របាយការណ៍ឆមាសទី ១ ឆ្នាំ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគីរី
March 14, 2018 by Sovannaroth TON0

1. សេចក្តីផ្តើម៖


ខេត្តរតនគិរីមានរដ្ឋបាលដែនដីគ្រប់គ្រងចំនួន០១ក្រុង ៨ស្រុកដែលចែកចេញជា ០៤សង្កាត់ ៤៦ឃុំ និង២៤៣ភូមិ និងមានផ្ទៃដីទំហំ ១០ ៧៨២គីឡូម៉ែត្រការ៉េ មានទន្លេចំនួនពីរឆ្លងកាត់គឺទន្លេសេសាន និងទន្លេ ស្រែពក ប្រជាពលរដ្ឋទូទាំងខេត្តបច្ចុប្បន្នសរុបមាន ១៦៧ ៤១៥នាក់ គ្រួសារសរុប ៣៧ ២០៦គ្រួសារ និង ៣១ ៦៩១ ខ្នងផ្ទះ។

2. ស្ថានភាពរបស់មន្ទីរ ៖
2.1. រដ្ឋបាលបុគ្គលិក

  •  មន្ទីរបានចេញលិខិតបេសកកម្មចំនួន ៨៣ច្បាប់
  • បានចុះលេខលិខិតចូលពីក្រសួងស្ថាប័ននានាចំនួន ១៤២ច្បាប់
  • បានចុះលេខលិខិតចេញទៅក្រសួងស្ថាប័ននានាចំនួន ១៨១ច្បាប់
  • បានទទួលលិខិតចូលចំឈ្មោះចំនួន ១៣ច្បាប់
  • បានចុះលេខចូលដល់ លេខ ១៤២
  • បានចុះលេខចេញដល់ លេខ ១៨១
  • បានចុះលេខបេសកកម្មដល់ លេខ ៨។

2.2. ការងារផ្គត់ផ្គង់ហិរញ្ញវត្ថុ

  • ទូទាត់រជ្ជទេយ្យបុរេប្រទានជុំទី ៣
  • បើកប្រាក់បៀវត្សជូនមន្ត្រី ខែ ឧសភា ឆ្នាំ២០១៤ និងរៀបចំឯកសារស្នើរសុំបើកប្រាក់បៀវត្ស ខែមិថុនា ឆ្នាំ២០១៤
  • ធ្វើគំរោងកម្មវិធីចំណាយ ត្រីមាសទី៣ ឆ្នាំ ២០១៤
  • ធ្វើរបាយការណ៍ចំណាយ ខែឧសភា ឆ្នាំ ២០១៤
  • ធ្វើរបាយការណ៍ចំណាយ ៦ខែ ដើមឆ្នាំ ២០១៤ និងប៉ាន់ស្មាន ៦ខែចុងឆ្នាំ
  • រៀបចំធ្វើផែនការថវិកា ឆ្នាំ២០១៥
  • ធ្វើសំណើសុំបញ្ជូនបៀវត្ស សំរាប់ខែកក្កដា ឆ្នាំ២០១៤ទៅក្រសួងអភិវឌ្ឍន៍ជនបទ និងមុខងារសាធារណៈ
  • បើកប្រាក់បៀវត្សជូនមន្ត្រី ខែមេសា ឆ្នាំ ២០១៤ និងរៀបចំឯកសារស្នើរសុំបើកប្រាក់បៀវត្សខែឧសភា ឆ្នាំ២០១៤
  • ធ្វើរបាយការណ៍គណនេយ្យ ខែមេសា ឆ្នាំ ២០១៤
  • ធ្វើសៀវភៅផែនការថវិការ ០៣ឆ្នាំ ២០១៥-២០១៧ សម្រាប់ខេត្ត និងក្រសួង
  • បើកប្រាក់បៀវត្សជូនមន្ត្រី ខែមិនា ឆ្នាំ ២០១៤ និងរៀបចំឯកសារស្នើរសុំបើកប្រាក់បៀវត្ស ខែមេសា ឆ្នាំ ២០១៤
  • ធ្វើរបាយការណ៍គណនេយ្យ ខែមិនា ឆ្នាំ ២០១៤
  • បើកប្រាក់បេសកកម្ម និងប្រាក់ឧបត្ថម្ភមន្ត្រីឈឺ ត្រីមាសទី២
  • បិទបញ្ជីគណនេយ្យ ឆ្នាំ២០១៣
  • រៀបចំកិច្ចបញ្ជីការគណនេយ្យ ឆ្នាំ២០១៤
  • ធ្វើផែនការលទ្ធកម្ម សំរាប់ ឆ្នាំ២០១៤
  • ធ្វើកម្មវិធីចំណាយត្រីមាស ទីមួយ និងកម្មវិធី ឆ្នាំ២០១៤
  • ធ្វើគោលការណ៍ធានាចំណាយសម្រាប់ ឆ្នាំ ២០១៤
  • ធ្វើបញ្ជីសារពើភ័ណ្ឌ ប្រៀបធៀបកើន-ថយ ឆ្នាំ ២០១២-២០១៣
  • បុរេប្រទានថវិការជុំទី មួយ ឆ្នាំ ២០១៤
  • រៀបចំកិច្ចបញ្ជីការគណនេយ្យ ឆ្នាំ ២០១៤
  • បើកប្រាក់បៀវត្សខែមករា ធ្វើសំណើសុំដកប្រាក់បៀវត្សខែកុម្ភៈ ឆ្នាំ ២០១៤ និងធ្វើរបាយការណ៍ស្ថានភាពសម្រាប់ខែ មិនា ដោយកាត់បៀវត្សមន្ត្រី ០១ រូបទៅបើនៅក្រសួង
  • បើកប្រាក់បេសកកម្ម និងប្រាក់ឧបត្ថមមន្ត្រីមានជំងឺត្រីមាសទី ០១ ឆ្នាំ ២០១៤
  • រៀបចំតែងតាំងរជ្ជទេយ្យករបុរេប្រទាន បង្កើតតារាងរជ្ជទេយ្យបុរេប្រទាន និងភ្នាក់ងារបើកផ្តល់ឆ្នាំ ២០១៤
  • ទូទាត់រជ្ជទេយ្យបុរេប្រទានជុំទី ១ និងបុរេជុំទី ២ ឆ្នាំ ២០១៤
  • រៀបចំបើកគណនីនៅធនាគារជាតិនៃកម្ពុជា
  • ទូទាត់រជ្ជទេយ្យបុរេប្រទានជុំទី ២
  • បើកប្រាក់បៀវត្សជូនមន្ត្រី ខែកុម្ភៈ ឆ្នាំ២០១៤ និងរៀបចំឯកសារស្នើរសុំបើកប្រាក់បៀវត្សខែមិនា ឆ្នាំ ២០១៤
  • ធ្វើវិក័យប័ត្រផ្តាច់ប្រាក់បៀវត្សចេញពីមន្ទីរ អ.ជ.ប មួយអ្នក ចាប់ពីខែមិនា ឆ្នាំ ២០១៤
  • ធ្វើរបាយការណ៍គណនេយ្យខែកុម្ភៈ ឆ្នាំ ២០១៤
  • ចូលរួមធ្វើសវនកម្មផ្ទៃក្នុងសម្រាប់ឆ្នាំ ២០១៣-២០១៤
  • ធ្វើសំណើសុំថវិកាទូទាត់ថ្លៃអគ្គីសនី និងថ្លៃទូរស័ព្ទ ខែ ១២ ឆ្នាំ ២០១៣ ដល់ ខែ ០២ ឆ្នាំ ២០១៤
  • ផ្ទៀងផ្ទាត់បញ្ជីសារពើភ័ណ្ឌកើនថយសម្រាប់ ឆ្នាំ ២០១៣

