មភាព )

២.៩ កិច្ចសហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល (គ្មាន​សកម្មភាព )

២.១០ គម្រោង/កម្មវិធីៈ (គ្មាន​សកម្មភាព )

៣. ទិសដៅ​ផែនការ​ការងារ​សម្រាប់​អនុវត្ត​បន្ត

  • បន្ត​ថែទាំ​ខួប-ប្រចាំ​ផ្លូវ​ជនបទ និង​ត្រួតពិនិត្យ​ការសាងសង់​លូ
  • បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ផ្លូវ​ជនបទ
  • ចុះ​ត្រួតពិនិត្យ​ការងារ​ចាក់សាប និង​តម្លើង​ស្នប់​ចំនួន ១៥ អណ្តូង នៅ​ស្រុក​សេ​សាន
  • ចុះ​អប់រំ​ពី​ការប្រើប្រាស់​ទឹក និង​អនាម័យ​បាន​ចំនួន ០៩ ភូមិ ស្មើ ៩ វគ្គ
  • បណ្តុះបណ្តាល​ក្រុម​ប្រើប្រាស់​ទឹក និង​អនាម័យ​តាម​ទីតាំង​ចំនួន ១៥ ក្រុម
  • ចុះ​សិក្សា​ស្ថានភាព​អណ្តូង​ខូច​ឡើងវិញ​ចំនួន ៥០ អណ្តូង
  • ដាក់ពាក្យ​ស្នើសុំ​ទទួលស្គាល់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​កួយ​ចំនួន ០៣ ភូមិ ទៅ​ក្រសួង​អភិវឌ្ឍន៍ ជនបទ
  • ចុះ​ផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​ជនជាតិដើម​ភាគតិច​ចំនួន ០៣ ភូមិ។

Scroll Up