2.3. ការងារផែនការ

  • គ្មានសកម្មភាព

2.4. សវនកម្ម

  •   សវនកម្មផ្ទៃក្នុងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យប្រព័ន្ធផ្ទៃក្នុងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី។

2.5. ទំនាក់ទំនងសាធារណៈ

  • លោក អៀម អឿន បានចូលរួមក្នុងកិច្ចប្រជុំចូលកាន់តំណែងរបស់ក្រុមព្រឹក្សាខេត្តរតនគិរី អាណត្តិទី ២ នៅសាលប្រជុំសាលាខេត្ត ( ០៨/០៦/២០១៤ )
  • លោក អៀម អឿន បានចូលរួមជាកិត្តិយសក្នុងពិធីខួបលើកទី ៦៥ ទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ ២០១៤ (សាលាបឋមសិក្សាឡាបានសៀក ០២/០៦/២០១៤)
  • លោក អៀម អឿម បានចូលរួមពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៦១ យាងចូល ៦២ព្រះវស្សា
  • លោក អៀម អឿន បានចូលរួមក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរ រ៉ែ និងថាមពល ( ០៩/០៤/២០១៤)
  • លោក អៀម អឿន បានចូលជាភ្ញៀវកិត្តិយស ក្នុងពិធី ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារព្យាបាល ០១ ខ្នង (មន្ទីរពេទ្យបង្អែកបរកែវ)
  • លោក អៀម អឿន លោក ឃឹម នី លោក កាតំម សូណាវន បានចូលមិទ្ទិញរំលឹកខួបលើកទី ៣៥ នៃទិវាជ័យជំនះ ៧មករា (មន្ទីរវប្បធម៍ និងវិចិត្រសិល្បៈ)
  • លោក អៀម អឿន បានចូលរួមពិធីបើសន្និបាតបូកសរុបការងារ អប់រំយុវជន និងកីឡា (សាលប្រជុំរតនលីណ)
  • លោក អៀម អឿន បានចូលក្នុងពិធីមាឃបូជា (១៤.០២.២០១៤ វត្ត អារញ្ញរាម ហៅវត្តលំផាត់ )
  • លោក អៀម អឿន បានចូលរួមពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវអគារមណ្ឌលសុខភាពវិរៈជ័យជំនៈ (១៧.០២.២០១៤ មណ្ឌលសុខភាពវិរៈជ័យ វើនសៃ)
  • លោក អៀម អឿន បានចូលរួមប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ០៣ របស់រដ្ឋាភិបាលកម្ពុជា
  • លោក កាតំម សូណាវន បានចូលរួមសិក្ខាសាលាបើកអនុវត្តគម្រោង ជំនួយសហគមន៍អឺរុប(២០១៤-២០១៦)។

3. សកម្មភាពតាមវិស័យ៖
3.1. ផ្លូវជនបទ ៖

  • បានធ្វើបច្ចុប្បន្នភាពផ្លូវចំនួន ០១ខ្សែ ប្រវែង៩,៩០០ ម៉ែត្រជាប្រភេទផ្លូវលេខ២ ស្ថិតក្នុង ស្រុកអណ្តូងមាស
  • បានធ្វើបច្ចុប្បន្នភាពផ្លូវប្រភេទលេខ ១ និងលេខ ២ បានចំនួន ០២ ខ្សែ មានប្រវែងសរុប ៣១,២០០ ម៉ែត្រ ស្ថិតក្នុងស្រុកបរកែវ រួមមាន៖
  • ផ្លូវកក់-កាចក់ មានប្រវែង ១៥,៤០០ ម៉ែត្រ ជាប្រភេទលេខ ១
  • ផ្លូវទៅកាន់ភូមិណងហៃ ប្រវែង ១៥,៨០០ ម៉ែត្រ ជាប្រភេទលេខ ២
  •  បានស្រង់ទិន្នន័យផ្លូវដើម្បីរៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទបានចំនួន ០២ ខ្សែ មានប្រវែងសរុប ១៥,០០០ ម៉ែត្រ ស្ថិតក្នុង៖
  • ស្រុកបរកែវ ចំនួន ០១ ខ្សែ មានប្រវែង ៤,២០០ ម៉ែត្រ
  • ស្រុកវ៉ើនសៃចំនួន ០១ ខ្សែ មានប្រវែង ១១,៣០០ ម៉ែត្រ
  • បានធ្វើបច្ចុប្បន្នភាពផ្លូវប្រភេទលេខ ១ និងលេខ ២ បានចំនួន ០២ ខ្សែ មានប្រវែងសរុប ៤៨,២០០ ម៉ែត្រ ស្ថិតក្នុងស្រុកកូនមុំ រួមមាន៖
  • ផ្លូវតាអង-តឺន មានប្រវែង ២១,៣០០ ម៉ែត្រ ជាប្រភេទលេខ ២
  • ផ្លូវសេរីមង្គលមានប្រវែង ២៦,៨០០ ម៉ែត្រ ជាប្រភេទលេខ ៤
  • ការងារថែទាំផ្លូវ ៖ បានជូនគណៈកម្មការអន្តរក្រសួងចុះពិនិត្យផ្លូវថែទាំខួបឆ្នាំ២០១៣ដើម្បីបញ្ចប់សុពលភាពផ្លូវ ចំនួន០៣ខ្សែមាន​ប្រវែង១១,៦៧០ម៉ែត្រស្ថិតក្នុង​ស្រុកវ៉ើនសៃ​,បរកែវនិង​ស្រុក​អូរយ៉ាដាវ
  • ការងារសារពើភ័ណ្ឌផ្លូវជនបទ ៖ បានធ្វើបច្ចុប្បន្នភាពផ្លូវប្រភេទលេខមួយបានចំនួន០៣ខ្សែមានប្រវែងសរុប៣៣,៦០០ម៉ែត្រស្ថិតក្នុងស្រុកអូរជុំ។ បានចុះស្រង់ទិន្នន័យផ្លូវដើម្បីរៀបចំបញ្ជី​សារពើភ័ណ្ឌផ្លូវ​ជនបទបានចំនួន០១ខ្សែ​មានប្រវែង ៤,៧០០ម៉ែត្រស្ថិតក្នុងក្រុងបានលុង ។

3.2. ការងារផ្គត់ផ្គង់ទឺកជនបទ៖

  • បានចងក្រងសមាជិកក្រុមអ្នកប្រើប្រាស់ទឹកចំនួន ១៥០គ្រួសារ និងបង្កើត គណៈកម្មការក្រុមអ្នក ប្រើប្រាស់ ទឹក ២៥នាក់ស្ត្រី ៥នាក់ ក្នុងស្រុក ចំនួន ២ក្រុង ១ និង ២ឃុំ ១សង្កាត់ ក្នុងភូមិ ចំនួន ៥ គឺ (ស្រុកអូរជុំ ឃុំចាអ៊ុង ភូមិចាអ៊ុងកៅ ស្រុកវ៉ើនសៃ ឃុំកោះពាក្យ ក្រុងបានលុង សង្កាត់កាចាញ់ ភូមិមួយ ភូមិពីរ)
  • បានចុះជួសជុអណ្តូងស្នប់បានចំនួន០៥អណ្តូង បានចងក្រងសមាជិកក្រុមអ្នកប្រើប្រាស់ទឹកស្អាតចំនួន ១២៥គ្រួសារ និងបង្កើតគណៈកម្មការទឹកស្អាត និង អនាម័យ ចំនួន ២៥នាក់ ក្នុងនោះមាន ភូមិគោលដៅភូមិចំនួន០៣ ក្នុងឃុំចំនួន០២ ស្រុកគោលដៅចំនួន ០។

ស្រុកលំផាត់៖

  • ឃុំជ័យឧត្តម ៖ បានជួសជុលអណ្តូងស្នប់ចំនួន ០៣
  • ភូមិលំផាត់ ៖ ចំនួនអណ្តូងស្នប់០២ មានសមាជិកក្រុមអ្នកប្រើប្រាស់ទឹកស្អាតចំនូន១០០គ្រួសារនិងគណៈ កម្មការទឹកស្អាតនិងអនាម័យចំនួន១០រូប
  • ភូមិដីឡូៈអណ្តូងស្នប់ចំនួន០១ មានសមាជិកក្រុមអ្នកប្រើប្រាស់ទឹកស្អាតចំនូន២៥គ្រួសារ និងគណៈកម្មការទឹកស្អាតនិងអនាម័យចំនួន០៥រូប។

ស្រុកបរកែវ ៖

  • ឃុំទីងចាក់ ភូមិទុយ បានជួសជុលអណ្តូងស្នប់ចំនួន០២ ក្នុងនោះមានសមាជិកក្រុមអ្នកប្រើប្រាស់ ទឹកស្អាត ចំនូន ១០០គ្រួសារ និងគណៈកម្មការទឹកស្អាតនិងអនាម័យចំនួន ១០រូប
  • មន្ទីរបានចែកធុងចម្រោះចំនួន ១០០ធុង ដល់ប្រជាពលរដ្ឋ សរុបចំនួន ១០០គ្រួសារ ក្នុងនោះ មាន ភូមិពីចំនួន ៥០ធុង និងភូមិបីចំនួន ៥០ធុង ស្ថិតនៅក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំ
  • បានចងក្រងសមាជិកក្រុមអ្នកប្រើប្រាស់ទឹកចំនួន ១៥០គ្រួសារ និងបង្កើត គណៈកម្មការក្រុមអ្នក ប្រើប្រាស់ ទឹក ២៥នាក់ ស្ត្រី ០៥នាក់ ក្នុងស្រុកចំនួន ២ ក្រុង ១ និងឃុំ ២ ,០១សង្កាត់ក្នុងភូមិ ចំនួន ០៥ គឺ (ស្រុកអូរជុំ, ឃុំចាអ៊ុង ភូមិចាអ៊ុងកៅ,ស្រុកវ៉ើនសៃ ឃុំកោះពាក្យ, ក្រុងបានលុង សង្កាត់កាចាញ់ ភូមិមួយ ភូមិពីរ។

3.3. ការងារថែទាំសុខភាពជនបទ៖ (គ្មានសកម្មភាព)
3.4. ការងារបណ្តុះបណ្តាល៖

  • លោក អៀម អឿន បានចូលរួមសិក្ខាសាលាស្តីពី ផ្សព្វផ្សាយគម្រោងអេកូ (ECHO) (២៩/០៥/២០១៤) គាំទ្រដោយ CARE
  • មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីបានបណ្តុះបណ្តាលមន្រី្តក្នុងមន្ទីរស្តីពី ការធ្វើតេស្ត បាត់តេរី ក្នុងទឹក
  • លោក ហេង សំអឿន ប្រធានការិយាល័យ និង លាវ ប៉ារ៉ាហ្វ័ស្ស អនុប្រធានការិយាល័យ បានចូលរួមវគ្គបណ្តុះបណ្តាលការប្រមូលទិន្នន័យស្តីពីសុខដុមនីយកម្មសង្គមមនុស្ស និងធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព១៩-២០/០៣/២០១៤គាំទ្រដោយសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ
  • លោក ហេងសំអឿន ប្រធានការិយាល័យមន្ទីរអភិវឌ្ឍន៍ជនបទ និងកញ្ញា មែង ស្រីមុំ មន្ត្រីការិយាល័យរដ្ឋបាល បានចូលរួមវគ្គបណ្តុះបណ្តាល យេនឌ័រ ថ្ងៃទី ១៦-១៧/០១/២០១៤គាំទ្រដោយ Plan
  • លោក កាតំម សូណាវន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានចូលរួមសិក្ខាសាលាស្តីពីការព្រងឹងសមត្ថភាពស្ត្រីក្នុងការចូលរួមចុះបញ្ចីសមូហភាព របស់សហគមន៍ជនជាតិដើមភាគ តិច ថ្ងៃទី ១៤/០១/២០១៤ គាំទ្រដោយ DPA
  • លោក ហេងសំអឿន ប្រធានការិយាល័យមន្ទីរអភិវឌ្ឍន៍ជនបទ និងលោក មែ ភន អនុប្រធាន ការិយាល័យជន ជាតិភាគតិច បានចូលរួមវគ្គបណ្តុះបណ្តាល CLTS ថ្ងៃទី ២៧-៣០/០១/២០១៤ គាំទ្រដោយ Plan។
  • លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានចូលរួម វគ្គបណ្តុះបណ្តាល ភ្នាក់ងារគ និងរដ្ឋាករ ព្រំដែនជំនាន់ទី១៧ ថ្ងៃទី ១២/០២/២០១៤ គាំទ្រដោយ សាលាខេត្ត
  • លោក ហេងសំអឿន ប្រធានការិយាល័យមន្ទីរអភិវឌ្ឍន៍ជនបទ និងលោក មឿន ស្រស់អនុប្រធានការិយា ល័យទឹកស្អាត បានចូលរួម វគ្គបណ្តុះបណ្តាល ឆ្លុះបញ្ជាំង ផែនការភូមិគំរូ ថ្ងៃទី ១៩-២០/០២/២០១៤ គាំទ្រដោយ អង្គការ CEDAC
  • លោក កាតំម សូណាវនអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានចូលរួមសិក្ខាសាលាអនុវត្តន គម្រោង ជំនួយសហគមន៍អ៊ឺរ៉ុបថ្ងៃ ២៥/០២/២០១៤គាំទ្រដោយICSO។

3.5. ការងារអភិវឌ្ឍន៍សហគមន៍៖

  • បានបង្កើត ក.អ.ភ បានចំនួន ០៤ ក្រុម ។

3.6. សេដ្ឋកិច្ចជនបទ៖ (គ្មានសកម្មភាព)
3.7. ការងារជនជាតិភាគតិច៖
i. ប្រជុំជ្រើសរើសគណៈកម្មាធិការសហគមន៍

  • បានប្រជុំជ្រើសរើសគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ភូមិទៀមក្រោមឃុំភ្នំកុក ស្រុកវើនសៃ ថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៤ (រៀបចំដោយអង្កការ SVC )។

ii. ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច

  • បានប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច ភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ថ្ងៃទី០៦ខែ មិថុនា ឆ្នាំ២០១៤ (រៀបចំដោយអង្កការ ICSO )
  • បានធ្វើការប្រជុំវាយតម្លៃលក្ខន្តិកៈសហគមន៍ ចំនួន០២ភូមិ មានភូមិគ្រៀង ឃុំកិៈចុងស្រុកបរកែវ ភូមិ ធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ (រៀបចំដោយអង្កការICSO)
  • បានប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិច ចំនួន០៣ ភូមិ គឺភូមិប៉ាតាង ឃុំប៉ាតាង ស្រុក លំផាត់,ភូមិ ថ្មី ឃុំសេដា ស្រុកលំផាត់,ភូមិសាលា ឃុំកក់ ស្រុកបរកែវ (រៀបចំដោយអង្កការICSO)
  • បានប្រជុំពិគ្រោះយោបល់លើបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិចចំនួន០៤ ភូមិ គឺភូមិ ជ្រុង ឃុំកក់ ស្រុកបរកែវ,ភូមិស៊ូ ឃុំឡាមិញ ស្រុកបរកែវ,ភូមិ គង់ធំ,ភូមិប្លង ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ (រៀបចំដោយអង្កការICSO)
  • បានប្រជុំពេញអង្គសហគមន៍ អនុម័តលើសេចក្តីព្រាងលក្ខន្តិកៈចំនួន០២ ភូមិ មានភូមិគ្រៀង ឃុំកិៈចុង ស្រុកបរកែវ, ភូមិ ធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ (រៀបចំដោយអង្កការICSO)។

iii. ប្រជុំស្វ័យអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច

  • បានប្រជុំស្វ័យអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៤ នៅ ភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស ថ្ងៃទី ១២ខែ ឧសភា ឆ្នាំ ២០១៤ នៅភូមិកែត ឃុំញ៉ាង ស្រុកអណ្តូងមាស ថ្ងៃទី ១៣ខែ ឧសភា ឆ្នាំ ២០១៤ នៅភូមិកាចូត ឃុំញ៉ាង ស្រុកអណ្តូងមាស, (រៀបចំដោយអង្គការICSO)

iv. ប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិច

  • បានប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងសហគន៍ជនជាតិដើមភាគតិច ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៤ នៅភូមិសាលា ឃុំកក់ ស្រុកបរកែវ (រៀបចំដោយអង្គការ ICSO)។
  • បានប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងសហគន៍ជនជាតិដើមភាគតិច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅភូមិសាលា ឃុំកក់ ស្រុកបរកែវ (រៀបចំដោយអង្គការ ICSO)។
  • ប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិច ខែ កុម្ភៈ ឆ្នាំ២០១៤ បាន ២ដងនៅ ស្រុកវើនសៃ (រៀបចំដោយអង្កការ NTFP)
  • ប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិច នៅខែ មិនា ឆ្នាំ២០១៤បាន៤ដង ស្រុក អូយ៉ាដាវ, ស្រុកបរកែវ (រៀបចំដោយអង្កការ ICSO)។

v. ប្រជុំពិគ្រោះយោបល់លើបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិច

  • នបាប្រជុំពិគ្រោះយោបល់បទបញ្ជាផ្ទៃក្នុងសហគន៍ជនជាតិដើមភាគតិច ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់, ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៤ នៅភូមិថ្មី ឃុំសេដា ស្រុកលំផាត (រៀបចំដោយអង្គការICSO)
  • ប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិចនៅ ខែ មេសា ៥ដង ឆ្នាំ២០១៤ នៅស្រុក អូយ៉ាដាវ ,ស្រុកបរកែវ ,ស្រុកអូរយ៉ាដាវ (រៀបចំដោយអង្កការ ICSO)
  • កាលពីថ្ងៃទី ០៨ខែ មករាឆ្នាំ២០១៤នៅម៉ោង៨និង២០នាទី នៅភូមិទុន ឃុំតាវែងក្រោមស្រុក តាវែង ខេត្តរតនគិរី មានការ មានប្រជុំពិគ្រោះ​យោបល់បទបញ្ជាផ្ទៃក្នុងសហគន៍ជនជាតិ​ដើមភាគតិច។ ក្រោមអធិបតីយភាពរបស់លោក ហេង សំអឿន ប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិ ភាគតិច សមាស ភាពអ្នកចូលរួមមាន ដៃគូអភិវឌ្ឍន៍ ១នាក់ និងសហគមន៍ចូលរួមសរុប ៩៩នាក់ និងស្ត្រី៣៨នាក់ (រៀបចំដោយអង្គការ CEDAC/WHH)។

vi. ប្រជុំត្រៀមរៀបចំពិធីវាយតម្លៃបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិច

  • បានប្រជុំត្រៀមរៀបចំពិធីវាយតម្លៃបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិច ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៤ នៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ, ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៤ ភូមិគង់ធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ, ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៤ នៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ, ថ្ងៃទី ១៥ខែមិថុនា ឆ្នាំ ២០១៤ នៅភូមិស៊ូ ឃុំឡាមិញ ស្រុកបរកែវ (រៀបចំដោយអង្គការICSO)។

vii. ការប្រជុំវាយតម្លៃបទបញ្ជាផ្ទៃក្នុងសហគមន៍

  • បានប្រជុំវាយតម្លៃបទញ្ជាផ្ទៃក្នុងសហគមន៍ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ នៅភូមិស៊ូ ឃុំឡាមិញ ស្រុកបរកែវ, ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៤ នៅភូមិជ្រុង ឃុំ កក់ ស្រុកបរកែវ, ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៤ នៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ, ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៤ នៅភូមិគង់ធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ (រៀបចំដោយអង្គការICSO)។

viii. ការធ្វើការជាមួយនាយកដ្ឋានសុខភាពបឋម

  • ថ្ងៃទី ១២ ដល់ ១៣ ខែមិថុនា ឆ្នាំ ២០១៤ ជូនលោក លី សង្វា មន្ត្រីនៃនាយកដ្ឋានសុខភាពបឋម នៅភូមិគោលដៅ ៦ភូមិ ដូចជា ស្រែពកតូច ស្រែពកធំ ភូមិនាងដី សិរីមង្គល ស្រែអង្គង ស្រុកកូចមុំ ខេត្តរតនគិរី (មានការបំផុសស្តីពីសហគមន៍ ដឹកនាំអនុវត្តផ្នែកអនាម័យ)។

ix. ការសិក្សាភូមិគោលដៅ

  • ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៤ មានការប្រជុំ ការសិក្សាភូមិគោលដៅថ្មី នៅភូមិប៉ាតាង ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី ។
  • មានការប្រជុំ ការសិក្សាភូមិគោលដៅថ្មី នៅខែ កុម្ភៈ ឆ្នាំ២០១៤ បាន៦ដងនៅ ស្រុកអណ្តូងមាស ស្រុក អូយ៉ាដាវ។
  • ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ២០១៤ មានការប្រជុំ ការសិក្សាភូមិគោលដៅថ្មី នៅភូមិកែងសាន់ ឃុំសេដាស្រុក លំផាត់ខេត្ត រតនគិរី ។

x. ប្រជុំប្រចាំត្រីមាសទី៤នៃបណ្តាញអង្គការគម្រោងចុះបញ្ជីដីជាសមូហភាព

  • កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ២០១៤នៅម៉ោង១៤និង២០នាទី ការិយាល័យអង្គការសមាគមន៍ ខ្មែរលើ ខេត្តរតនគិរី មានការមានប្រជុំប្រចាំត្រីមាសទី ៤ នៃបណ្តាញ អង្គការគម្រោងចុះបញ្ជីដីជាសមូហ ភាព។ ក្រោមអធិបតីយភាពរបស់ លោកខាំ សាញ់ អនុប្រធានអង្គការ សមាសភាពអ្នកចូលរួមមាន មន្ទីរ អភិវឌ្ឍន៍ ដៃគូរអភិវឌ្ឍន៍ ៥អង្គការ មន្ត្រីចុះបញ្ជី សរុបអ្នកចូលរួម១១នាក់ និងស្ត្រី០នាក់ (រៀបចំដោយ អង្គការ HA)។

xi. ការប្រជុំលើកផ្លាក់សហគមន៍

  • ប្រជុំលើកផ្លាកសហគមន៍ នៅខែមករា ឆ្នាំ ២០១៤ បានចំនួន២ដងនៅ ស្រុកអូរជុំ ខេត្តរតនគិរី រៀបចំដោយអង្កការ NTFP)។

xii. ប្រជុំពិភាក្សាអំពីព្រំប្រទល់ភូមិរបស់ជនជាតិដើមភាគតិច

  • ថ្ងៃទី ២០ខែកុម្ភៈ ឆ្នាំ ២០១៤ នៅភូមិតាហឺយ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី មានការ ប្រជុំពង្រាង បទបញ្ជាផ្ទៃក្នុងសហគន៍ជនជាតិដើមភាគតិច។

3.8. ការងារយេនឌ័រ៖ (គ្មានសកម្មភាព)
3.9. ការងារតំបន់ត្រីកោណ៖ (គ្មានសកម្មភាព)

4. សកម្មភាពមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទ សហការជាមួយអង្គការដៃគូរ៖
4.1. សហការជាមួយអង្គការ SCWលើការងារទឹកស្អាតជនបទ
១/​​ បានចុះអប់រំផ្សព្វផ្សាយអនាមយ័តាមខ្នងផ្ទះ

  • បានចុះអប់រំផ្សព្វផ្សាយអនាមយ័តាមខ្នងផ្ទះ បានចំនួន ២៥គ្រួសារក្នុងភូមិ ឡាឡៃ ១០គ្រួសារ ភូមិឡាម៉ើយ ១០គ្រួសារ និងភូមិរ៉ក ចំនួន ០៥គ្រួសារ ដែលមានភូមិគោលដៅគម្រោងក្នុង ឃុំកុកឡាក់ ស្រុកវ៉ឹនសៃ។
  • បានចុះអប់រំ ពីការប្រើប្រាស់ទឹកស្អាត និងអនាម័យចំនួន ១៥គ្រួសារមាន ភូមិឡាឡៃ ចំនួន ០៥គ្រួសារ ភូមិរ៉ុក ០៥គ្រួសារ និងភូមិឡាមើយ ០៥គ្រួសារ នៅឃុំកុកឡាក ស្រុកវ៉ឹនសៃ។

២/ បានចុះតាមដានការសាងសង់បង្គន់

  • បានចុះតាមដានការសាងសង់បង្គន់បានចំនួន ១០គ្រួសារ
  • ក្នុងនោះមាន ០៥គ្រួសារបានសាងសង់ គ្រឿងក្រោមបង្គន់ រួចហើយ គឺភូមិរ៉ក ចំនួន ០៣គ្រួសារ ភូមិឡាឡៃ ចំនួន ០២គ្រួសារ ។
  • កំពុងដំណើការសាងសង់ផ្ទះបង្គន់០៥គ្រួសារ
  • បានចុះតាមដានការសាងសង់បង្គន់ចំនួន០៧បង្គន់ ក្នុងការតាមដាននោះឃើញថាបង្គន់ចំនួន ០១បានសាងសង់រួចរាល់ និងមានបង្គន់ចំនួន០៦ដំណើការសាងសង់។ ក្នុងនោះមាន
  • ភូមិរ៉ុកមានបង្គន់សរុបចំនួន០២ មានបង្គន់ចំនួន០១សាងសង់រួចរាល់
  • ភូមិឡាឡៃមានបង្គន់សរុបចំនួន០៣កំពុងដំណើការ
  • ភូមិឡាម៉ើយមានបង្គន់សរុបចំនួន០២ កំពុងដំណើការ

៣/បានចុះបង្ហាញបច្ចេកទេសសាងសង់បង្គន់អនាម័យ

  • បានចុះបង្ហាញបច្ចេកទេសសាងសង់បង្គន់អនាម័យនិងជំរុញគ្រួសារសាងសង់រកគ្រួសខ្សាច់ ឫស្សី និងឈើចំនួន៥គ្រួសារ
  • បានចុះបង្ហាញបច្ចេកសាងសង់អនាម័យតាមគ្រួសារចំនួន ១០គ្រួសារក្នុងនោះមាន ភូមិឡាឡៃ ០៥ គ្រួសារ ភូមិរ៉ក ០៣គ្រួសារ ភូមិឡាម៉ើយ ០២គ្រួសារ ។

៤/បានជួសជុលអណ្តូងស្នប់ចំនួន ០៣អណ្តូង មានភូមិ ឡាម៉ើយចំនួន ០១,ភូមិរ៉ក ០១ និង ភូមិ ឡាឡៃ ចំនួន០១ ។

៥/បានណែនាំពីររបៀបថែទាំ ការអនាម័យជុំវិញបរវេនអណ្តូង និងប្រើប្រាស់ទឹក អណ្តូងស្នប់ដល់ WUC និង WUG។

៦/បានបង្ហាញពីបច្ចេកទេសសាងសង់បង្គន់បន្ថែមដល់គ្រួសារស្មក្រ័ចិត្តសាងសង់បង្គន់

៧/ ចុះប្រជុំជ្រើសរើសទីតាំងអណ្តូងស្នប់ (Afridav)

  • ចុះប្រជុំជ្រើសរើសទីតាំងអណ្តូងស្នប់ (Afridav)និងចងក្រងសមាជិកក្រុមអ្នកប្រាស់ទឹកស្អាត និងអនាម័យ បានចំនួន ០៣អណ្តូង មានភូមិចំនួន ៣ ក្នុងឃុំចំនួន ៣ នៅ ស្រុក គោលដៅ ចំនួន ២ គឺ ភូមិអ៊ិន ឃុំតាឡាវ ភូមិពែង ឃុំញ៉ាង ស្រុក អណ្តូងមាស និងភូមិសញ ឃុំតាវែងលើ ស្រុកតាវែង ។
  • បានចុះជួសជុលអណ្តូងស្នប់ (Afridev ) ចំនួន០៤អណ្តូង ក្នុងក្រុងបានលុងសង្កាត់កាចាញភូមិចំនួន ០៣
  • មានអ្នកចូលរួមសរុបចំនួន ១៦ នាក់ស្រី ០១ (ក្រុងបានលុង,សង្កាត់កាចាញ, ភូមិមួយ ភូមិពី ភូមិបួន)។

4.2. សហការជាមួយអង្គការសេដាកអាណាឌីយ៉ាលើការងារសេដ្ឋកិច្ចជនបទ

  • ចុះផ្សព្វផ្សាយស្តីពី ការលើកកម្ពស់អនាម័យទឹកដល់កសិករដែលសហការជាមួយអង្គការសេដាក គម្រោងអាណាឌីយ៉ា និងជ្រើសរើស កសិករគំរូ ដែលបានប្រើប្រាស់ទឹកស្អាត និងអនាម័យស្អាត ក្នុងភូមិ អូរជុំ,ភូមិ ល្អឺនជង,ភូមិ ល្អឺនគ្រែន,ភូមិ រ៉ាយ៉ា,ភូមិ អូរជុំ (ចាប់ពី០៣-០៦/០៦/២០១៤)
  • ចុះផ្សព្វផ្សាយស្តីពី ការលើកកម្ពស់អនាម័យទឹកដល់កសិករដែលសហការជាមួយអង្គការសេដាក គម្រោងអាណាឌីយ៉ា និងជ្រើសរើស កសិករគំរូ ដែលបានប្រើប្រាស់ទឹកស្អាត និងអនាម័យស្អាត ក្នុងភូមិ ចាអ៊ុងកៅ, ភូមិ រ៉ាច (ចាប់ពី០៩-១៣/០៦/២០១៤) ។

4.3. សហការជាមួយអង្គការ ភ្លែន និងគ្រួសារយើង សេដាក់ជីអេអេ

  • បើកវគ្គបណ្តុះបណ្តាលអំពីតួនាទីនិងភារៈកិច្ចរបស់ក្រុមអ្នកប្រើប្រាស់ ថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៤ នៅសាលាបឋមសិក្សាប៉ាកាឡាន ភូមិប៉ាកាឡាន ឃុំប៉ាកាឡាន ស្រុកវ៉ើនសៃ (គាំទ្រដោយ PLAN) ។
  • វគ្គបណ្តុះបណ្តាលស្តីអំពីសហគមន៍ដឹកនាំអនុវត្តអនាម័យ និងការផ្សព្វផ្សាយអនាម័យ ថ្ងៃទី២៨ ដល់២៩ ខែ ឧសភា ឆ្នាំ២០១៤ នៅការិយាល័យអង្គការសេដាក់ ជីអេអេ ប្រចាំស្រុកតាវែង ,ថ្ងៃទី២៨ដល់២៩ខែ ឧសភា ឆ្នាំ២០១៤ នៅការិយាល័យអង្គការសេដាក់ ជីអេអេ ប្រចាំស្រុក អណ្តូងមាស (គាំទ្រដោយ អង្គការសេដាក់ជីអេអេ)។

4.4. សហការជាមួយអង្គHPA និង SCW

  • បានចុះសិក្សាស្ថានភាពអណ្តូងស្នប់ Afridevនិងស្នប់រវៃដែលបានសាងសង់រួច ក្នុងគម្រោង លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ខេត្តរតនគិរី (ILIP) ក្នុងគោលបំណង គ្រប់ គ្រងទិន្នន័យអណ្តូងស្នប់ដំណើការនិងអណ្តូងស្នប់មិនដំណើការ។
  • ក្នុងការចុះសិក្សាស្ថានភាពអណ្តូងស្នប់ Afridevនិងស្នប់រវៃ តាមការសង្កេតឃើញថាអណ្តូងស្នប់ ចំនួន០៨ កំពុងដំណើការចំនួន ១១ អណ្តូងមិនដំណើការ សរុបរួមចំនួន ១៩ អណ្តូង ។ ក្នុងនោះ មានស្នប់អណ្តូងរវៃចំនួន ០៤ កំពុងដំណើការ និង០១ មិនដំណើការ សរុប០៥ ។ ក្នុងតំបន់គោល ដៅគម្រោងស្ថិតក្នុងស្រុកតាវែង មានឃុំចំនួន ០២ បានសិក្សាស្ថានភាពអណ្តូងចំនួន ១៥ ។
  • ចុះសិក្សាអណ្តូងស្នប់ Afridev ចំនួន០២អណ្តូងនិងដាកក្បាលរំប៊ីនេអាងស្តប់ទឹកចំនួន ០១ ក្នុង ភូមិចំនួន ០៣ នៅស្រុកតាវែង ក្នុងឃុំតាវែងលើ និង ឃុំតាវែងក្រោម ។
  • ចុះសិក្សាអណ្តូងស្នប់ Afridev ចំនួន០២អណ្តូងនិងដាកក្បាលរំប៊ីនេអាងស្តប់ទឹកចំនួន ០១ ក្នុង ភូមិចំនួន ០៣ នៅស្រុកតាវែង ក្នុងឃុំតាវែងលើ និង *-បានចុះជួសជុលអណ្តូងស្នប់ (Afridev ) ចំនួន០៧អណ្តូង ក្នុងភូមិចំនួន ០៦ មានស្រុកចំនួន០២ នៅក្នុងឃុំ ចំនួន០២និងមានអ្នកចូលរួមសរុបចំនួន៣៥នាក់ (ស្រុកលំផាត់ ឃុំជ័យឧត្តម ភូមិ លំផាត់ ភូមិសាមខា ភូមិ អូរកាន,ស្រុក វ៉ើនសៃ ឃុំកោះពាក្យ ភូមិកោះពាក្យ ភូមិផាកណាម ភូមិឈួន។
  • ជ្រើសរើសគ្រួសារស្មគ្រ័ចិត្តសាងសង់បង្គន់អនាម័យចំនួន ០៦ គ្រួសារ ជាប្រភេទបង្គន់ចាកទឹក មានភូមិ រ៉ក ចំនួន០២ គ្រួសារ, ភូមិឡាឡៃចំនួន ០២ គ្រួសារនិង ភូមិឡាម៉ើយ ០២ គ្រួសារនៅក្នុង ឃុំកុកឡាក់។
  • ចុះជ្រើសរើសគណៈកម្មការទឹកស្អាត និងអនាម័យ
  • ចុះជ្រើសរើសគណៈកម្មការទឹកស្អាត និងអនាម័យចំនួន១៥នាក់ស្រី០៣នាក់ ក្នុងស្រុកគោលដៅ ចំនួន ០២ មានឃុំចំនួន០៣ ក្នុងនោះមានភូមិចំនួន០៣ គឺ ភូមិអ៊ិន ឃុំតាឡាវ,ភូមិពែង ឃុំញ៉ាង ស្រុក អណ្តូងមាស និងភូមិសញ ឃុំតាវែងលើ ស្រុកតាវែង។

4.5. សហការជាមួយអង្គការសេដាក(CEDAC) លើការងារសេដ្ឋកិច្ចជនបទ

  • ប្រជុំស្តីពីការបិទបញ្ជី និងដាក់ប្រាក់សន្សំ មានចំនួន ៣ភូមិ ឃុំពីរ ស្រុកមួយ គី ឃុំប៉ាកាឡាន់ ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ (០៧-១១/០៤/១៤)។
  • ផ្សព្វផ្សាយស្តីពីការលើកកម្ពស់អនាម័យទឹក ដល់កសិករដែលបានសហការជាមួយ អង្គការសេដាក គម្រោងអាណាឌីយ៉ាមានចំនួន ០៣ភូមិ គឺ ភូមិចាអ៊ុងកៅ,ភូមិ អ៊ូម និងភូមិ រ៉ាច(០២-០៤/០៤/១៤)
  • ចុះផ្សព្វផ្សាយការប្រើប្រាស់ទឹកស្អាត មានចំនួន ៣ភូមិ ឃុំមួយ ស្រុកមួយ គី ឃុំកាឡៃ ស្រុកអូរជុំ (០៣-០៧/០២/១៤)។
  • បង្កើតក្រុមសន្សំប្រាក់ មានចំនួន មួយភូមិ ឃុំមួយ ស្រុកមួយ គឺឃុំអូរជុំ ស្រុកអូរជុំ ( ១០-១៣/០២/១៤ )
  • ចុះផ្សព្វផ្សាយការប្រើប្រាស់ទឹកស្អាត មានចំនួន ៣ភូមិ ឃុំមួយ ស្រុកមួយ គី ឃុំកាឡៃ ស្រុកអូរជុំ (០៣-០៧/០២/១៤)។
  • បង្កើតក្រុមសន្សំប្រាក់ មានចំនួន មួយភូមិ ឃុំមួយ ស្រុកមួយ គឺឃុំអូរជុំ ស្រុកអូរជុំ ( ១០-១៣/០២/១៤ )
  • ប្រជុំស្តីពីការបិទបញ្ជី និងដាក់ប្រាក់សន្សំ មានចំនួន ៣ភូមិ ឃុំមួយ ស្រុកមួយ គី ឃុំអូរជុំ ស្រុកអូរជុំ (០៣-០៧/០៣/១៤)។
  • ផ្សព្វផ្សាយស្តីពីការលើកកម្ពស់នាម័យទឹក ដល់កសិករដែលមានសហការជាមួយ អង្គការសេដាក គម្រោងអាណាឌីយ៉ាមានចំនួន ០៣ភូមិ ០២ឃុំ ០១ស្រុក គឺ ឃុំប៉ាកាឡាន់,ឃុំ វ៉ើនសៃ (១០-១៤/០៣/១៤ )

4.6. សហការជាមួយអង្គការ Unicef ៖

  • មន្ត្រីចុះតាមដានការអនុវត្តន៍ អនាម័យតាមសហគមន៍ ទាំង ០៩ភូមិ ០៣ឃុំ ក្នុងស្រុក អូរជុំ បានចំនួន ២ដងក្នុង ១ភូមិ ក្នុងខែមករា
  • មន្ត្រីបានចុះតាមដានការអនុវត្តន៍ អនាម័យតាមសាលារៀនទាំង ០៥ សាលា ក្នុង០៣ ឃុំ ក្នុងស្រុកអូរជុំ បានចំនួន ២ដងក្នុង ១សាលាក្នុងខែមករា
  • មន្ត្រីចុះតាមដានការអនុវត្តន៍ អនាម័យតាមសហគមន៍ ទាំង ០៩ភូមិ ០៣ឃុំ ក្នុងស្រុក អូរជុំ បានចំនួន ៣ដងក្នុង ១ភូមិ ក្នុងខែកុម្ភះ
  • មន្ត្រីបានចុះតាមដានការអនុវត្តន៍ អនាម័យតាមសាលារៀនទាំង ០៥ សាលា ក្នុង០៣ ឃុំ ក្នុងស្រុកអូរជុំ បានចំនួន ៣ដងក្នុង១សាលាក្នុងខែកុម្ភះ
  • មន្ត្រីចុះតាមដានការអនុវត្តន៍ អនាម័យតាមសហគមន៍ ទាំង ០៩ភូមិ ០៣ឃុំ ក្នុងស្រុក អូរជុំ បានចំនួន ៣ដងក្នុង ១ភូមិ ក្នុងខែមិនា
  • មន្ត្រីបានចុះតាមដានការអនុវត្តន៍ អនាម័យតាមសាលារៀនទាំង ០៥ សាលា ក្នុង០៣ ឃុំ ក្នុងស្រុកអូរជុំ បានចំនួន ៣ដងក្នុង ១សាលាក្នុងខែមិនា។
Scroll Up